ថេយ៉ុង ស្រែកក្រហមថ្ពាល់ព្រឿង ងាកមុខចេញទាំងអារម្មណ៍ខ្មាស់ៗក្នុងចិត្ត ដ្បិតធ្លាប់ទទួលយកវាម្តងរួចទៅហើយ តែគេពិតជាមិនបានឃើញវាច្បាស់ផ្ទាល់និងភ្នែកដល់ម្លឹងនោះទេរបស់ពិតមួយនេះមានអំណាចគួរឱ្យខ្លាចណាស់ថែមមានមុខមាត់កំហូចទៀត។
«អានេះម្ជុលសាច់វារីកធំអ៊ីចឹងហើយ ចាក់ដំបូងឈឺ យូរៗក៏លែងឈឺហើយ!» ជុងហ្គុក និយាយញញ៉េះញញ៉ោះកំលោះតូចឱ្យអៀនងាកបែរមុខចេញខ្មូរមិនហ៊ានងាកចំសម្លឹងមើលមុខនាយទៀតនោះទេ។
«លោកយកវាទៅលាក់ក្នុងខោវិញទៅ ខ្ញុំមិនហ៊ានមើលទៀតទេ!» ថេយ៉ុង ខិតចេញទាំងមុខមិងមាំង មនុស្សអៀនសឹងស្លាប់កោតតែចិត្តគេហ៊ានធ្វើវាទៅរួចជាកូនប្រុសម៉ាកអី គ្មានមាយាទអត់កេរ្តិ៍ខ្មាស់ពិតមែន។
«ខ្មាស់អី ក្រែងធ្លាប់ស្គាល់វាម្តងរួចទៅហើយតើស? សម្លឹងមើលវាឱ្យយូរបន្តិចទៅ និងបានដឹងថាវាមានអំណាចខ្លាំងប៉ុណ្ណាហើយ!» ប្រអប់ដៃមាំលូកទៅចាប់ទាញស្មាតូច បំភ័យទាល់តែស្រក់ញើសតាមជើងសក់អស់ទៅហើយ។
«លោកនេះ!» ថេយ៉ុង គៀសដៃមាំចេញរហ័សទម្លាក់ខ្លួនគេងទាញភួយមកដណ្តប់ តាមដោយអារម្មណ៍ខ្មាស់អៀន ចង់តែស្រែកយំឱ្យបែកក្រឡើតស្លាប់។
ព្រឹកថ្ងៃថ្មី
អ៊ួក!! អ៊ួក!!
សំឡេងក្អួតចង្អោរចាប់បន្លឺឡើងសារជាថ្មីម្តងទៀត វាបានដាស់កំលោះមុខស្មឿគដែលស្ថិតក្នុងស្ថានភាពងងុយគេងជាខ្លាំងឱ្យឆាប់ក្រោកពីដំណេកដើរទៅឈរសម្លឹងមើលរាងតូចឈ្ងោកខ្ជាក់កម្អួតសុទ្ធតែជាទឹកមាត់ក្នុងអាការះពុំសូវស្រួលក្នុងចិត្តទាល់តែសោះ។
«ក្អួតធ្វើមើលតែអ្នកចាញ់កូន!» ជុងហ្គុក ធ្លោយមាត់ស្រដីផ្តេសផ្តាស ដើរចូលទៅជួយរឹតខ្នងកំលោះតូចថ្នមៗ រហូតដល់ពេលដែល ថេយ៉ុង អាចធ្វើចិត្តបានស្រួលក្នុងខ្លួន រួចរាល់ទើបលែងមានអារម្មណ៍ថាចង់ចង្អោរម្តងទៀត។
«ខ្ញុំឧស្សាហ៍ក្អួតញឹកញាប់ណាស់ មិនដឹងកើតស្អីទេ!»
«យើងរំលោភមានកូនទេដឹង?» ថេយ៉ុង ឮហើយធ្វើភ្នែកម៉ក់ៗដាក់នាយ និយាយស្តីគ្មានការពិចារណាទេ មាត់គ្មានគម្របពិតមែនតាប៉ិនេះ។
«ចុះបើខ្ញុំមានកូន លោកសប្បាយចិត្តទេ?»
«ឈាមយើងវាខ្លាំងដល់ថ្នាក់អាចធ្វើឱ្យឯងមានកូនឬ?»
