រ៉ើងៗ!!
សម្លេងទូរស័ព្ទរោទិ៍ជាច្រើនលើកច្រើនសាចេញពីហោប៉ៅខោរបស់ជីមីនប៉ុន្តែនាយមិនបានលើកវាទេព្រោះតែរវល់ឌឺដងគ្នាជាមួយជេស៊ីន រីឯយ៉ុនហ្គីវិញនាយព្យាយាមចុចទៅជាច្រើនលើកតែមិនទទួលបានការឆ្លើយតបមកវិញទើបនាយដាក់ទូរស័ព្ទចូលក្នុងហោប៉ៅរួចដើរចេញពីកន្លែងនោះទៅដោយស្ងៀមស្ងាត់។«មីននី! បងមើលចិត្តអូនមិនដាច់ទេប៉ុន្តែបងជឿអូន ហើយបងក៏សង្ឃឹមថាអូននឹងមានការបកស្រាយមួយដែលល្អសម្រាប់បងផងដែរ» នាយដើរមកដល់ក្នុងបន្ទប់វិញហើយក៏ចាប់ផ្ដើមរៀបចំរបស់របរត្រៀមទៅផ្ទះវិញ គេរៀបចំបណ្ដើរ រៀបរាប់ពាក្យនៅក្នុងចិត្តទាំងឈឺចាប់អាចថានាយទុកចិត្តជីមីនណាស់ ប៉ុន្តែនាយមិនអាចដឹងទេថាចិត្តជីមីនយ៉ាងម៉េចនោះទេព្រោះគ្រាប់យ៉ាងយ៉ុនហ្គីមានអារម្មណ៍ថាប្រឹងប្រែងតែម្នាក់ឯងមករហូត។
ក្រឹប!!
ស្របពេលយ៉ុនហ្គីកំពុងរៀបចំរបស់ទាំងអស់ត្រៀមនឹងចាកចេញទៅវិញហើយស្រាប់តែមានលោកគ្រូវ័យក្មេងម្នាក់បានដើរចូលមកក្នុងបន្ទប់នេះដោយមិនបានគោះទ្វាមុននោះទេ លោកគ្រូចូលដល់ក្នុងបន្ទប់ក៏ចាប់ផ្ដើមចំហរមាត់ធំៗពេលបានឃើញឥវ៉ាន់គលើគ្នាជាច្រើនក្នុងរទេះទើបគាត់លាន់មាត់÷«លោកគ្រូយ៉ុន! រៀបឥវ៉ាន់ទាំងអស់នេះចង់រើបន្ទប់មែនទេ ? ចឹងចាំខ្ញុំជួយម៉ោះ» លោកគ្រូប្រញ៉ាប់ចូលខ្លួនទៅក្បែរចាំជួយរៀបរបស់នាយក្រាស់តែក៏ត្រូវយ៉ុនហ្គីបដិសេធនឹងដេញគេឲ្យចេញទៅវិញ។
«មិនបាច់ទេចេញទៅ ខ្ញុំចង់នៅរៀបវាម្នាក់ឯង ខ្ញុំនឹងធ្វើវាដើម្បីកុំឲ្យខ្ញុំគិតពីរឿងនោះ ចេញទៅ!» នាយនិយាយដោយសម្ដីធ្ងន់ខ្លាំងទៅកាន់លោកគ្រូម្នាក់ទៀត ហើយក៏បានបដិសេធមិនចង់ឲ្យអ្នកណាម្នាក់មកជួយគ្រព្រោះគេចង់ធ្វើវាម្នាក់ឯងដើម្បីបញ្ចេញកំហឹងក្នុងខ្លួនឲ្យរសាយបានខ្លះរីឯលោកគ្រូវ័យក្មេងវិញគាត់ក៏មិនបាននៅធ្វើអ្វីទៀតដែរបើគេបដិសេធហើយនៅទៀតមានតែរំខានគេហើយ។
«បាទលោកគ្រូ យាយចឹងនេះជាជីវៈប្រវត្តិរបស់សិស្សទើបតែចូលថ្មីលោកគ្រូចាំជួយពិនិត្យផងណា» លោកគ្រូទម្លាក់ឯកសារនៅលើតុធ្វើការបស់យ៉ុនហ្គីរួចដើរចេញទៅក្រៅបាត់ដោយអារម្មណ៍ងឿងឆ្ងល់ជាខ្លាំងតែមិនហ៊ានសួរព្រោះមើលមុខរបស់គេពេលនេះទៅកាចដូចខ្លាចឹងវ៉ូៗសួរទៅគេអារម្មណ៍មិនល្អគិតម៉េចទៅ...។