ភាគ១៣÷ទង្វើស្រលាញ់?

2.3K 158 0
                                    

       ឮសូរថាគេបម្រុង ចាប់រំលោភខ្លួនឯណេះ បែកញើសទទឹកជោកថ្ងាស់ បបូរមាត់ឡើងពណ៌ស្លេកគាំងចរន្តឈាម ទឹកមុខព្រាននារី ស្នាមញញិមសណ្តំចិត្ត មិនគួរឱ្យទុកចិត្តសោះឡើយ ដ្បិតគេជាប្រុសមានល្បិច ម្តងឆ្កួត ម្តងជា មិនដឹងជាមនុស្សឬក៏បិសាច និយាយស្តីពេលខ្លះស្តាប់ចូលត្រចៀកឯពេលខ្លះទៀតក៏ពិបាកយល់ណាស់ដែរ។   
       «ខ្ញុំទៅងូតទឹក!» ថេយ៉ុង ដកខ្លួនចេញយ៉ាងប្រញាប់ ខណៈ ជុងហ្គុក ក៏ញញិមបង្កប់ល្បិច ដើរចូលទៅអង្គុយលើគ្រែដដែល ថែមទាំងបានដកទូរស័ព្ទចេញមក ក៏ឃើញថាលេខទូរស័ព្ទរបស់ អ៊ុនយូ ព្យាយាមខលទាក់ទងមករកខ្លួនច្រើនដងទៅហើយ តែដោយសារគេចាយពេលវេលានៅជាមួយ ថេយ៉ុង សឹងតែគ្រប់ពេល ទើបគេមិនសូវមានចិត្តខ្វាយខ្វល់ពីនាងអ្វីប៉ុន្មាន។
       បន្ទាប់ពីបានងូតទឹករៀបចំខ្លួនហើយរួច ថេយ៉ុង ដើរទៅទាញកាបូបយកមកស្ពាយ មុននឹងចាកចេញទៅ ដោយខ្ជិលសួរនាំពីសមាជិករួមបន្ទប់នោះឡើយ។
       ថ្ងៃនេះមេឃស្រទុំ ទោះម៉ោងចរត្រឹម ២ រសៀលជាងទៅហើយ ក៏មេឃមិនក្តៅក្រហាយសាច់អីណាស់ណាដែរ មនុស្សម្នាប្រើប្រាស់រថយន្តជិះទៅមក ឥតឈប់ឈរ រីឯអ្នកកំលោះតូចយើង ត្រូវដើរថ្មើរជើងទៅកន្លែងធ្វើការ ទៅមករាល់ថ្ងៃ ព្រោះកន្លែងការងារវានៅជិតផ្ទះ ងាយស្រួលម្យ៉ាងដែរ។
       «អ្នកស្រី!» ថេយ៉ុង ឧទានទៅកាន់ស្ត្រីចំណាស់ដែលឈរមមាញឹកចំពោះការងារ។
       «មកហើយអ្ហេស មកជួយយកសណ្តែកទៅត្រាំ..ហ្អាស ហើយមុខឯងទៅត្រូវស្អីហ្នឹង?» អ្នកស្រី លីហ្សូ ស្រែកឆោឡោស្ទុះស្ទាមកចាប់ក្រសោបមុខ ថេយ៉ុង ដែលពោពេញទៅដោយស្នាមជាំក្រហមមើល។
       «ខ្ញុំមានរឿងតិចតួចហ្នឹងអ្នកស្រី តែពេលនេះមិនអីទេ!»
       «កុំប្រាប់ណា ថាអាម្នាក់ម្សិលមិញនេះ វាចាប់វាយឯង ប៉ោងមុខ ប៉ោងមាត់អស់?»
       «មិនមែនអ៊ីចឹងទេអ្នកស្រី គេមិនដែលធ្វើអ្វីឱ្យខ្ញុំឈឺសាច់ទេ ខ្ញុំគ្រាន់តែមានរឿងប៉ះទង្គិចនៅឯមហាវិទ្យាល័យតែប៉ុណ្ណោះ!» ថេយ៉ុង ឆ្លើយជៀសសំណួរគាត់ កុហកគាត់ ហើយដើរបង្ហួសយកកាបូបទៅទុក ងាកទៅជួយរៀបចំបន្លែសាច់ឱ្យគាត់ចម្អិនម្ហូបឱ្យភ្ញៀវបន្ថែម។
       «ក៏យើងភ្លេចសួរឱ្យឈឹងទៅណា ឯងនិងអាកំលោះប្លែកមុខម្នាក់នោះជាអ្វីនិងគ្នា? បានជាអា លីអាន វាមិនសូវសប្បាយចិត្តសោះ ហើយថែមទាំងគេចវេសមិនចង់មកជួយលក់យើងទៀត?»
