« រឿងមិត្តភក្តិមិនសំខាន់ថាស្គាល់មុនឬក្រោយនោះទេ ជួនកាលមិត្តថ្មីអាចល្អជាងមិត្តចាស់ក៏ថាបាន គ្រប់យ៉ាងអាស្រ័យទៅលើចិត្តគំនិត និង ទង្វើដែលគេធ្វើចំពោះយើង ជីមីនឯងធ្លាប់បានឮពាក្យមួយគេនិយាយទេ គេថា រាប់អានមិត្តឲ្យគិតមើលលើទង្វើរ » យ៉ុងវ៉ូចូលទៅអង្គុយក្បែរជីមីនរួចនិយាយបកស្រាយបានយ៉ាងក្បោះក្បាយ ធ្វើឲ្យជីមីនភ្ងាក់ខ្លួនព្រឺតមុននេះគេទង្វើរដែលធ្វើដាក់ថេយយ៉ុងគឺហួសហេតុពេកហើយ។
« អាយ៉ុង.... » ជីមីនហៅបង្អូសសម្លេងរួចសម្លឹងមើលមុខមិត្តទាំងមានអារម្មណ៍ថាខុស។
« ជីមីន ខ្ញុំដឹងថាឯងកំពុងតែស្ដីបន្ទោសខ្លួនឯង » នាយនិយាយដោយលើកដៃគោះស្មាមិត្តតិចៗ។
« ខ្ញុំចង់.... » បបូមាត់កម្រើកប្រុងនឹងនិយាយថាសុំទោសទៅហើយស្រាប់តែមានក្រុមគ្រូពេទ្យមួយក្រុមរត់មកកាន់បន្ទប់ជេក្យុងយ៉ាងលឿនហាក់ដូចជាមានរឿងអ្វីកើតឡើង។
« លោកគ្រូពេទ្យមានរឿងអ្វី? » ឃើញដូច្នេះជីមីនក៏រហ័សរត់ទៅក្បែរគ្រូពេទ្យស្រីម្នាក់រួចសួរទាំងស្លន់ស្លោ។
« សុំទោសលោក សូមរងចាំនៅខាងក្រៅ » ពេទ្យរុញជីមីនឲ្យចេញឆ្ងាយពីមុខបន្ទប់បន្តិចរួចទាញទ្វាបន្ទប់បិតឈឹង ទង្វើរបស់ក្រុមគ្រូពេទ្យមុននេះរឹតតែធ្វើឲ្យរាងតូចមានការព្រួយបារម្ភចំពោះប្អូនទ្វេដង គេអន្ទះសារនៅមិនសុខអង្គុយក៏មិនបានទើបគេដើរទៅមកៗ ជាហេតុធ្វើឲ្យអ្នកអង្គុយមើលតាមឡើងចង់វិលមុខ។
« វាថីបានជាដើរទៅមកៗមិនឈប់បែបនេះ » កម្លោះតូចយ៉ុងវ៉ូស្ដីឡើងបន្ទាប់ពីបានមើលដំណើររបស់រាងតូចដើរទៅមកៗឡើងចង់ក្អួតទៅហើយ។
« អាយ៉ុងឯងថាទៅមើល ប្អូនប្រុសខ្ញុំ...ជេក្យុងគេកើតអ្វីទេ » ជីមីននិយាយទាំងមាត់ញ័រតតាត់រួចដើរទៅអង្រួនខ្លួនយ៉ុងវ៉ូខ្លាំងៗសួរដោយព្រួយបារម្ភ។
« ជីមីនស្ងប់អារម្មណ៍សិនទៅមើល ជេក្យុងគេមិនអីទេបន្តិចទៀតគ្រូពេទ្យចេញមកហើយ » រាងស្ដើងរលាស់ខ្លួនគេចចេញពីជីមីនមួយទំហឹងធ្វើឲ្យជីមីនងាកទៅម្ខាង រួចគេក៏ស្ដីឲ្យជីមីនរៀនគ្រប់គ្រងអារម្មណ៍ខ្លះ ចំណែករាងតូចវិញបានឮយ៉ុងវ៉ូនិយាយខ្លាំងៗដូច្នេះគេក៏រហ័សសម្រួលអារម្មណ៍ឲ្យស្រួលមកវិញ ហើយក៏អង្គុយចាំពេទ្យចេញពីបន្ទប់វិញ។