ជុងហ្គុក បានដកក្រសែភ្នែកចេញពីការស្រែកយំ ទម្លាប់ដ៏កំសាករបស់គេគឺការគេចវេស មិនព្រមក្រឡេកមើលចំការឈឺចាប់ដែល ថេយ៉ុង តែងតែបញ្ជាក់ប្រាប់រាល់លើកនោះឡើយ ថាវាពិបាកខ្លាំងប៉ុណ្ណា ឈឺរាំរ៉ៃយ៉ាងណា គេមិនធ្លាប់បានយល់ដឹងនោះទេ ចិត្តរបស់គេគឺតូចចង្អៀតណាស់ បេះដូងរបស់គេគ្មានមនោសញ្ចេតនាទេ គឺគ្មានទាល់តែសោះ។
«ទោះបីថ្ងៃនេះ លោកមិនដាច់ចិត្តសម្លាប់ខ្ញុំ ក៏ខ្ញុំលែងចង់រស់បន្តទៀតដែរ!» ថេយ៉ុង ងាកខ្សែភ្នែកក្រឡេកទៅឃើញគោមអំពូលភ្លើងលូកដៃទៅចាប់យកវាមកវាយបំបែក។
ប្រាវវវវ!!
«ហ៊ឹកៗ!!»
«ថេយ៍!» ជុងហ្គុក ស្រែកញ័របបូរមាត់ចំប្រប់ ចាប់ដកបំណែក អំបែងគ្រវែងចោល ប៉ុន្តែមានផ្នែកខ្លះបានមុតជ្រាបចូលទៅក្នុងសាច់ប្រអប់ដៃ ថេយ៉ុង ទើបបណ្តាលឱ្យឈាមវាបុកហូរជ្រាបចេញមកវូរ។
«ឈឺទេ?» ថេយ៉ុង ពេបមាត់យំដង្ហក់ សុខៗគេស្រាប់តែសួរបែបហ្នឹងឡើងមក ហើយស្ទុះទៅទាញយកប្រអប់ថ្នាំរត់ចូលមករករាងតូច ប្រញាប់យកដង្កៀបមកគាបយកអំបែងចាប់ដកចេញថ្នមៗដៃបំផុត។
«ហ៊ឹកៗអូយ!» កាយតូចកញ្ជ្រោលញោចអាការៈឈឺ ព្រមទាំងស្រែកថ្ងូរដោយសារតែអំបែងវាចាក់ឈឺមុតជ្រៅណាស់ទម្រាំតែអាចចាប់យកចេញមកបាន ត្រូវប្រើពេលរៀងយូរបន្តិចដែរ។
«បានហើយ!» ជុងហ្គុក ជួយចាក់ទឹកថ្នាំលាបរបួសនិងរុំរបួសដើម្បីទប់ស្កាត់ឈាមរួច សឹមប្តូរទៅយកប្រេងលាបបំបាត់អាការៈឈឺចាប់ លាបថ្នមៗពីលើស្នាមជាំដែលគេជាអ្នកបង្ក រហូតដល់ធ្វើឱ្យអ្នករង់របួស ហាក់មានអារម្មណ៍រំជើបរំជួលចិត្តឡើងមកខុសប្លែក។
«ល្ងង់មែន!» រាងក្រាស់ហៀបនិងយកដៃប៉ះទៅលើក្បាលរាងតូចធម្មតា ស្រាប់តែកំលោះតូចលើកដៃរង់ដែលធ្វើឱ្យខ្សែភ្នែកប្រុសកំលោះហាក់ផ្លាស់ប្តូរការសម្លឹងមើលមួយប៉ប្រិចភ្នែក។
