អម្បាញ់មិញនេះស្តាប់មិនច្រឡំនោះទេ បេះដូងរបស់គេលោតញាប់ណាស់ ពាក្យសម្តីតែប៉ុន្មានសោះ អាចធ្វើឱ្យមនុស្សតែម្នាក់ ផ្លាស់ប្តូរអារម្មណ៍ជាច្រើនក្នុងពេលតែមួយ។
បរិយាកាសខាងក្នុងហាងប្រែជាអ៊ូអរប្លែក រវាងមនុស្សបីនាក់ដែលចាប់សន្ទនាគ្នា ឮៗបីដូចជាមានរឿងជម្លោះធំធេងខ្លាំងណាស់ណាអ៊ីចឹង។
«លោកនិយាយពីអ្វី?» ថេយ៉ុង រំជួលចិត្តស្ទើរតែស្រែកយំ កាលពីបួនថ្ងៃមុន រករឿងធ្វើបាបគេយ៉ាងអាក្រក់ព្រៃផ្សៃ ហើយពេលនេះមកសម្អាងខ្លួនថាជាមិត្តប្រុសរបស់គេទៀត និយាយដូច្នេះចង់មានន័យអ្វីវិញទៅ?។
«ថេយ៍មានមិត្តប្រុសពីអង្កាល់?» លីអាន ធ្វើជាសួរចង់ដឹងបន្ថែម ព្រោះមិនសូវជាជឿជាក់លើសម្តីអ្នកម្ខាងទៀតបានអះអាងនោះឡើយ។
«គេមិន-» កំលោះតូចបម្រុងតែហាមាត់ស្រដី ស្រាប់តែខ្លួនប្រាណត្រូវបានគេចាប់អូសមកឱបក្រសោបយ៉ាងណែនណាន់។
«ជាការពិត» ជុងហ្គុក បញ្ជាក់ទាំងមុខមាំស្មើ។
«លោក!!!» ថេយ៉ុង ឧទានខ្សាវៗ ក្រឡេកទៅសម្លឹងមើលប្រុសកំលោះជនជាតិចិនខាងណោះ បោះជំហ៊ានដើរចេញក្នុងទឹកមុខពុំសូវរីកសោះ ទើបប្រញាប់ប្រញាល់ដកខ្លួនចេញពីរាងក្រាស់ រហ័សរហួនរត់តាមទៅនិយាយជាមួយនឹង លីអាន។
«វាថីឯង អាក'អាន ធ្វើមុខងាប់ មុខគ្រាប់ធ្លាក់ចំកណ្តាលក្បាលមកពីណា ម្តេចបានមិននៅជួយលក់អញ?» អ្នកស្រី លីហ្សូ ហត់បែកញើសគឃូសស្រែកសួរទៅកាន់កូនប្រុស ដែលសំដែងឫកពាពុំសូវសមរម្យដើរសម្រុកចេញពីក្នុងហាងទៅទាញម៉ូតូកញ្ចាស់មកជិះ។
«ខ្ញុំទៅរោងម៉ាស៊ីនហើយ ខ្ញុំមិនចង់ឃើញ..» លីអាន ហៀបនឹងនិយាយគាប់ជួន ថេយ៉ុង ស្រាប់តែរត់ចេញមកល្មមដែរ។
«បងលីអាន គេមិនមែនជាមិត្តប្រុសរបស់ខ្ញុំទេ!»
«តែមិញនេះគេឱបឯង!»
«មិនមែនដូចបងមើលឃើញទេ តាមពិតគេជា..»
«មកណេះ!» ជុងហ្គុក ឧទានដោយលូកដៃទៅចាប់កដៃស្រឡូន អូសរាងតូចទីងណាត់ទីងណែងទៅរកឡានទំនើបមុននឹងបើកទ្វារហើយរុញកាយតូចចូលទៅខាងក្នុង។
ក្រឹក!!
«អូយ!!»
«អាចង្រៃ!» ដ្បិតមិនបានឃើញមុខអស់ពេលជាច្រើនថ្ងៃ អារម្មណ៍ក៏ខឹងគុំគួនខ្លាំងសម្បើមណាស់ដែរ។
«ហ៊ឹកៗលែង..លែងខ្ញុំទៅ លោកមកតាមខ្ញុំធ្វើអីទៀត? លោកមកតាមធ្វើបាបខ្ញុំដល់ពេលណាទៀត?»
