ភាគ១៦÷ខ្ញុំនឹកលោកខ្លាំងណាស់

2.2K 147 2
                                    

       មួយសប្តាហ៍ក្រោយមក..
       ខានបានជួបមុខគ្នាជាងមួយអាទិត្យទៅហើយ ពេលនេះអ្វីៗស្ទើរតែសាបសូន្យឈឹងគ្មានលំនឹង។ ពេលវេលាបានផាត់រសាត់ទៅមុខឥតឈប់ឈរទោះអ្នកដែលនៅយល់ព្រមរង់ចាំនៅកន្លែងដដែល ត្រៀមខ្លួនធ្វើចិត្តទទួលយកបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ នៅតែខិតខំព្យាយាមម្តងហើយម្តងទៀតទាំងគ្មានអារម្មណ៍សោកស្តាយ។ 
       ថេយ៉ុង មិនបានបញ្ឈប់គំនិត ទន្ទឹងរង់ចាំមើលផ្លូវ ជុងហ្គុក នោះទេ គេនៅឈរទីនេះ ឈររង់ចាំាំរហូតទាល់តែបុរសម្នាក់ហ្នឹង បង្ហាញខ្លួនចេញមកឱ្យគេបានឃើញ ទ្រាំរស់រង់ចាំទាំងស្ងាត់បាត់ដំណឹង គ្មានសារតបឆ្លើយ ក៏នៅតែស្ម័គ្រចិត្ត រង់ចាំទោះផ្លូវចិត្តនិងផ្លូវកាយត្រូវឈឺព្រមគ្នា ប្រព័ន្ធប្រសាទមានភាពស្មុញស្មាញ សុញក្នុងរឿងអតីតកាល ក៏គេនៅតែតស៊ូពីមួយថ្ងៃទៅមួយថ្ងៃទៀតឥតឈប់ឈរដដែល។
       អ៊ួក!អ៊ួក!
       សំឡេងក្អកក្អួតចង្អោរ បន្លឺទ្រហឹងរងុំពេញក្នុងបន្ទប់ទឹកដោយកាយតូចច្រឡឹង កំពុងតែជួបប្រទះបញ្ហាក្រពះពោះវៀន មួយរយៈមកនេះមិនសូវបានញាំ មិនសូវគេងបានគ្រប់គ្រាន់ ថែមទាំងសំកុកនៅតែក្នុងបន្ទប់ ពេលចេញពីធ្វើការថ្មើរណាក៏ប្រើពេលមកស្រែកយំម្នាក់ឯងហើយឧស្សាហ៍កើតមានអាការៈក្អួតចង្អោរញឹកញាប់ណាស់។
       «ខ្ញុំកើតអី?» កំលោះតូចត្រលប់ទៅទម្លាក់ខ្លួនគេង ទាញភួយយកមកដណ្តប់ស្ទាបលើមុខមាត់ខ្លួនឯង មួយរយៈនេះមានអារម្មណ៍ថាខ្លួនឯងប្លែកច្រើនជាងមុន ឃើញអាហារប្លែកៗក៏ចេះតែកលចង់ក្អួត ធំក្លិនអ្វីបន្តិច ក៏ចាញ់ មានចិត្តតប់ប្រមល់ ហើយមានទម្លាប់រស់នៅខុសគ្នាដាច់កាលពីមុនឆ្ងាយណាស់។
       «អ៊ួក!» ពេលរកមិនឃើញអាការៈចម្លែក ថេយ៉ុង រហ័សរត់ចូលបន្ទប់ទឹកជាថ្មីម្តងទៀត នៅតែប្រឹងក្អួតចង្អោរយ៉ាងត្រដាបត្រដួសក្នុងបន្ទប់ទឹកឥតពេលធូរស្បើយក្នុងចិត្តសោះ ទើបខំស្រវាទៅចាប់រកប្រអប់ថ្នាំមកលេបរម្ងាប់អាការៈញ័រសាច់ធីងធោង ពេលលេបរួចក៏ទៅអង្គុយសម្រាក លើកកន្សែងមកជូតមុខទាំងកែវភ្នែកស្រវាំងហាក់ចង់ងងុយគេងបន្ថែម។
      
