ភាគទី52 : អូនកើតអី..ឥលូវនេះឃើញម៉ួម៉ៅដាក់បងសំបើមណាស់!

608 38 0
                                    

   " បងសុំទោស "  យ៉ុនហ្គីទាញកាយតូចមកអោបជាប់ទ្រូង ជាហេតុអោយអ្នកម្ខាងទៀតសម្របតាមការក្រសោបនេះភ្លាមៗ។

  " ហុឹមម " រាងតូចអណ្ដឺតអណ្ដកក្នុងប្រអប់ទ្រូងមាំ ហាក់ជាប់ចិត្តនឹងក្លិនក្រអូបប្រហើរចេញខ្លួនប្រុសម្នាក់នេះជាខ្លាំង ។

  ថ្ងៃថ្មី
 
  រាងកាយគូរស្វាមីភរិយាមួយគូរក៏កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត នៅលើគ្រែធំទូលាយ ខណៈត្របកភ្នែកស្ដើងចាប់ផ្តើមរបើកឡើងភ្លាមៗ។
 
  "......" រាងតូចបើកភ្នែកភ្លឹសៗ សម្លឹងផ្ទៃមុខស្រស់សង្ហា របស់យ៉ុនហ្គីដោយស្នាមញញឹម មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់រួមមកជាមួយគ្នា បុរសម្នាក់ដែលគេធ្លាប់ដែលពោលថាស្អប់ខ្ពើមក្ដែងៗ ពេលនេះបែរជាមានឈ្មោះជាប្ដីប្រពន្ធទៅវិញ។

  " កុំសម្លឹងបងពេក..បងខ្លាច!!.." រាងសង្ហាបើកភ្នែកក្រឡោតបោះសម្ដីញ៉ោះទៅកាន់រាងតូចដែរមើលមុខនាយភ្លាកៗ។

  " ខ្លាចអ្វី?អូនមិនមែនខ្មោច "ជីមីន
 
  " ត្រូវហើយ,អូនមិនមែនខ្មោចទេ តែអូនមេបិសាចកំណាចដែលឆក់យកក្ដីស្រលាញ់បងម្ដងហើយម្ដងទៀត! តើអូនដាក់មន្ដសណ្ដំលើបងមែនទេ!?" យ៉ុនហ្គីបែរមុខមកទល់ថ្ងាស់នឹងថ្ងាស់រាងតូចផ្អឹបជាប់គ្នា ល្មមអាចស្ដាប់លឺដង្ហើមចេញចូលយ៉ាងកក់ក្ដៅ!

  " ប្រុសឆ្កួត អូនមិនមែនជាមេបិសាច តែមកពីបងខ្លួនឯងឃើញក្មេងតូចសាច់សរខ្ចីដូចអូនមិនបាន! " រាងតូចពេបមាត់ជ្រេញ ខណៈនោះស្រាប់តែកាយមាំហក់មកទ្រោបពីលើខ្លួនគេជាប់ភ្លាមៗ។

  " អ្ហា..បងចង់ធ្វើអី?!"

  " ក៏រំលោភក្មេងតូចសាច់សរខ្ចីដូចអូននោះអី!? " រាងក្រាស់ឈ្មុលញក់ញីក្បាលពោះរាបស្មើ ជាហេតុនាំអោយជីមីនរសើប សើចរលាក់ខ្លួនយ៉ាងស្រស់។

  " ហ្ហិហ្ហិ.. អ្ហាស " រាងតូចដាក់ដៃទប់ក្បាលយ៉ុនហ្គីកុំអោយបង្អូសមកដល់លើទៀត,សក់ទន់ល្មើយ ពិតជាធ្វើឱ្យអារម្មណ៍គេល្អខ្លាំងណាស់។

  មន្ទីរពេទ្យ

  តុកតុក! ក្រាក..

  " នាងធ្វើស្អី?? " ហានស៊ូស្រែកគំហកស្របពេលដែលបើកទ្វារចូលបានឃើញអ៊ុនជី កាត់កាំបិតសម្លឹងចុះឡើង!

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now