#ថ្ងៃបន្ទាប់
ពេលព្រឹកឈានមកដល់ មាន់ក៏ស្រែករងាវក្ដែងៗដាស់មនុស្សឲ្យភ្ងាក់ពីដំណេកតាមទម្លាប់។ ថ្ងៃនេះជាថ្ងៃចូលរៀនរបស់សិស្សគ្រប់គ្នារួមទាំងជីមីន ជេស៊ីន និង ជេក្យុង ផងដែរ។ តាមទម្លាប់ចាស់ជីមីនក្រោកពីយប់មកធ្វើកិច្ចការផ្ទះដូចរាល់ដង តែថ្ងៃនេះហាកប្លែក នាយសប្បាយចិត្តជាងរាល់ដងទាំងដែលយប់មិញនេះពិបាកចិត្តស្ទើស្លាប់ទៅហើយ។«ឡា...ៗ ថ្ងៃនេះជាថ្ងៃចូលរៀន ហិហិបានទៅជួបបងហើយចាំអូនណាបេប៊ី» ជីមីនបោសផ្ទះផងច្រៀងផងសើចផងទាំងសប្បាយចិត្ត គ្រប់យ៉ាងគឺខុសពីយប់មិញដាច់ ទាំងអារម្មណ៍ ទាំងកាយវិការ។
«មីននី ឡើងទៅងូតទឹកទៅហើយកុំភ្លេចដាស់កូនយ៉ុងផង ចំណែកការងារទាំងអស់នេះទុកឲ្យម៉ាក់អ្នកធ្វើ ឆាប់ឡើងណាថ្ងៃនេះកូនត្រូវទៅរៀនផង» លោកស្រីអាន់ដ្រេដើរមកទាញអំបោសចេញពីដៃរបស់ជីមីនរួចដេញឲ្យកូនទៅរៀបចំខ្លួនទៅសាលារៀន។
«បាទ» 30នាទីក្រោយមកទើបពួកគេចុះពីលើផ្ទះមកទាំង៣នាក់ដោយមានស្លៀកពាក់ឯកសណ្ឋានសាលា Sunna university ។ ពួកគេញ៉ាំបាយរួចក៏នាំគ្នាដើរទៅសាលាទៅ។
&សាលារៀន
មកដល់សាលារៀនសិស្សប្រមូលផ្ដុំគ្នាជាក្រុមៗតាមមុខជំនាញរៀងៗខ្លួន ។ចំណែកពួកគេទាំង៣វិញក៏បំបែកគ្នានៅមុខទ្វាចូលទៅតាមជំនាញ÷ ជីក្យុងចូលផ្នែកគំនូរ , ជេស៊ីនចូលផ្នែកសិល្បៈ , ជីមីនវិទ្យាសាស្ត្រ។+ថ្នាក់វិទ្យាសាស្ត្រ
«សួរស្ដីឈ្មោះរបស់ខ្ញុំគឺ យ៉ុនហ្គី ជាអ្នកមកធ្វើបទបង្ហាញអំពីគ្រឿងវិទ្យាសាស្រ្ត» គ្រាន់តែដើរចូលមកដល់ក្នុងថ្នាក់ភ្លាម រាងតូចហាកស្រងាកចិត្តចង់សើចបន្តិចចង់យំបន្តិចពេលបានឃើញ មុខរបស់អ្នកធ្វើបទបង្ហាញនៅលើក្ដាខៀន ដោយមានពួកសិស្សនិស្សិតអង្គុយចំហរមាត់ធ្លុងពេលបានឃើញលោកគ្រូសង្ហា សម្រេចចិត្តជ្រើសរើសមកបង្រៀនថ្នាក់របស់ពួកគេបែបនេះ។ចំណែករាងតូចឯណេះវិញគេហាក់ដូចជាសប្បាយចិត្តបន្តិចមិនសប្បាយចិត្តបន្តិចនៅពេលបានឃើញវត្តមានលោកគ្រូថ្មីនេះ ទើបបង្វែរដំណើរដើរតម្រង់ទៅអង្គុយក្បែរមិត្តភក្តិនៅតុក្រោយជាប់ជញ្ជាំងយ៉ាងស្ងៀមស្ងាត់។