       ភូមិគ្រឹះ ចន
       គ្រប់គ្នានៅតែមានភាពតានតឹងចំពោះបញ្ហាចាក់ស្រេះមិនទាន់ដោះស្រាយបាននូវឡើយ ជុំវិញរឿងរ៉ាវរៀបចំពិធីមង្គលការកូនប្រុសក្នុងគ្រួសារ។
       ជាងមួយសប្តាហ៍មកនេះ ជុងហ្គុក មិនបានញាំ មិនបានគេង មិនរវីរវល់ ជាមួយនឹងពាក្យសម្តីបញ្ចុះបញ្ចូលរបស់នរណាម្នាក់ឡើយ គេគិតតែពីសំងំខាងក្នុងបន្ទប់ បើទោះបីជាសាច់ញាតិគូដណ្តឹងមកលេងពេញផ្ទះក៏នាយពុំបានចេញមករាក់ទាក់ស្វាគមន៍ ព្រោះភាពមិនពេញចិត្ត ធ្វើឱ្យគេសឹងតែមិនចង់ជួបមុខនាងអនាគតប្រពន្ធទៅថ្ងៃមុខទៀតផង។
       តុ/តុ/តុ/
       «កូនជុង ចេញមកញាំអាហារខ្លះមកកូន!» លោកស្រី ហេវ៉ុន បន្លឺសម្តីដង្ហោយហៅកូនប្រុស ទាំងសំនួនអួលដើម.កតឹងណែនដើមទ្រូង ភ័យខ្លាចព្រួយបារម្ភ ខ្លាចកូនមិនបានញាំអាហារមកច្រើនថ្ងៃ ធ្លាក់ខ្លួនឈឺស្គមស្គាំង មានបញ្ហាសុខភាពមុនថ្ងៃពិធីប្រារព្ធឡើងទេ។
       «ន៎ែ..ម៉ាក់បានធ្វើម្ហូបដែលកូនចូលចិត្តរួចរាល់អស់ហើយចេញមកញាំមកកូន កុំនៅសំងំយូរថ្ងៃពេក ប្រយ័ត្នឈឺម៉ាក់បារម្ភខ្លាំងណាស់!»
       ជុងហ្គុក ស្តាប់ឮសម្រែកម្តាយ លើកដៃដែលទន់ល្អូកមកទះលើថ្ងាស់ខ្លួនមានអារម្មណ៍ថាឈឺក្បាលវិលមុខ ព្រោះគ្មានជាតិអាហារក្នុងខ្លួន ប៉ុន្តែគេនៅតែមិនព្រមញាំដដែល ចិត្តខ្លាំង ចិត្តគំនុំ របស់គេវាធំជាងរឿងក្រពះនេះទៅទៀត។
       «ធ្វើយ៉ាងម៉េចទៅលោកស្រី?» នាងឈ្នួលបម្រើធ្វើជាសួរ មើលទៅទឹកមុខគាត់ក្នុងចិត្តពិតជាកង្វល់ណាស់។
       «អស់ជម្រើសហើយ កូនជុងជាមនុស្សមានៈខ្លាំងណាស់ មិនងាយបញ្ចុះបញ្ចូលនោះទេ!» ពេលដែលឮគាត់និយាយរួចហើយ ទឹកមុខម្នាក់ៗបែរជាធ្លាក់ស្រពោនចុះ ព្រោះកៀកចូលដល់ថ្ងៃពិធីជិតចាប់ផ្តើមហើយ កូនកំលោះបែរជាមិនព្រមខ្វាយខ្វល់ហើយ ចង់ញាំ ចង់ថែទាំសុខភាពបន្តិចណានោះសោះ ខ្លាចតែដល់ថ្ងៃពិសេស ប៉ះពាល់ដល់បញ្ហាសុខភាពនោះទេ។
       ក្រាក!!