       «ជាមិត្តនិងគ្នា..បែបនៅរោងម៉ាស៊ីនរវល់ណាស់ហើយទើប បង លីអាន មកជួយលក់អ្នកស្រីមិនបាន ខ្ញុំគ្មានអ្វីជាប់ពាក់ព័ន្ធនិងគ្នាពិតមែនណាអ្នកស្រី!»
       «មើលទៅអាអ្នកកំលោះនោះទំនងកូនគេអ្នកមានណាស់ ឃើញគេមកញាំអាហារជិះឡានទំនើបសម្បើម ហើយថ្លៃទៀត ចុះឯងទៅទាក់ទងគេដោយវិធីណាបាន? បើគេមានម្លឹងៗម្តេចមិនសុំគេឱ្យជួយរកការងារឱ្យធ្វើល្អជាងនេះ!»
       «ខ្ញុំអត់ចង់ពឹងពាក់គេទេអ្នកស្រី ខ្លាចថ្ងៃក្រោយពិបាកយ៉ាងម៉េចយ៉ាងម៉ា គេថាមកពីគេជាអ្នកឱ្យខ្ញុំទៅពិបាកបែបនេះបែបនោះ មានពាក្យ មានសម្តី ទាស់ទែងអារម្មណ៍គ្នាទៅថ្ងៃក្រោយ!» ថេយ៉ុង យកបន្លែមកដាក់ក្បែរដៃគាត់ ខណៈគាត់ក៏ចាប់ប្រអប់ដៃរបស់គេម្ខាងកាន់ជាប់។
       «បើឯងមិនទាក់ទងនឹងអ្នកណាល្អហើយ យើងជាម៉ែ យើងមើលចិត្តកូនយើងដឹងថាវាស្រលាញ់ឯងខ្លាំងប៉ុណ្ណាដែរ បើមិនមែនដូច្នោះ មិនមែនវាបាត់ក្បាលទៅឈឹង ចាប់តាំងពីថ្ងៃដែលឯងទៅបណ្តើរគ្នាជាមួយអាអ្នកកំលោះម្នាក់នោះអ៊ីចឹងទេ!» អ្នកស្រី លីហ្សូ និយាយបីដូចជាពេញចិត្ត ថេយ៉ុង ចង់បានគេជាប្រសារណាស់ តែអ្នកដែលត្រូវគាត់សួរនាំបែរជាមានអារម្មណ៍មិនល្អឡើងមក។
       «កុំអីអ្នកស្រី បង លីអាន ជាមនុស្សប្រុសល្អខ្លាំងណាស់ ឱ្យគាត់ស្រលាញ់មនុស្សស្រីទៅ មានអនាគតល្អជាងខ្ញុំដែរ ខ្ញុំគ្មានម៉ែ គ្មានឪ គ្មានអនាគតដែលអាចឱ្យគាត់ទុកចិត្តខ្ញុំបាននោះទេ!»
