«មាំមីកុំយំអី ចាងហ្វា មិនចង់ឃើញទឹកភ្នែកមាំមីទៀតទេ!» ចាងហ្វា ថារួចលើកប្រអប់ដៃទាំងគូទៅប៉ះជូតសម្អាតទឹកភ្នែក ថេយ៉ុង ចេញយ៉ាងថ្នមដៃបំផុត រួចក៏ញញិមស្រស់ប៉ប្រិមឱនឈ្ងោកផ្ទៃមុខទៅថើបលើថ្ងាស់ស្រឡូនមួយខ្សឺតយ៉ាងវែងមួយដង្ហើមបន្ថែមទៀត។ ខ្លួននៅតូច ប៉ុន្តែចិត្តធំ ចេះគិតវែងឆ្ងាយបារម្ភពីសុខទុក្ខម្តាយឪពុកជាធំ ចេះនឹករំឭកដល់គុណបុណ្យ និយាយស្តីពីរោះពិសា ឆ្លាតក៏ឆ្លាត ថែមទាំងយល់ដឹងជ្រៅជ្រះទៀត ទាំងនេះសុទ្ធសឹងតែជាការប្រិតប្រៀនប្រដែប្រដៅពីសម្តីដ៏មានន័យពីអ្នកម្តាយជាទីស្រលាញ់ទាំងស្រុង ទើបគេមានគំនិតដូចជាមនុស្សធំ ហើយអាចយល់ដឹងនិងត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់។
«ឥឡូវប្រញាប់ទៅរៀបចំខ្លួនងូតទឹកណាកូនណា ប្រញាប់ទៅហាងអាហារលោកយាយ!»
«ប៉ុន្តែ ថ្ងៃនេះ ចាងហ្វា សុំនៅជាមួយដេតឌីបានអត់មាំមី?» ឃ្លាតកាយគ្នាអស់ពេលជាច្រើនខែមកហើយ គិតពិតជានឹកនាដល់ឪពុកខ្លាំងណាស់ ទាន់មានឱកាសគេសុំស្រវាចាប់យកមកឱបក្រសោបជាប់នឹងដើមទ្រូងសិន។
«អ៊ីចឹងនៅផ្ទះកុំខូចណាឮទេកូន?» ថេយ៉ុង ញញិមញញែមចាប់ទាញកូនមកថើបថ្ពាល់ជាច្រើនខ្សឺត។
«បាទ!» ក្រោយពីបានសន្ទនាគ្នាចប់ ថេយ៉ុង ប្រញាប់ប្រញាល់ទៅងូតទឹករៀបចំសម្អាតខ្លួន ស្លៀកពាក់សមសួនដូចជាសព្វមួយដងនិងមានមុខមាត់ស្អាតៗកំប្លង់ៗដូចជារាល់ថ្ងៃ សូម្បីតែក្លិនក៏ក្រអូបឈ្ងុយពិដោររំញោចដល់បេះដូងបុរសមាឌដំបងឯណោះឱ្យប្រញាប់ស្ទុះស្ទារដើរចូលមកឱបរឹតពីខាងក្រោយយ៉ាងណែន។
«លែង!» ថេយ៉ុង វាចាយ៉ាងឆ្នាស់ឆ្នើម រលាស់ខ្លួនដើរចេញធ្វើដូចជាស្អប់មុខគេខ្លាំងណាស់ ទាំងដែលបានដឹងខ្លួនទៅហើយថាអាលទ្ធផលគេចវេសទាំងនេះពុំបានជួយគេឱ្យគេចរួចខ្លួនផុតពីក្រញាំដៃបុរសកំហូចម្នាក់នេះផង។
«ប្តីឱបមិនបានអ្ហេស?» ជុងហ្គុក និយាយគួរឱ្យក្នាញ់សម្តីណាស់ ខណៈ ថេយ៉ុង ក៏ខាំបបូរមាត់ក្តាប់ដៃដាក់គេទាំងថ្ពាល់ក្រហមព្រឿងៗ។
«តាំងខ្លួនជាប្តីខ្ញុំហើយមែនទេ?» រាងតូចញោចពើងដើមទ្រូងសួរយ៉ាងក្លាហាន។
«ចាប់តាំងពីយូរហើយតើស!»
