ភាគទី51 : បង...បងគ្រាន់តែអាណិតនាងប៉ុណ្ណោះ!

578 48 1
                                    

   ផាច់!
  មិនទាន់ទាំងបានបកស្រាយអ្វីផង ក៏ត្រូវមួយកំភ្លៀងពីដៃតូចបាត់ទៅហើយ។
រាងមាំភាំងបន្តិច ស្របពេលដែលផ្ទៃមុខមានស្នាមក្រហមដោយបាតដៃរាងតូច÷

  " នេះអ្ហេះ?ការងារសំខាន់របស់បង? មកអោបលោមគ្នាក្រោយខ្នងខ្ញុំអញ្ចឹងមែនទេ!? " រាងតូចភ្នែកក្រហមងាំង អន់ចិត្តដែលត្រូវនាយក្រាស់ទៅណាមិនព្រមប្រាប់ក៏មកសង្ងំអោបគ្នាជាមួយអ៊ុនជីទៅវិញ!?

  " អូនមានហេតុផលបន្តិចបានទេ? មុននេះបងគ្រាន់តែ..."

  " គ្រាន់តែមានការយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះ, ជីមីន ឯងមិនគួរប្រកាន់ម្លឹងទេ ត្រូវទេ? " អ៊ុនជីដើរមកពីក្រោយខ្នងយ៉ុនហ្គី បង្ហាញទឹកមុខអាក់អន់ចិត្ដឡើងមក។

  " ហ្អឹស! យល់ច្រឡំ? ក្នុងចិត្តនាង នាងដឹងខ្លួនឯងច្បាស់ណាស់ថាអ្វីជារបស់គេ ហើយនាងនៅតែត្រដរដណ្ដើមចង់បានទៀត?" ជីមីន

  " មីន!!!." យ៉ុនហ្គីសង្កត់សំលេង ពាក្យសម្ដីរបស់រាងតូចហាក់ដូចជាមិនបានជឿទុកចិត្ដមកលើនាយសូម្បីបន្តិច។

  " យ៉ុង.. " នាងក្រមុំហៅឈ្មោះរាងក្រាស់តិចៗ ធ្វើពុតជាសុំអោយនាយជួយបកស្រាយកុំអោយមានការទាស់ទែងលើសនេះ តែសោកស្តាយផង រាងតូចក៏បាននិយាយកាត់ទៅហើយ÷

  " បើមិនទាន់អស់អាល័យគ្នាទេ កុំបង្ហាញមុខអោយខ្ញុំឃើញ " ចប់ប្រយោគ ជំហានជើងតូចបោះចេញយ៉ាងលឿន ទាំងមិនស្រណុកនៅក្នុងចិត្តទាល់តែសោះ។

  យ៉ុនហ្គី លឺដូច្នោះ មិននិយាយអ្វី.. ព្រោះដឹងថាទោះតាមទៅក៏មិនបានធ្វើអោយកំហឹងអ្នកម្ខាងទៀតរលត់ដែរ ដូច្នេះមានទុកអោយជីមីនត្រជាក់ចិត្ដសិនចុះ។

  មកខាងក្រៅ នាយល្អិតដើរទាំងល្ហិតល្ហៃក្នុងខ្លួន វិលមុខ ចង់ក្អួតបន្តិចអត់បន្តិច ពិបាករកស្មានមិនត្រូវ នោះឡើយ។

  #បន្ទប់ទឹក

  អ៊ួក~អ៊ួក
  សំលេងក្អួតចង្អោរបំលឺឡើងនៅក្នុងបន្ទប់ទឹក រាងតូចទឹកមុខស្លេកស្លាំង ម៉ួម៉ៅចំលែក ដូចជាស្រ្តីមកខែ ។
 
  " ហ្ហឺមម " ជីមីនដកដង្ហើមមួយៗ សឹមងើបទៅសម្អាតមុខមាត់ អោយស្វាង។ គេធ្វើដំណើរចេញពីមន្ទីរពេទ្យមកខនដូរវិញ មិនទាន់បានរើឥវ៉ាន់ទៅនៅកន្លែងចាស់នោះទេ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now