       «ហើយចុះបើគេស្រលាញ់ឯង គេមិនគិតថាឯងជាស្អីផង ឯងទៅខ្វល់អីច្រើនម្លេ៉ះ?» ថេយ៉ុង ស្តាប់គាត់និយាយ ឱ្យគេតបតក្តីស្រលាញ់ទៅវិញម្តេចបាន បើចិត្តនិងបេះដូងគេទុកប្រគល់ជូនសម្រាប់តែមនុស្សប្រុសម្នាក់នោះអស់ទៅហើយ គេមិនអាចក្បត់នាយបានឡើយ សូម្បីតែអារម្មណ៍មើលទៅឃើញអ្នកផ្សេងទៀតល្អជាងនាយក៏មិនដែលគិតឃើញផង។
       «ភ្ញៀវមកហើយអ្នកស្រី ខ្ញុំទៅទទួលសិន!» កំលោះតូចស្ទុះទៅទាញមឺនុយ រូតរះរត់ចេញទៅទទួលភ្ញៀវ សម្តីសម្តៅនិងឫកពារបស់គេ ហាក់ធ្វើឱ្យអ្នកស្រី លីហ្សូ ចាប់សង្កេតដឹង ប៉ុន្តែគាត់មិនមាត់។
       ម៉ោងធ្វើការ ចេះតែដើរទៅមុខជារឿយៗរហូតដល់ម៉ោងសម្រាក ថេយ៉ុង នៅជួយគាត់បិទហាងដដែល ស្រាប់តែឮសំឡេងម៉ូតូបរចូលមកដល់ល្មម។
       «បង លីអាន!» ថេយ៉ុង ឧទាន។
       «អឹម!» លីអាន គ្រាន់តែគ្រហឹមបន្តិច និងដើរបង្ហួសចូលទៅក្នុងហាងបាត់ពុំនៅសំណេះសំណាលជាមួយកំលោះតូចនោះឡើយ។ ឃើញគេបង្ហាញឫកពាដូចនេះ មានចិត្តអាក់អន់បន្តិចដែរ ព្រោះកាលដែលគេគិតមានអារម្មណ៍ចំពោះខ្លួនវាលើសលប់ពីគំនិតដែលខ្លួនបានគិត ចាត់ទុកគេត្រឹមជាបងប្រុស មិនមែនជាស្នេហា មិនមានឋានៈជាអ្វីនិងគ្នាឱ្យលើសពីពាក្យថា បងប្អូនធម៌ នោះឡើយ។
       «ទុកចំណែកដែលនៅសេសសល់ឱ្យ លីអាន ធ្វើចុះ ឯងទៅផ្ទះទៅ យប់ជ្រៅណាស់ហើយ!» អ្នកស្រី លីហ្សូ ពោលពាក្យដេញ ថេយ៉ុង ឃើញថាយប់នេះគេនៅជួយលក់ដល់យប់ជ្រៅ ទើបគាត់បារម្ភ ណាមួយផ្លូវនេះសម្បូរក្មេងស្ទាវទំនើង ដើរហើរយប់ព្រលប់គួរឱ្យខ្លាចណាស់។
       «បាទ!» ថេយ៉ុង បែរខ្លួនដើរចេញទៅពីហាង ក្នុងទឹកមុខមិនសូវរីករាយអ្វីប៉ុន្មាន ឃើញមនុស្សស្គាល់គ្នា ជិតដិត បង្ហាញអត្តចរិតដូចមិនសូវពេញចិត្តនិងខ្លួនមានអារម្មណ៍ថាពិបាកប្រឈមមុខគ្នា។
      
       នៅតាមផ្លូវត្រលប់ទៅផ្ទះ ថេយ៉ុង ដើរផង មើលម៉ោងនាឡិកាជាប់នឹងដៃរហូត ដៃម្ខាងយួរស្បោងអាហារ យកទៅផ្ញើអ្នកនៅឯផ្ទះជួល ម៉ោងថ្មើរណេះទៅហើយ មិនដឹងបានអ្វីញាំនៅឡើយទេ ស្រួលមិនស្រួលអាចខឹងនិងគេទៀតជាមិនខានឡើយ។  
       ក្រាក!!
       «ខ្ញុំមកវិញហើយ!» រាងតូចបន្លឺសំឡេង ក្រឡេកទៅសម្លឹងមើលអ្នកដែលអង្គុយគងអន្ទាក់ខ្លាលើកៅអីខាងក្នុងបន្ទប់ មុខក្រៀមៗច្បាស់ជាមិនបានញាំអ្វីហើយ។
       «ការងាររបស់ឯងថ្ងៃនេះ ធ្វើលើសមួយម៉ោងហើយ ឯងរវល់ទៅធ្វើស្អី?» ជុងហ្គុក ជ្រួញចិញ្ចើមឡើងដូចជាមនុស្សស្មុគស្មាញក្នុងចិត្តណាស់ ក្រៅពីចូលចិត្តស្តីថាឱ្យគេហើយ នៅសង្កេតមើលពេលវេលា ចេញចូលម៉ោងការងាររបស់ ថេយ៉ុង ទៀត។
       «ថ្ងៃនេះហាងភ្ញៀវច្រើន ឱ្យខ្ញុំចេញមកមុន មានអ្នកណានៅជួយបិទហាងគាត់?»
