បន្ទាប់ពីអាហារពេលល្ងាចបានបញ្ចប់ ជីមីនងើបឡើងប្រមូលចានយកទៅលៀងដូចសព្វដង ដោយមានជេក្យុងទៅជួយរៀបចំទុកដាក់ផងដែរ ថ្វីត្បិតតែពួកគេគឺជាប្រុសប៉ុន្តែកិច្ចការផ្ទះមិនឲ្យចាញ់ស្រីឡើយ។ ចំណែកលោកអាន់ដ្រេ&ប្រពន្ធក៏នៅអង្គុយមើលទូរទស្សន៍លេងនៅនឹងសាឡុងក្បែរនោះដែរ។«បងមីន ថ្ងៃស្អែកចូលរៀនវិញហើយបងទៅជាមួយពួកខ្ញុំអត់ ហើយនៅមានបងជុងស៊ីនទៀតគាត់ក៏រៀននៅសាលាជាមួយពួកយើងដែរ» ជេក្យុងរៀបចំចង្ក្រានបាយបណ្ដើរនិយាយដោយស្នាមញញឹមមកកាន់បងប្រុសបណ្ដើរ គេគ្រាន់តែគិតក៏សប្បាយដែរដើរទៅរៀនជុំគ្នាអ៊ូអរណាស់។
«ជេក្យុង កុំទៅស្និទស្នាលជាមួយគេម្នាក់នោះពេកឮទេបងបារម្ភ» ជីមីនដៀងភ្នែកមកមើលប្អូនប្រុសដោយក្ដីបារម្ភ និង ក្ដីស្រឡាញ់លើសលប់។ ជីមីនពិតជាស្រឡាញ់ប្អូនប្រុសរបស់គេខ្លាំងណាស់ ស្រឡាញ់និងមើលថែទុកដាក់ដូចគ្រាប់ភ្នែក គេមិនដែលសូម្បីតែប៉ះប្អូនឲ្យឈឺប៉ុនចុងក្រចកម្ដងណាឡើយ។
«ខ្ញុំថាបងជេស៊ីនគួរឲ្យស្រឡាញ់ណាស់មានអ្វីដែលគួរឲ្យបារម្ភទៅ ណាមួយគាត់ក៏ធ្លាប់រា់នៅក្នុងមណ្ឌលកុមាកំព្រាជាមួយពយកយើងដែរកាលពីមុន អ៎រមែនហើយខ្ញុំនៅមិនទាន់បានណែនាំឲ្យបងស្គាល់គាត់ផង» និយាយរួចជេក្យុងក៏ចាប់អូសជីមីនពីចង្ក្រានបាយមកឲ្យអង្គុយលើសាឡុងក្បែរលោកប៉ាអ្នកម៉ាក់វិញ ឯជីមីនក៏មិនបានប្រកែកឡើយ គេក៏ព្រមមកអង្គុយតាមប្អូនដែរ។
«បងជេស៊ីន! បងជេស៊ីន មកនេះមួយភ្លែត» ដាក់ជីមីនឲ្យអង្គុយស្រួលបួលហើយ ទើបគេរត់ទៅក្បែរជណ្ដើរស្រែកហៅមនុស្សម្នាក់ទៀតមក។
«អឺៗ» ឆ្លើយរួចនាយក៏ដើរចុះតាមកាំជណ្ដើរមួយៗមកអង្គុយលើសាឡុងជួបជុំគ្រួសាអាន់ដ្រេផងដែរ ដឹកនាំឲ្យក្រសែភ្នែកថ្លាមួយគូរសម្លឹងមើលមុខមនុស្សម្នាក់នេះដោយអាក្ការ:ខ្ពើមរអើមបំផុត។
«មីននី ម៉េចសម្លឹងមុខជុងស៊ីនមិនដាក់ភ្នែកចឹង?»
«អត់មានអីទេម៉ាក់»
«មីននីនេះគឺ ជេស៊ីនជាកូនប្រុសមិត្តភក្តិប៉ា ប៉ាគេមានការងាសំខាន់ទើបពឹងឲ្យប៉ាជួយរកកន្លែងនៅឲ្យគេបណ្ដោះអាសន្នសិន» លោកអានដ្រេ