       ទ្វារស្រាប់តែរបើកឡើង លោកស្រី ហេវ៉ុន សំដែងការត្រេកអរជាខ្លាំង។
       «កូនជុង!!»
       «ម៉ាក់ចេញទៅ ទៅឱ្យផុតៗពីមាត់ទ្វារបន្ទប់របស់ខ្ញុំទៅ យកអាហារនេះទៅវិញផង ខ្ញុំមិនស្រេកឃ្លានអាហាររបស់ម៉ាក់ទេ!» ជុងហ្គុក ស្រាប់តែស្រែកបង្ហាញអារម្មណ៍ខឹងពុះកញ្ជ្រោលដាក់គាត់មួយទំហឹងនៃចិត្តចងគំនុំ សូម្បីតែម្តាយបារម្ភយកចិត្តទុកដាក់ជាមួយក៏មិនបានដែរ។
       «ចង់ខឹងក៏ខឹងទៅ តែកូនត្រូវញាំអាហារសិន..»
       «ថាខ្ញុំមិនស៊ីទេ!»
       ប្រាវវវវ!!!
       ចានបាយធ្លាក់ឮសូរសំឡេងព្រូងប្រាវ ផ្អើលអស់ញាតិមិត្ត ខណៈគ្រប់គ្នាដែលនៅទីនេះឆោឡោ ស្លន់ទៅមើលក៏ឃើញថា ជុងហ្គុក គ្រវាសដៃកម្ទេចអាហារដែលគួរឱ្យស្អប់ពេញដោយកំហឹងគ្រោតគ្រាត។
       «ខ្ញុំប្រាប់ហើយ ស្តាប់មិនឮទេឬយ៉ាងម៉េច?» គេខឹងបីដូចជាខ្មោចចូលសណ្ឋិត គ្រប់គ្រងអារម្មណ៍លែងជាប់ ភាពក្តៅក្រហាយក្នុងគ្រួសារនេះ បង្រៀនឱ្យគេក្លាយខ្លួនជាមនុស្សម្នាក់ផ្សេងទៀត ដ៏គួរឱ្យខ្លាច។
       «មិនបាច់ឱ្យវាស៊ីស្អីទេ ទុករហូតដល់វាដាច់ពោះស្លាប់ កុំទៅរវល់!»
       ភ្លាមៗសម្តីទាំងប៉ុន្មានម៉ាត់បានបន្លឺនិងបន្ទរឡើងនាំឱ្យផ្ទៃមុខបុរសចំណាស់ ត្រូវបង្ហាញភាពខឹងសម្បារយ៉ាងកំរោលក្រឡេកទៅសម្លក់មុខកូនប្រុសពេញប្រៀបទៅដោយកំហឹង គាត់ថាម៉ាត់ណា គឺម៉ាត់ហ្នឹង ទោះកូនប្រុសម្នាក់នេះយកលេសមិនព្រមញាំអាហារ ឬបង្អត់អាហារដល់ស្លាប់ក៏គាត់ពុំបានរារែកក្នុងចិត្តអូសបន្លាយពេលវេលាមិនឱ្យគេរៀបការនោះដែរ ចាំបាច់ត្រូវតែរៀបការ ហើយសន្មត់ថានិងរៀបចំពិធី នាពេលខាងមុខនេះឆាប់ៗ។
       «បង..កូនជុងស្គមច្រើនណាស់ មុខមាត់ស្លេកស្លាំង ដូចមនុស្សជិតស្លាប់ទៅហើយ សុំបងយល់ដល់កូនខ្លះទៅ!»
       «បើវាមិនគិតពីខ្លួនវា..ឱ្យវាដាច់ខ្យល់ងាប់តែម្តង រស់នៅនាំតែអំពុលទុក្ខ ចោលម្សៀត ឈាមរាវ នាំតែរឿងរ៉ាវក្តៅក្រហាយចូលផ្ទះ អាសំរាមនេះប្រដៅគ្មានថ្ងៃភ្ញាក់រំឭកទេ ទុកឱ្យវាដេកឃ្លានដល់ដាច់ពោះស្លាប់ក៏ល្អ..»