ជុងហ្គុក ធ្វើជាញញិមចុងមាត់ ដើរបង្ហួស ថេយ៉ុង ចូលទៅទាញក្បាលលាប៊ូបើកបង្ហូរទឹកលុបមុខមាត់ឱ្យស្អាត សឹមក្រោកលើកដៃជ្រងសរសៃសក់ដែលផ្សើមទឹកទាល់តែបាក់ភ្លីឡើងអស់ពីផ្ទៃមុខម៉ដ្ឋរលោងសង្ហាយ៉ាងស័ក្តិសម។
«ថ្ងៃនេះលោកទៅផ្ទះវិញមែនទេ?» ថេយ៉ុង ចាប់អារម្មណ៍សួរព្រោះខ្លាចនាយមិនបាននៅគេងជាមួយខ្លួនទៀត។
«ចិត្តមិនចង់ឱ្យយើងទៅអ្ហេស?» ជុងហ្គុក បែរខ្លួនដើរមកសម្លឹងមើលមុខរាងតូច រួចដើរចូលទៅឈរឈមនឹងផ្ទៃមុខ ថេយ៉ុង។
«យ៉ាងណាក៏លោកគង់តែនិងទៅវិញ!»
«ហេតុអី?» ជុងហ្គុក ជ្រួញចិញ្ចើម ធ្វើជាសួរដេញដោលដោយលួចផ្ទៀងត្រចៀកស្តាប់សម្តីរាងតូចបន្ថែម។
«ខ្ញុំដឹងថាលោកមិនសូវសប្បាយចិត្តទេ ពេលដែលនៅក្បែរខ្ញុំ!» ថេយ៉ុង ពោលពាក្យទាំងលួចអន់ចិត្ត សម្លឹងមើលចំហៀងផ្ទៃមុខប្រុសកំលោះលួចតូចចិត្ត តែមិនហ៊ានស្រដីចេញមក។
«អ្នកណាថា?» ជុងហ្គុក ចាប់កញ្ឆក់កាយតូចអូសមកជិត រួចក្រសោបចង្កេះស្រឡូនឱបយ៉ាងជាប់។
«មកពីឃើញថាលោកឧស្សាហ៍ធ្វើមុខក្រញូវដាក់ខ្ញុំរាល់លើក!»
«មកពីយើងឃើញមុខឯងចេះតែចង់ធ្វើបាប!» ជុងហ្គុក ថាចប់ឱនឈ្ងោកទៅថើបលើថ្ងាស់ស្រឡូន ខណៈ ថេយ៉ុង ក៏ឈរញញិមអឹមអៀន សុខៗក៏មកផ្អែមល្ហែមហើយឱបថ្នមៗ ថើបច្រើនដង ព្រមទាំងយកចិត្តទុកដាក់ប្លែកណាស់។
«ខ្ញុំនឹកលោករាល់ថ្ងៃ យូរៗមករកខ្ញុំម្តងបែបនេះក៏បាន សូមលោក កុំទៅចោលខ្ញុំរហូតបានទេ ខ្ញុំមិនចង់គេងយំរាល់យប់ មិនបានឃើញមុខ ឮសំឡេងលោក ខ្ញុំពិបាកធ្វើចិត្តណាស់!» ថេយ៉ុង សុំអង្វរនាយឱ្យមកជួបខ្លួនយូរៗម្តងក៏បាន ទោះពេលវេលាទាំងនោះ វាយូរឬក៏ឆាប់ តែកំលោះតូចយើងពិតជាមានក្តីសុខហើយរីករាយទទួលយកគ្រប់យ៉ាងពីនាយទាំងអស់។
«ឈប់គិតអ៊ីចឹងទៀតទៅបានទេបើឯងចេះស្រលាញ់ខ្លួនឯងច្រើនជាងស្រលាញ់យើង ឯងប្រហែលនិងមិនសូវឈឺចាប់ ដេកហូរទឹកភ្នែកដោយសារតែមនុស្សប្រុសដូចជាយើងនោះទេ មើលមកយើងជាមនុស្សប្រុសល្អត្រង់ណា ទាំងដែលមានពេលខ្លះយើងក៏ប្រើសម្តីអាក្រក់ៗ សំរាមៗ និយាយឱ្យឯងស្តាប់រាល់លើក រករឿងវាយធ្វើបាប ជេរប្រមាថឯង គ្រប់យ៉ាង ហេតុអីឯងមិនចេះចងចាំ? ឯងទ្រាំដើម្បីអី គិតអី?»
