ភាគ៩:ព្រោះទេគេទើបបងប្រុសលែងជឿសម្ដីខ្ញុំ!!!

241 26 0
                                    

     «អញ្ចឹងខ្ញុំនឹងចាំមើល» ជេស៊ីនមិនឲ្យចាញ់សម្ដីក៏ស៊កសៀតត្រឡប់ទៅវិញធ្វើឲ្យនាយក្រាស់ស្ដាប់ឮហើយកាន់តែក្ដៅក្រហាយក្នុងចិត្តឥតឧបមា ក្នុងទ្រូងរបស់នាយពេលនេះដូចដូចមានរងើកភ្លើងមួយដុំមកសង្កត់ជាប់ក្នុងទ្រូងយ៉ាងចឹង។

     «ល្អបើខ្ញុំព្រមានឯងហើយនៅតែមិនស្ដាប់ ដល់ពេលនោះកុំមកបន្ទោសយើងឲ្យសោះ» នាយនិយាយរួចងើបពីកៅអីដើរចេញទៅ ចំណែកជេស៊ីនក៏បន្តអង្គុយឌឺដងពេបជ្រាយពីក្រោយដំណើររបស់យ៉ុនហ្គីបន្ថែមទៀត។ ឯយ៉ុនហ្គីបន្ទាប់ពីដើរចេញពីជេស៊ីនរួចមកនាយក៏ចូលមកក្នុងផ្ទះដើម្បីរកជីមីនម្ដង។

     «មីននី» នាយហៅនាមនាយតូចដោយសម្លេងឆ្មាប៉ុន្តែសម្លេងនាយក៏ឮទៅដល់ត្រចៀករបស់ជេក្យុងផងដែរ។

     «រកបងខ្ញុំធ្វើអី» សម្លេងជេក្យុងសួរទាំងកំបុតៗបែបមិនពេញចិត្ត។

     «ប្អូនថ្លៃ» នាយលាន់មាត់

     «ខ្ញុំមិនមែនជាប្អូនថ្លៃរបស់លោកទេដរាបណាបងប្រុសខ្ញុំមិនទាន់បានការជាមួយលោក» ជេក្យុងនិយាយទាំងមិនពេញចិត្តជាមួយបុរសម្នាក់នេះសោះ មិនដឹងថាបងខ្លួនគិតអ្វីបានជាទៅស្រឡាញ់មនុស្សអញ្ចឹង។

     «អញ្ចឹងឲ្យខ្ញុំហៅឯងយ៉ាងម៉េចទៅ» យ៉ុនហ្គី

     «ហៅឈ្មោះខ្ញុំធម្មតាគឺបានហើយ រឿងមួយទៀតបងរបស់ខ្ញុំមិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់លោកឡើយដូច្នេះហើយសូមកុំមកគ្រប់គ្រងជីវិតរបស់គាត់ជ្រុសពេក» ជេក្យុងហ៊ាននិយាយបែបនេះដាក់គឹព្រោះតែខ្លួនបានដឹងបានឮមកថាសង្សាជីមីនបានបិតសិទ្ធសេរីភាពជីមីនខ្លាំងណាស់ទើបនិយាយអញ្ចឹ។

     ជេក្យុងឈរច្រត់ចង្កេះស្ដីឲ្យនាយក្រាស់ម៉ាំងៗរហូតដល់ងើបមុខលែងរួច មិនមែនមិនចង់តបតទេប៉ុន្តែសុខចិត្តស្ងាត់ប្រសើជាងបង្ករសម្លេង ណាមួយក្មេងនេះជាប្អូនប្រុសតែមួយរបស់ជីមីនផងទើបនាយស្ងាត់បែបនេះ។

     «ខ្ញុំយល់ហើយ» នាយនិយាយរួចក៏ឈានជើងដើម្បីត្រឡប់ក្រោយវិញប៉ុន្តែត្រូវបានសម្លេងមួយមកនិយាយឃាត់÷

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now