ភាគ១៤ : ចុងក្រោយខ្ញុំក៏ជាអ្នកដើរចេញ!!

160 17 0
                                    

    តុបាយ
     ក្រោយពេលលោកស្រីអាន់ដ្រេចំណាយពេលវេលាចម្អិនបាយម្ហូបអស់មួយសន្ទុះធំទើបរួចរាល់ហើយម្ហូបទាំងអម្បាលម៉ានត្រូវបានរៀបដាក់ពេញលើតុ។រៀបបាយដាក់លើតុរួចរាល់ទើបឃើញលោកអាន់ដ្រេដើរមកដល់ល្មម។

     «ក្យុងឡើងទៅហៅបងឯងមកញ៉ាំបាយជុំគ្នា»

     «បាទ» ជេក្យុងបោះជំហានវែងៗយ៉ាងលឿនដើម្បីហៅបងៗទាំងពីរឲ្យមកញ៉ាំបាយជុំគ្នា។

     «មកហើយហ្អែស៎! អង្គុយតាមសម្រួលកូន!» ក្រឡែកឃើញជីមីនចុះមកពីលើផ្ទះដោយដំណើរប៉ាក់ពៀចៗលោកស្រីក៏ស្ទុះទៅជួយគ្រាភ្លែតធ្វើឲ្យក្រសែភ្នែកមួយគូដែលឈរសំឡឹងពីខាងលើមានកូនចិត្តខឹងជាខ្លាំង។

     «ហ៊ឺស! ដើមដំបូងឡើយផ្ទះនេះគឺជារបស់ខ្ញុំ របស់ទាំងអស់ដែលនៅទីនេះក៏ជារបស់ខ្ញុំ រួមទាំងប៉ាម៉ាក់ក៏ជារបស់ខ្ញុំតែម្នាក់ដែរ ប៉ុន្តែពួកឯង! គឺពួកឯងបានដណ្ដើមវាពីខ្ញុំទៅ» ជេស៊ីននិយាយក្នុងចិត្តហើយឈក្ដាប់ដៃណែនស្ទើតែចេញឈាមសម្លឹងមើលគ្រួសាគេមានក្ដីសុខជាមួយគ្នាទាំងទាស់ភ្នែក។ លោកអាន់ដ្រេដើរមករកជីមីនដែរនោះក៏ក្រឡេកភ្នែកមើលមកខាងលើប៉ះប្រទះគ្នានឹងរាងសង្ហាខ្ពស់របស់ជេស៊ីនឈរនៅខាងលើមិនព្រមចុះមកទើបគាត់ក៏ហៅ÷

     «ជេស៊ីនឯងនៅឈរទីនោះធ្វើអ្វី ឆាប់មកញ៉ាំបាយមកប្រយ័ត្នវាត្រជាក់អស់ណា»

     «បាទ» ជេស៊ីនខាំមាត់លេបកំហឹងលាក់ទុកក្នុងពោះមួយឡែករួចក៏ដើរមកអង្គុយរួមតុជាមួយជីមីនដែរ។

    បន្ទាប់ពីគ្រប់គ្នាមកជួបជុំគ្នាអស់ហើយបាយក៏ចាប់ផ្ដើមដួសម្ហូបដាក់ចានហូបរៀងៗខ្លួន។

     «បងជេស៊ីនញ៉ាំបន្លែឲ្យច្រើនៗទៅ» ជេក្យុងនិយាយដោយចាប់បន្លែស្ពៃដាក់ក្នុងចានជេស៊ីន នាយក៏ដួសដាក់ចូលមាត់បាន២ម៉ាត់រួចនិយាយ៖

     «អរគុណ! ខ្ញុំក្យុងតែបងឆ្អែតហើយ» នាយពោលដោយសោះកក្រោះទៅកាន់ជេក្យុង។

     «ម្ហូបថ្ងៃនេះមិនឆ្ងាញ់ឬ» លោកស្រីចងចិញ្ចើមចូលគ្នាសួរយ៉ាងទន់ភ្លន់ ប៉ុន្តែអ្វីដែលគាត់ទទួលបានមកវិញគឺជាពាក្យរឹងសោះកក្រោះចេញពីមាត់ជេស៊ីនទៅវិញ៖

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now