«ខ្ញុំឈឺ!!!» ថេយ៉ុង និយាយខ្សាវៗ ទាំងអារម្មណ៍ភ័យខ្លាចញាប់ញ័រដដែល គិតស្មានថានាយនិងអាចវាយធ្វើបាបខ្លួនម្តងទៀត។
ជុងហ្គុក បានផ្លាស់ប្តូរការគិតភ្លាមៗ បន្ទាប់ពីបានជួបនូវបញ្ហាទាំងអស់នេះ កាលពីយប់មិញគេបានធ្វើទង្វើឆ្គាប់ឆ្គងច្រើនណាស់ ថ្ងៃនេះនៅពេលដែលអាចមើលឃើញថា ការភ័យខ្លាចក្នុងចិត្ត ថេយ៉ុង វាមានឥទ្ធិពលដល់ម្លឹង គេក៏រៀងស្រងាកចិត្តចំពោះខ្លួនឯង មិនគួរណាទៅប្រើប្រាស់អំពើហិង្សាឥតការពិចារណាខ្លាំងដល់ម្លឹងដែរ។
កែវភ្នែកសម្លឹងទៅចំខ្សែច្រវ៉ាក់ដែលដាក់ជាប់កជើងរាងតូច បីដូចជាសត្វធាតុ ទឹកភ្នែកគួរឱ្យអាណិតបានហូរស្រក់ចុះ ទន្ទឹមនិងទឹកមុខសោកសៅខ្លួនប្រាណជាប់សុះទៅដោយស្នាមជាំ ព្រមទាំងរុំរបួសដៃថែមទៀត សាកស្រម៉ៃទៅមើល ថាបើម្តាយរបស់គេនៅឈរត្រង់នេះ សម្លឹងមើលឃើញកូនប្រុសជាទីស្រលាញ់របស់ខ្លួនស្មើនឹងជីវិតស្ថិតក្នុងសភាពដុនដាប ដល់ថ្នាក់នេះ តើគាត់អាចមានអារម្មណ៍ឈឺចាប់បែកដើមទ្រូងដល់កម្រិតណានោះទៅ។
«ខ្ញុំសូមទោស!» ជុងហ្គុក បែរជាឈរធ្មឹង នៅពេលដែលស្តាប់ឮពាក្យសូមទោសចេញពីមាត់ ថេយ៉ុង ទាំងដែលពាក្យមួយប្រយោគនេះគឺជាគេទេដែលគួរតែជាអ្នកនិយាយនោះ។
«ខ្ញុំមិនស្តាប់សម្តីលោក ឱ្យតែបាននៅក្បែរលោក ទោះខ្ញុំត្រូវឈឺប៉ុណ្ណាក៏សុខចិត្ត!» ថេយ៉ុង ធ្មេចភ្នែកញាប់ស្អេក លូកដៃដែលរុំទៅដោយរបួសចាប់កាន់ប្រអប់ដៃមាំថ្នមៗ។
«បើខ្ញុំរឹង..លោកវាយមកចុះ វាយហើយលោកធូរស្បើយក្នុងចិត្ត លោកវាយទៀតមក ព្រោះខ្ញុំមិនសេសសល់អ្នកណាក្រៅពីលោកទៀតទេ ហ៊ឹកៗ!!» កាយតូចលន់តួអង្វរអស់ពីដួងចិត្ត សង្ឃឹមថាគេនិងអាចមានកូនចិត្តតូចមួយសេសសល់សម្រាប់អាណិតក្មេងកំព្រាគ្មានមេបារម្នាក់នេះផងទៅចុះ។
