ភាគ១៥ : ធ្វើព្រងើយៗព្រោះមិនចង់ឲ្យគេដឹងថាខ្លួនកំពុងឈឺ!!

148 17 1
                                    

ព្រឹកបន្ទាប់
ព្រឹកនេះហាក់ខុសប្លែកពីរាល់ថ្ងៃព្រោះថាព្រឹកនេះគេឃើញថាជេស៊ីនក្រោកតាំងពីព្រឹកមករៀបចំបាយម្ហូបដាក់តម្រៀបលើតុជាច្រើន មិនតែប៉ុណ្ណោះទេគ្រប់ម្ហូបទាំងអស់នេះគឺសុទ្ធតែជាស្នាដៃរបស់គេទាំងអស់ទៀតផង។

«ជីមីនឯងចុះមកហើយហ៎! ឲ្យខ្ញុំជួយទេ» ជេស៊ីនញញឹមហើយស្ទុះទៅឈរក្បែររួចដើរតាមក្រោយជីមីនយ៉ាងកៀកៗខុសពីរាល់ដង ចំណែកជីមីនវិញបានតែញញឹមស្ងួតត្រឡប់មកវិញ។

«ជេស៊ីន លោកដូចជាប្លែកដល់ហើយថ្ងៃនេះ លោកឈឺមែន? » ជីមីនងាកមកសួរដោយយកដៃដាក់លើថ្ងាស់ជេស៊ីនដើម្បីវាស់កម្ដៅមើល។

«ខ្ញុំមិនបានឈឺអីទេ បានឯងបានរម្ភខ្ញុំរំភើបណាស់ទៅហើយ» នាយញញឹមស្ញេញដាក់ជីមីនម្ដងទៀតធ្វើឲ្យជីមីនរាងភ័យបុកពោះនឹងទង្វើគេជាខ្លាំងក៏សួរ÷

«ប្រាកដទេថាលោកមិនបានឈឺ? មានដឹងខ្លួនអត់ថាលោកប្លែកណាស់ថ្ងៃនេះ» ជីមីននិយាយដោយដើរចូលផ្ទះបាយតាមទម្លាប់ដោយមិនបានចាប់អារម្មណ៍មើលលើតុបាយនោះទេ។

«ប្លែកយ៉ាងមិចទៅ » នាយដើរតាមពីក្រោយជីមីនរហូតដល់ផ្ទះបាយ។

«ធម្មតាលោកមិនដែសសើចឬក៏ញញឹមមកកាន់ខ្ញុំនោះទេ ប៉ុន្តែថ្ងៃនេះលោកសើចនិងញញឹមដាក់ខ្ញុំ លោកមានល្បិចអ្វីទៀតនិយាយឲ្យអស់មក» ជីមីននិយាយឡើងដោយបើកទូរទឹកកកមើលក៏ឃើញថាអស់បន្លែទើបដើរទៅបើកមើលទូទឹកកកមួយទៀតដើម្បីរកមើលម្ដង។

«ថ្ងៃនេះខ្ញុំសប្បាយចិត្តទើបបានជាញញឹម» នាយដើរតាមជីមីនរហូត។

«មិនជឿទេ » ជីមីនបើកទូរមើលឃើញថាអស់របស់គ្រប់យ៉ាងពីក្នុងទូទើបគេដើរចេញពីផ្ទះបាយមកវិញដោយមានជេស៊ីនដើរតាមពីក្រោយ។

«ម៉េចមិនជឿខ្ញុំចឹង? ខ្ញុំពូកែកុហកឯងខ្លាំងណាស់ឬ ឯណាសន្យាដែលថាជឿទុកចិត្តគ្នានោះ » នាយឈប់ដើរតាមហើយឈរទន្ទ្រាំជើងដូចជាកូនក្មេង។

«សន្យា? ខ្ញុំទៅសន្យាជាមួយលោកតាំងពីពេលណាហឹតុអ្វីខ្ញុំមិនដឹងចឹង» ជីមីនឈប់ដំណើររួចងាកមកសួរជេស៊ីនទាំងជ្រួញចិញ្ចើមពេលឮជេស៊ីននិយាយថាខ្លួនបានសន្យាអ្វីជាមួយ។

«កាលពីយប់ដែលឯងផឹកនោះអី យប់នោះឯងមិនត្រឹមតែសន្យាថាជឿជាក់ខ្ញុំប៉ុណ្ណោះទេឯងថែមទាំងរាប់ខ្ញុំចូលជាសមាជិក អាន់ដ្រេទៀតផងឬក៏ភ្លេចហើយ? » នាយនិយាយរំលឹកការចងចាំរបស់ជីមីនឲ្យត្រឡប់មកវិញប៉ុន្តែអ្វីដែលគេទទួលបានពីការឆ្លើយតបមកវិញគឺជាការគ្រវីក្បាលរបស់ជីមីនប៉ុណ្ណោះ។

