ភាគ៧:ស្នេហាលាក់បាំង!

313 28 1
                                    

#ថ្ងៃបន្ទាប់
     ព្រះអាទិត្យរះឡើងបង្អួតពិភពលោកទាំងមូលដោយការបញ្ចេញកម្ដៅគ្រប់ទីកន្លែងក្នុងទីក្រុង ពន្លឺនិងកម្ដៅទាំងអម្បាលម៉ានក៏ជះចូលមកក្នុងបន្ទប់ដែលមានមនុស្សកំពុងដេកឱបគ្នាយ៉ាងស្អិតរមួតក្រោយពេលធ្វើភ្លើងសង្គ្រាមចប់។

     «ហ្អឹម...» រាងក្រាស់បើកភ្នែកសន្សឹមៗនឹងយកដៃទៅឈ្លីតិចៗឲ្យស៊ាំពន្លឺថ្ងៃ។  នាយបើកភ្នែកឡើងមកក្រឡេកឃើញរាងតូចកំពុងដេកលក់យ៉ាងស្កប់ស្កល់នៅក្រោមរង្វង់ដៃរបស់នាយទើបញោចស្នាមញញឹមពេលនឹកឃើញរឿងរ៉ាវកាលពីយប់រួចក៏ឱនទៅថើបថ្ពាល់ប៉ោងៗមួយខ្សឺតថ្នមៗមុននឹងក្រោកទៅសម្អាតខ្លួន។ 15នាទីក្រោយមកទើបនាយក្រាស់ដើរចេញពីបន្ទប់ទឹកមកវិញដោយរុំកន្សែងត្រឹមចង្កេះ នាយក្រឡេកភ្នែកមើលទៅលើគ្រែឃើញថាជីមីននៅដេកឃ្លុំភួយជិតខ្លួនដូចឌុកឌឿទើបនាយដើរទៅជិតដើម្បីទាញភួយចេញព្រោះខ្លាចនាយតូចថប់ដង្ហើមប៉ុន្តែ÷

      «អាយ៎..ចោ! ចោចូលបន្ទប់ខ្ញុំហើយ ជួយផងម៉ាក់» ជីមីនដេកឃ្លុំភួយឮសម្រឹបជើងមនុស្សដើរមកកាន់តែជិតខ្លួនហើយប្រុងយកដៃមកទាញភួយគេទៀតទើបគេស្រែកចាចឡើងដោយមិនបានបើកភ្នែកមើលឲ្យច្បាស់សិនទេ។

    «ចោឯណាមីន» យ៉ុនហ្គីភ្ងាក់មកក៏ហួសចិត្តជាខ្លាំងពេលឮសម្រែករបស់ជីមីនចោទមកខ្លួនថាជាចោទាំងដែលគេនៅដេកក្នុងបន្ទប់ខ្លួនសោះ។

     «យ៉ុន?»

     «ស្គាល់បងដែល? ក្រែងថាជាចោនោះអី» នាយនិយាយដោយឈរបែខ្នងដាក់ជីមីន។

      «មកពីអូនភ្លេចខ្លួន» ជីមីនតបទៅវិញទាំងអៀនថ្ពាល់ក្រហមប៉ាំងដៃក៏ចាប់ទាញភួយមកគ្របត្រឹមច្រមុះបង្ហាញឲ្យឃើញត្រឹមភ្នែកភ្លឹះៗប៉ុណ្ណោះ។

     «ក្រោកឡើងហើយឆាប់ទៅងូតទឹកនឹងអាលទៅលេងប៉ាម៉ាក់»

      «ប៉ា ... ប៉ាអូនឬ?» ជីមីនជ្រួញចិញ្ចើមចូលគ្នាពេលឮប្រយោគនាយក្រាស់និយាយមុននេះបើតាមដែលគេដឹងយ៉ុនហ្គីគ្មានប៉ាទេចុះទៅជួបប៉ាអ្នកណាឬក៏ជាប៉ារបស់ខ្លួនទេដឹង។

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now