នាយស្ងាត់មិនចេញស្តី ឱនទៅយកសោរមកចាក់ដោះច្រវ៉ាក់ចេញ រួចក្រឡេកទៅសម្លឹងមើលប្រអប់បាយដែលដាក់លើតុចោល។
«បាយរបស់ឯង!» គេនិយាយតែប៉ុណ្ណឹង មុននឹងហៅឱ្យអ្នកបោះសម្អាតចូលមកសម្អាតរបស់រាត់រាយពេញក្នុងបន្ទប់យប់មិញគេក៏បានផឹកស្រា ដបស្រានៅរ៉ាយប៉ាយរញេរញៃពិបាកមើលនឹងភ្នែកណាស់។
ថេយ៉ុង ញាំបាយបណ្តើរ លួចដៀងខ្សែភ្នែកសម្លឹងមើលប្រុសកំលោះដែលអង្គុយសញ្ជប់សញ្ចឹង ចោលខ្សែភ្នែកសម្លឹងមើលទេសភាពទីក្រុងយ៉ាងស្ងប់ស្ងាត់។
( អាឯងនេះ និយាយស្តីជាមួយយើងពេលណា ក៏ពាំនាំអានិស្ស័យពាលាអាវាសែមកបង្ហាញឱ្យយើងឃើញរាល់តែលើក ជាកូនប្រុស កើតក្នុងវង្សត្រកូលគ្រួសារអ្នកត្រឹមត្រូវ តែបែរជាដើរធ្វើខ្លួនដូចពួកយូកូមអានាថា អាអន្តរធាន អាបំផ្លាញ អាកូនទុរិយស )
«កូនអន្តរធានដូចជាខ្ញុំ មិនដែលបានធ្វើអ្វីឱ្យប៉ាម៉ាក់មានមោទនភាពស្រាប់ទៅហើយ ព្រោះខ្ញុំមិនមែនជាប៉ា ដែលសុខចិត្តបិទមាត់រឿងបងស្រីស្លាប់រហូតមកទល់នឹងពេលនេះ អ្នកផ្ទះសុទ្ធតែជាមនុស្សតែងតែខ្វាយខ្វល់ពីខ្លួនឯង!»
នឹកដល់ឪពុកពេលណា គេតែងតែនឹកនាដល់ទិដ្ឋភាពដែលបងស្រីជីដូនមួយរបស់ខ្លួន បានលេបថ្នាំសម្លាប់ខ្លួននៅឯមន្ទីពេទ្យមករហូត។
ចន ហាណា ជាបងស្រីជីដូនមួយដែលគេស្រលាញ់ខ្លាំងណាស់ ទោះមិនមែនជាបងស្រីបង្កើត តែនាងបានមើលថែគេយ៉ាងល្អ ជាកូនទោលអផ្សុក ធុញថប់ណាស់ណាទៅហើយ តែនៅពេលដែលមាននាងជីវិតរបស់គេក៏បានផ្លាស់ប្តូរទាំងស្រុង រហូតដល់ពេលដែលត្រួវបាត់បង់នាងទៅជាថ្មីរៀងរហូតម្តងទៀត ជីវិតរបស់គេចាប់ផ្តើមខ្សោះកក្រោះទៅម្តងបន្តិចៗរាល់ថ្ងៃ។
នាយសន្សឹមលូកដៃចូលទៅក្នុងហោប៉ាវ ហៀបនឹងដកកញ្ចប់បារីមកជក់..