«បិទមាត់!»
ផាច់!!!
«អូយ..ហ៊ឹកៗ!!» ប្រអប់ដៃដែលទះមិនថ្នមកម្លាំង នាំឱ្យកំលោះតូចឈឺញ័រសព្វសាច់សង្កៀរថ្ពាល់ស្ទើរតែវាចថ្គាម។
ង៉ោង!!
ឡានបានបើកចេញទៅឥតបង្អង់ពេលយូរនោះឡើយ នៅក្នុងល្បឿនលឿនដូចជាប្រញាប់ប្រញាល់ទៅស្លាប់នៅឯណានោះអ៊ីចឹង។ កាន់តែគិត កាន់តែព្រួយចិត្ត បើគេបើកឡានកប់ៗល្បឿន ដូចជាប្រឡងប្រជែង បើកឡានប្រណាំងទៅហើយនោះ។
ង៉ឺត!!!
ហ្រ្វាំងឡាន ជាន់កប់ស្ទើរតែបោកក្បាលផ្ទប់នឹងចង្កូត...
«អា៎យ ហ៊ឹកៗឈឺណាស់!!» ថេយ៉ុង ភ្ញាក់ស្រែក កាលបើត្រូវរាងក្រាស់ចាប់ច្របាច់កដៃឡើង សឹងតែបាក់ឆ្អឹងទាំងកំណាត់។
«ក្រែងឯងជាអ្នកនិយាយថា នៅពេលដែលយើងព្រមជួយឯងរឿងបុណ្យសពម៉ែឯងរួចរាល់ ឯងព្រមធ្វើតាមយើងគ្រប់យ៉ាង ប៉ុន្តែពេលនេះឯងបែរជារត់គេច គិតមែនទេ? យើងមិនព្រមដោះលែងឯងដោយងាយៗទេ!» ជុងហ្គុក សម្លុតគំរាម ថេយ៉ុង ក្នុងទឹកមុខបង្កប់ល្បិច ពេលវេលាដែលគេព្យាយាមធ្វើល្អជាមួយ វាគ្រាន់តែជាធ្នាក់ដើម្បីល្បួងលួងលោម ហើយបំបែក ថេយ៉ុង ចេញពីក្នុងគ្រួសាររបស់ លីអាន តែប៉ុណ្ណោះ។
«លោកចង់ធ្វើអ្វី ដោះលែងខ្ញុំទៅ!» ថេយ៉ុង ស្រែកទួញយំអង្វរករ ងាកក្រឡេកទៅសម្លឹងមើលឃើញទឹកទន្លេ ក្នុងចិត្តភ័យខ្លាចជាខ្លាំង ព្រោះគេមិនចេះហែលទឹកទេ។
«ឯងខ្លាចស្លាប់អ្ហេស កុំភ័យអីយើងមិនឱ្យឯងស្លាប់ទៅដោយស្រួលៗទេ បើយើងនៅមើលឃើញឯងវេទនាមិនទាន់អស់ចិត្ត!» ជុងហ្គុក បែរទៅរកចង្កូតឡានដោយមុខស្មើ ហើយបើកឡានចេញទៅបន្ត រហូតដល់ខន់ដូផ្ទាល់ខ្លួន។
យប់ដដែលនេះ..
