KY entertainment
រាងតូចស្រលូន សម្រស់លេចថ្លូរពត់ខ្លួនអែនអន ទៅតាម Styleរបស់ខ្លួន នៅម្ខាងដៃឆ្វេងក៏មានអ៊ុនជី ថតម៉ូដែលរួមគ្នាផងដែរ ។ ប្រុសស្អាត ស្រីស្អាត ធ្វើការងាររួមគ្នាបានយ៉ាងល្អឥតខ្ចោះ អ្នកណាមិនដឹងច្បាស់ជាគិតថាពួកគេត្រូវគ្នាប្រាកដណាស់ មិនដូចជាជាក់ស្ដែងតែងតែពាក់មុខយក្សដាក់គ្នាជារឿយៗ។" សម្រាកបានហើយ " director
" ហុឹស! " អ៊ុនជី ភ្នែកក្រឡាប់ចុះឡើង ហាក់ដូចជ្រេញរាងតូច ដែលមានមនុស្សម្នាយកទឹកមកជូនដល់មាត់ដូច្នេះ!ដោយឡែកតែនាងមិនសូវជាមានអ្នកណាមករវល់ជាមួយនោះឡើយ។
" អ្នកនាងជូអ៊ុនជី មែនទេ? មានអ្នកផ្ញើបាច់ផ្កាមកជូនបាទ៎!"បុគ្គលិកម្នាក់បានចូលមកនឹងនាំយកនូវផ្កាធូលីបមួយបាច់យ៉ាងធំ ប្រគល់ជូនដល់នាងក្រមុំអ៊ុនជី ភ្លាមៗ។ខណៈនាងចងចិញ្ចើមបន្តិច ក៏ស្រាប់តែញញឹមស្របពេលដែលបានឃើញឈ្មោះម្ចាស់ផ្កាដែលផ្ញើរមកនោះជានរណា÷
" យ៉ុងគី វុិចតូរៀល! " នាងញញឹមញញែម អានឈ្មោះនោះបំលឺឡើងក្នុងបំណងអោយជីមីនដែរឈរនៅក្បែរនោះបានលឺ នឹងច្រណែនចំពោះរូបនាង។
ជីមីនរក្សាមុខស្មើរធេងដដែរ មិនបានចាប់អារម្មណ៍នឹងពាក្យសម្ដីអត់ប្រយោជន៍របស់អ៊ុនជីនោះទេ លុះមួយសន្ទុះគេក៏ប្រទះឃើញមនុស្សប្រុសដែលបានរួមដំណេកជាមួយគ្នាពីយប់ កំពុងតែបោះជំហានដើរចូលមក តែដូចជាមិនមែនសម្ដៅមករកគេនោះឡើយ!
" ពេញចិត្តដែរទេ!? " នាយក្រាស់ញញឹមស្រាល ចោតសួរទៅអ៊ុនជី ទាំងកែវភ្នែកស្រទន់ ធ្វើដូចជាគ្មានវត្តមានជីមីននៅកន្លែងនេះទាល់តែសោះ។
" ពេញចិត្តខ្លាំងណាស់ អរគុណលោកយ៉ុងហើយ " អ៊ុនជី មុខក្រហម ដោយឡែកតែរាងតូចឈឺបេះដូងឆៀបៗអន់ចិត្ដមួយរំពេច..បានត្រឹមតែឈរស្ដាប់ការសន្ទនាសាសងរបស់ពួកគេ ក្ដៅរងំនៅក្នុងត្រចៀក។
" ឆឹស មុខដូចគូតស្វា! " សម្លេងតូចរអ៊ូរង៉ូវតិចៗ ល្មមអាចចូលដល់ត្រចៀកវៃរបស់អ៊ុនជីអោយឆេះឆួលមួយរំពេច។
" ឯងនិយាយចង់បានន័យថាម៉េច?? "
អ៊ុនជី ពាក់មុខយក្សកញ្ឆក់ដៃតូចល្អិត អោយបែរមកនិយាយខុសត្រូវជាមួយខ្លួនតែម្ដង ប្លែកអីតែយ៉ុងគី ឈរស្ងៀមរង់ចាំហេតុការបន្ទាប់។

YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