       «ចុះអាចិននោះ? វារវល់ទៅណាម្តេចមិនជួយម៉ែវាបិទហាង!»
       «គាត់រវល់ទៅធ្វើការនៅឯរោងម៉ាស៊ីន!» ថេយ៉ុង ដាក់ស្បោងអាហារទៅលើតុ បម្រុងដើរជៀស តែក៏ទច់ដំណើរនៅពេលដែលត្រូវអ្នកម្ខាងទៀត ចាប់ទាញមកជិតខ្លួន រួចដាក់ឱ្យអង្គុយច្រកគៀវលើភ្លៅខ្លួន។
       «លោក..លោកចង់ធ្វើអ្វី?» កាលបើត្រូវគេចាប់សង្គ្រប់ឱបក្រសោបរួមរឹតចង្កេះស្ទើរស្ទះ ដាច់ដង្ហើមយ៉ាងនេះទៅហើយ ក្នុងចិត្តភ័យរំជួយដូចជួបគ្រោះធំណាស់ណាអ៊ីចឹង។
       «ក្នុងបន្ទប់មានតែយើងពីរនាក់ ឯងសាកគិតលោមើលទៅថាយើងចង់ធ្វើស្អីឯង?» ជុងហ្គុក វាចាទាំងរុញម្រាមដៃចាប់ដោះគ្រាប់ឡេវអាវខ្លួនចេញម្តងមួយគ្រាប់ៗរហូតដល់អស់។
       «ទេ..កុំអីលោក!» បេះដូងលោតស្ទើរបុកចេញក្រៅទ្រូង ឃើញរាងកាយមាំហាប់ណែន គ្មានសម្លៀកបំពាក់ កាន់តែធ្វើឱ្យគេភ័យនិងស្រម៉ៃដល់សម្តីដែលនាយតណ្ហាគ្របមុខម្នាក់នេះនិយាយកាលពីព្រឹកមិញ÷
       ( យើងនិងរើសយកវិធីរំលោភឯងដល់ដាច់ខ្យល់ស្លាប់ ឯងធ្លាប់មើលព័ត៌មានករណីរំលោភសម្លាប់ទេ មានសាកសពខ្លះ ដេកស្លាប់ននលគក លេចចេញរូបភាព គ្មានសម្លៀកបំពាក់ សាកស្រម៉ៃបើសិនជាជនរង់គ្រោះនោះជាឯង ឯងស្លាប់ទៅនិងអាម៉ាស់អ្នកមើលព័ត៌មាននោះខ្លាំងប៉ុណ្ណា? )
       «ហ៊ឹកៗអត់ទេ ខ្ញុំខ្លាចហើយ កុំរំលោភខ្ញុំអី ខ្ញុំខ្លាចហើយ សូមអង្វរ!»
       «មកលាបរបួសឱ្យយើង!» ថេយ៉ុង ឈប់ធ្វើខ្លួនញាប់ញ័រប្រកាច់ប្រកិន ដ្បិតនាយដោះអាវប្រាប់ឱ្យលាបរបួសសោះ។
       ក្រោយមករាងតូចក៏ដើរចូលមកដោយក្នុងដៃមានកាន់ប្រអប់ថ្នាំដែរ មុខភ័យស្លេកស្លាំង ឈាមនៅមិនទាន់រត់ស្មើគ្នានៅឡើយទេ មុននេះគេភ័យខ្លាំងពេក ចង់ស្រែកយំឱ្យផ្អើលអ្នកជិតខាងអស់ទៅហើយ។
       «លា..លាបត្រង់ណា?»
       «ត្រង់នេះ!» ជុងហ្គុក បែរខ្លួនបង្ហាញរបួសឱ្យ ថេយ៉ុង មើលក៏ឃើញថាផ្លែរបួសធំណាស់ រយះសាច់វែងទៀត។
       «លោកទៅត្រូវនឹងស្អីមក របួសលោកធំណាស់ មិនបានទេ ត្រូវតែទៅមន្ទីពេទ្យ!»
