" យើងនឹងឯង រស់នៅលើពិភពលោកនេះជាមួយគ្នាលែងបានហើយ យ៉ាអារ៉ាល់!!" ដៃនាយក្ដាប់យ៉ាងណែន រួមជាមួយកែវភ្នែកក្រហម
ច្រាល់ ។{ជួបគ្នានៅកន្លែងចាស់ បើមិនចង់អោយប្រពន្ធឯងងាប់ទេ មកតែម្នាក់ឯងបានហើយ!}
ងាកមកខាងនាយកំលោះហេយ៍ហ្គូរឯណេះវិញ កំពុងនាំបក្សពួកបួនប្រាំនាក់ ទៅដល់បន្ទប់ខនដូរដែលបានណាត់ទុកជាមួយហេជីនបាត់ទៅហើយទោះបីជាដឹងថាជីមីនបាត់ខ្លួនមិនទាក់ទងនឹងនាងក៏ដោយ តែនាងក៏មានចំនែកក្នុងរឿងនេះដូចគ្នា។
ទឺង! ក្រា.ក
" យ៉ុនហ្គី..." នាងក្រមុំញញឹមខ្ចឹប បន្ទាប់ពីបានឃើញវត្តមានហេយ៍ហ្គូរមកដល់មុខបន្ទប់ដូច្នេះ!
នាយញោចចុងមាត់បន្តិចមុននឹងដើរចូលទៅខាងក្នុង ដោយមានកាដូជាមនុស្សប្រុសមាឌធំមុខមាត់អប្បលក្ខណ៍ ប្រាំនាក់មកផ្ញើរស្រីដូចជានាងផងដែរ។
" ពួកឯងចូលមកធ្វើអ្វី? យើងត្រូវការនៅតែពីរនាក់យ៉ុនហ្គីប៉ុណ្ណោះ" នាងក្រមុំចងចិញ្ចើមមិនពេញចិត្ត រួចក៏ដេញពួកគេអោយចេញ តែហាក់ដូចជាគ្មានអ្នកណាស្ដាប់សម្ដីនាងដែរ។
" ខ្ញុំយកពួកគេមកផ្ញើរនាង ហេតុអ្វីមិនទទួល? "
" បានន័យថាយ៉ាងម៉េច? " ហេជីនងីងឺ ដ្បិតមិនយល់ពីពាក្យសំដីរបស់ហេយ៍ហ្គូរ!
"......" គេមិនមាត់ ដើរក្រវែលមើលស្ថានភាពបន្ទប់នាងបន្តិច! ជាហេតុអោយហេជីន ប្លែកចិត្ត ដូចជាមិនមែនជាមីន យ៉ុនហ្គីឡើយ។
" យ៉ុនហ្គី "
" ល្មមឈប់ហៅឈ្មោះនេះហើយ ស្រគៀរត្រចៀកណាស់" រាងក្រាស់ហេយ៍ហ្គូរ ពោលទាំងធុញទ្រាន់ នឹងការហៅរបស់នាងក្រមុំជាខ្លាំង! តាំងពីឈានជើងចូលមកទីនេះ លឺតែឈ្មោះបងប្រុសខ្លួនសឹងមួយរយដងទៅហើយ។" ល..លោកមិនមែន...... " ហេជីនចាប់ផ្ដើមត្រជាក់ចុងដៃចុងជើង ជាពិសេសបុរសមាឌធំប្រាំនាក់កំពុងតែចូលមកគ្រៀកនាងជាប់។
" យ៉ាងម៉េច ខកចិត្ត? ហុឹសៗ " ហេយ៍ហ្គូរអស់សំណើច នឹងទឹកមុខស្លន់ស្លោរបស់នាងក្រមុំ។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Lãng mạnសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