ភាគទី38÷ជូអ៊ុនជី យ៉ាអារ៉ាល់!?

435 44 0
                                    

   រយៈពេល3ថ្ងៃក្រោយមក អ្វីៗគ្រប់ហាក់ស្ងប់ស្ងាត់ទៅវិញម្ដងបន្តិចៗ បន្ទាប់ពីជនអនាមិកត្រូវបានគេរកឃើញនឹងចាប់ដាក់ក្នុងមន្ទីឃុំឃាំងទៅតាមផ្លូវច្បាប់។ លោកវុិចតូរៀល រួមជាមួយរាងក្រាស់ ក៏បានចេញធ្វើសន្និសីទកាសែត ស្ដីអំពីរឿងមួយនេះព្រមទាំងការពារមុខមាត់របស់តារាជួរមុខរបស់ខ្លួនដូចគ្នា!

  “ខ្ញុំ វុិចតូរៀល សូមធ្វើការបដិសេធនឹងពាក្យចចាមអារ៉ាមទាក់ទងរវាងកូនប្រុសខ្ញុំ យ៉ុងគី វុិចតូរៀល នឹង ផាក ជីមីន ពួកគេពុំមានទំនាក់ទំនងអ្វីលើសពីតួនាទីការងារនោះទេ!”

   រាងតូចច្រលឹងអង្គុយលើសាឡុងមើលទៅកញ្ចក់ទូរទស្សន៍ដែរកំពុងចុះផ្សាយពីការធ្វើសន្និសីទកាសែតរបស់លោកវុិចតូរៀលនឹងយ៉ុងគី នៅក្បែរនោះក៏មានបងជីលីផងដែរ។

  " បើមែនល្អណាស់ មិនដឹងជាបដិសេធធ្វើអីទេ" រាងតូចរអ៊ូរងូវៗជិតត្រចៀកអ្នកចាត់ការ មិនពេញចិត្តកាលបើឃើញលោកវុិចតូរៀលបដិសេធបែបនេះ។

  " អូនមីន!!! " ជីលី ហៅសង្កត់ឈ្មោះរាងតូចបន្តិច នឹកខឹងហេតុអ្វីក៏មិនចេះគិតពីកេរ្ដិ៍ឈ្មោះខ្លួនឯងបែបនេះ គាត់សឹងតែស្ទះទ្រូងស្លាប់ទៅហើយនៅពេលដែលពួកhatersទាំងអស់នោះវាយប្រហារមកលើជីមីនខ្លាំងៗដូច្នេះ! តែម្ចាស់សាមីខ្លួនវិញ គេងញុាំធ្វើព្រងើយមិនព្រមចេញមុខបកស្រាយទាល់តែសោះ។

  " ហៃយ៉ា បងជីលី... គ្រាន់តែនិយាយលេងប៉ុណ្ណោះ" មីននី ញឹមៗ ច្របាច់ដៃជើងអោយអ្នកចាត់ការ យកចិត្តកុំអោយជីលីខឹងខ្លួន។

  " ហុឹស៎!! "

   ភូមិគ្រឹះវុិចតូរៀល
   រាងមាំអង្គុយក្នុងបន្ទប់ធំទូលាយយ៉ាងស្ងៀមស្ងាត់ ដូចជាកំពុងតែរង់ចាំវត្តមាននរណាម្នាក់ ដែលនាយបានណាត់មកជួបជាសម្ងាត់!

  តឹប..តឹប
  សម្រឹបជើងកម្លោះកូនកាត់បារាំងប្លែកមុខមួយរូបកំពុងតែបោះជំហានចូលមកពីក្រោយខ្នងរាងក្រាស់។បើតាមមើលភិនភាគរបស់នាយកំលោះម្នាក់នេះ មិនខុសទេគេគឺជា គ្រូពេទ្យជំនាញ ប្រចាំខ្លួនរបស់ យ៉ុងគី។

  " មកហើយ? " រាងសង្ហាបង្វិលកៅអីបែរមកចំពីមុខយូមិភ្លាមៗ!

  " មួយរយៈនេះមានបញ្ហាអីទៀតហើយហ្ហេស៎" យូមិ ដាក់ខ្លួនអង្គុយទល់មុខអ្នកម្ខាងទៀត។នាយកំលោះមាឌក្រាស់ម្នាក់នេះមិនត្រឹមតែជាគ្រូពេទ្យផ្ទាល់ខ្លួនអោយយ៉ុងគីឡើយ ថែមទាំងជាមិត្ដ នឹងគ្នាតាំងពីនៅអេស្ប៉ាញមកម្ល៉េះ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now