ភាគ១៣ : កំហឹងមួយពេលបង្កើតបានជាការចងគំនុំ...!

172 20 0
                                    

    «ខ្ញុំសង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងប្រសើឡើងវិញនៅពេលដែលឯងស្គាល់ពាក្យថាស្នេហាច្បាស់ជាងនេះ ខ្ញុំផ្ដល់ឱកាសឲ្យក៏ព្រោះតែខ្ញុំទុកចិត្តថាឯងអាចមើលថែកូនប្រុសខ្ញុំបានល្អ» លោកអាន់ដ្រេពោលចប់ក៏ឈោងដៃទៅចាប់ស្មាយ៉ុនហ្គីទង្វើនេះអាចស្មានដឹងថាគាត់គឺជឿជាក់លើយ៉ុនហ្គីថាអាចមើលថែថ្នាក់ថ្នមកូនប្រុសរបស់គាត់បាន ការពិតក្នុងចិត្តគាត់ក៏មិនសូវជាចូលចិត្តនាយប៉ុន្មានដែរប៉ុន្តែឲ្យថ្វើយ៉ាងមិចបើកូនគាត់ស្រឡាញ់ប្រុសម្នាក់នេះទៅហើយទោះបំបែកក៏គ្មានប្រយោជន៍។

     «និយាយពីរឿងរបស់ជីមីនខ្ញុំហ៊ានសន្យាជាមួយលោកថាខ្ញុំមើលថែហើយថ្នាក់ថ្នមគេដោយចិត្តស្មោះគ្មានគេចកែបើខ្ញុំក្បត់នឹងសន្យានេះសូមឲ្យជីវិតរបស់ខ្ញុំរលាយដូចផ្សែង» យ៉ុនហ្គីនិយាយយ៉ាងម៉ឺងម៉ាត់ធ្វើឲ្យលោកអាន់ដ្រេញញឹមពេញចិត្តនឹងភាពជាកូនប្រុសពេញលេញរបស់គេជាខ្លាំង។

     «បើឯងហ៊ានយកជីវិតមកធានាទៅហើយនោះខ្ញុំក៏ទុកចិត្តផ្ញើកូនឲ្យឯងមើលថែដោយស្ងប់ចិ្តហើយ» គាត់ញញឹមរួចគោះស្មាយ៉ុនហ្គីតិចៗ។

     «បើលោកពូបានជានិយាយដុច្នេះហើយ ខ្ញុំនឹងធ្វើល្អដាក់គេមួយពាន់មួយម៉ឺនដង ឥតរារែកចិត្តបន្តិចឡើយ ប៉ុន្តែខ្ញុំនៅមានរឿងមួយដែលលាក់ទុកក្នុងចិត្តជាច្រើនថ្ងៃមកហើយ» យ៉ុនហ្គី

     «មានរឿងអ្វីក៏និយាយមក បើខ្ញុំអាចជួយបានខ្ញុំនឹងជួយ»

     «គឺរឿងរបស់ជេស៊ីន ខ្ញុំមិនចង់ឲ្យគេនៅក្បែរជីមីននោះទេ បើអាចចង់ឲ្យគេចាកចេញពីគ្រួសាអាន់ដ្រេនេះតែម្ដង រឿងប៉ុណ្ណឹងលោកពូអាចជួយខ្ញុំបានទេ» នាយនិយាយដោយប្រើក្រសែភ្នែកសម្លឹងមុខលោកអាន់ដ្រេយ៉ាងត្រជាក់ស្រឹប ក្រសែភ្នែកនេះគឺមិនមែនជាការសុំអង្វរឲ្យជួយនោះទេប៉ុន្តែគឺជាការដាក់គំហិតទៅវិញទេ។

     «រឿងរបស់ជេស៊ីនខ្ញុំក៏ពិបាកអារកាត់ណាស់ ព្រោះប៉ារបស់គេជាមិត្តភក្តិល្អរបស់ខ្ញុំបានយកមកផ្ញើរឲ្យជួយមើលថែមួយរយះពេល បើសិនជាបដិសេធនោះខ្ញុំប្រាកដជាជាប់ឈ្មោះ ឃើញស្លាប់មិនជួយហើយ» លោកអាន់ដ្រេដកដង្ហើមធំហើយនិយាយរឿងរ៉ាវក្នុងចិត្តចេញមកដោយគ្មានភាពអៀនខ្មាស់មាត់បន្តិចណាឡើយ ។

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now