       «នៅពេលដែលខ្ញុំធំដឹងក្តី លោកយាយតែម្នាក់គត់ ដែលជាអ្នកមើលថែខ្ញុំដោយផ្ទាល់ដៃ អត់ពីលោកយាយទៅ សម្តីមនុស្សក្នុងផ្ទះនេះសូម្បីតែម្នាក់ ក៏ខ្ញុំមិនព្រមស្តាប់ដែរ គ្រប់គ្នាទាំងប៉ាម៉ាក់ សុទ្ធតែជាមនុស្សមានសម្តី គ្មានឥទ្ធិពលមកលើខ្ញុំម្នាក់ទេ!» បើដឹងថាពេលធំដឹងក្តីឡើង បញ្ហាជីវិតដ៏សោះកក្រោះមួយនេះវាតានតឹងស្មុគស្មាញយ៉ាងហ្នឹងគេក៏មិនចង់កើតមកដែរ។
       បឹប!!
       «ឯងចង់ទៅណា!» លោក ជុងហ៊ូ ស្រែកទាំងកំរោលស្ទុះទៅចាប់ស្មា បើកក្រអាញដែលដើរបំបុកស្មាគាត់មុននេះបន្តិច។
       «.......» ជុងហ្គុក ពុំបានថ្លែងរៀបរាប់អ្វីមួយម៉ាត់ណាឡើយ ហើយដើរជៀសចេញទៅទាំងមិនខ្វល់ពីការហាមឃាត់របស់នរណាម្នាក់នោះទេ។
       «បណ្តោយគេសិនទៅបង ពេលក្រោយសឹមគិតទៀតណាបង!»
       លោកស្រី ហេវ៉ុន ដាច់ចិត្តយំស្រែកអង្វរករគាត់ជាថ្មីម្តងទៀត ហើយទាមទារឱ្យស្វាមីព្យាយាមស្វែងយល់ពីចិត្តរបស់ខ្លួនបន្ថែម។
      
       ផ្ទះជួល..
       តុ!!តុ!!
       «ចាំបន្តិច!» ថេយ៉ុង ក្រោកទម្លាក់ជើងចុះដើរចេញទៅបើកទ្វារទាំងសភាពងងុយគេងនៅឡើយ។
       ក្រាក!!!
       «លោក!»
       «ម្តេចក៏ក្របើកទ្វារយ៉ាងនេះ?» ជុងហ្គុក សម្រុកដើរចូលទៅខាងក្នុង ខណៈ ថេយ៉ុង ក៏ប្រញាប់បិទទ្វារហើយស្ទុះទៅចាប់ឱបនាយពីខាងក្រោយយ៉ាងជាប់។
       «ហ៊ឹកៗៗ..ហ៊ឺៗ..លោកបាត់ទៅណាយូរម្លេ៉ះ? ខ្ញុំនឹកលោកស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ ខ្ញុំនឹកលោកខ្លាំងណាស់!»
