ភាគ១០:ឃាត់ឃាំង គ្រប់គ្រង!!

264 24 2
                                    

«ឆាប់callទៅពេទ្យ» សម្លេងស្រ្តីចំណាស់បន្លឺឡើងយ៉ាងតក់ស្លុតក្រោយបានឃើញមុខបុរសវ័យកណ្ដាលដេកក្នុងឡានសន្លប់ស្ដូកស្ដឹង មានឈាមដាបស្រោចពេញខ្លួន។

«អ-អូនមិនជឿទេ...ហ្អឹកៗ វាមិនមែនជាការពិតទេ» ជីមីនឈរខាងក្រៅម្នាក់ឯងរួចពោលទាំងញ័រមាត់ តតាត់ នាយមិនហ៊ានចូលទៅមើលនឹងគេនោះទេ ព្រោះខ្លាចបានឃើញដូចដែលបានគិតត្រឹមតែស្លាកលេខឡានប៉ុណ្ណឹងផងនាយទប់អារម្មណ៍មិនជាប់ទម្រាំទៅមើលមុខដែលរងរបួសពេញទៀតយ៉ាងណាទៅ។ ឈរចាំបានមួយសន្ទុះ មនុស្សម្នាដែលបានឈរមើលក៏ត្រូវបំបែកគ្នាព្រោងព្រាតព្រោះថាក្រុមឡានពេទ្យជួយសង្គ្រោះក៏មកដល់÷

«លោកចៀសចេញពីផ្លូវបន្តិចបានទេ?»

«ទាំងអស់គ្នាកុំឆោឡោពេក! សូមរក្សាភាពស្ងៀមស្ងាត់ហើយថយចេញពីទីនេះទៅបើនៅផ្ដុំគ្នាបែបនេះអ្នកជម្ងឺអាចខ្វះអ៊ុកស៊ីសែនហើយបណ្ដាលឲ្យស្លាប់មុនដល់មន្ទីពេទ្យក៏ថាបានដូច្នេះសូមយល់»

គ្រាន់តែឮសម្ដីពេទ្យដេញចេញពីទីនោះម្នាក់ៗក៏ដើរចេញព្រាត គ្មានអ្នកណានៅទីនោះទៀតទេលើកលែងតែក្រុមគ្រូពេទ្យ ប៉ូលីស ជាមួយនឹងមនុស្សប្រុសដែលមានរាងតូចម្នាក់ទៀតប៉ុណ្ណោះ។

«ប្អូនប្រុសខាងណេះសូមចៀសផ្លូវបន្តិច» សម្លេងពេទ្យស្រីប្រាប់ទៅជីមីនឲ្យងាកខ្លួនចេញពីផ្លូវព្រោះត្រូវរុញអ្នកជម្ងឺចូលឡាន។

«អត់ទោសប្អូន! សូមងាកចេញបន្តិច» ពេទ្យនិយាយម្ដងជាពីដងប៉ុន្តែជីមីននៅតែមិនព្រមងាកចេញទាល់តែសោះទើបគ្រូពេទ្យរុញគេចេញឲ្យផ្ងាកទៅក្រោយទើបនាយដឹងខ្លួនវិញ។

«ស-សុំទោស-សុំទោស» ពេលដឹងខ្លួនមកវិញនាយតូចជីមីនប្រឹងនិយាយសុំទោសញាប់មាត់ស្អេកចំណែកភ្នែកតាមមើលមុខអ្នកនៅលើរទេះរុញឥតព្រិចសូម្បីបន្តិចប៉ុន្តែក៏រាងធូចិត្តបន្តិចពេលដឹងថាអ្នករងរបួសមិនមែនជាយ៉ុនហ្គី។

«ប្អូនចង់ទៅពេទ្យទេ?» មិនដឹងជាគ្រូពេទ្យនឹកឃើញយ៉ាងម៉េចទើបហៅឲ្យជីមីនទៅជាមួយខ្លួនចឹងតែបើតាមគិតគឺប្រហែលមកពីពេទ្យគិតថាជីមីនឈឺដែរហើយព្រោះមើលទៅគេឈរភ្លឹកៗភ្លាំងៗ។

ភ្លើងស្នេហ៍អតីត (រដូវកាលទី១)Where stories live. Discover now