“អ្ហាស៎~” សម្លេងរហឹមក្នុងបំពង់ករ ក្រោយពីដៃមាំលូកទៅអង្អែលច្បិចលើចុងឈើរី របស់ខ្លួនចុះឡើង រំលេចអោយអារម្មណ៍ស្រើបស្រាលដាស់ឡើងមកភ្លាម។
“យ៉ុនហ្គី..”
“ស្ងៀម!!” នាយអោនក្បាលចូលក្នុងអាវស្ដើង ថើបបណ្ដេញពីពោះដល់ប្រលោះករ ហាក់ដូចមិនចង់ឃ្លាតឆ្ងាយ រីឯអ្នកដែលត្រូវគេបំពាននោះមិនបានឃាត់ មានតែតបតរទៅវិញយ៉ាងពេញចិត្ដ។ មិនយូរប៉ុន្មានស្នាមញញឹមក៏លេចឡើងពោរពេញដោយល្បិចមួយរយជំពូក ដល់ដំណាក់កាលនេះហើយ គិតហ្ហេះ?ថាគេនឹងព្រមលែងលះនោះ?
“ អឹស៎ស ក..កុំខាំ ”ជីមីនថ្ងូរឈឺរហឹមនៅពេលរាងមាំខាំញិចលើកររបស់ខ្លួនបណ្ដាលអោយចេញស្នាមក្រហមរងៀលដូច្នេះ។
“ អ្ហាស ចេញទៅ!!! ” មួយសន្ទុះក្រោយ ដៃតូចច្រានទ្រូងហាប់ណែនចេញពីខ្លួនយ៉ាងលឿន ថែមទាំងដាក់បម្រាមហាមមិនអោយអ្នកម្ខាងទៀតចូលមកប៉ះពាល់ខ្លួនប្រាណគេជាដាច់ខាត។
“កើតអី?”យ៉ុងគីជ្រួញចិញ្ចើម មិនពេញចិត្តកាលបើរាងតូចកាត់ផ្ដាច់ចំណង់កណ្ដាលទីដូច្នេះ!! ធ្វើបែបនេះ ដូចជាចង់ធ្វើបាបនាយប្រាកដណាស់។
“ ឥលូវខ្ញុំសួរបង នៅតែចង់លែងលះទៀតមែនទេ? ” រាងតូចចោតក្រសែភ្នែកស្មើរធេងទៅកាន់រាងសង្ហាចំពោះមុខ។ រាងក្រាស់ឈរទ្រឹងគេចពីក្រសែភ្នែកមួយគូរនោះដែរអាចធ្វើអោយនាយចិត្ដទន់មិនខាន។
“ ហុឹម ” នាយងក់ក្បាលបន្តិច ស្របពេលរាងតូចក្ដៅចិត្ដរងំ បន្ទាប់ពីបានលឺការមិនផ្លាស់ប្ដូរចម្លើយរបស់យ៉ុងគី។
“អូខេ! ប្រាប់ពីហេតុផលដែលបងសុំខ្ញុំលែងលះមក មីន យ៉ុនហ្គី” នាយតូចបំលឺខ្លាំងៗ ទាមទារហេតុផលសមស្របមួយពីអ្នកជាស្វាមី បើចម្លើយមិនពេញចិត្តគេមិនព្រមព្រលែងដៃដាច់ខាត។
“ គ្មានទេ ក៏អស់ចិត្តស្រលាញ់”យ៉ុងគី រក្សាទឹកមុខមាំ និយាយដោយគ្មានភាពស្ទាក់ស្ទើរ តែមិនបានធ្វើអោយរាងតូចជឿសោះឡើយ អស់ចិត្តស្រលាញ់អញ្ចឹងឬ? ទាំងដែលរាល់ដងតាមហួងហែងខ្លួនប្រាណគេចង់ឆ្កួតចឹងហ្ហេស!?
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