       «លែង..យើង..យើងឃ្លានហើយ!» លើកនេះគេស្រាប់តែប្រាប់ថាឃ្លាន ហើយងាកទៅរកមើលអ្វីមកញាំ តែនៅក្នុងទូរទឹកកកមានតែម្ហូបសល់ដែលមិនទាន់បានដាក់កម្តៅនៅឡើយ។
       «អ៊ីចឹងលោកទៅអង្គុយរង់ចាំខ្ញុំបន្តិចសិនទៅ ខ្ញុំទៅកម្តៅអាហារមកឱ្យ!» ថេយ៉ុង រូតរះទៅរៀបចំដាក់កម្តៅម្ហូប និងងាកទៅរកចាក់ទឹកដោះគោស្រស់ឱ្យនាយព្រោះដឹងថាគេចូលចិត្តញាំវាជាប្រចាំ។
       «រួចរាល់ហើយលោក!» មិនយូរប៉ុន្មានអាហារបានកម្តៅហើយរួចរាល់ ជុងហ្គុក ស្រូតញាំដោយសារតែឃ្លានហើយងងុយគេងអស់កម្លាំងជាខ្លាំង ណាមួយគេខានញាំអាហារច្រើនថ្ងៃមកហើយ។
       «ញាំមួយៗទៅកុំបង្ខំអី!» ថេយ៉ុង ពិតជានឹកគេខ្លាំងណាស់ មិននឹកស្មានថាគេបានវិលត្រលប់មករកខ្លួនវិញសោះ តែមុខមាត់របស់គេប្រែជាស្លេកស្លាំងប្លែក រាងកាយក៏ស្គមស្គាំងច្រើនជាងមុនដែរ មិនដឹងថាគេទៅសំងំលាក់ខ្លួន នៅឯណាហេតុអ្វីបានជាត្រលប់មកវិញធ្លាក់ខ្លួនដល់ថ្នាក់នេះ។
       «លោកឈ្លោះគ្នាជាមួយអ្នកផ្ទះ? លោកខានចួបខ្ញុំមួយអាទិត្យជាងហើយ ហេតុអី្វបានជាលោកស្គមស្គាំងដល់ម្លឹងទៅ?»
       ថេយ៉ុង ចាប់សង្កេតមើលឃើញគេស្គមពេក ទើបចាប់អារម្មណ៍ដេញដោលសួរខ្លាចគេទៅធ្វើអ្វីខុសឆ្គងហើយមានបញ្ហាសុខភាពធ្ងន់ធ្ងរធំកើតឡើង។
       «រឿងយើង!» ជុងហ្គុក ឆ្លើយហីៗឈ្ងោកញាំបាយពុំសូវយកចិត្តទុកដាក់ចំពោះសំណួររបស់រាងតូច។
       «តែខ្ញុំបារម្ភពីលោកណាស់!»
       «កុំរំខានយើងស៊ីបាយ មិនអ៊ីចឹងទេ យើងអាចនិងបង្កាត់ពូជកូនក្មេងតូចៗក្នុងពោះរបស់ឯងជាក់ជាមិនខាន!»
       «.......» ថេយ៉ុង ស្ងាត់មាត់ច្រៀប លេបទឹកមាត់ក្អឹកៗ មិនហ៊ានសួរនាំគេឱ្យឃ្នើសចិត្តនិងខ្លួនទៀតឡើយ។
       «ធ្លាប់ដេកជាមួយយើងរួចហើយ ឯងនៅភ័យទៀត?»
       «ទេ!» ជុងហ្គុក ញញិមចុងមាត់ ទម្លាក់ស្លាបព្រាចុះលូកដៃទៅចាប់ទាញកែវទឹកដោះគោមកអកផឹក បន្ទាប់មកទើបចាប់យកកន្សែងមកកាន់។
       «លោកគេងនៅទីនេះអ្ហេស?»
       «យើងដេកមិនបាន?»