«លោកមិនអាក្រក់ទាំងអស់ទេ លោកគង់តែនិងធ្វើល្អចំពោះខ្ញុំ ទោះលោកនិយាយស្តីពិបាកស្តាប់ ទោះមានពាក្យប្រយោគខ្លះចាក់ដោតទ្រូងខ្ញុំក៏ខ្ញុំពេញចិត្តនិងទទួលយកហើយរីករាយចំពោះជីវិតដែលខ្ញុំបាននៅក្បែរលោកក្នុងពេលនេះដែរ!» ជុងហ្គុក គ្រវីក្បាល លើកដៃប៉ះលើស្មាតូច រួចបង្ហើបបបូរមាត់និយាយ សម្លឹងមើលទឹកមុខគួរឱ្យអាណិតដោយកែវភ្នែកមុតថ្លា÷
«គ្មាននរណាម្នាក់មកព្រមធ្វើរឿងល្ងង់ៗ បែបនេះនោះទេ ឯងរៀនគិតឱ្យច្បាស់លាស់ផងទៅ ជីវិតរបស់ឯងត្រូវរស់នៅពឹងលើខ្លួនឯងជាអ្នកគ្រប់គ្រង ឈប់យកក្តីសង្ឃឹមមួយនេះទៅផ្ញើលើដៃអ្នកដទៃទៀតទៅ ដែលយើងនិយាយ ព្រោះចង់ឱ្យឯងចេះតស៊ូ យើងមិនធ្លាប់ដាស់តឿន ក្រើនរំឭកអ្នកណាម្នាក់ទេ ក្រែងឯងស្រលាញ់ម៉ែឯងណាស់មែនទេ? គាត់ពិតជាចង់ឃើញឯងរឹងមាំណាស់ ឯងមកស្រលាញ់ស្អីអាមនុស្សពាលគ្មាននិស្ស័យល្អដូចជាយើងនេះ? ឈប់ទៅ យើងមិនចង់ឱ្យឯងវេទនាចិត្តបន្តនោះទេ!» ថេយ៉ុង ស្តាប់ទាំងចុកឆ្អល់ទ្រូងឆៀបៗ ស្តាប់ទាំងអួលដើម.ក រកថាមិនត្រូវ បេះដូងមួយនេះដើរតាមគេគ្រប់ជំហ៊ាន ក្តីស្រលាញ់ដែលខ្លួនមានក៏បានប្រគល់ជូនទៅកាន់គេតែម្នាក់គត់ប៉ុណ្ណោះ ហេតុអ្វីសុខៗនាយមកនិយាយបែបនេះ និយាយដូចយកកាំបិតមកកាត់ផ្តាច់ខ្សែចំណង ចាក់ចំកណ្តាលទ្រូងខ្លួនឱ្យធ្លុះធ្លាយឈឺចុកចាប់ចង់ស្លាប់ចង់រស់។
«លោកនិយាយបែបនេះធ្វើអី បើលោកគង់តែមានបំណងដេញខ្ញុំចេញពីជីវិតរបស់លោក ហ៊ឹកៗលោកមកធ្វើល្អដាក់ខ្ញុំធ្វើអីទៅ លោកដឹងទេ ថាបេះដូងរបស់ខ្ញុំស្ទើរតែធ្លុះធ្លាយ ពេលស្តាប់ឮសម្តីរបស់លោក!» ថេយ៉ុង យំស្រែកខ្លាំងៗ ពេលនេះគេយំដង្ហក់ខ្លាំងជាងពេលណាៗទាំងអស់ ទឹកភ្នែកហូរច្រើនដងប្រែជាគ្មានន័យ សម្តីដ៏សោកសៅទាំងប៉ុន្មានម៉ាត់ក៏មិនបានចាក់ជ្រាបចូលទៅក្នុងដួងចិត្តនាយនោះដែរ។
«រស់ក្បែរលោក ខ្ញុំមានក្តីសុខខ្លាំងណាស់ រស់ក្បែរលោកបេះដូងរបស់ខ្ញុំកក់ក្តៅ រស់ក្បែរលោកជីវិតរបស់ខ្ញុំប្រែជាមានសុភមង្គល ហេតុអ្វីក៏លោកមិនព្រមយល់ដល់ខ្ញុំខ្លះសោះអ៊ីចឹង?»