យប់នេះជាយប់គួរឱ្យឈឺចាប់ខ្លាំងណាស់ សភាពនៅខាងក្នុងបន្ទប់សម្រាកនៃខន់ដូកម្ពស់ជាន់ទី១៥ បានញ៉ាំងឱ្យកាយតូច កើតចិត្តព្រឺព្រួច ក្រឡេកទៅសម្លឹងមើល ម្ចាស់រាងកាយខ្ពស់ស្រឡះ អមទៅដោយមាឌធំដំបង តាមរយៈខ្សែភ្នែកដ៏សោកសៅក្រៀមក្រំជាខ្លាំង។
ជុងហ្គុក ហៅស្រីមកគេងជាមួយ ទាំងឱបថើបពួកនាង ទាំងហៅពួកនាងថាអូនមិនដាច់ពីមាត់ ថែមទាំងបានប្រើប្រាស់អារម្មណ៍ពិសេសជាមួយពួកនាងនៅលើគ្រែដើម្បីកសាងទស្សនីយ៍ភាពរោលរាលបញ្ឈឺចិត្តរាងតូចឱ្យចោលក្រសែភ្នែកសម្លឹងទាំងអារម្មណ៍អួលណែន។
ថេយ៉ុង ជៀសខ្លួនមកឈរបញ្ចេញអារម្មណ៍ខាងក្រៅរានហាលនៃខន់ដូនេះ ព្រមទាំងយំគគ្រូកលើកដៃខំប្រឹងខ្ទប់ត្រចៀកមិនចង់ស្តាប់ឮសំឡេងថ្ងួចថ្ងូរដែលមនុស្សប្រុសស្រីគ្មានកេរ្តិ៍ខ្មាស់ទាំងអស់នោះប្រព្រឹត្តទង្វើថោកទាបឡើយ។
«អរគុណច្រើនណាស់បងសំឡាញ់!» សំឡេងស្រួយស្រែះបានបន្លឺ ខាងក្នុងបន្ទប់ឆ្លើយឆ្លងតបជាមួយបុរសស្លៀកកន្សែងឆ្នុកចង្កេះ ក្នុងសភាពស្រវឹងជោកជាំ បន្ទាប់ពីបានបញ្ចប់ការងាររបស់ពួកនាងរួចរាល់ ខាងក្នុងបន្ទប់មួយនេះនៅសេសសល់តែមនុស្សពីរនាក់ដែលនៅប្រចាំការតែប៉ុណ្ណោះ។
ថេយ៉ុង បែរខ្លួនទៅសម្លឹងមើលបុរសជាទីស្រលាញ់ ដេកលុងលក់ក្នុងសភាពមនុស្សអស់កម្លាំងមិនបានប៉ុន្មានទឹកភ្នែកក៏ស្រាប់តែធ្លោយហូរស្រក់ចុះមករហាម រូបភាពដែលគេបានថែលថើបមនុស្សស្រីអស់ទាំងនោះ នៅដក់ជាប់ដិតដាមក្នុងកែវភ្នែករបស់ខ្លួនជានិច្ច គេជាមនុស្សគួរឱ្យស្អប់ខ្ពើមណាស់ ហេតុអ្វីទើបខ្លួនលង់ស្រលាញ់គេដល់ថ្នាក់នេះទៅវិញ?
រាងតូចដាក់បង្គុយចុះទៅលើគ្រែ លូកដៃទៅយកភួយមកគ្របដណ្តប់លើកាយដ៏ក្រាស់ឃ្មឹក សន្សឹមប៉ះប្រអប់ដៃអង្អែលទៅលើថ្ពាល់បុរសសង្ហា មុននឹងយំសស្រិកសស្រាក់ ឱនឈ្ងោកទៅថើបលើបបូរមាត់រាងក្រាស់ ហាក់ដូចជាស្រលាញ់ណាស់ ថើបទាំងមិនបានខ្វល់ថា មាត់របស់នាយបានយកទៅប្រឡាក់ប្រឡូសជាមួយនឹងស្រីណាខ្លះឡើយ។
«លែង!» ជុងហ្គុក មមើល៍ស្រែក គ្រវាសដៃរាងតូចចេញ ខណៈ ថេយ៉ុង ក៏កំពុងតែយកកន្សែងជក់ទឹក ទៅជូតលើមុខមាត់និងខ្នងដៃរបស់គេថ្នមៗបន្ថែមដែរ។
«ខ្ញុំជូតខ្លួនឱ្យលោក នៅឱ្យស្ងៀមទៅ!» ថេយ៉ុង ជូតបន្ត មុននឹងប្តូរទៅយកសម្លៀកបំពាក់ក្នុងទូរមកស្លៀកពាក់ឱ្យនាយ មើលថែគេរហូតដល់ភ្លេចខ្លួនថា កាលពីព្រឹកមិញនេះមានរឿងអ្វីបានកើតឡើងទៅហើយ។