       «គ្មានបញ្ហាទេ!» ពេលសន្ទនាគ្នាចប់ បុរសសង្ហារហ័សដើរចូលទៅរកងូតទឹកសម្អាតខ្លួន ក្រោយមកទើបត្រលប់មកគេងវិញតាមទម្លាប់ដើម។
       គ្រែមួយគេងរួមគ្នា ឮសូរសំឡេងដង្ហើមដកក្បែរគ្នា នាំឱ្យអ្នកទាំងពីរ ហាក់ទទួលបានភាពនឹករំឭកប្លែក ក្រោយពេលដែលមិនបានជួបគ្នាអស់រយៈពេលជាងមួយសប្តាហ៍បានកន្លងផុតទៅ។ បរិយាកាសទាំងមូលប្រែក្លាយជាកក់ក្តៅប្លែកហើយបានញ៉ាំងឱ្យរាងកាយទាំងពីរ ទទួលបានអារម្មណ៍ដ៏ពិសេស។
       «ខ្ញុំស្មានថាលោកលែងមកជួបខ្ញុំទៀតហើយ!» ថេយ៉ុង ជាអ្នកចាប់ផ្តើមបើកការសន្ទនាឡើងវិញម្តងទៀត ខណៈ ជុងហ្គុក ក៏ដេកស្ងៀមធ្មឹង សម្លឹងមេីលពិដានហើយវាចា÷
       «ទោះទៅឬមក ឯងក៏គ្មានសិទ្ធអ្វីសួរនាំពីយើងដែរ!» គេនៅតែសោះអង្គើយ ហើយចិត្តអាក្រក់ដដែល បើគ្រាន់តែការសួរនាំបន្តិចបន្តួច ធ្វើឱ្យគេមួម៉ៅចិត្តយ៉ាងនេះ កំលោះតូចប្រហែលជានិងមិននិយាយអ្វីចេញមកនោះទេ។
       «ខ្ញុំគ្រាន់តែបារម្ភ..»
       «មិនចាំបាច់!» មានអារម្មណ៍ថាឈឺស្ពឹកមួយចំហៀងទ្រូង កាលបើឮសូរប្រយោគមុតស្រួចជាងបន្លា បានចាក់ចូលទៅក្នុងសរសៃនៃបេះដូងមួយកណ្តាប់តូច ដែលកំពុងតែមានចង្វាក់ចលនាលោតបោកប្រដេញជាប់គ្នាលាន់រដឹកក្នុងទ្រូងឆ្វេង។
       «លោកថែទាំសុខភាពឱ្យបានល្អផងណា!» ប្រាប់គេឱ្យថែទាំសុខភាពទាំងដែលខ្លួនឯង កំពុងតែក្អួតចង្អោរស្ទើររាល់ថ្ងៃ នៅមិនទាន់រកឃើញផងថាទៅកើតរោគសញ្ញាជំងឺអ្វីមកនោះដែរ។
       «ហេតុអីគិតពីយើង? ឯងតែងតែបែបនេះ? មិនហត់ខ្លះទេឬយ៉ាងម៉េច បើជាយើង យើងធុញស្លាប់ហើយ យើងស្ត្រេសតប់ប្រមល់ ហេតុអី រឿងអី ត្រូវទៅប្រើជីវិតគិតគូរពីអ្នកដទៃ ជាជាងជីវិតខ្លួនឯងទៅវិញ?»
       «ព្រោះខ្ញុំអស់អ្នកត្រូវបារម្ភហើយ ក្រៅពីលោកខ្ញុំគ្មានសល់អ្នកណាទៀតទេ!» ថេយ៉ុង រៀបរាប់ទាំងរលីងរលោង។
       «គួរឱ្យធុញខ្លាំងណាស់ យើងស្អប់ពាក្យនេះបំផុត ពេលណាទើបឯងឈប់ធ្វើខ្លួនល្ងង់ៗទៀត? ឯងរៀនរស់ប្រើជីវិតដោយខ្លួនឯងខ្លះផងទៅ កុំបារម្ភ កុំយកចិត្តទុកដាក់និងជីវិតអ្នកដទៃខ្លាំងពេក យើងមិនត្រូវការទេ!»
       «ហ៊ឹកៗ..» កំលោះតូចយំដង្ហក់ បែរខ្នងលើកដៃខ្ញាំទ្រូង យំស្ងាត់ៗ យំទាំងទ្រូងចុកឆ្អល់ស្ទើរតែធ្លុះធ្លាយ។
       «យើងមកដេក មិនមែនមកស្តាប់សំឡេងឯងយំទេ ឈប់យំទៅ ឈប់មាយាឱ្យយើងឃើញទៀតវាកាន់តែគួរឱ្យធុញណាស់!»