ប្រអប់ដៃដ៏ស្រឡូនលើកក្បាប់យ៉ាងណែនគក់ខ្លាំងៗទៅលើដើមទ្រូងហាប់ណែន ទាំងស្រែកអស់មួយទំហឹងៗនៃសំឡេង បីដូចជាខឹងណាស់ ឈឺចាប់ខ្លាំងណាស់ ឈឺខណៈពេលនេះ ឈឺដូចជាក្បែរស្លាប់ វាឈឺចុកខ្សាវៗ មិនមែនជារឿងធម្មតាទេ ដែលឃើញថា កំលោះតូចបង្ហាញអាការៈឈឺចាប់យ៉ាងហ្នឹងចេញមកគួរឱ្យព្រួយបារម្ភខ្លាំងណាស់។
«ថេយ៍!» ជុងហ្គុក កញ្ជ្រោលចាប់កំលោះតូចទាញមកឱបជាប់នឹងដើមទ្រូង ក្រសោបរាងកាយដែលញ័រទទ្រាក់ទទ្រើកនាំឱ្យសម្ពាធកម្តៅក្នុងខ្លួនបុកឡើងស្រើតៗ ហាក់បញ្ជាក់ប្រាប់ឱ្យបានដឹងថារាងកាយមួយនេះ កំពុងតែទទួលរង់ការវាយប្រហារប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងយ៉ាងណា។
ថេយ៉ុង បើកភ្នែកស្រឡះចែសឡើងសម្លឹងមុខប្រុសកំលោះ មុននឹងងើយផ្អឹបបបូរមាត់ទៅលើបបូរមាត់ ជុងហ្គុក ព្រមទាំងបឺតជញ្ជក់ ធ្វើដូចជាខ្លួនឯងស្ទាត់ជំនាញណាស់ ទាំងដែលប្រអប់ដៃក៏រពឹសចាប់បេះបោចសម្លៀកបំពាក់របស់នាយទាល់តែជ្រុះរាយប៉ាយពេញទាំងឥដ្ឋ មុននឹងផ្តួលនាយទៅលើគ្រែ ឡើងទៅតាមចាប់ថើប ទាំងចិត្តកំរោល ថើបយ៉ាងរោលរាល ការថើបដែលមិនអាចធ្វើឱ្យនាយបំភ្លេចមិនបាន។ ម្រាមដៃវែងស្រួចអូសកាត់លើស្បែកពោះស្រោបទៅដោយផ្នត់សាច់ដុំកង់ៗ ព្រមទាំងស៊កប្រអប់ដៃចូលទៅយ៉ាងជ្រៅប៉ះទៅនឹងសាច់មួយកណ្តាប់ រួចច្របាច់វាថ្នមៗទាល់តែមានអារម្មណ៍ថានាយខាងក្រោមទទួលបានអារម្មណ៍ពិសេស ទើបបញ្ជាចលនាសាប់វាលឿនទៅៗ រហូតនាយសង្ហាដេកគ្រហឹមថ្ងួចថ្ងូរលន់តួ ព្រោះត្រឹមម្រាមដៃ ថេយ៉ុង បានធ្វើឱ្យគេមានចំណូលចិត្តពិសេស ក្នុងខួរក្បាលរបស់គេគិតអ្វីមិនឃើញក្រៅពីអារម្មណ៍ដែលជ្រួលជ្រាបទៅក្នុងភ្លើងប្រាថ្នានោះឡើយ។
«អើស!!» ថេយ៉ុង ធ្វើវាកាន់តែលឿន ពេលកៀកជិតដល់គល់ដៅ កំលោះតូចក៏ស្ទុះឡើង ចាប់កាន់ស៊កបញ្ចូលមកក្នុងភាពទន់ជ្រាយរបស់ខ្លួនឯងយ៉ាងសន្សឹម។
«អ៊ឹម!!!» ជុងហ្គុក កាន់ចង្កេះតូចអង្ក្រងយ៉ាងជាប់ នៅពេលដែលបានដាក់ចូលរួចជាស្រេចហើយ ត្រគាកមូលណែនក្លំក៏ចាប់លើកដាក់ចង្កេះ អុកពីលើភាពរឹងមាំរាងក្រាស់ មួយៗ យឺតៗបន្ទាប់មកក៏លឿនទៅៗនិងតម្រូវឱ្យរាងតូចធ្វើវាកាន់តែញាប់ឡើងៗគ្មាននាទីឈប់សម្រាកនោះទេ។
