ភាគ១៦:ថ្ងៃដែលខ្ញុំចាកចេញ!!!

166 20 1
                                    

    «......» នាយកម្លោះមិនឆ្លើយតបត្រឡប់មកវិញសូម្បីមួយម៉ាត់គេគិតតែអង្គុយញញឹមដួសបាយដាក់ចូលមាត់ទាំងត្រដររីឯខួរក្បាលចេះតែព្យាយាមគិតដដែលៗ ចំណែកវ័យចំណាស់បានឃើញកាយវិការទាំងនោះហើយវារឹតតែធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាខុសទ្វេដង។

     «បងគិតទៅមែនឬ? បងដាច់ចិត្តពីខ្ញុំហើយមែនទេ?» ក្រោយមិនទទួលបានចម្លើយពិតប្រាកដចេញពីមាត់ជេស៊ីនទើបបណ្ដាលឲ្យមនុស្សម្នាក់ទៀតអង្គុយមិនស្រណុកទាល់តែសោះ ចិត្តចេះតែបារម្ភខ្វល់ខ្វាយមិនចង់ឲ្យជេស៊ីនទៅសោះ។

     «បានហើយ! បងមិនមែនទៅស្លាប់ឯណា» វ័យចំណាស់ស្រែកគំហកដាក់កូនប្រុសទាំងធុញថប់រួចក៏ងើបចេញពីតុអង្គុយទាំងស្មុគស្មាញ ខួរក្បាលរបស់គាត់នាពេលនេះគឺសែនច្របូកច្របល់ណាស់។     « លោកពូ តើខ្ញុំអាចចាកចេញទៅក្នុងពេលនេះបានទេ » កាយម៉ាំអង្គុយស្ងប់ស្ងាត់អស់ពេលយ៉ាងយូរទីបំផុតបបូមាត់រឹងរបស់នាយក៏ចាប់កម្រើកឡើងបញ្ឈប់ដំណើរវ័យចំណាស់ភ្លាមៗនៅពេលនឹកគិតទៅដល់មនុស្សម្នាក់។

     «..... » វ័យចំណាស់ស្ងាត់មាត់ឈឹងមិននិយាយហើយជំនួសមកវិញដោយការងក់ក្បាលយល់ព្រមឲ្យគេទៅរៀបចំឥវ៉ាន់ហើយចេញដំណើរទៅព្រលានយន្តហោះក្នុងពេលនេះតែម្ដង។

     នាយកម្លោះគ្រាន់តែបានឃើញការយល់ព្រមឲ្យខ្លួនចាកចេញទៅក្នុងបេះដូងស្ទើបែកចេញពីគ្នាជាបំណែកៗតូចៗប៉ុន្តែមិនថ្វីទេព្រោះនេះគឺជាការស្នើសុំរបស់ខ្លួនទៅហើយ។ កាយម៉ាំក៏ងើបចេញពីកៅអីឡើងទៅបន្ទប់ដើម្បីយកវ៉ាលីពណ៌ខ្មៅរលោងក្រឹបដែលបានរៀបចំកាលពីយប់បណ្ដើរចុះមកដោយក្ដីអាឡោះអាល័យ។

     « លាហើយជីមីន សុំទោសដែលទៅដោយមិនបានលា » ជើងហាប់ណែនហោះជំហានវែងៗចេញពីបន្ទប់ កែវភ្នែករំពៃមើលរូបថតព្យួលើជញ្ជាំងទាំងរលីងរលោងពោលពាក្យលាគ្នាតាមខ្យល់អាកាស គេមិនចង់ចាកចេញទៅដោយមិនបានប្រាប់ជីមីននោះទេប៉ុន្តែគេមិនហ៊ានប្រឈមមុខនឹងជួបហើយនិយាយពាក្យលាទៅវិញតើ។

     « លោកពូខ្ញុំ...! ត្រៀមខ្លួនក្នុងការចាកចេញហើយ »

     « តោះ »

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now