       ជុងហ្គុក ស្រែកទាំងចិត្តមួម៉ៅ គេហៀបនឹងដេកលក់ទៅហើយតែហេតុអ្វីបានជាបរិយាកាសទាំងមូលក្នុងបន្ទប់នេះឮសូរតែសំឡេងស្រែកយំទួញសោកដ៏កម្សត់យ៉ាងនេះទៅវិញ។
       កំលោះតូចប្រែជាស្ងាត់ទាល់តែដង្ហក់ក្នុងទ្រូង ទង្វើបារម្ភ ការខ្វាយខ្វល់ ប្រែក្លាយទៅជារឿងដ៏គួរឱ្យធុញទ្រាន់ គ្មានសិទ្ធសូម្បីតែបង្ហាញឱ្យអ្នកម្ខាងទៀតបានដឹងនិងយល់ច្បាស់ពីទំហំចិត្តមួយនេះ គេពិតជាតោះតើយ ឥតកង្វល់ថាបេះដូងមនុស្សដែលបានដាក់ចិត្តស្រលាញ់គេ មានរបួសធំខ្លាំងប៉ុណ្ណានោះទេ ចាប់តាំងពីថ្ងៃដែលគេបានចាកចេញទៅ កំលោះតូចយំ ស្ទើរស្លាប់ ស្ទើររស់ គ្មាននរណាម្នាក់បានដឹងឡើយថាការគ្រប់គ្រងវិបត្តិផ្លូវចិត្តធ្លាក់ចុះមួយនេះវាមានសម្ពាធធំខ្លាំងប៉ុណ្ណានោះ។
       ពេលកំពុងសោកសៅ ប្រអប់ដៃមួយចំហៀងដ៏ក្រាស់ឃ្មឹក បានស៊កលូកចូលទៅឱបចង្កេះតូច ខ្លួនប្រាណស្គមកំប្រឹងបែរជាមានអារម្មណ៍ថាកក់ក្តៅឡើងវិញ នៅពេលដែលបបូរមាត់សង្ហាបានថើបប្រថាប់លើថ្ពាល់ដែលតក់ដានទៅដោយសំណើមដំណក់ទឹកភ្នែកយ៉ាងរហាម។
       «លោក កុំអីខ្ញុំមិនសូវស្រួលខ្លួនទេ!» ថេយ៉ុង បដិសេច នៅពេលដែល ជុងហ្គុក មានបំណងចង់បបួលគេធ្វើរឿងស៊ីជម្រៅម្តងទៀត។
       «ដេកជាមួយយើងម្តងហើយ នៅខ្លាចស្អីទៀត?»
       «មិនមែនអ៊ីចឹងទេ មួយរយៈនេះខ្ញុំឧស្សាហ៍ក្អួតចង្អោណាស់ ខ្ញុំគេងមិនសូវលក់ ញាំមិនបាន ទើបឈឺ..» ជុងហ្គុក ដកដៃចេញមកវិញ ខណៈ ថេយ៉ុង ក៏ស្ទុះតាមមកចាប់មុខនាយទាញមកថើបលួងលោមដើម្បីកុំឱ្យគេខឹងនិងខ្លួនទាន់ពេល។
       «លោកកុំខឹងនិងខ្ញុំណា៎!» ថេយ៉ុង ចាប់ប្រអប់ដៃនាយជាប់ កាន់ថ្នមៗ អង្វរចិត្ត លន់តួ សព្វគ្រប់បែបយ៉ាងឱ្យតែនាយបាត់ខឹងកំលោះតូចយើងសុខចិត្តធ្វើអ្វីៗដើម្បីគេទាំងអស់។
       «យើងមិនខឹងឯងទេ តែអានេះវាខឹង!» ជុងហ្គុក ឱនមុខចុះសម្លឹងមើលភាពរឹងរបស់ខ្លួនដែលរឹងខឹងឡើងទល់ខោចង្អុលមុខ ថេយ៉ុង។
       «អា៎យយយយ!!!!!»
      
    

      
      
      
      
      
      
      
      

សង្ឃឹមបេះដូងបងមានអូន ♡Tempat cerita menjadi hidup. Temukan sekarang