( ខ្ញុំចាញ់ក្លិនបារី )
គេបានសម្រេចចិត្តថាមិនជក់វិញដោយសារតែនឹកដល់ឃ្លាមួយប្រយោគនោះ ទើបចោលវាទៅក្នុងធុងសំរាម ហើយក្រឡេកមកសម្លឹងមើលរាងតូចដែលឈរធ្វើមុខមិងមាំងមាត់ទ្វារឃ្លាតគម្លាតគ្នាតែមួយជំហ៊ាន តែប៉ុណ្ណោះ។
«លោកញាំអីហើយនៅ?» ថេយ៉ុង មិនចោលទម្លាប់រឿងក្រពះគេសោះ ប៉ុន្មានថ្ងៃមុនក៏សួរ ហើយថ្ងៃនេះក៏សួរគេម្តងទៀត។
«នៅ!» ជុងហ្គុក គ្រាន់តែឆ្លើយខ្លីៗមុននឹងដើរបង្ហួសរាងតូចចូលទៅខាងក្នុងឃើញ ថេយ៉ុង ចាក់បាយរំលែកទុកទៅក្នុងចានផ្សេងឱ្យគេយ៉ាងមានរបៀប។
«ខ្ញុំរំលែកបាយឱ្យលោកហើយ!» រាងតូចដើរសន្សឹមៗទៅឈរក្បែរកៅអី រង់ចាំគេមកញាំបាយជាមួយគ្នា។
ជុងហ្គុក មិនបែងចែកចិត្តទៀតទេ កាលពីរាត្រីគេបានផឹកស្រា ឥឡូវក៏មានអារម្មណ៍ថាឃ្លានណាស់ដែរ ទើបមិនប្រើអារម្មណ៍ទ្រគោះបោះបោកតបតទៅនឹងរាងតូចវិញឡើយ។
«ម៉ែខ្ញុំស្លាប់បានជិតរយៈពេលមួយខែហើយ!» កំឡុងពេលញាំបាយតទល់មុខគ្នា ថេយ៉ុង ស្រាប់តែរំឭកដល់រឿងមរណៈភាពម្តាយរបស់ខ្លួន។
«ខ្ញុំចង់សុំលោកទៅអុជធូបឱ្យម៉ែ!»
«ទៅក៏ទៅៗ!» ជុងហ្គុក ឆ្លើយតបទាំងឈ្ងោកមុខញាំបាយដដែល ចំណែកឯអ្នកដែលត្រូវគេអនុញ្ញាត ក៏ញញិមឡើងស្រស់ប៉ប្រិមក្នុងកែវភ្នែកក៏ស្រាប់តែរលីងរលោងណាស់ដែរ។
«ស្អីបន្តិចក៏យំ គួរឱ្យធុញណាស់!» ថេយ៉ុង ភ្ញាក់ឱ្យព្រើតនៅពេលដែលឮសូរនាយខាងណោះនិយាយដូច្នោះឡើង។
«សូមទោស!»
«ឆាប់ស៊ីបាយទៅ កុំធ្វើឱ្យយើងម៉ួម៉ៅទៀត!» ទម្ងន់សំឡេងរឹងដូចជាថ្មបានសង្កត់ចិត្តរាងតូចឱ្យឆាប់ប្រញាប់រូតរះញាំបាយជាបន្ទាន់មិនហ៊ានតបតសម្តីប្រកែកនិងនាយឡើយ។
ថ្ងៃត្រង់
ម៉ោងជាង ១ រសៀល..
ថេយ៉ុង មកបន្ទប់ជួលថ្មី អុជធូបសំពះរូបថតម្តាយ ថែមទាំងបួងសួង និយាយពាក្យប៉ុន្មានឃ្លាទៅកាន់គាត់ តាមដោយអារម្មណ៍នៅនឹកនាខ្លាំងជាទីបំផុត។ គាត់ទៅបាត់យូរគ្រាន់បើដែរហើយ បើគិតទៅកន្លះខែជាងហើយ ប៉ុន្តែ ថេយ៉ុង នៅឡើយធ្វើចិត្តមិនទាន់បាននោះទេ។
«សល់ពីរឆ្នាំទៀត ខ្ញុំរៀនចប់ហើយម៉ែ ម៉ែកុំបារម្ភអី ខ្ញុំនិងប្រឹងប្រែងទៅមុខបន្ត ទោះបីជាមានរឿងអ្វីកើតឡើងយ៉ាងណាក៏ដោយ ខ្ញុំមិនបោះបង់ការសិក្សាចោលដែរ ម៉ែទៅឱ្យបានស្ងប់ចិត្តចុះណាម៉ែណា!»