«មកមើលថែយើងធ្វើអី? មនុស្សដូចជាឯងនេះ មិនចេះឈឺចាប់ទេឬយ៉ាងម៉េច?» ប្រុសកំលោះដែលឈ្លក់វង្វេងនិងស្រាប្តូរនិស្ស័យ ស្ទុះក្រោកស្រវាចាប់ចង្កេះរាងតូចទាញមកឱប និយាយផ្តេសផ្តាសមិនគួរឱ្យចង់ស្តាប់ ថែមទាំងរករឿងដូចមនុស្សស្រវឹងខួបនិយាយស្តាប់គ្នាមិនបានទៀត។
«ខ្ញុំមិនខឹងនិងលោកទេ ស្រវឹងហើយគេងទៅ!» ថេយ៉ុង រើតិចៗស្រដីលួងលោមចិត្តរាងក្រាស់ឱ្យវិលត្រលប់ទៅរកដំណេក ប៉ុន្តែ ជុងហ្គុក បែរជាគ្រហឹមមុននឹងចាប់ថ្ពាល់ ថេយ៉ុង ថើបញក់ញីយ៉ាងស្និទ្ធស្នាល។
«លោកឈប់ទៅ បានហើយ!» ពេលដែលថើប បបូរមាត់ក៏ជ្រុលទៅប៉ះនឹងដំណក់ទឹកភ្នែកក្តៅឧណ្ហៗ ប្រអប់ដៃរបស់គេស្ទាបរាវគ្រប់ទីកន្លែង នៃរាងកាយដ៏ស្រស់ស្អាតយ៉ាងទំនើងចិត្តមិនព្រមឈប់។
«ក្រែងឯងថាស្រលាញ់យើង? ម្តេចក៏យើងប៉ះពាល់ខ្លួនប្រាណឯងមិនបាន?» អ្នកដែលត្រូវគេសួរ យំឈូរទប់លែងជាប់ កាលដែល ជុងហ្គុក មកបង្ហាញអត្តចរិតបែបនេះ ក៏ដោយសារតែគេស្រវឹង គេមិនដែលយកចិត្តទុកដាក់មិនដែលប្រើអាកប្បកិរិយាឱបរឹត ថេយ៉ុង ដូចជាពេលនេះឡើយ។
«ហ៊ឹកៗលោកស្រវឹងហើយ!»
«យើងមិនបានស្រវឹង ឯងកុហកយើងមែនទេ? តាមពិតឯងនិងអាកូនចិនម្នាក់នោះលួចលាក់ទាក់ទងគ្នារួចទៅហើយ ឃើញវាមានបាន គិតថាទៅតោង ពេលអត់ពីម៉ែឯងទៅនិងអាលបានទៅធ្វើកូនប្រសារថៅកាយជនជាតិចិនអ្ហេស ឆ្លើយមក..»
«ទេ..ហ៊ឹកៗមិនមែនអ៊ីចឹងទេ!» កំលោះតូចគ្រវីក្បាលញ័រឡើងតតាត់ ស្រែកយំញញីញញ័រខ្លួន មិនបានតាំងចិត្តទៅសេពគប់បុរសណា មិនបានស្រលាញ់អ្នកណាក្រៅពីគេឡើយ។
«មិនមែនយ៉ាងម៉េច ក៏ឃើញថាឯងយកខ្លួនទៅស្និទ្ធស្នាលនឹងវារហូត ឯងកុហក និយាយភូតភរ បោកប្រាស់ ពូកែសំដែង ធ្វើជាយំស្រែក ពូកែមាយា ហើយក៏ពូកែខាងធ្វើខ្លួនថោកទាបឱ្យដៃប្រុសផ្សេងដែរ!»
«ហ៊ឹកៗខ្ញុំឈឺ!!!»
«ឈឺអ្ហេស? ឈឺត្រង់យើងជេរឯងត្រូវរឿងមែនទេ?» ជុងហ្គុក លូកដៃចូលទៅចាប់ទាញកន្ទ្រាក់កញ្ចឹងកស្រឡូនអូសមកជិត មុននឹងផ្អឹបបបូរមាត់ថើបលើបបូរមាត់រាងតូច បឺតជញ្ជក់ទោះបីដឹងថាសម្ពាធកម្តៅនៃដំណក់ទឹកភ្នែកបានហូរស្រក់ចុះមកទន្ទឹមនិងអណ្តាតដែលព្យាយាមលូនចូលទៅពពាក់ពពួនជាមួយនឹងអណ្តាតអត់ឆ្អឹងម្ខាងទៀតក៏ដោយ។
«មាត់របស់ឯងផ្អែមជាងមាត់ស្រីអស់នោះទៅទៀត បើយើងមិនបានភ្លក្សម៉េចនិងអាចដឹងទៅ? ឬមួយមាត់នេះ..»
