ការធ្វើម្ហូបប្រព្រឹត្តទៅយ៉ាងរលូនដោយមានការជួយពីរាងសង្ហារឹកធំ យ៉ុងគី វុិចតូរៀល។ រាងក្រាស់រៀបចំម្ហូបអាហារដាក់លើតុបានយ៉ាងស្អាត ខណៈដៃខ្លីរបស់អ្នកខ្លះកំពុងតែប្រឹងស្រាយខ្សែរអៀមចេញ ។ដោយទើសភ្នែកពេលយ៉ុងគី ក៏ដើរទៅឈរទល់នឹងកាយតូចផ្អឹបបន្តិចមុននឹងអោនទៅស្រាយខ្សែអៀមក្រោយខ្នងជីមីន ធ្វើផ្ទៃមុខទាំងពីរគៀកគ្នាសឹងតែអាចស្ដាប់លឺសម្លេងដកដង្ហើមចេញចូលរបស់ជីមីននីទៅហើយ។
" មុខឯងក្រហមហើយ!ហុឹស" រាងក្រាស់អស់សំណើចចុងមាត់តិចៗ សឹមនឹងដើរត្រលប់ទៅវិញ។ ឯជីមីនលឺដូច្នោះភ្ញាក់ស្មារតីមកវិញភ្លែត ផ្ទៃមុខកាន់តែដូចម្ទេសទុំ ពុទ្ធោអើយខ្មាស់ប្ដីខ្លួនឯងខ្លាំងណាស់..!
-------" មិននឹកស្មានថាឯងក៏ចេះធ្វើម្ហូបនោះទេ" យ៉ុងគីលូកម្ហូបទីមួយមកញុាំមុននឹង ពោលសរសើរមិនចំសរសើរទៅកាន់ជីមីនដែរអង្គុយទល់មុខគ្នា.. ពិតជាស្នាដៃមិនអន់ឡើយ ដែលអាចធ្វើអោយនាយត្រូវចិត្ដបាន។
" ម្ហូបនេះ..លោកជាអ្នកបង្រៀនខ្ញុំ" រាងតូចស្រដីប្រាប់ទាំងមុខស្មើរ។មិនថានាយជឿឬអត់ទេ តែវាជារឿងពិតមួយដែលគេមិនអាចបំភ្លេចក្នុងមួយឆាកជីវិតនេះ បុរសម្នាក់ដែលតែងតែផ្ដល់ភាពកក់ក្តៅនឹងសុវត្ថិភាពជាចម្បងអោយមកគេ ។ នឹកឃើញតែប៉ុណ្ណេះទឹកភ្នែកថ្លាយង់ ជ្រាបចេញតាមកន្ទុយភ្នែកយ៉ាងស្ងៀមស្ងាត់ មិនអោយយ៉ុងគីបានឃើញ។
" ឯងប្រហែលស្រលាញ់មនុស្សប្រុសម្នាក់នោះខ្លាំងណាស់ហើយ " យ៉ុងគី បន្តញុាំអាហារតាមធម្មតា ប៉ុន្តែអារម្មណ៍ហាក់ល្ហល្ហេវជាពន់ពេក គ្រប់ពេលដែលលឺពាក្យសម្ដីដែលជីមីននិយាយបែបនេះមកកាន់នាយ។
" ត្រូវហើយ គេស្រលាញ់ខ្ញុំណាស់ ស្រលាញ់ជាងក្ដីស្រលាញ់ដែលខ្ញុំមានចំពោះគេទៅទៀត! ដល់ថ្នាក់ខ្ញុំមានអារម្មណ៍ថាមិនសាកសមនឹងទទួលបានមនុស្សប្រុសម្នាក់នោះទាល់តែសោះ...." ជីមីន ចាប់ផ្តើមអួលដើមករ និយាយលេងចេញ ប្រឹងញាត់អាហារចូលក្នុងមាត់ ទប់ទឹកភ្នែកដែលកំពុងទាមទារបង្ហាញទៅកាន់អ្នកម្ខាងទៀតអោយយល់ពីជម្រៅចិត្ដរបស់ខ្លួន តែគ្រប់យ៉ាងបានត្រឹមលេបទុកម្នាក់ឯង ពេលខ្លះទៅគេពិតជាមិនចង់អោយនាយត្រលប់មកជួបមនុស្សអាក្រក់ដូចជាគេម្ដងទៀតនោះឡើយ។

YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