" ស្អីហ្នឹង?" កាយតូចចងចិញ្ចើមឆ្ងល់នឹងវីដេអូដែលបានផ្ញើរមកដោយជនមិនស្គាល់មុខ÷
" អាស៎...យ៉ុន..តិចតិច!" ជីមីនទ្រឹងគាំងមួយកន្លែង បន្ទាប់ពីសកម្មភាពក្នុងវិឌីអូត្រូវបានចាក់ឡើង បង្ហាញពីរឿងក្ដៅគគុករវាងប្រុសស្រីមួយគូរ ដែលខាងប្រុសមានមុខមាត់ដូចជាស្វាមីរបស់ខ្លួនបេះបិត។
"...."រាងតូចក្ដាប់ទូរស័ព្ទយ៉ាងណែនក្រោយពីដឹងថាអ្នកក្នុងវីដេអូជានរណា? ដៃញ័រទទ្រើក បេះដូងចាប់ផ្ដើមកន្រ្តាក់ឈឺឡើងខ្លាំង សំណួរជាច្រើនកំពុងតែចោតសួរពេញខួរក្បាលរបស់គេ..!?
" អ្ហឹក អ្ហាយ៎!!!! " នាយតូចលើកដៃផ្ទប់ក្បាល ស្រែកមួយវ៉ាស់ទាំងទឹកភ្នែកចាប់ហូរចុះមក ហាក់បីដូចជាមនុស្សកំពុងតែបាត់បង់ការគ្រប់គ្រង!
ប្រាវ~~
ទូរស័ព្ទបែកខ្ចាយមួយរំពេច ខណៈម្ចាស់សមីខ្លួន សម្រូតខ្លួនអោបចង្គង់យំសស្រាក់ ÷
"ហុឹក មិន...មិនមែនគាត់ទេ " បបូរមាត់ញ័រចំប្រប់ ព្យាយាមច្រានចោលការគិតអវិជ្ជមាន ទាំងប៉ុន្មាន តែដូចជាមិនបានផលសោះឡើយ!" ជា វីដេអូកាត់តរ ប៉ុណ្ណោះ " រាងតូចក្រវីក្បាល លើកដៃស្រវេស្រវាជូតទឹកភ្នែកដែលកំពុងហូរស្រក់បណ្ដើរៗមកបន្តទៀត។
___ជំហានជើងតូច នៅមិនស្ងប់ ទើបសម្រេចចិត្ត ចេញមករករាងក្រាស់នៅខាងក្រៅ ទាំងថ្ពាល់ដាបដោយទឹកភ្នែកនៅឡើយ។
" រីករាយណាស់ដែលសហការណ៍ជាលោកមីន " លោកហ្គូ បណ្ដើរគ្នាជាមួយយ៉ុនហ្គី បំណងចូលរួមអង្គប្រជុំលើកនេះដោយមានកូនស្រីរបស់លោកជាមួយផង។ មិនមានអ្នកណាក្រៅពីហេជីននោះទេ។
" បាទ " រាងក្រាស់ញញឹមបន្តិច មិនបានចាប់អារម្មណ៍នឹងរាងតូចដែលជាប្រពន្ធឈរសម្លឹងមក គេចាំច្បាស់ណាស់ អ្នកក្នុងវីដេអូគឺជាស្រីម្នាក់នេះហើយ។
" មីន យ៉ុនហ្គី " សម្លេងក្រងួរអួលដើមករ របស់ជីមីនបំលឺឡើងខ្លាំងៗ ដោយទឹកថ្លាហូរកាត់ថ្ពាល់មិនលោះមួយនាទី។គេដើរចូលទៅរកហេជីនទាំងកំហឹងនៅក្នុងទ្រូង!
ផាច់!!
មួយកំភ្លៀងជាទម្ងន់ទៅលើផ្ទៃមុខនាងក្រមុំហេជីនពេញមួយទំហឹងភ្លាមៗ ធ្វើឱ្យមនុស្សម្នានៅទីនោះហាក់ស្លុតនឹងហេតុការណ៍មួយនេះជាខ្លាំង ពិសេសគឺរាងក្រាស់ផ្ទាល់នេះឯង។

YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romantikសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