«អូយ!!» ថេយ៉ុង កញ្ជ្រោលថ្ងូរដោយការឈឺចាប់ ដ្បិតរាងក្រាស់បានច្របាច់មាត់សឹងតែបាក់ថ្គាម។
«ធ្លាប់ឱ្យអាចិនម្នាក់នោះបឺតជញ្ជក់រួចរាល់មកហើយ?»
«ហ៊ឹកៗ ទេ..» ជុងហ្គុក ឮសូរ ថេយ៉ុង យំកាន់តែខ្លាំង ទើបលែងដៃចេញ មុននឹងងាកទៅរកខ្នើយដាក់ខ្លួនដេក សម្លឹងមើលរាងតូចដែលខ្នះខ្នែងលើកដៃជូតសម្អាតទឹកភ្នែកក្នុងឫកពាខ្មាស់អៀនជាខ្លាំង ហើយសែនអាម៉ាស់ដែលត្រូវស្តាប់ឮពាក្យជេរប្រមាថរបស់អ្នកម្ខាងទៀតដែលបាននិយាយឌឺដងផ្លែផ្កាគួរឱ្យស្អប់។
«ទៅណា?»
«ខ្ញុំយកកន្សែងទៅដាក់ហាល!» ថេយ៉ុង តបចប់លើកកន្ធន់តូចនិងកន្សែងផ្សើមដើរចូលទៅរកបន្ទប់ទឹក បន្ទាប់ពីបញ្ចប់ការងាររួច រាងក្រាស់ក្នុងសភាពស្រវឹងធ្លាក់ភ្នែកជាខ្លាំងនៅតែមិនទាន់ដេកទៀត។
«យើងលែងឱ្យឯងទៅធ្វើការនៅទីនោះទៀតហើយ!» គ្រាន់តែឮសូរបែបហ្នឹងភ្លាម កំលោះតូចស្រាប់តែមិនពេញចិត្តភ្លាមៗ ទីនោះជាជម្រករកស៊ីចិញ្ចឹមក្រពះរបស់គេ បើហាមគេមិនឱ្យទៅបម្រើការងារ ឱ្យគេទៅធ្វើអ្វីវិញទៅ?
«ទេ..ខ្ញុំមិនឈប់ដាច់ខាត!»
ព្រូស!!
ជុងហ្គុក ចាប់គប់គ្រវែងខ្នើយកើយ តម្រង់ទៅរក ថេយ៉ុង ត្រូវខ្លួនដែលឈរយំញញីញ័រទទ្រើកគួរឱ្យអាណិតមួយទំហឹង មុននឹងស្ទុះកញ្ជ្រោលដើរចូលទៅចាប់កដៃស្រឡូនច្របាច់ ហើយច្រានខ្លួនល្អិតផ្ទប់នឹងជើងតុក្នុងបន្ទប់ ធ្លាក់បែកកែវស្រាឮសូរប្រូងប្រាវ។
«អូយ!!»
«ឯងហ៊ានប្រកែកនឹងយើងផងមែនទេ? ពេលនេះយើងនិងវាយឯងឱ្យស្លាប់!» ថេយ៉ុង លើកដៃរាំងមុខ យំស្រែកដូចក្មេងអានាថា កាលបើត្រូវបុរសឃោឃៅ វាយទាត់ធាក់ឥតប្រមាណកម្លាំងនិងបង្កស្នាមរបួស ទៅលើដងខ្លួន ដៃជើងមុខមាត់ជាច្រើនកន្លែងទៀត ព្រោះតែកំហឹងមួយពេល ស្ទើរតែធ្វើឱ្យមនុស្សខ្លួនតូចល្អិតដាច់ខ្យល់ស្លាប់ក្នុងវិនាទីទាំងនេះទៅហើយ។
«ហ៊ឹកខ្ញុំឈឺបានហើយឈប់ទៅ ខ្ញុំសូមអង្វរ!»
