ភាគទី32 : ឯងជាអ្នកណា?

462 45 0
                                    

    កន្លងទៅអស់រយៈពេល២ថ្ងៃក្រោយមក ដំណឹងរាងក្រាស់ក៏បាត់សូន្យឈឹង មិនមានតម្រុយអ្វីសោះឡើយ។ ឯរាងតូចស្ថិតនៅក្នុងមន្ទីរពេទ្យទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ក្រៅពីអង្គុយថ្មឹងៗនៅលើគ្រែភ្នែកសម្លឹងទៅមាត់ទ្វារ រំពឹងថាថ្ងៃណាមួយអ្នកដែលបើកចូលមកគឺជា យ៉ុនហ្គី ស្វាមីរបស់គេ។

  " ម្ចាស់តូចញុាំបបរមួយម៉ាត់ទៅ.." ហានស៊ូ ព្យាយាមបញ្ចុះបញ្ចូលជីមីនឥតឈប់ឈរ ព្រោះតែដឹងថារាងតូចអត់ញុាំអ្វី២ថ្ងៃមកហើយ រូបរាងកាយក៏ប្រែជាស្គមស្គាំងស្លេកស្លាំង។

   "......" រាងតូចបែរមុខចេញ សម្រក់ទឹកថ្លាឈ្វេងតាមកន្ទុយភ្នែក ។ ឃើញដូច្នោះម្នាក់ៗហាក់អស់សង្ឃឹមមិនដឹងថាត្រូវបញ្ចុះបញ្ចូលជីមីនយ៉ាងណាទេ។

  ក្រា.ក
ហេយ៍ហ្គូ បើកទ្វារចូលមកទាំងអស់សង្ឃឹម ព្រោះតែរកយ៉ុនហ្គីមិនឃើញ នេះ២ថ្ងៃទៅហើយ ដំណឹងតែបន្តិចក៏គ្មាន។

   " អ្ហឹក.. " ឃើញរូបរាងហេយ៍ហ្គូហើយ គេពិតជាស្រងេះស្រងោចនឹកដល់រាងក្រាស់ជាខ្លាំង ព្រោះតែរូបរាងមុខមាត់ដូចគ្នា តែគេមិនមែនជា មីន យ៉ុនហ្គីឡើយ ។

  " បងថ្លៃគួរតែមើលថែសុកភាពខ្លួនឯងផង ដ្បិតតែរកបងប្រុសមិនឃើញ តែខ្ញុំច្បាស់ក្នុងចិត្តថាគាត់មិនទាន់ស្លាប់នោះទេ " តាមសម្ដីរបស់ហេយ៍ហ្គូ ធ្វើឱ្យហានស៊ូងក់ក្បាលគេក៏គិតបែបនោះដូចគ្នា។

   "....." ជីមីនមិនតបតរអ្វីទាំងអស់ក្រៅពីផ្ដេកខ្លួនគេង បង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃ។

   " អូនសង្ឃឹមថាថ្ងៃណាមួយបងនឹងត្រលប់មករកអូនវិញ.." មាឌតូចបំលឺក្នុងចិត្ដទាំងឈឺពើតផ្សារជាខ្លាំង មានអារម្មណ៍ថាដូចជាបាត់បង់អ្វីម៉្យាងដែលសំខាន់បំផុតក្នុងជីវិតមិនអាចខ្វះបាន។

  ទាំងហានស៊ូនឹងហេយ៍ហ្គូ មិនដឹងនិយាយអី បានត្រឹមដកដង្ហើមធំ ទុកអោយពេលវេលាជាអ្នកចាត់ចែងរឿងពួកគេទៅច៎ុះ!! ម្នាក់ៗនៅតែមិនព្រមបោះបង់ការតាមរកដំណឹងរបស់យ៉ុនហ្គីដដែល។

   ជើងភ្នំខាងក្រោមនៃទឹកជ្រោះ បង្ហាញអោយឃើញពីរូបរាងមាំក្រអាញសន្លប់ក្បែរច្រាំងថ្ម ខ្លួនប្រាណពោរពេញដោយស្នាមរបួស ដាបឈាមក្រហមឆ្អៅ!

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now