       «មិនបាច់ទេ ឯងនិងហើយលាងរបួសឱ្យយើងមក!» ថេយ៉ុង ស្ងាត់មិនហ៊ានបង្ខំនាយទៀត ទើបចាប់ទាញដបទឹកថ្នាំនិងសំឡីមកកាន់ញ័រដៃទទ្រើក។
       «លាងមក!»
       «ខ្ញុំខ្លាចលោកក្រហាយសាច់..» ជុងហ្គុក ខាំបបូរមាត់ កាលបើឃើញថាកំលោះតូច ធ្វើឫកពាល្ងង់ៗ មិនហ៊ានលាងរបួសឱ្យខ្លួននោះ។
       «មិនអីទេ លាងមក!» ថេយ៉ុង កាន់សំឡីយកទៅជូតផ្តិតៗលើរបួស មានអារម្មណ៍ស្រេវជំនួសគេស្ទើរសន្លប់ទៅហើយតែគេវិញបែរជាអង្គុយស្ងៀមធ្មឹងដូចគ្មានការឈឺចាប់ស្អីបន្តិចណានោះសោះ។
       «រួចហើយ!» បន្ទាប់ពីបានលាងរបួសរួច ទើបរៀបចំរុំរបួសឱ្យនាយបន្ថែម មើលទៅគេសាច់កម្មរឿងវាយកាប់ចាក់គ្នាណាស់ មកពីចរិតគេបែបនេះហើយទើបមិនសូវត្រូវរូវគ្នាជាមួយនឹងផ្ទះអ្វីប៉ុន្មាន។
       «របួសនេះទើបតែកើតឡើងកាលពីថ្មីៗ លោកទៅត្រូវនិងអ្វីមកទៅ?» នៅមិនទាន់ភ្លេចរឿងសួរនាំគេដេញដោលទៀត ព្រោះបារម្ភខ្លាចក្រែងនាយទៅសម្លាប់មនុស្ស។
       «មានរឿងវាយតប់គ្នានៅក្នុងក្លឹប ៣ ថ្ងៃមុន!» ជុងហ្គុក គ្រាន់តែបង្ហើបប្រាប់ រៀបចំញាំអាហារដែល ថេយ៉ុង កំពុងតែហុចឱ្យ។
       «ពួកវាវាយលោកខ្លាំងទេ?»
       «ឯងឃើញយើងមានរបួសទេ? ឬខ្វាក់?» ថេយ៉ុង ស្ងាត់លែងសួរ មានអារម្មណ៍ថាចត់បាយអួលក្នុងទ្រូង ខំសួរព្រោះបារម្ភតែក៏មិននឹកស្មានថាត្រូវគេស្តីឱ្យបែបហ្នឹងដែរ។
       «មិនអីទេ ចឹងលោកឆាប់ញាំអាហារចុះ ចាំខ្ញុំទៅរកទិញថ្នាំមកឱ្យលោក!»
       «មិនបាច់ទេ យប់ជ្រៅហើយ!» ជុងហ្គុក ប្រឹងញាំបាយចម្អែតក្រពះបន្តិច រួចរហ័សដាក់ខ្លួនដេក ទៅវិញទាំងថ្ងួចថ្ងូរព្រោះមុខរបួសវាចាប់សរសៃឈឺខ្លាំងណាស់។
      
       យប់ម៉ោង ១១
       ភ្លៀងរលឹមគ្រាប់ធំៗតក់លើដំបូលផ្ទះលាន់ឮសំឡេងប្រាំងៗ សន្សើមត្រជាក់ធ្លាក់ចុះមកនាំឱ្យកាយតូចរងារ និងមានអារម្មណ៍គេងពុំសូវលក់ស្កប់ស្កល់ចិត្តទាល់តែសោះ។
       «លោកគេងលក់ទេ?» ដោយសារតែឮសូរសំឡេងត្អូញត្អែខ្លាំងពេក ទើប ថេយ៉ុង ចេះតែសួរនាំខ្លាចថាគេនោះមានបញ្ហារបួសធ្ងន់ធ្ងរ ក៏ឃើញថាឈាមវាជ្រាបចេញមកប្រឡាក់ក្រណាត់រុំរបួស ទើប ថេយ៉ុង សម្រេចចិត្តថាក្រោកបម្រុងបើកភ្លើង ទើប ជុងហ្គុក រហ័សចាប់ទាញរាងតូចមកឱបយ៉ាងជាប់។
       «ស្អែកជាថ្ងៃកំណើតរបស់ឯងអ្ហេស?»