«អាសំរាម ឯងហ៊ានប្រកែកនឹងយើងផងមែនទេ?»
ជុងហ្គុក ខឹងដូចខ្មោចចូល ម៉ួម៉ៅក្តៅក្រហាយខុសទំនង ទាំងគ្រោតគ្រាត ពុំមានចិត្តចង់ស្តាប់ហេតុផល ស្រាប្តូរនិស្ស័យធ្វើឱ្យគេលែងចេះគិតពិចារណាទៀតហើយ។
ព្រឹកថ្ងៃថ្មី
រឿងដែលបានកើតឡើងកាលពីយប់ បានរំលងផុតទៅចូលមកព្រឹកថ្ងៃថ្មី។ នៅក្នុងបន្ទប់ស្ងប់ស្ងាត់ជ្រងំ ឃើញតែរាងតូចគេងដណ្តប់ភួយដោយសភាពញាប់ញ័រនិងឈឺទុរន់ទរាពេញរាងកាយដូចជាមានអ្វី មានទម្ងន់ធ្ងន់លើសលប់ធ្លាក់មកបាក់សង្កត់លើខ្លួនប្រាណទាំងរស់ ទាំងឈឺ ទាំងចុកចាប់ ហិង្សាផ្លូវកាយ ផ្លូវចិត្ត ធ្វើឱ្យគេដូចបានដេកយល់សប្តិឃើញសុបិនអាក្រក់គ្មានថ្ងៃអាចភ្ញាក់ចេញពីសភាពវេទនាទាំងនេះនោះឡើយ។
ក្រឹក!!
សំឡេងរ៉ោករ៉ាកដែលបន្លឺទ្រហឹងជាប់ទៅនឹងត្រចៀក..
ជា...??
ច្រវ៉ាក់!!
ថេយ៉ុង ភ្ញាក់ពីដំណេកក្រឡេកទៅឃើញច្រវាក់ជាប់កជើង ដូចសត្វធាតុដែលត្រូវបានគេឃុំ រាងកាយពោពេញទៅដោយស្នាមជាំ បន្ទាប់ពីបានជួបនូវទារុណកម្មហិង្សាវាយតំជ្រាំធាក់គ្មានក្តីអាសូរ ពីបុរសចិត្តខ្មៅម្នាក់នោះរួចមកហើយ។
«ហ៊ឹកៗ ហេតុអីលោកធ្វើបែបនេះដាក់ខ្ញុំ ហេតុអីទៅ?»
កំលោះតូចកញ្ជ្រោលស្រែកយំអស់ពីក្នុងខ្លួន វាយតំធ្វើបាបគេប៉ុណ្ណឹងហើយនៅតែមិនគ្រប់គ្រាន់ក្នុងចិត្តទៀត ហេតុអ្វីបានជាមកចាប់គេដាក់ច្រវ៉ាក់ ជាន់ឈ្លីសម្ពាតផ្លូវចិត្តបន្ថែមទៀតអ៊ីចឹង?។
ក្រាក!!