ជុប៎!!
«ម្តេចក៏ហ៊ានថើបយើង?» ជុងហ្គុក ភ្ញាក់ចំពោះឫកពាច្រលើមរាងតូច។
«រាល់ដងលោកថើបខ្ញុំបាន ហេតុអីខ្ញុំថើបលោកវិញមិនបាន?»
«ព្រោះយើងមានសិទ្ធ យើងជា..»
«តែខ្ញុំក៏ជាប្រពន្ធលោកម្នាក់ដែរ ក្រែងពួកយើងចុះអេតាស៊ីវិលជាមួយគ្នាហើយតើសមែនទេ? ហេតុអីខ្ញុំថើបលោកមិនបាន?»
«ចេះតមាត់ណាស់ឥឡូវនេះ?»
«មាំមីដុះស្លាបហី!» ចាងហ្វា សើចក្អឹកៗកាត់សម្តីម្តាយឪពុកដែលប្រកែកដាក់គ្នាញ័របបូរមាត់រន្ថើន ហើយកញ្ជ្រោលរត់ចូលទៅចាប់ឱបម្តាយឪពុកដូចជាសប្បាយចិត្តណាស់ណាអ៊ីចឹង។
«ដេតឌី ថើប មាំមី វិញមើល៍!»
«កូនអនុញ្ញាតហើយអ្ហេស?» ជុងហ្គុក ឱនឈ្ងោកមុខចុះ សម្លឹងមើលមុខកូន អាល្អិតតូចក៏ញ៉ាក់ចិញ្ចើមស៊ីញ្ញូតបវិញយ៉ាងច្រលើម។
«បើអ៊ីចឹងកូនចង់ឱ្យដេតឌីថើបមាំមីត្រង់ណា?»
«ថើបមាត់!»
«ចាងហ្វា!!!» ថេយ៉ុង និយាយតិចៗខ្សឹបៗនិងបិទភ្នែកស្របពេលដែល ជុងហ្គុក ស្រាប់តែឱនឈ្ងោកមុខចុះមកចាប់គេថើបបឺតបបូរមាត់ជញ្ជក់យ៉ាងផ្អែមឆ្ងាញ់រួចក៏បេះបួយឱបរឹតចង្កេះតូចច្រឡឹងនាំឱ្យកាយតូចញ័រខ្លួនព្រឺសម្បុរខ្ញោកពេញទាំងខ្លួន។ ថើបរៀងយូរខ្លាំងពេក រាងតូចក៏កញ្ជ្រោលរើបម្រាស់លើកដៃគក់ស្មារីកក្រអាញ ធ្វើឱ្យគេថប់ដង្ហើមវិះតែអស់ខ្យល់ស្លាប់ទៀត។
ជុងហ្គុក ដកបបូរមាត់ចេញមកសម្លឹងមើលមុខ ថេយ៉ុង ដែលកំពុងតែត្រដរខ្យល់ឱនសម្លឹងមើលកូនល្អិតក៏ឃើញរត់ទ្រុយទៅសំងំលាក់ខ្លួនឯក្នុងភួយបាត់ស្រមោលឈឹង។ ឃើញអ៊ីចឹងភ្លាមៗ អ្នកម្ខាងទៀតពុំបាននៅអេះអុញយូរប្រញាប់ឈានប្រអប់ជើងដើរចេញទៅបាត់ ខណៈរាងក្រាស់ក៏ដើរតាមចេញទៅតាមអើត.កមើល នៅពេលដែលរាងតូចខំដើរទៅមុខទាំងឱនឈ្ងោកមុខចុះក្នុងអាការៈអឹមអៀនៗដដែល។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង