ភាគ៣៤÷កូនរបស់ពួកគេ

2.5K 154 6
                                    

    ផ្ទះជួលចាស់ដដែល..
    «មាំមី មករស់នៅក្នុងផ្ទះជួលហ្នឹងជាមួយកូនហ៎ ចាងហ្វា នៅបានមិនអីទេ ចាងហ្វា ទ្រាំបានណា!» ចាងហ្វា ងាកមុខក្រឡេកមកសួរនាំ ថេយ៉ុង បន្ទាប់មកទើបចោលក្រសែភ្នែកទៅសម្លឹងមើលបន្ទប់ជួលតូចតែមួយនិងមានតែបន្ទប់ទឹកសម្រាប់ប្រើប្រាស់វាពិតជាតូចចង្អៀតខ្លាំងណាស់តែគេមិនថាអ្វីនោះទេ។
    «កូនប្រាកដចិត្តទេ ចាងហ្វា?» ថេយ៉ុង ដាក់ដៃអង្អែលក្បាលកូនសើរៗហើយបន្ទន់ជង្គង់ចុះទាញគេមកឱបយ៉ាងណែនក្នុងរង្វង់ដៃ។
    «ចាងហ្វា ប្រកែកមិនបាន ចាងហ្វា មានតែសម្រេចចិត្តទទួលយក!»
    «ពុទ្ធោអើយកូន!» ថេយ៉ុង រលីងរលោងទឹកភ្នែកចេញមកទៀតហើយអាណិតកូនស្រលាញ់កូន ធ្លាប់តែឃើញថាកូនមានក្តីសុខ គេងស្រួល ហូបឆ្ងាញ់ មិនមកពិបាកអ្វីដល់ម្លឹងនោះទេ មិនដឹងថាគេទ្រាំបានប៉ុន្មានជំហ៊ានទៀត ព្រោះចេះតែអឺអើេរៗ មិនសូវហ៊ានទាមទារ រករឿងចង់បានកន្លែងដែលរស់នៅល្អជាងនេះទៀតនោះទេ។
   «មាំមីកុំយំអី ចាងហ្វា នៅបាន!» ចាងហ្វា ថារួចដើរចូលទៅទាញខ្នើយដែល ថេយ៉ុង ធ្លាប់ប្រើពីមុនមកឱប ដោយសារតែគេខាននៅទីនេះយូរដែរ ហើយចេះតែឧស្សាហ៍មកបោសជូតសម្អាតសម្ភារៈប្រើប្រាស់ភ្លឹងៗរាល់ថ្ងៃ ទើបរបស់របរវាមិនចាស់ មិនពុកភុយ ណាមួយវានៅជិតហាងអាហារកន្លែងដែលគេធ្វើការស្រាប់ ទើបចិត្តមិនទាន់ចង់រើចេញ ដ្បិតធ្លាប់លួចគិតថាថ្ងៃណាមួយនិងត្រលប់មករស់នៅវិញ។
   «ចាងហ្វា ត្រូវគេងកន្លែងនេះជាមួយនឹងមាំមីមែនទេ?»
   «ចាងហ្វា ហៅថាប៉ាក៏បានដែរណា?»
   «ចាងហ្វា មិនទម្លាប់ទេ ចាងហ្វា ចង់មានម្តាយដែរ!» ចាងហ្វា យំគគ្រូកបោះខ្នើយទៅលើគ្រែ រួចដើរតាំងៗចូលមកចាប់ឱប ថេយ៉ុង យ៉ាងណែន។
   «ដេតឌី បោះបង់ពួកយើងចោលពិតមែនឬ មាំមី ហ៊ឹកៗ..ដេតឌី ឈប់ស្រលាញ់ពួកយើងហើយមែនទេ?» ទឹកភ្នែកមិនដឹងជាមកពីណាហូរស្រក់ចុះមកដាបដាលរហាមជាថ្មីម្តងទៀត ឱ្យតែគ្រប់ពេលស្តាប់ឮសូរឈ្មោះបុរសចិត្តខ្មៅម្នាក់នោះ ដើមទ្រូងមួយនេះឈឺស្ទើររលួយអស់ទៅហើយ គេទ័លតម្រិះរិះរកចម្លើយមកឆ្លើយឆ្លងនិយាយតបទៅនឹងសម្តីកូនមិនបានទៀតទេ ពេលនេះបេះដូងរបស់គេឈឺខ្លាំងណាស់ បញ្ហាស្នេហាមួយនេះវាយប្រហាររូបគេជាខ្លាំង ទោះពេលបិទភ្នែករម្ងាប់ការឈឺចាប់ក៏មិនអាចស្រោចស្រង់ សតិនិងផ្លូវអារម្មណ៍ឱ្យគេអាចរឹងមាំបានទៀតនោះដែរ។
   «ពួកយើងមិនល្អគ្រប់គ្រាន់ ទើបគេបែកបែរ បើគេស្រលាញ់ពួកយើងពិត គេមិនស្រែកដេញម៉ែកូនយើងកាត់ព្រលឹមទេកូន!» ថេយ៉ុង ឱនចុះទៅចាប់ពរកូនមកឱបជាប់នឹងដើមទ្រូង បន្លឺសំឡេងយំទ្រហោឱ្យគ្នាស្តាប់ម្តងម្នាក់ទាំងដួងចិត្តសោកសង្រេង យ៉ាងកម្សត់កម្រ ជីវិតប្រៀបដូចជាស្ថិតនៅក្នុងតំបន់វាលលំហរ ដែលហាក់គ្មានអ្វីសោះ សូម្បីតែជីវិតរស់នៅស្រួល ក៏មិនអាចសុំឱ្យកើតមានបាននៅក្នុងជីវិតមួយនេះដែរ។
   «ហ៊ឹកៗៗ..» ចាងហ្វា អណ្តឺតអណ្តក់ដាក់ក្បាលត្រដុសក្បែរដើមទ្រូង ថេយ៉ុង រួចយំឮសូរសំឡេងហ៊ោៗរងូវៗនិងដង្ហក់គួរឱ្យអាណិតកាត់ចិត្តមិនដាច់ពិតមែន។
   «ឈប់យំបានហើយណាកូនណា..ឈប់យំទៀតទៅ ប៉ុណ្ណឹងបានហើយកូនម្តាយ!» ប្រអប់ដៃស្រឡូនក្តៅគគុកលើកអង្អែលជូតសម្អាតទឹកភ្នែកសថ្លាយង់ថ្នមៗព្រមទាំងថ្នាក់ថ្នមកូនតូចក្នុងរង្វង់ហត្ថាទាំងគូ ដឹងថាគេនៅតូច ផ្លូវចិត្តងាយឆាប់ទន់ខ្សោយណាស់ មិនសូវពូកែទ្រាំ ឆាប់យំ ឆាប់ខ្លាច មិនដូចជាមនុស្សធំដែលចេះតែខាំមាត់សង្កត់ចិត្ត អត់ធ្មត់បានគ្រប់រឿងទៅមុខរហូតនោះទេ។
   ចាងហ្វា ស្ងាត់មាត់ច្រៀប រួចងើយសម្លឹងមើលមុខម្តាយហើយលើកដៃអង្អែលក្បាលពោះ ដល់ម៉ោងឃ្លានទៀតហើយ ឃើញកូនទាររកអាហារ ថេយ៉ុង ដឹងភ្លាមប្រញាប់ប្រញាប់ចាប់លើកគេមកពរកណ្តៀតជាប់នឹងទ្រូងមុននឹងដើរចេញសំដៅទៅរកហាងអាហារត្រកូល លី។

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now