ភាគ២០ : ផ្លូវដែលខ្ញុំជ្រើស...!

112 11 0
                                    

    ក្រោយពីសុំចែកផ្លូវគ្នាជាមួយរាងក្រាស់រួច ជីមីនមិនគិតខ្វល់រឿងច្រើនឡើយខុសប្លែកពីម្នាក់ទៀតដែលគិតតែពីអង្គុយយំស្រែកពោពេញដោយភាពឈឺពើតផ្សាដោយសារតែក្ដីស្នេហា។ ឃើញសភាពរបស់យ៉ុនហ្គីធ្លាក់ដល់ចំណុចនេះ ចិត្តរបស់នាយក៏នៅបារម្ភខ្លះៗដែរ ប៉ុន្តែមិនអាចលួងលោមដូចពេលមុនបានឡើយ ព្រោះគេពិតជាខ្លាចណាស់ ខ្លាចថាការលួងលោមរបស់គេអាចធ្វើឲ្យការបែកគ្នាមិនរលូន។

    « សុំទោស » សម្លេងសុំទោសបន្លឺចេញតិចៗពីក្នុងចិត្តរបស់រាងតូចដោយមិនឲ្យឮដល់ត្រចៀករបស់រាងក្រាស់ឡើយ។ បន្ទាប់ពីនិយាយសុំទោសដោយគ្មានសម្លេងហើយនោះ កាយតូចក៏ឡើងម៉ូតូចេញទៅមន្ទីពេទ្យបាត់ទៅ ដោយបន្សល់ទុកមនុស្សម្នាក់ឲ្យនៅអង្គុយសោយសោកម្នាក់ឯង។

    « មីននី អូនធ្វើបាបចិត្តរបស់បងខ្លាំងណាស់ មានដឹងទេ? អូនពោលពាក្យបែកមកកាន់បងទាំងគ្មានហេតុផលឲ្យបង ឬ ក៏អូនគិតថាមនុស្សបងគ្មានបេះដូង គ្មានមនោសញ្ចេតនាទេ? ហ្អឹក... ហេតុអ្វីធ្វើបែបនេះដាក់បង ក្រែងអូនបានសន្យាថា ស្រឡាញ់បងពេញមួយជីវិតនោះអី » នាយក្រាស់និយាយដោយប្រើកែវភ្នែកទាំងគូចោលសម្លឹងមើលការចាកចេញរបស់រាងតូចដោយពុំមានងាកក្រោយឡើយ គេពិតជាចិត្តដាច់ដាក់បុរស់ម្នាក់នេះខ្លាំងណាស់។

    « បើអូនស្អប់បងខ្លាំងដល់ថ្នាក់មិនចង់ឃើញមុខបងទៅហើយ បងក៏គ្មានហេតុផលអ្វីដែលត្រូវនៅឲ្យអូនឃើញមុខបងដែរ » នាយពោលចប់ឃ្លាប្រយោគរួចកាយម៉ាំក៏ស្រវ៉ាក្រោកឡើងទាំងត្រេតត្រោត ដៃក៏ស្រវ៉ារាវរករើសយកចិញ្ចៀនពីដីមកពាក់លើដៃរួចក៏ដើរទៅឡានទាំងសភាពមើលមិនយល់។

តាមផ្លូវ
    ក្រឡេកមកមើលជីមីនឯណេះដែលកំពុងជិះម៉ូតូទៅមន្ទីពេទ្យវិញ ក៏ឈឺចាប់មិនចាញ់យ៉ុនហ្គីប៉ុន្មានដែរប៉ុន្តែចិត្តរឹងណាស់ ទោះជាឈឺខ្លាំងដូចគ្នាពិតមែនតែគេគ្មានទឹកភ្នែកមួយដំណក់សោះ សូម្បីតែសម្លេងយំបន្តិចក៏គ្មានដែរ។

    « សុំទោសគ្រប់យ៉ាងមកពីខ្ញុំខ្លួនឯង ខ្ញុំមិនល្អហើយក៏មិនសាកសមនឹងទទួលបានក្ដីស្រឡាញ់របស់លោកទេ យ៉ុនហ្គី ដូនៀរ៍ » ស្ឋិតក្រោមដំណក់ទឹកភ្លៀង រាងតូចមូលរ៉ាម៉ូតូបណ្ដើរ នឹកស្រម៉ៃដល់រឿងអតីតកាលដែលខ្លួនធ្លាប់បានធ្វើជាមួយគ្នាបណ្ដើរ ការពិតចិត្តរបស់នាយក៏ស្រឡាញ់បុរសម្នាក់នោះមិនចាញ់គេស្រឡាញ់ខ្លួនឡើយ ប៉ុន្តែការស្រឡាញ់មួយនេះគេមិនហ៊ានទទួលយកបានតទៅទៀតឡើយ។

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now