ថេយ៉ុង អុជធូបបញ្ចប់ភារកិច្ចរួចក្រឡេកទៅសម្លឹងមើលកូនហឹបតូចដែលដាក់លាក់ទុកក្រោមគ្រែមុននឹងដកវាចេញមក បើកឡើងសម្លឹងមើលនាឡិកាសល់តាំងតែពីជំនាន់ណាហើយនោះយកមកកាន់សម្លឹងមើល។
«ជារបស់អី?» ជុងហ្គុក សួរឡើង ហើយដើរចូលទៅអង្គុយលើគ្រែ ខណៈ ថេយ៉ុង ក៏អង្គុយបត់ប្រអប់ជើងលើឥដ្ឋ សម្លឹងមើលមុខគេបន្តិច។
«ម៉ាក់ថានេះជានាឡិការបស់ប៉ា ពេលនេះខ្ញុំគ្មានការងារធ្វើទេ ខ្ញុំចង់យកវាទៅលក់ក្រែងបានលុយមករៀនបន្ត!» មើលត្រឹមខ្សែភ្នែករបស់គេ ក៏ដឹងថាស្រលាញ់នាឡិកាមួយនោះប៉ុណ្ណាដែរ មើលទាំងចិត្តមិនដាច់ បើលក់ទៅក៏គ្មានអ្វីជាអនុស្សាវរីយ៍របស់ប៉ាខ្លួនដដែល។
«ទៅធ្វើការកន្លែងចាស់ទៅ!» ប្រសិនបើឱ្យកំលោះតូចឈប់ធ្វើការ ថេយ៉ុង ក៏មិនសូវជាសប្បាយចិត្ត ណាមួយចង់នៅរៀនឱ្យចប់ចុងចប់ដើមតាមពាក្យបណ្តាំរបស់ម្តាយ នៅពេលដែលរៀនចប់ ដល់ពេលនោះគេចង់ធ្វើអ្វីក៏បានស្រេចតែចិត្តខ្លួនចង់បញ្ជាបានទាំងអស់។
«លោកនិយាយជាការពិតអ្ហេស?» ថេយ៉ុង រហ័សឱបជើងប្រុសកំលោះ សួរទាំងទឹកមុខត្រេកអររំភើប។
«ហ្អឹម!» ជុងហ្គុក ហឹមក្នុងបំពង់កជាការបញ្ជាក់ ហើយអ្នកដែលត្រូវបានគេអនុញ្ញាតក៏សប្បាយចិត្តរកអ្វីមករាយរ៉ាប់ជួសអារម្មណ៍រំភើបទាំងនេះមិនបានឡើយ។
«អរគុណលោកខ្លាំងណាស់!» តាមពិតទៅគេមិនចង់ឈប់ពាក់កណ្តាលទីកំឡុងពេលធ្វើការដែរ ណាមួយមានអ្នកស្រី លីហ្សូ ជាអ្នកជួយផ្គត់ផ្គង់គេគ្រប់សព្វបែបយ៉ាង បើសុខៗចង់ដោះដៃចោលគាត់ យល់ថាខ្លួនពិតជារមើលគុណណាស់។
«ប៉ារបស់ឯងនៅរស់មែនទេ?» ជុងហ្គុក ស្រាប់តែចាប់អារម្មណ៍សួរពីរឿងទាំងនេះ។
«នៅរស់ តែខ្ញុំមិនដែលឃើញមុខគាត់ទេ!»
«បានន័យថាយ៉ាងម៉េច? គាត់រត់ចោលឯងមែនទេ?»
