«បងយ៉ុន...ពួកគេទៅណាអស់ហើយ» ឆ្លៀតពេលដែលនាយក្រាស់កំពុងបីគេដើរចូលក្នុងភូមិគ្រឹះគេក៏សួរទាំងមិនយល់ម៉េចក៏នៅសុខៗបាត់អ្នកបម្រើអស់ពីផ្ទះសូម្បីតែអង្គរក្សក៏មិនឃើញពួកគេទៅណាអស់ទៅ។
«day off» ពាក្យខ្លីពីម៉ាត់ចេញពីរមាត់របស់យ៉ុនហ្គីរឹតតែធ្វើឲ្យជីមីននៅតែឆ្ងល់ដដែលៗម៉េចក៏day off ទៅទាំងអស់គ្នាចឹងភូមិគ្រឹះធំទាំងមូលបែរជាគ្មានអ្នកបម្រើ&អ្នកយាមសូម្បីតែម្នាក់ចុះបើនៅសុខៗមានចោគិតធ្វើម៉េចទៅ ប៉ុន្តែចម្ងល់ទាំងអស់របស់ជីមីនគឺគ្មានចម្លើយទេបានត្រឹមតែឆ្ងល់ប៉ុណ្ណោះ។
ក្រាក!!
ទ្វាត្រូវបានបើកសន្សឹមៗដោយដៃរបស់នាយក្រាស់បង្ហាញឲ្យឃើញទិដ្ឋភាពនៅខាងក្នុងមានសភាពអ៊ូអរមនុស្សស្លៀកពាក់សនៅចាំទទួលតាំងពីទ្វាមុខរហូតដល់កន្លែងមួយដែលមានដាក់ផ្កានៅចំកណ្ដាល&មានមេបាឈរនៅចាំទទួល។ កាពិតទៅថ្ងៃនេះមិនមែនជាថ្ងៃday off អីទេប៉ុន្តែជាថ្ងៃដែលនាយរៀបចំឡើងដើម្បីសុំរាងតូចរៀបការតែប៉ុណ្ណោះ។«យ៉ុនបងធ្វើអ្វីហ្នឹង» គ្រាន់តែបានឃើញទិដ្ឋភាពនៅចំពោះមុខភ្លាមជីមីនបើកភ្នែកធំៗសម្លឹងឥតព្រិចភ្នែក នាយតូចមើលទៅកន្លែងដែលគេដាក់ចិញ្ចៀនពេជ្រមួយគូអមសងខាងដោយផ្កាធូលីបសជាច្រើន។
«មីននីរៀបការនឹងបងបានទេ! តាំងពីបងបានស្គាល់អូនជីវិតរបស់បងក៏ផ្លាស់ប្ដូរ បងចេះសើច ចេះរំភើប ចេះយំ ពេលខ្លះទៀតបងក៏មានអារម្មណ៍ ថាឈឺនៅពេលឃើញអូនទៅស្និទ្ធស្នាលជាមួយអ្នកដទៃក្រៅពីបង» រាងក្រាស់បីជីមីនយ៉ាងស្ងៀមស្ងាត់តាំងពីខាងក្រៅភូមិគ្រឹះរហូតទៅដល់កន្លែងដាក់ចិញ្ចៀនទើបនាយ ដាក់កាយតូចចុះ រួចលើកចិញ្ចៀនហើយលុតជង្គង់និយាយសារភាពអារម្មណ៍របស់គេនៅចំពោះមុខមនុស្សគ្រប់គ្នា ចំណែកជីមីនវិញបានត្រឹមចំហរ មាត់ភ្ងាក់ផ្អើលនឹងទង្វើយ៉ុនហ្គីប៉ុណ្ណោះ គេមិននឹកស្មានថាវាលឿនដល់ថ្នាក់នេះទេ។
«...» រាងតូចរំភើបពេកដល់ថ្នាក់ហាស្ដីអ្វីលែងចេញបានត្រឹមងក់ក្បាលទទួលដោយតំណក់ទឹកភ្នែកស្រក់ចុះមកបង្ហាញពីអារម្មណ៍របស់គេពេលនេះនៅចំពោះមុខមនុស្សគ្រប់គ្នាដែលនៅទីនេះ។