ភាគ១៨ : រឿងរ៉ាវមិត្តភក្តិ....!

109 13 0
                                    

មន្ទីពេទ្យ
« ប៉ាម៉ាក់! ក្យុង បងមកហើយ » គ្រាន់តែមកដល់មុខមន្ទីពេទ្យភ្លាម ជីមីនរហ័សចុះពីម៉ូតូរត់ទៅក្នុងមន្ទីពេទ្យ ដោយស្រែកហៅឈ្មោះប្អូនប្រុសយ៉ាងគួរឲ្យអាណិត។

« អត់ទោសលោកមករកអ្នកណាដែរ? » អ្នកទទួលភ្ញៀវក្រឡេកឃើញជីមីន ចូលទងតក់ក្រហល់ទើប នាងដើរមកសួរនាំ។

« អ្នកគ្រូពេទ្យ អ្នកជម្ងឺនេះស្នាក់នៅបន្ទប់លេខប៉ុន្មាន? » រាងតូចមិនអើពើនឹងសំណួរ របស់អ្នកទទួលភ្ញៀវឡើយក្នុងខណៈពេលនេះ អ្វីដែលគេចង់ដឹងគឺការស្លាប់ឬរស់របស់គ្រួសារតែប៉ុណ្ណោះ។ រាងតូចក៏ហូតរូបថតចេញពីហោប៉ៅហុចឲ្យពេទ្យពិនិត្យមើល។

« បន្ទប់៣៤៤ » ស្ដាប់ចម្លើយអ្នកគ្រូពេទ្យហើយ ជីមីនក៏ប្រញ៉ាប់មកជណ្ដើរប្រអប់ដើម្បីឡើង ប៉ុន្តែជណ្ដើរនេះគាំងខូចបាត់ទៅហើយ ទើបទាមទាឲ្យគេឡើងតាមជណ្ដើរជើងវិញ ជីមិនមិនមានអារម្មណ៍ទាក់ទើក្នុងការឡើងឡើយ ព្រោះសុខទុក្ខគ្រួសារសំខាន់ជាងអ្វីៗទាំងអស់ ជើងស្រឡូនតូចៗក៏ឈានឡើងម្ដងមួយកាំៗរហូតដល់ជាន់ទី៥ គេហត់ណាស់ ហត់ដល់ថ្នាក់ដង្ហកខ្យល់ទៅហើយប៉ុន្តែនៅតែបន្តទៅមុខទៀត។

« តែ៥ជាន់ទៀតតែប៉ុណ្ណោះ » បបូមាត់តូចប្រឹងនិយាយ លើកទឹកចិត្តខ្លួនឯងឲ្យបន្តដំណើរទៅមុខ បើទោះបីជាហត់ខ្លាំងយ៉ាងណាក៏គេត្រូវទៅមើល ប៉ាម៉ាក់ឲ្យបាន ហើយត្រូវប្រាកដចិត្តថាពួកគាត់មិនបានស្លាប់ ដូចដែលព័ត៌មានបានចុះផ្សាយ។

« ដល់ហើយ! លោកគ្រូពេទ្យអ្នកជម្ងឺបន្ទប់៣៤៤ទៅណាអស់ហើយ? » រាងតូចឡើងមកដល់មុខបន្ទប់ រួចគេបើកទ្វាមើលតែមិនបានឃើញអ្នកណាម្នាក់ នៅទីនេះឡើយ ក្នុងបន្ទប់មួយនេះគឺទទេស្អាត គ្មានសូម្បីស្លាកស្នាមជើងរបស់មនុស្ស។ កែវភ្នែកមូលក្រឡង់របស់ជីមីនរំពៃមើលគ្រប់កន្លែងនៅតែមិនបានឃើញអ្វីទើបដាច់ចិត្តសួរគ្រូពេទ្យដែលដើរកាត់នោះ។

« អ្នកជម្ងឺក្នុងបន្ទប់នេះ! លោកត្រូវជាអ្វីនឹងពួកគេដែរ? » គ្រូពេទ្យសម្លឹងមើលលេខបន្ទប់រួចសួរនាំ។

« ជាសាច់ញាតិ »

« ខ្ញុំសូមចូលរួមសោកស្ដាយផង ដែលខ្ញុំមិនអាចជួយគ្រួសាររបស់លោកបាន » ពេទ្យនិយាយដោយទឹកមុខនឹង។

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now