« ណ្ហើយ ខ្ញុំទៅហើយឯងជួយឡើងទៅមើលជេក្យុងផងចាំពេលខ្ញុំមកវិញនឹងទិញរបស់ផ្ញើរ » សន្ទនាចប់ពួកគេក៏ក្រោកចេញពីបង់អង្គុយហើយក៏បបំបែកគ្នាទៅតាមច្រករៀងៗខ្លួនទៅ។
ផ្ទះអាន់ដ្រេ
« ផ្ទះរបស់ខ្ញុំ... លោកយករបស់របររបស់ប៉ាខ្ញុំទាំងអស់នេះទៅណា? លោក... បងប្រុសម៉េចបានជាមកប្រមូលយករបស់នៅក្នុងផ្ទះខ្ញុំអញ្ចឹង អ៊ំប្រុស... » គ្រាន់តែឈានជើងមកដល់ខាងមុខផ្ទះភ្លាម ជីមីនក៏ប្រទះឃើញ មានមនុស្សជាច្រើនចូលមកក្នុងផ្ទះរបស់គេ ហើយថែមទាំងប្រមូលយករបស់មានតម្លៃនៅក្នុងផ្ទះទៅទាំងអស់ ដោយពុំបានសុំការអនុញ្ញាតពីគេឡើយ ឃើញដូច្នេះជីមីនក៏រត់ចូលមកសួរនាំភ្លាម÷« ពួកលោកកំពុងរើផ្ទះរបស់ខ្ញុំធ្វើអ្វីហ្នឹង របស់ទាំងអស់នេះជារបស់ប៉ាខ្ញុំពួកលោកយកវាទៅណា ឲ្យមកខ្ញុំវិញមក បងប្រុស...របស់មួយនេះបងមិនអាចយកវាទៅបានទេ ព្រោះវាជារបស់ដែប៉ាខ្ញុំស្រឡាញ់ជាងគេ សុំអង្វរបងកុំយកវាទៅអី » ឃើញសភាពការមិនស្រួលជីមីនក៏សម្រុកចូលមកដល់ក្នុងផ្ទះ ទើបឃើញថាគ្មានសល់អ្វីទៀតឡើយ របស់មានតម្លៃទាំងអម្បាលម៉ានគេបានប្រមូលចេញទៅអស់ហើយមិននៅសល់សូម្បីតែរូបថតមួយសន្លឹក របស់ទាំងអស់ដែលមាននៅក្រោមតុ ថូផ្កានៅលើទូ ក៏ពួកគេប្រមូលយកទៅអស់ដែរ ពេលនេះនៅក្នុងផ្ទះមួយនេះនៅសល់តែសម្បកផ្ទះតែប៉ុណ្ណោះ។
ផាំង!!!
ស្របពេលជីមីនកំពុងច្រួលច្របល់ជាមួយក្រុមមនុស្សទាំងនោះ ផ្ទៃមេឃក៏ប្រែប្រួលមួយរំពេច ផ្ទៃអាកាសក៏ចាប់ប្រមូលផ្ដុំពពកអួអាប់ពេញវេហា ខ្យល់ត្រជាក់ក៏បក់កាត់ល្ហៀកៗ ទាក់ទាញឲ្យកំណកទឹកលើផ្ទៃមេឃប្ដូរទិសដៅលឿនស្លេវ មិនបានប៉ុន្មាននាទីផងពន្លឺលើមេឃក៏រសាត់បាត់អស់ ដោយជំនួសមកវិញនូវតំណក់ទឹក ដែលធ្លាក់ចុះពីលើមេឃ។ឈូរ...
មនុស្សម្នាក៏ផ្អើលឈូឆររកកន្លែងជ្រកកោនរៀងៗខ្លួន ក្នុងកំឡុងពេលមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំងនោះ គ្មានអ្នកណាម្នាក់ហ៊ានចាកចេញ ឬ ធ្វើដំណើរចេញពីផ្ទះឡើយសូម្បីតែរាងតូច។« ភ្លៀងអើយ...ហ្អឹកៗ តើឯងកំពុងតែមកកំដរខ្ញុំយំមែនទេជួយឆ្លើយប្រាប់ខ្ញុំវិញផង ខ្ញុំដឹងថាឯងកំពុងតែព្យាយាមលួងលោមកុំឲ្យខ្ញុំយំ ប៉ុន្តែមិនឲ្យខ្ញុំយំម៉េចនឹងកើតទៅបើសូម្បីតែទ្រព្យរបស់ប៉ាម៉ាក់ក៏ការពារមិនបានផងនោះ » នៅក្រោមដំណក់ទឹកភ្លៀងជោគជាំ ជីមីនបានត្រឹមតែអង្គុយសម្លឹងមើលពួកគេសែងទ្រព្យរបស់ខ្លួនចេញទៅទាំងភ្លៀង ទឹកភ្នែកស្រក់ចុះស្របពេលគ្នាជាមួយតំណក់ទឹកភ្លៀងគ្មានថ្ងៃរីងស្ងួត។