«ចឹងក៏បញ្ចប់វាទៅ ខ្ញុំឈប់សួរដេញដោលហើយ» ជីមីនប្រឹងរកនឹកប៉ុន្តែក៏នឹកមិនឃើញសោះទើបព្រមសម្របខ្លួនមកវិញរួចចេញពីផ្ទះទៅដោយមិនមានអ្នកណាដឹងក្រៅពីជេស៊ីនឡើយ។
ក្រោយពេលដែលជីមីនចេញទៅផុតលោកអាន់ដ្រេក៏ដើរចេញពីបន្ទប់មកក៏ឃើញថាជេស៊ីននៅឈរមាត់ទ្វា។

«បងជេស៊ីន» សុខៗមិនដឹងជាជេក្យុងផុសចេញពីគន្លាតណាទេរត់ទៅចាក់ចង្កេះរបស់គេ។

«ក្យុង» នាយងាកមកទាំងភ្ងាក់។

«បងមកឈរនៅទីនេះធ្វើអ្វីតោះទៅញ៉ាំបាយ» ជេក្យុងក៏អូសដៃជេស៊ីនទៅអង្គុយរួចដួសម្ហូបជាច្រើនដាក់ក្នុងចានរបស់ជេស៊ីន។

«ឈប់សិនក្យុង ឯណាលោកពូម៉េចគាត់មិនមកហូបជុំគ្នា» ជេស៊ីនលើកចានបាយមកកាន់ដោយមិនស្រណិកក្នុងខ្លួនព្រោះគិតថាខ្លួនក្មេងមិនគួរហូបមិនចាស់នោះទេ ណាមួយគេក៏មានរឿងចង់និយាយជាមួយដែរ។

«នោះប៉ាហ៎ គាត់មកយូរហើយ» ជេក្យុងបូញមាត់ទៅប្រាប់ជេស៊ីនថាលោកប៉ាគឺមកឈរនៅខាងក្រោយខ្នងគេយូរហើយតាំងពីពេលពួកគេមកអង្គុយដំបូងម្លេះ។

«លោកពូ! អញ្ជើញអង្គុយ» នាយក្រោកឡើងហើយទាញកៅអីដាក់ឲ្យលោកអានដ្រេអង្គុយ។

«អរគុណក្មួយច្រើនហើយ» គាត់អង្គុយរួចមើលមុខរបស់ជេស៊ីនទាំងជ្រួញចិញ្ចើមចូលគ្នាឆ្ងល់ជាខ្លាំងហេតុអ្វីថ្ងៃនេះគេផ្លាស់ប្ដូរខ្លាំងម្លេះទាំងដែលកាលពីយប់មិញនេះនៅតឹងសសៃកដាក់គ្នាសោះ។

«លោកពូខ្ញុំបានដេកគិតរួចហើយចំពោះរឿងកាលពីម្សិលមិញខ្ញុំយល់ព្រមទៅតាមការសុំរបស់លោកពូចុះ» នាយកម្លោះជេស៊ីននិយាយដោយបង្ខំចិត្តញញឹមស្ងួតគ្មានជីវជាតិដាក់ ធ្វើឲ្យអ្នកដែលបានស្ដាប់ឮបើកភ្នែកធំៗសម្លឹងមើលមុខគេទាំងភ្ងាក់ផ្អើជាពន់ពេក។

«ក្មួយសម្រេចចិត្តច្បាស់ហើយឬ? » ឮហើយស្លាបព្រាក៏ជ្រុះពីដៃចូលក្នុងចាន ដៃជ្រីវជ្រួញក៏ឈោងទៅចាប់ប្រអប់ដៃចាប់នាយកម្លោះមកកាន់ដោយមានអារម្មណ៍ថាខុសឆ្គងចំពោះគេជាខ្លាំង គាត់ពិតជាមានអារម្មណ៍ថាខុសឆ្គង មិនគប្បីជាមួយក្មេងប្រុសម្នាក់នេះ ទាល់តែសោះមិនគួរណាដោយសារតែរឿងគ្រួសារផ្ទាល់ខ្លួនអាចធ្វើឲ្យគេ មកទូលរែកទុក្ខលំបាកតែម្នាក់ឯងបែបនេះសោះ។


រងចាំភាគបន្ត....🌷

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now