ភាគ១១:ហួងហែងពេកក៏ខុស!

199 20 0
                                    

    «ខ្ញុំចង់ផឹក! ផឹកដើម្បីបំភ្លេចទុក្ខដែលមាននៅក្នុងពេលនេះហ្អឹក…ហ្អឺ» និយាយមិនទាន់ចប់ឃ្លាប្រយោគស្រួលបួលផងទឹកភ្នែកក៏ស្រកចុះបង្ហាញលើផ្ទៃមុខផូរផង រលោងដូចជាកញ្ចក់ នៅចំពោះមុខជេស៊ីនម៉ាត់ៗ នៅក្នុងអារម្មណ៍ជីមីនពេលនេះពិបាកនឹងនិយាយរៀបរាប់ខ្លាំងណាស់ដឹងត្រឹមថាមានរឿងជាច្រើនដែលបានកើតឡើងមកលើគេក្នុងពេលនេះ។

     «ឯងផឹកមិនបានទេ!»

     «ខ្ញុំពិបាកចិត្តខ្ញុំចង់ផឹក! មិនបានទេឬ?»

     «មិនបាន»

     «ឯងជាមនុស្សរស់នៅក្នុវគ្រួសាររបស់ខ្ញុំប៉ុន្តែឯងក៏ដូចជាគេ! ដូចជាគេ ហ្អឹកៗ ម៉េចបានជាម្នាក់ៗចូលចិត្តកំណង់ផ្លូវជីវិតរបស់ខ្ញុំបែបនេះ? ដឹងថាខ្ញុំឈឺទេ?» ពោលបណ្ដើរទឹកភ្នែកហូរបណ្ដើរមិនដឹងជាមកពីជ្រុងណាខ្លះទេ ជីមីនគិតតែយំៗយកៗធ្វើឲ្យជេស៊ីនដែលអង្គុយលួងលោមក្បែរស្ទើតែយំតាមទៅហើយ

     «បានហើយជីមីន! ឈប់ពិបាកចិត្តទៅចាំខ្ញុំទៅទិញមកឲ្យក៏បាន ឈប់យំទៅ» ជេស៊ីនទ្រាំមើលជីមីនយំតទៅទៀតមិនបានក៏ព្រមទៅទិញឲ្យទៅ បើមិនឆាប់ដកខ្លួនទៅទេប្រាកដជាយំតាមជីមីនហើយ។

     «អរគុណណា...អរគុណដែលឯងនៅក្បែរខ្ញុំហើយមិនឃុំឃាំងសេរីភាពជីវិតខ្ញុំ ជេស៊ីនចាប់ពីពេលនេះទៅឯងគឺជាសមាជិកគ្រួសាររបស់ខ្ញុំហើយ» ពិបាកចិត្តដល់ថ្នាក់និយាយអ្វីលែងដឹងខ្យល់ហើយ គេព្រមឲ្យជេស៊ីនចូលមកធ្វើជាសមាជិកគ្រួសាររបស់គេទាំងដែលកាលពីមុនគេស្អប់មនុស្សម្នាក់នេះខ្លាំងបំផុតហើយ។

     «អរគុណ! ដែលឯងទុកខ្ញុំជាគ្រួសាររបស់ឯងខ្ញុំសុំទោសដែលខ្ញុំព្យាយាម...» ដោយសារតែពាក្យទុកចិត្តរបស់ជីមីនមុននេះធ្វើឲ្យជេស៊ីនរៀបខ្លួនមិនត្រូវ ចិត្តចេះតែរសាប់រសល់ចង់សារភាពកំហុសទាំងឡាយដែលគេធ្លាប់ធ្វើទៅហើយប៉ុន្តែមាត់មិនសហកាសោះ។

     «ឥឡូវនេះ ឯងជាសមាជិកគ្រួសាររបស់ខ្ញុំហើយ ដូច្នេះខ្ញុំសង្ឃឹមថាឯងនឹងមិនមានអាថ៌កំបាំងលាក់នឹងពួកយើងទេ» ជីមីនពោលដោយសម្លឹងមើលមុខជេស៊ីនយ៉ាងស្រទន់។ ពីដំបូងជីមីនក៏មានកូនចិត្តថាស្អប់ចង់ដេញឲ្យមនុស្សម្នាក់នេះចេញទៅឆ្ងាយពីគ្រួសារនេះប៉ុន្តែបន្ទាប់ពីគិតអស់ពេលជាយូរក៏មានអារម្មណ៍ថាខុស ខុសដែលត្រូវមកដណ្ដើមកន្លែងរបស់ជេស៊ីនតាំងពីដំបូង ថ្ងៃនោះបើគេមិនបានធ្វើខ្លួនគួរឲ្យអាណិតនៅចំពោះមុខរបស់លោកអាន់ដ្រេ រឿងនេះក៏មិនបានកើតឡើងច្របូកច្របល់ដល់ថ្នាក់នេះដែរ ពិសេសេគឺជេស៊ីននេះឯង។

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now