«ប៉ាជាមនុស្សគ្មានទំនួលត្រូវទេ លោកកុំចង់ដឹងពីគាត់អី!» ថេយ៉ុង ទម្លាក់ទឹកមុខចុះ គិតដល់ឪពុកពេលណាតូចចិត្តពេលនោះ។
ជុងហ្គុក ឈប់សួរដេញដោលរឿងទាំងនេះ រហ័សងើបដើរចូលទៅឈរមើលរូបថតកុមារភាពរបស់ ថេយ៉ុង ដែលអង្គុយលើភ្លៅម្តាយ ក្នុងសួនឧទ្យាន កាលណោះនៅតូចគួរឱ្យស្រឡាញ់ណាស់ មាឌថ្លោសទ្រលុកទ្រលន់ មានព្រលឹងប្រលះណាស់ នៅជាមួយម្តាយគាត់មើលថែទាំ បញ្ចុកបាយទឹក រហូតដល់ពេលកូនធំនៅតែតាមមើលថែ តែមិនគួរណាព្រហ្មលិខិតបញ្ចប់ជីវិតរបស់គាត់ទៅដោយភាពមិនអស់ចិត្តទាំងបែបនេះសោះឡើយ។
«ខ្ញុំទៅធ្វើការហើយ ថ្ងៃនេះខាតរៀនមួយព្រឹក..លោកចង់ទៅខន់ដូវិញឬក៏នៅទីនេះ?» ថេយ៉ុង រៀបចំខ្លួន ងូតទឹកស្លៀកពាក់ ទៅធ្វើការចំណែកឯ ជុងហ្គុក បានបែរមុខមកសម្លឹងឈមនិងរាងតូចដែលឈរមិងមាំងខាងណោះ។
«យើងនៅដេកទីនេះ!» គេថានៅដេកទីនេះ ហើយរង់ចាំដល់ពេលយប់ជ្រៅរហូតដល់ ថេយ៉ុង ត្រលប់មកដេកជាមួយគេវិញ។
«តែរបស់បន្ទប់ខ្ញុំគឺវា..»
«ធ្វើការដូចជាក្មេងស្រី បន្ទប់មិនគគ្រិចឯណា?» ជុងហ្គុក សម្លឹងមើលជុំវិញនេះ ក៏ឃើញថា ថេយ៉ុង ពូកែរៀបចំទុកដាក់សណ្តាប់ធ្នាប់ល្អឥតខ្ចោះ មិនខ្ជៈខ្ជាយ រ៉ាត់រាយ ហើយកខ្វក់នោះទេ។
«អ៊ីចឹងចាំខ្ញុំត្រលប់មកពីធ្វើការវិញ ខ្ញុំ...»
«ខឹងនិងយើងទេរឿងយប់មិញនេះ?» ថេយ៉ុង ឈរស្ងៀម ឮគេសួរបែបនេះ ដូចមានអារម្មណ៍ចម្លែកណាស់។
«លោកស្រវឹង មនុស្សស្រវឹងមានចរិត..»
«ចង់ថាយើងឆេវឆាវ?» មុខរាបស្មើហាក់បានរំញោចចិត្តកំលោះតូចឱ្យមានចិត្តភិតភ័យមិនតិចណាស់ដែរ។
«ខ្ញុំទៅងូតទឹកសិនហើយ!» ថេយ៉ុង ចាប់កាន់កន្សែងដើរបង្ហួសរាងក្រាស់ ខណៈអ្នកម្ខាងទៀតក៏លូកដៃចូលទៅចាប់ដើមដៃស្រឡូនយ៉ាងជាប់។
«ឆ្លើយមក កុំគេច!» រាងក្រាស់អូសកាយតូចមកជិត សន្សឹមយកម្រាមដៃប៉ះអង្អែលលើសក់ក្បាលទន់រលោងរលាស់ប្រៀបដូចជាសរសៃសូត្រ។
«ខ្ញុំខឹងនិងលោកបានប៉ុន្មាន?» ឆ្លើយបែបនេះ កាន់តែធ្វើឱ្យអ្នកម្ខាងទៀតបានចិត្តលើសដើមហើយ។
«អ៊ីចឹងបានន័យថាឯងក៏ខឹង?»
«អ្នកណាមួយដែលមិនខឹង ប្រសិនបើលោកទៅធ្វើបែបហ្នឹងដាក់ពួកគេ?» ជុងហ្គុក ជ្រួញចិញ្ចើម កាលបើឮសូររាងតូចបន្លឺសម្តីតមាត់ចំពោះខ្លួន។
«ហើយអ្នកណាដែលចូលចិត្តតបតធ្វើឱ្យយើងខឹង?»