«ខ្ញុំស្រលាញ់លោកខ្លាំងណាស់ ជុងហ្គុក សូមទោសដែលខ្ញុំមិនអាចបញ្ឈប់វាបាន!» ថេយ៉ុង យំសោកក្រោមដំណោះស្រាយតណ្ហាដែលខ្លួនបានគ្រប់គ្រងវាលើរាងកាយមាំទាំ គ្មានទាំងភាពជឿជាក់ ទោះបីជាបានប្រើប្រាស់វិធីទាំងនេះ ក៏គេនៅតែចាកចេញទៅ ហើយការជ្រើសរើសចាកចេញទៅរបស់គេនោះ គ្មានហេតុផលមួយណា ដែលអាចបញ្ឈប់ចិត្តនាយបានដែរ ឱ្យតែបានរស់ក្បែរគ្នា ត្រឹមរយៈពេលខ្លី ទោះត្រូវផ្លាស់ប្តូរដោយខ្លួនប្រាណក៏សុខចិត្ត ប្តូរផ្តាច់ដើម្បីបានគេងផ្តេកផ្តួល កៀកកើយដើមទ្រូងធំទូលាយមួយនេះយ៉ាងមានក្តីសុខ។
យប់ដដែល
បន្ទាប់ពីបានបញ្ចប់សង្គ្រាមរួចទៅហើយយប់នេះមេឃងងឹតណាស់ វាចាប់ផ្តើមផ្គរនិងភ្លៀងទៀតហើយ។ ក្រោមស្បៃទឹកភ្នែកលើថ្ពាល់ទន់ល្មើយនៃមនុស្សសោកសៅកំពុងតែដេកឱបនូវក្តីទុក្ខកង្វល់ បានសម្លឹងមើលមុខ ម្ចាស់រាងកាយអាក្រាត ក្នុងភាពខ្លាចបាត់បង់ ខ្លាចលែងបានជួបមុខទៅថ្ងៃមុខរហូត ខ្លាចថ្ងៃនេះ ជាថ្ងៃចុងក្រោយ ដែលអាចបានគេងក្បែរគ្នា។
«ជុងហ្គុក!» លើកទីមួយដែល ថេយ៉ុង បានហៅឈ្មោះនាយចំៗបែបនេះនៅចំពោះមុខគេនោះ។
ជុងហ្គុក ងាកមកសម្លឹងមុខ ថេយ៉ុង ដែលយំរលីងរលោងមិនព្រមឈប់ដដែល ជួបពេលណា ឃើញពេលណាក៏យំ ពូកែយំពិតមែនថ្នាក់គេស៊ាំនិងទិដ្ឋភាពបែបនេះក្នុងខ្សែភ្នែកអស់ទៅហើយ។
«លោកមានក្តីសុខទេ?» ថេយ៉ុង ហាមាត់សួរអួលដើម.ក អនេកព្រមទាំងចាប់ក្រសោបថ្ពាល់នាយមកកាន់អង្អែលថ្នមៗ។
«ឯងមានក្តីសុខ?»
«ខ្ញុំច្បាស់ជាមានក្តីសុខ ព្រោះបាននៅក្បែរលោក!» ជុងហ្គុក ស្តាប់ចប់លើកដៃក្រសោបទាញរាងតូចមកឱបផ្អឹបជាប់នឹងដើមទ្រូងយ៉ាងណែន។
«យប់ជ្រៅហើយគេងទៅ!» នៅពេលដែលឮសូរនាយនិយាយដូច្នេះ រាងតូចច្បាស់ជាដឹងថានាយកំពុងតែចង់បង្វែររឿងមិនចង់ស្តាប់ ហើយមានអារម្មណ៍ចង់ផ្លាស់ប្តូរបរិយាកាស ផ្លាស់ប្តូរទាំងគំនិត ហាក់មិនចង់ទទួលស្តាប់នូវអ្វីដែលកំលោះវ័យជំទង់ចង់និយាយនោះឡើយ។
«លោកធុញនិងខ្ញុំដល់ថ្នាក់នេះតើមែនទេ? ខ្ញុំធ្វើឱ្យលោកនឿយហត់ក្នុងចិត្តណាស់មែនទេ ជុងហ្គុក?»
