ភាគទី30

464 44 1
                                    

   " យ..យ៉ុន " សម្លេងម្ហបៗ បំលឺចេញពីបបូរមាត់ក្រៀមស្រពន់ ខណៈដែលរាងកាយទាំងមូលហាក់ស្ពឹកកម្រើកមិនរួច តែក៏អាចមើលឃើញពីវត្តមានស្វាមីរបស់ខ្លួនផងដែរ។

   " មីន..!? " រាងក្រាស់ហាក់ស្លន់ស្លោបន្ទាប់ពីបានលឺសំនៀងប្រពន្ធល្ហៀងៗ។

   " អូ.!!ដឹងខ្លួនលឿនជាងការគិតទៅទៀត" យ៉ាអារ៉ាល់ អស់សំណើចចុងមាត់ ដៃក្រវីសារាំងថ្នាំចុះឡើង បញ្ឈឺរចិត្តយ៉ុនហ្គីអោយឈឺសឹងស្លាប់មួយកន្លែង÷

   " អាចង្រៃ!! ហ៊ានតែប៉ះពាល់គេបន្តិច កុំថាឡើយប្រពន្ធឯង សូម្បីតែកូនឯងក៏យើងមិនលើកលែងដែរ "

   " ហឹស៎ យើងថាហួសពេលហើយ " បុរសចំណាស់ មិនមែនបានតែនិយាយឡើយ គេចាប់ផ្តើមកាន់ដៃតូចយ៉ាងជាប់ ចង្អុលម្ចុល ទៅសរសៃឈាមបែកខៀវ។

   " ក...កុំ " បបូរមាត់ស្ដើងបង្ហើបមិនចង់រួច ទឹកក្ដៅអ៊ុនៗស្រក់តាមកន្ទុយភ្នែកចុះមក ចង់បម្រះក៏បម្រះមិនរួច ព្រោះតែថ្នាំស្ពឹក ធ្វើឱ្យគេមិនអាចធ្វើអ្វីបាន។

    ផាំង~
យ៉ុនហ្គីតាំងស្មារតីចាប់កាំភ្លើងនឹងដៃសម្ដៅទៅបុរសចំណាស់ដោយមិនខ្វល់ថានឹងមានគ្រាប់កាំភ្លើងប៉ុន្មានគ្រាប់កំពុងតែហោះសម្ដៅមករកគេខ្លួនឯងវិញដូចគ្នា។

   បុ័ង!!បុ័ង
ពីរគ្រាប់ផ្ទួនៗ បុកទម្លុះស្មារទាំងសងរបស់នាយក្រាស់ភ្លាមៗ ខណៈយ៉ាអារ៉ាល់ត្រូវបញ្ឈិតដើមដៃប៉ុណ្ណោះ!

   " អឹក៎ " ដើមដៃនាយចំណាស់ ហូរឈាមសស្រាក់ ធ្លាក់សារាំងចេញពីដៃមួយរំពេច ដោយឡែកតែយ៉ុនហ្គីរឹងដូចសសរដែក មិនព្រមទន់ជើងឡើយ
ទោះបីជាដៃទាំងសងខាង កាន់កាំភ្លើងលែងនឹងក៏ដោយ។

  " អ្ហឹកៗ យ៉ុនហ្គី" កាយតូចញ័រខ្លួនទទ្រើក ដង្ហើយហៅស្វាមីពោរពេញដោយការបារម្ភ គេដឹងថារាងក្រាស់ប្រាកដជាត្រូវរបួសមិនតិចឡើយ។

  " ហុឹសៗ យើងគួរតែសម្លាប់ឯងមុនល្អទេ " យ៉ាអារ៉ាល់ប្ដូរទិសដៅ ទាញកាំភ្លើង តម្រង់ទៅរាងក្រាស់ម្ដង។ ឃើញដូច្នោះ ជីមីនកម្រើកដៃតិចៗ ទឹកភ្នែកហូររហាម ភ័យស្លន់ស្លោ គេពិតជាខ្លាចណាស់ ខ្លាចថាអ្នកម្ខាងទៀតនឹងមានគ្រោះថ្នាក់។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now