       «ពិតមែនហើយ ម្តេចក៏លោកដឹង?»
       «យើងដឹងបានដោយរបៀបណា ឯងមិនបាច់ចង់ដឹងទេ!»
       រាងក្រាស់ប៉ះប្រអប់ដៃអង្អែលលើក្បាលពោះរាបស្មើថ្នមៗ ជ្រុបមុខនឹងកញ្ចឹងកស្រឡូនពីខាងក្រោយ ស្រូបក្លិនក្រអូបនៃរាងកាយច្រឡឹងពុំចេះជិនណាយ។
       ( ហេតុអី្វថ្ងៃនេះ គេធ្វើល្អដាក់ខ្ញុំចម្លែកណាស់? )
       ថេយ៉ុង គិតគូររកចម្លើយក្នុងចិត្ត ដ្បិតកាលពីម្សិលមិញ គេទើបតែបង្ករឿងរ៉ាវធ្ងន់ធ្ងរមកលើខ្លួន ដូចជាមនុស្សត្រូវខ្មោចចូល ចំណែកឯថ្ងៃនេះ ពេលនេះ គេមកគេងឱប ហើយសំដែងអាការៈបារម្ភដូចមនុស្សម្នាក់ផ្សេងទៀត បេះដូងរបស់គេប្រែរូបរាងថ្មីលឿនណាស់ ចិត្តរបស់គេក៏ផ្លាស់ប្តូរលឿនស្ទើរតែមិនគួរឱ្យជឿដែរ តើ.តទៅថ្ងៃមុខនិងមានរឿងអ្វីកើតឡើងទៅ ប្រសិនបើការផ្លាស់ប្តូររបស់គេ នៅតែអាចនាំឱ្យខ្លួនក្លាយទៅជាមនុស្ស ម្តងល្អ ម្តងអាក្រក់ យ៉ាងនេះនោះ?។
       «លោកដណ្តប់ភួយទៅរងារណាស់ ខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនទេគឺថ្ងៃនេះ..»
       «ឯងយ៉ាងម៉េច?»
       «ខ្ញុំឈឺផ្តាសាយធំ លោកកុំនៅជិតខ្ញុំពេក ប្រយ័ត្នឆ្លង!»
       ថេយ៉ុង ឆ្លើយដោះសារដ្បិតតែខ្លាចថាគេនិងអាចចាប់រំលោភដូចពាក្យគេថានោះហើយ។
       «ទាល់តែយើងបឺតមាត់ឯងទើបឆ្លង!»
       «.....» កាយតូចដេកស្ងៀមលែងហ៊ានកម្រើក ឮសូរនាយនិយាយដូច្នោះ មានអារម្មណ៍អៀនក្នុងចិត្ត ចង់បោកក្បាលនឹងគ្រែឱ្យធ្លាយខួរចេញមកខាងក្រៅទៅហើយ។
       «ខ្ញុំឃើញលោកឈឺ ខ្ញុំមិនចង់ឱ្យលោកមកឈឺបន្ថែមទៀតទេ!»
       «បារម្ភពីយើងគ្រប់រឿង? ធ្លាប់បារម្ភពីអាប្រុសណាមុនស្គាល់យើងពីមុនមកទេ?» ដល់ពេលឮគេសួរអ៊ីចឹង ថេយ៉ុង ក៏គ្រវីក្បាលញាប់ស្អេក។
       «កាលនៅរៀនឯវិទ្យាល័យ ខ្ញុំគ្មានចាប់អារម្មណ៍បុរសណាទេ ព្រោះកាលណោះរវល់សម្រុករៀន ចង់ប្រឡងជាប់ឱ្យម៉ែសប្បាយចិត្ត!»
       «នៅពេលឈានចូលឆ្នាំទី១ នៃមហាវិទ្យាល័យ ទើបឯងចាប់អារម្មណ៍យើងអ្ហេស?» ជុងហ្គុក សន្សឹមលូកដៃចូលទៅក្នុងអាវគេងយប់រាងតូច បន្ទាប់មកទើបស្ទាបរាវច្របាច់ពីលើដើមទ្រូងតូចច្រម៉ក់ៗ នាំឱ្យកាយតូចភ័យញ័រខ្លួនម្តងទៀតហើយ។
       «លោក..ខ្ញុំងងុយគេងហើយ!» ថេយ៉ុង លើកដៃរាំងប្រអប់ដៃដែលកំពុងតែរាវស្ទាបដើមទ្រូងខ្លួនយ៉ាងទំនើង តែអ្នកម្ចាងទៀតពុំស្តាប់តាមហើយនៅតែរឹងរាវច្របាច់ខ្លាំងៗដល់ថ្នាក់សមីខ្លួន ខាំមាត់ព្រោះអារម្មណ៍ស្រើបស្រាល កាលបើត្រូវនាយសង្ហាស៊យអាវឡើង ឱនទៅបឺតជញ្ជក់ចុងផ្លែឈើរីតូចច្រម៉ក់ទាំងគូរលាន់ឮសូរសំឡេងគួរឱ្យខ្មាស់។
       «លោកកុំធ្វើវាបានទេ ទុកអនាគតឱ្យខ្ញុំផង!» រាងតូចលើកដៃច្រានស្មាមាំចេញ ក្រោកទាញទម្លាក់អាវចុះ ក្តោបខ្លួនអង្គុយក្រាញសម្រក់ទឹកភ្នែកដាក់អ្នកដែលលូកលាន់ខ្លួនមុននេះ ទោះបីជាស្រលាញ់ដល់កម្រិតណា បើគេគ្រាន់តែលេងសើចនិងចំណង់ផ្លូវភេទ ហើយធ្វើឱ្យអនាគតក្មេងកំព្រាដូចជាខ្លួនត្រូវមកអស់អនាគតពាក់កណ្តាលជីវិត ថេយ៉ុងច្បាស់ជាកំណាញ់ខ្លួនហើយខិតខំថែរក្សាអ្វីៗ ដែលម្តាយរបស់ខ្លួនបានផ្តល់ឱ្យយ៉ាងល្អ។
       «ទង្វើស្រលាញ់?»
       «ហ៊ឹកៗៗ ខ្ញុំមិនដឹងថាការស្រលាញ់ ត្រូវលះបង់អ្វីខ្លះទេ ប៉ុន្តែនេះជាទ្រព្យសម្បត្តិនៃជីវិតរបស់ខ្ញុំដែលនៅសេសសល់ ប្រសិនបើលោកបំផ្លាញវា ដើម្បីក្តីសុខតែមួយពេលរបស់លោក ខ្ញុំក៏មិនព្រម..ហ៊ឹកៗ ខ្ញុំមិនព្រមឡើយ!» គ្រានោះ ជុងហ្គុក ស្រាប់តែយល់ដឹង ហើយក៏មិនខឹង និងមិនបង្ខំ បើសិនជាពេលវេលាដែលអាចបណ្តាលឱ្យ ថេយ៉ុង រៀនសម្រេចចិត្តដោយខ្លួនឯង អាចព្រមប្រគល់ភាពនៅលីវទៅឱ្យគេ ក្នុងគ្រាណាមួយនោះ គេក៏មិនចាំបាច់ហត់មកអង្គុយសម្លឹងមើលកំលោះតូចយំសសឹកអណ្តឺតអណ្តក់យ៉ាងនេះដែរ។
       «លោកកុំខឹងនិងខ្ញុំណា ខ្ញុំនឹកនាដល់ម៉ែ ខ្ញុំគិតដល់ម៉ែជានិច្ច លោកព្យាយាមយល់ផងទៅ!» ថេយ៉ុង ប៉ះដៃទៅលើស្មាក្រាស់ថ្នមៗ អង្វរករលន់តួគេ ដើម្បីសុំឱ្យគេឈប់ខឹងនិងខ្លួនព្រោះតែល្ងង់មិនសូវយល់ដឹងពីក្តីស្រលាញ់រវាងមនុស្សពីរនាក់ ថាស្នេហាមានតួនាទីនិងលក្ខខណ្ឌបែបណាខ្លះ។

      













សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now