ភាគទី42:លែងលះទៅ!🔞

715 42 1
                                    

   ក្រោយពីបានចេញពីមន្ទីរពេទ្យមក កន្លងអស់ប៉ុន្មានថ្ងៃ ដែលយ៉ុងគីសង្ងំនៅក្នុង
ភូមិគ្រឹះវុិចតូរៀល ដោយមានយូមិ ចេញចូលឥតឈប់ ហាក់បីដូចជាមានរឿងលាក់បាំងជាសម្ងាត់មួយដែរផ្ដល់ជាការមិនពេញចិត្ដពីសំណាក់ហ្វីលីផងដែរ។

   “ ការចងចាំរបស់ឯងត្រលប់មកវិញ90%ហើយ មិនយូរទេច្បាស់ជាអាចវិលមកដូចដើមវិញ១០០%មិនខាន!”យូមិ

   រាងសង្ហា បែរមុខមករកដុកទ័រកំលោះ ទាំងស្នាមញញឹម មិនខុសទេដែរនាយទុកចិត្ដទៅលើយូមិ ព្រោះគេមិនដែលធ្វើអោយនាយខកបំណងម្ដងណានោះទេ។

  “ ចងចាំមកវិញ ឯងចង់ធ្វើអ្វីមុនគេ!?”

  “ យើងចង់ទៅជួបមនុស្សម្នាក់! ” នាយញឹមៗ នឹកឃើញដល់ទឹកភ្នែកដាបថ្ពាល់របស់អ្នកខ្លះ ធ្វើឱ្យនាយអត់នឹងទន់ចិត្ដពុំបាន។

  “ រកអាល្អិតរបស់ឯងហ្ហេស ” នាយដុកទ័រ អស់សំណើចចុងបបូរមាត់ គេពិតជាចង់ឃើញអាល្អិតនោះផ្ទាល់ខ្លាំងណាស់ តើស្រស់ស្អាតប៉ុណ្ណារទៅដែរអាចឆក់បានបេះដូងទាំងមីនយ៉ុនហ្គី នឹងយ៉ុងគីវុិចតូរៀល ដល់ទៅពីរលើកនោះ!?

  “ ហុឹម យើងចង់លែងលះជាមួយគេ ”

  “ ឯងឆ្កួតទេហ្ហី? ”យូមិស្រងាកចិត្ដស្រឺតៗ នឹងយ៉ុងគីជាខ្លាំង។

  “ មិនខុសទេ.. យើងមិនចង់អោយគេមកពាក់ព័ន្ធនឹងរឿង យ៉ាអារាល់ឡើយ” រាងក្រាស់ គិតច្បាស់រួចរាល់តាំងពីម្សឹលមកម្ល៉េះ ទើបចង់ប្រើនាមជាមីន យ៉ុនហ្គីម្ដងដើម្បីលេងហ្គេមមួយនេះ។

  “ គិតអោយច្បាស់វើយ ប្រយ័ត្នទឹកភ្នែកជូតក្បាលចង្គង់ ”យូមិ

  “បិតកញ្ចុបមាត់ឯងទៅ”យ៉ុងគី

__អស់ពីនិយាយចប់ស្រេចបាច់ នាយកំលោះយូមិ ក៏ប្រញាប់ចាកចេញពីបន្ទប់ផ្ទាល់ខ្លួន យ៉ុងគីមក មើលឆ្វេងមើលស្ដាំក្រែងប្រទះនឹងហ្វីលី នាំជាការសង្ស័យ :

  “ ឈប់សិន! ” នឹកដើមដង្ហើមដល់..នាយដុកទ័រកំលោះឈប់ទ្រឹង បន្ទាប់ពីបានលឺសម្លេងហ្វីលី នៅពីក្រោយខ្នងហៅនាយដូច្នេះ។

  “ មានការអ្វីមែនទេ? ” យូមិ ចងចិញ្ចើម ធ្វើពុតជាមិនបានដឹងរឿងអ្វី ជៀសវាងពីការសង្ស័យរបស់នាយជំនិតម្នាក់នេះ។ ដឹងច្បាស់ថា គេមិនបញ្ចប់ងាយៗនោះទេបើដឹងថានាយមកក្នុងនាមជាគ្រូពេទ្យ ប្រចាំខ្លួនរបស់យ៉ុងគី។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now