«យើងមិនបានគិត!»
«បើលោកមិនបានគិត ចុះហេតុអ្វីទើបលោកព្រមនិយាយស្តីអ្វីសោះ?» ថេយ៉ុង កាន់តែសួរដេញដោលចង់ដឹងបន្ថែម ទោះបីនាយមិនចង់ប្រាប់ចម្លើយតែខ្លួនពិតជាចង់ដឹងខ្លាំងណាស់។
«ឯងចង់ដឹងមែនទេ?»
«ខ្ញុំពិតជាចង់ដឹងណាស់!»
«ចុះបើថ្ងៃណាមួយបាត់យើងទៅរហូត ដូចពេលបាត់បង់ម្តាយឯង តើឯងនឹងគិតយ៉ាងណា?» កំលោះតូចប្រែជាគ្រវីញាប់រន្ថាន់ ហើយចាប់ឱបនាយកាន់តែណែនបន្ថែម។
«លោកកុំនិយាយបែបនេះអី ខ្ញុំសូមអង្វរ!» ថេយ៉ុង ទួញយំអស់ពីខ្លួនសម្រែករបស់គេចាក់រណ្តំដួងចិត្ត ជុងហ្គុក ខ្លាំងណាស់។
( បើខ្ញុំរឹង..លោកវាយមកចុះ វាយហើយលោកធូរស្បើយក្នុងចិត្ត លោកវាយទៀតមក ព្រោះខ្ញុំមិនសេសសល់អ្នកណាក្រៅពីលោកទៀតទេ ហ៊ឹកៗ!! )
ពាក្យសម្តីតែប៉ុន្មាននេះ វាពិតជាមានន័យ ហើយមានចិត្តសោកស្តាយខ្លាំងបំផុត មិនគួរណាគេធ្វើបាប ជិះជាន់ មនុស្សទន់ខ្សោយម្នាក់នេះទេ ឱ្យមានតែវិប្បដិសារីបែបនេះឡើយ ឱ្យតែគិតរឹតតែមានអារម្មណ៍ថាប៉ះទង្គិច នៅតែបន្ទោសថាខ្លួនឯង ជាមនុស្សឃោឃៅ ពិតជាគ្មានទឹកចិត្ត គ្មានបេះដូង គ្រាន់តែចិត្តអាណិតតូចតាចមួយ មិនគួរណា មិនអាចឱ្យទៅក្មេងកំព្រាម្នាក់នេះមិនបាន ព្រោះគ្រាន់តែជួយខ្លួនឯងឱ្យរត់គេចចេញពីការបង្ខំឱ្យចូលរោងការនាពេលបន្ទាប់ គេរកដំណោះស្រាយឱ្យខ្លួនឯងមិនទាន់បានផង។
នៅខាងក្រៅ ជុងហ្គុក ធ្វើដូចជាមនុស្សរឹងមាំខ្លាំងណាស់ ទាំងគំរោះគំរើយ បោះបោក មិនសូវចេះនិយាយស្តីពិរោះពិសា តែតាមការពិតគេជាមនុស្សឯកោខ្លាំងណាស់ កង្វះនូវភាពកក់ក្តៅ ម្តាយឪពុកក៏មិនសូវជាខ្វាយខ្វល់យកចិត្តទុកដាក់ជាមួយ មានពេលខ្លះគេសឹងតែភ្លេចថាខ្លួនឯង នៅមានគ្រួសារទៀតចាប់តាំងពីធំដឹងក្តីមករឿងដែលគេអាចចងចាំបានគឺលោកយាយនិងបងស្រីជីដូនមួយ មានតែមនុស្សពីរនាក់តែប៉ុណ្ណោះ ដែលនៅរង់ចាំមើលថែនិងស្រលាញ់គេតែប៉ុណ្ណោះ។
«យើងនិងមិនចាកចោលឯងនោះទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ហើយឯងត្រូវតែចងចាំថា ជីវិតដែលឯងនៅមានសេសសល់ជារបស់យើង មិនថាមានរឿងរ៉ាវពិបាកទទួលយកយ៉ាងណាកើតឡើង ឯងត្រូវតែតាំងចិត្ត តាំងជំហរ ទទួលយកវាឱ្យបាន ប្រសិនបើឯងស្រលាញ់យើងពិតមែនទៅនោះ!»
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង