&ផ្ទះអាន់ដ្រេ
ក្រឡេកមកមើលទិដ្ឋភាពនៅក្នុងផ្ទះតូចឯណេះវិញពេលនេះគឺស្ងាត់ឲ្យឈឹង ថ្វីត្បិតថាផ្ទះនេះមានភាពសប្បាយរីករាយក៏ពិតមែនប៉ុន្តែពួកគេសប្បាយបានតែពេលយប់ប៉ុណ្ណោះព្រោះពេលថ្ងៃគ្រប់គ្នាត្រូវចេញធ្វើការរៀងៗខ្លួនដល់ពេលយប់ទើបបានជួបជុំគ្នាវិញ។«ស្ងាត់អើយស្ងាត់» រាងតូចជិះម៉ូតូមកដល់ផ្ទះរួចក៏យកម៉ូតូទៅទុកនៅជ្រុងម្ខាងទៀតនៃផ្ទះរួចដើរចូលក្នុងផ្ទះទាំងរអ៊ូរទាំ។
«ចាក់អេ!» ជីមីនដើរចូលមកទាំងមិនទាន់បានបើកទ្វាផងស្រាប់តែជេក្យុងផុសក្បាលចេញមកពីគុម្ពផ្កាក្បែទ្វាផ្ទះ។
«អាយ៎! អូយជេក្យុងឯងមកលេងអីបែបនេះដឹងបងភ័យអត់» ជីមីននិយាយព្រមទាំងយកដៃទៅខោកក្បាលប្អូនលេងថ្នមៗ។
«ហូយបងមីនហ៎ក» ជេក្យុងពេបមាត់រកយំរួចដើរចូលក្នុងផ្ទះយ៉ាងលឿន។
«ចាក់អេ!» ជីមីនខំតែបើកទ្វាមកតាមប្អូនថារកលួងតែការគិតទាំងប៉ុន្មានត្រូវរលាយមួយរំពេច ក្រោយបានឃើញប៉ាម៉ាក់ខ្លួនឈរកាន់នំ cake មករួចស្រែកដើម្បីពញាក់អារម្មណ៍របស់ខ្លួន។
«ប៉ាម៉ាក់ នេះមិនមែនជាថ្ងៃកំណើតរបស់ខ្ញុំទេ ហេតុអ្វីក៏មាននំខេកមក ស៊ិបប្រាយកូនចឹង» រាងតូចឈរសម្លឹងនំរួចសួរប៉ាម៉ាក់របស់ខ្លួនទាំងងឿងឆ្ងល់។
«កូនចម្កួត ថ្ងៃនេះជាថ្ងៃខួបរបស់ជេស៊ីនណា ហើយនំនេះម៉ាក់ត្រៀមឲ្យជេស៊ីនតាស៎ មិនមែនឲ្យកូនឯណា» លោកស្រីអាន់ដ្រេនិយាយរំភើយនឹងមិនខ្វល់ពីទឹកមុខរបស់ជីមីននោះទេ។
«ចុះម៉ាក់មកពញាក់កូនធ្វើអី?» រាងតូចសួរម្ដាយទាំងហួសចិត្តជាពន់ពេក នាយខំតែអរ។
«មកពញាក់កូនដើម្បី ឲ្យមកជួយរៀបខួបឲ្យជេស៊ីននោះអី» បញ្ចប់ប្រយោគលោកស្រីអាន់ដ្រេក៏រហ័សទាញដៃជីមីនឲ្យទៅជួយរៀបចំកន្លែងធ្វើខួប។
«ម៉ាក់!» ជីមីនដើរទៅតាមលោកស្រីទាំងមិនចង់សូម្បីបន្តិច មនុស្សកំពុងតែស្អប់ផងមកហៅឲ្យទៅជួយធ្វើខួបពិតជាគួឲ្យខឹងណាស់។