ផ្ទុយទៅវិញគេបែរជាសួរមកវិញដោយសំណួរល្ងីល្ងើយ៉ាងនេះ មនុស្សធ្វើខុស យកកំហឹងមកបាំងមុខ គ្មានវិធីដោះស្រាយក៏ប្រើកម្លាំងបាយមកចរចារជំនួសឱ្យការសម្របសម្រួល គិតទៅគេជាមនុស្សចិត្តឆេវឆាវ បៀមកំហឹង ឱបភ្លើង គ្មានថ្ងៃអាចត្រជាក់ចិត្ត តាំងស្មារតីធ្វើខ្លួនឱ្យត្រឹមត្រូវម្តងណានោះសោះ។
«និស្ស័យខ្ញុំរឹង ខ្ញុំដឹង..តែលោកគួរចិត្តត្រជាក់ មេត្តាស្តាប់ហេតុផល មិនមែនគ្រប់ពេល យកអារម្មណ៍គ្មានក្នុងខ្លួនមកជម្នះ ចង់ឈ្នះរករឿងមនុស្សទន់ខ្សោយដូចជាខ្ញុំ ឱ្យឈ្នះបានគ្រប់តែរឿងទេ ខ្ញុំឈឺ ខ្ញុំក៏ជាមនុស្ស ខ្ញុំមានចិត្ត មានបេះដូងនិងខួរក្បាល មានឈាម មិនមែនវត្ថុ រូបចម្លាក់ មិនមែនបាវសាក់ បើលោកពិបាកទ្រាំទ្រ មើលមុខខ្ញុំ លោកសម្លាប់ខ្ញុំទៅចប់រឿងហើយ!»
«តមាត់?» ជុងហ្គុក គំហកឡើងអស់ពីខ្លួន ធ្វើឱ្យរាងតូចភ្ញាក់ញ័រខ្លួនទទ្រើក គ្រាន់តែសម្រែករបស់គេសោះ ខ្លួនឯងទ្រាំទ្រស្តាប់ឮមិនបានផង មានកម្លាំងអីទៅតស៊ូនិងគេទៅ។
«បើយើងសម្លាប់ឯង?» ប្រអប់ជើងស្រឡូន ចាប់ឈានថយក្រោយសន្សឹមៗ ខណៈចុងម្រាមជើងប្រុសកំលោះមុខឃៅក៏ឈានបន្ទាន់និងល្បឿនកំលោះតូចបន្តបន្ទាប់។
«លោកចង់ធ្វើអី?» ថេយ៉ុង ភ័យស្លេកមាត់ ថយក្រោយរហូតដល់ខ្នងផ្អឹបជាប់នឹងជញ្ជាំង។
«យើងនិងរើសយកវិធីរំលោភឯងដល់ដាច់ខ្យល់ស្លាប់ ឯងធ្លាប់មើលព័ត៌មានករណីរំលោភសម្លាប់ទេ មានសាកសពខ្លះ ដេកស្លាប់ននលគក លេចចេញរូបភាព គ្មានសម្លៀកបំពាក់ សាកស្រម៉ៃបើសិនជាជនរង់គ្រោះនោះជាឯង ឯងស្លាប់ទៅនិងអាម៉ាស់អ្នកមើលព័ត៌មាននោះខ្លាំងប៉ុណ្ណា?»
ជុងហ្គុក ញញិមចុងមាត់ លើកចិញ្ចើមញ៉ាក់ដាក់រាងតូច មុននឹងលូកដៃទៅផ្អឹបជញ្ជាំង ឃាំងកាយតូចដែលឈរជើងញ័រចំប្រប់ដូចកូនសត្វតូចមិនដឹងអី។
ESTÁS LEYENDO
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង