" អស់អីហើយ! មិនអីទេ" យ៉ុងគីធ្វើអ្វីមិនត្រូវ អង្អែលខ្នងតូចតិចៗជាការលួងលោម តែបេះដូងរបស់នាយហាក់មិនសហការទាល់តែសោះ ម្ដេចចេះតែលោតញាប់នៅពេលក្បែរក្មេងម្នាក់នេះទៅវិញ!?។
" បងថ្លៃ.. " សំនៀងពោរពេញដោយការបារម្ភរបស់ហេយ៍ហ្គូរបំលឺឡើង ស្របពេលយ៉ុងគីក៏ងាកមកល្មម!
" ប..បងហ្គី??? " នាយកំលោះលាន់មាត់ភ្ញាក់ផ្អើលជាពន់ពេកក្រោយពីបានឃើញវត្តមានរបស់យ៉ុនហ្គីនៅទីនេះ!?
"....."យ៉ុងគីទាញកាយតូចចេញមកវិញ ងាកមកប្រឈមមុខនឹងហេយ៍ហ្គូរ ដោយសេចក្តីងើយឆ្ងល់ពេញខួរក្បាល ជាពិសេសមុខពួកគេទាំងពីរពិតជាស្រដៀងគ្នាខ្លាំងណាស់សឹងតែថាចេញពីពុម្ពតែមួយទៅហើយ។
" បងប្រុស.."
"???" រាងក្រាស់បង្ហាញទឹកមុខឆ្ងល់ថែមទៀតខណៈអ្នកចំពោះមុខហៅខ្លួនថាជាបងប្រុសដូច្នេះ..។ ដៃមាំលើកខ្ទប់ក្បាលតិចៗ វាហាក់ស្ពឹកដូចជាមានអ្វីមួយគៀបសង្កត់រារាំងនាយមិនអោយចងចាំឡើងវិញអញ្ចឹង។" អ្នកណាបងប្រុសរបស់ឯង?!!" រាងសង្ហាបង្ហាញមុខមិនពេញចិត្ត តាំងពីគេដឹងខ្លួនឡើងមក គេរស់នៅប្រទេសអេស្ប៉ាញ ទើបជាទឹកដីកំណើតរបស់គេ ម្ដេចនឹងអាចមានសាច់ញាតិនៅទីនេះបានទៅ??!
" នេះ...តើមានរឿងអ្វីទៅ? បងថ្លៃ?" ហេយ៍ហ្គូទឹកមុខឡីងឡង់ចង់យំ មិនយល់នាយច្បាស់ណាស់ថាអ្នកចំពោះមុខជាបងប្រុសរបស់ខ្លួន តែហេតុអ្វីបានជាយ៉ុនហ្គីមិនស្គាល់គេទៅវិញ!?
" គឺ.. គ្មានអីទេ ឯងទៅវិញសិនទៅ! ថ្ងៃក្រោយចាំនិយាយប្រាប់..!" រាងតូចចូលមករុញរាងកាយហេយ៍ហ្គូដែលរុញរាមិនចង់ទៅអោយចេញទៅខាងក្រៅ ទុកឱកាសអោយគេនឹងយ៉ុងគីបាននៅតែពីរនាក់ ក៏ដូចជាទុកពេលអោយគេជាអ្នកធ្វើអោយរាងក្រាស់ចងចាំខ្លួនមកវិញ ប្រសើរជាងប្រាប់ផ្ទាល់ វារឹតតែធ្វើអោយយ៉ុងគីមិនជឿថែមទៀត។
" យើងមានរឿងត្រូវនិយាយគ្នា!" រាងក្រាស់និយាយទាំងមុខស្មើរទៅកាន់ជីមីន ដែលរាងតូចហាក់ដូចជាគ្មានការភិតភ័យអ្វីទាំងអស់ខណ:ដែរមុននេះគេខ្លាចឡើងរួញខ្លួនអស់ទៅហើយ។
" ឆ្ងល់ហើយហ្ហេស ថាហេតុអ្វីបងនឹងគេមានមុខដូចគ្នា!?" ជីមីនដើរចូលមកជិតរាងក្រាស់តិចៗ ស្នាមញញឹមលេចឡើងយ៉ាងស្រស់ ងើយមើលទៅអ្នកមានកម្ពស់ខ្ពស់ជាងខ្លួន។
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