«ក្រោកហើយ?» ជុងហ្គុក យួរថង់បាយដាក់ទៅលើតុក្បែរក្បាលគ្រែ មុននឹងដាក់បង្គុយចុះ អង្គុយទៅលើគ្រែ លូកដៃទៅជូតទឹកភ្នែកកំលោះតូច ស្រាប់តែ ថេយ៉ុង ងាកមុខចេញទាំងកំហឹងបៀមទុក្ខ។
«ខ្ញុំស្អប់លោក ខ្ញុំស្អប់លោកខ្លាំងណាស់!» ថេយ៉ុង ស្រែកទ្រហោយំរៀបរាប់ឈឺស្ទើររលាយបេះដូងមួយកណ្តាប់នេះ ហេតុអ្វីបានជាមនុស្សប្រុសដែលខ្លួនស្រលាញ់ ឃោឃៅ ចិត្តបិសាចជូជាតិដល់ថ្នាក់នេះ?។
«ស្អប់អ្ហេស?» ជុងហ្គុក ឮហើយហែកមាត់សើចចំអក លូកដៃចូលទៅចាប់ច្របាច់ស្មាស្រឡូនកន្ទ្រាក់ទាញមកជិត។
«បើលោកមិនពេញចិត្ត លោកស្អប់ខ្ពើមខ្ញុំណាស់ លោកសម្លាប់ខ្ញុំចោល ដូចទង្វើដែលលោកបានធ្វើដាក់ពួកអស់នោះទៅ ខ្ញុំចង់ស្លាប់ ខ្ញុំចង់ទៅនៅជាមួយម៉ែ ម៉ែខ្ញុំមិនដែលដៃធ្ងន់ វាយធ្វើបាបខ្ញុំទេ!» ពេលនេះរស់ពិបាកជាងស្លាប់ទៀត បើឱ្យគេនៅតែត្រាំត្រែងទ្រាំទ្រ រស់នៅវេទនាដដែល បញ្ចប់ដង្ហើមរបស់គេពេលនេះតែម្តងទៅវាល្អជាជាង។
«ឯងថ្លង់ ឬមួយធ្វើជាភ្លេច? ចាំមិនបានទេហ្អេ? ថាយើងចង់ឃើញឯងវេទនាសន្សឹមៗទៅមុខសិន ទម្រាំដល់ពេលឯងងាប់ ក្នុងកែវភ្នែកយើងនិងអាចមើលឃើញតែរឿងសប្បាយៗទៅមុខជានិច្ច ទ័លច្រកហើយអ្ហេស? មិនសប្បាយទេឬ ដែលអាចស្លាប់បានក្រោមដៃមនុស្សប្រុសជាទីស្រលាញ់របស់ខ្លួន ឬមួយឯងកុហក? ឯងឃើញថាយើងជាលាមួយក្បាលដែលយល់ព្រមឱ្យឯងដឹកក្បាលបាន ចងចាំផងណាថាលើលោកនេះគ្មានទេ អាថកំបាំងទេ ទោះឯងស្លាប់ ក៏កប់ចិត្តដែលឯងឈឺចាប់មកមិនចេះសាបសូន្យបានដែរ!»
«ខ្ញុំគ្មានបំណងអ្វីក្រៅពីស្រលាញ់លោកនោះទេ ហ៊ឹកៗហ៊ឺៗ..ខ្ញុំគ្មានចិត្ត គ្មានគំនិត គិតមើលឃើញបុរសណាក្រៅពីលោក ខ្ញុំតាមស្រលាញ់លោក ចាប់តាំងពីឆ្នាំទី១ ដែលឈានជើងចូលមហាវិទ្យាល័យមកម្លេ៉ះ? ទោះលោកធ្លាប់ជេរ ស្អប់ខ្ពើមមើលងាយថាខ្ញុំជាសំរាម ជាសត្វធាតុ តែខ្ញុំតែងតែគោរពលោក មិនដែលប្រដូចលោកទៅនឹងអ្វី ឱ្យតម្លៃលោក ទោះត្រូវលោកធ្វើបាបទាំងកាយទាំងចិត្ត ឈឺចាប់យ៉ាងណាក៏ខ្ញុំយល់ព្រម!»
ថេយ៉ុង ហាក់មិនអស់ចិត្ត បើសិនជាខ្លួនបានធ្វើអ្វីខុសជ្រុុលជ្រួស នាំឱ្យកើតមានរឿងហួសហេតុឈានទៅដល់ដំណាក់កាលទទួលយកមិនបាន ចង់ជេរ ឬកាប់សម្លាប់ ធ្វើទារុណកម្មព្រៃផ្សៃកាចសាហាវឃោឃៅយ៉ាងណាក៏គេយល់ព្រមទទួលយកកំហុស តែបើសិនជាគ្រាន់តែក្តីស្រលាញ់និងកូនចិត្តដែលលួចប៉ន់ប៉ងប្រាថ្នាស្រលាញ់បុរសម្នាក់នោះវាមានកំហុស ខុសធ្ងន់យ៉ាងនេះ គេក៏មិនសុំឱ្យមានពេលវេលាដ៏អាក្រក់បែបនេះកើតឡើងមកបានដែរ។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង