ភាគទី31

461 49 1
                                    

    រាងចំណាស់ បន្តរត់គេចខ្លួនចូលទៅក្នុងព្រៃជ្រៅបែកហ្វូងតែម្នាក់ឯង ខណៈជំហានជើងញាប់កំពុងតែបោះពួយមករកយ៉ាអារ៉ាល់ទាំងកំហឹងផងដែរ។ ស្មារទាំងពីរដ្បិតតែហូរឈាមចង់ខ្សោះ តែមិនអាចអោយមនុស្សដូចជា មីន យ៉ុនហ្គី ចុះចាញ់ឡើយ របួសប៉ុណ្ណឹងវាសាលស្បែកណាស់សម្រាប់គេ!

   បុ័ង! ប្រូស
មួយគ្រាប់ចំជើងឆ្វេងនាយចំណាស់ បណ្ដាលអោយគាត់ដួលខ្ពោកទៅលើដី!យ៉ុនហ្គីក៏មកដល់ល្មម..÷

   " មិនរត់ទៀតទេ?យើងចូលចិត្តណាស់អារម្មណ៍ពេលដែលដើរតាមប្រមាញ់សត្វតិរច្ឆានដូចឯង " រាងសង្ហា បន្ទន់ចង្គង់អោនទៅសួរយ៉ាអារ៉ាល់ ដែលត្រដរជើងចង់ក្រោកឈរឡើង!តែមិនបានផល ÷

  " ហុឹស មិនខ្លាចប្រពន្ធឯងងាប់នៅមន្ទីរពេទ្យទេហ្ហេស៎?"រាងចំណាស់ ផ្ញោចចុងមាត់ ធ្វើឱ្យមានការសង្ស័យដល់ប្រសាទយ៉ុនហ្គីជាខ្លាំង។

  " ឯងបានន័យថាយ៉ាងម៉េច?" យ៉ុនហ្គីចងចិញ្ចើមនឹងពាក្យសំដីតាកញ្ចាស់នេះជាខ្លាំង។

  រ៉ើងៗ~
ភ្លាមនោះ ទូរស័ព្ទយ៉ាអារ៉ាល់ក៏រោទ៍បំលឺឡើង!?
  " ចាត់ការទៅ " នាយចំណាស់លើកទូរស័ព្ទមកនិយាយទៅកាន់អ្នកម្ខាងទៀត ទាំងសមចិត្ត។

   ដឹបៗ!!
   " អាចង្រៃជួរជាតិ " រាងក្រាស់ស្ទុះហក់ទៅដាល់យ៉ាអារ៉ាល់ពីរដៃផ្ទួនៗ បន្ទាប់ពីដឹងថាខ្លួនបានចាញ់បោកតាកញ្ចាស់នេះ។ ខាំមិនលែង ពិតមែន តើមានរឿងអ្វីកើតឡើងចំពោះអ្នកខាងណោះ បើយ៉ុនហ្គីដើរមកតាមល្បិចគេបាត់ទៅហើយ។

  " សម្លាប់យើងទៅ ឯងក៏រស់មិនខុសពីស្លាប់ដូចគ្នា មីន យ៉ុនហ្គី " តាកញ្ចាស់នេះ ញាក់ចិញ្ចើមឌឺដង ទោះបីជាមុខមាត់ពោរពេញដោយស្នាមបែកឈាមរឹមៗក៏ដោយ។

  " ប្រពន្ធយើងកើតអ្វីទៅ កូនប្រុសតាកញ្ចាស់ឯង កុំស្មានតែរស់ស្រួលអោយសោះ"

  ដឹប!!!ប្រូស
មួយជើងកណ្ដាលដើមទ្រូងរាងចំណាស់ បណ្ដាលរាងកាយដួលត្រឡប់ត្រឡិន យ៉ាងគួរអោយសង្វេគ។ ឃើញតាកញ្ចាស់នោះបាត់មាត់បាត់ករ ដូច្នេះរាងក្រាស់ប្រញាប់អោនរើសទូរសព្ទយ៉ាអារ៉ាល់ដើម្បីទាក់ទងទៅហេយ៍ហ្គូភ្លាមៗ ព្រោះតែចង់ដឹងសុខទុក្ខរបស់ប្រពន្ធនេះឯង។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now