ភាគទី47 : គ្រប់យ៉ាងគ្រាន់តែជាផែនការដង្កូវក្នុងសាច់!

488 44 0
                                    

  _ក្រោយចំណាយពេលមួយកំណាត់ព្រឹកជាមួយជីមីន រួចហើយនោះ! រាងមាំយ៉ុងគី ក៏ទទួលបានសារពីហេយ៍ហ្គូ ណាត់ជួបនាយយ៉ាងចម្លែកចិត្តទាំងព្រឹក នៅហាងcoffee មួយកន្លែង។

  " មកដល់ហើយ? " ហេយ៍ហ្គូសំលឹងតាំងពីស្បែកជើងខ្មៅក្រឹប ហួសមកដល់ទម្រង់មុខស្រស់សង្ហា គេក៏ញញឹមបន្តិច ដោយមិនដឹងយ៉ុនហ្គីនៅចាំគេឬអត់ឡើយនៅពេលនេះ។

  " ឯងហៅបងមក មានការអីឬ? " គ្រាន់តែលឺពាក្យពេចន៍របស់រាងក្រាស់ភ្លាម ធ្វើអោយគេដឹងភ្លែតថាអ្នកចំពោះមុខមានការចងចាំត្រលប់មកវិញទៅហើយ។ បើដូច្នេះគេក៏មិនចាំបាច់ត្រូវលាក់បាំងអ្វីទៀតនោះដែរ ទើបសម្រេចចិត្តនិយាយប្រាប់រឿងរ៉ាវគ្រប់យ៉ាងទាំងអស់ទៅយ៉ុនហ្គីអោយបានដឹងពីរឿងនាយជាមួយអ៊ុនជី....

  " ឯងធ្វើបានល្អណាស់ ហេយ៍ហ្គូ! " រាងសង្ហាញញឹមពេញចិត្ត កាលបើដឹងថាហេយ៍ហ្គូ ជួយសម្រេចកិច្ចការរបស់នាយបានយ៉ាងឥតខ្ចោះបែបនេះ។

  " បងប្រុស ត្រលប់មកវិញហើយ ខ្ញុំក៏ចង់ត្រលប់ទៅជប៉ុនវិញផងដែរ" ទ្រឹងអស់មួយសន្ទុះ ទើបនាយហើបមាត់ស្រដីទៅរាងក្រាស់ បន្ត ។

  " ហេតុអី?!? " យ៉ុនហ្គីចងចិញ្ចើមថ្មូរ ក្រោយពីបានលឺសំដីអ្នកជាប្អូនប្រុស រួច។នាយពិតជាត្រូវការអោយគេជួយគ្រប់គ្រងក្រុមហ៊ុនរបស់នាយបន្តទៀតណាស់ ព្រោះតែពេលនេះ នាយមានអ្វីដែលត្រូវរ៉ាប់រងច្រើនមែនទែន។
 
  " មិនមានអ្វីទេ...គ្រាន់តែពិបាកក្នុងការរស់នៅទីនេះ! " នាយកំលោះមុខស្ងួត ត្រូវហើយវាពិបាកណាស់ដែលត្រូវរស់នៅក្នុងនាមជាបងប្រុសលាក់មុខលាក់មាត់ មករហូត នាយចង់បានជីវិតដែលមានសេរីភាពគ្មានបន្ទុកច្រើនជាងដូចកាលនៅប្រទេសជប៉ុន។

  " ព្រោះតែរូបរាងមួយនេះមែនទេ? "

  "......" អ្នកម្ខាងទៀតមិនស្រដីតបតរ ព្រោះតែយល់ថាខុសឆ្គងនៅពេលលឺសំណួរនេះ មិនមែនមានន័យថានាយស្អប់ខ្លួនឯងដែរមានមុខមាត់ស្រដៀងនឹងយ៉ុនហ្គីនោះឡើយ។

  " ហ្អឹមម មិនអីទេ បងក៏មិនអាចឃាត់ឯងបានដូចគ្នា " យ៉ុនហ្គី ងក់ក្បាល ញញឹមអោយកម្លាំងចិត្តទៅប្អូនប្រុស យ៉ាងកក់ក្តៅ ទាំងដែរក្នុងចិត្ដដឹងច្បាស់ថា ហេយ៍ហ្គូ ក៏មានចិត្តអោយជីមីនដូចគ្នា តែនាយជ្រើសមិននិយាយ ហើយនាយក៏មិនអាចលះបង់បានទេ។
  
   KY Entertainment

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now