"អាហេយ៍ហ្គូ...!!" យ៉ុនហ្គីបំលឺខ្សឹបៗ នាយដឹងយ៉ាងច្បាស់ថាម្នាក់ក្នុងវីដេអូជាអ្នកណា!?ដឹងត្រឹមមិនមែនជាខ្លួនគេឡើយតែជា មីន ហេយ៍ហ្គូរ ទៅវិញទេ។
_វិមានមីន
នាយក្រាស់ចុះពីលើឡានបោះជំហានយ៉ាងលឿន ចូលទៅក្នុងផ្ទះស្ងាត់ជ្រៀបក្នុងបំណង បកស្រាយប្រាប់ជីមីនអោយបានច្បាស់ពីវីដេអូមួយនេះ។" មីន... " កែវភ្នែករេងាកមើលឆ្វេងស្ដាំ នៅតែមិនឃើញស្រមោលអ្នកជាប្រពន្ធ កាន់តែធ្វើអោយចិត្តនាយហាក់មិនស្ងប់ភ្លាមៗ ក៏ហៅអ៊ុំឆីន មកសួរនាំ÷
" អ៊ុំថាមិនទាន់ឃើញជីមីនមកផ្ទះអញ្ចឹងឬ?" យ៉ុនហ្គីកាន់តែប្លែកចិត្តថែមទៀតក្រោយពីទទួលបានចម្លើយពីអ៊ុំឆីន ជីមីនគេមិនដែលបាត់ចេញពីផ្ទះដោយមិនផ្ដល់ដំណឹងដូច្នេះឡើយ ទោះបីជាទៅលេងយ៉ូណាក៏ដោយ។
" ចាស៎ ម្ចាស់តូចចេញទៅជាមួយលោកម្ចាស់តាំងពីម្សិលមកម្ល៉េះ មិនទាន់ឃើញត្រលប់មកវិញទេ"
" បាទ!អ៊ុំទៅធ្វើការច៎ុះ" ចប់ប្រយោគរាងសង្ហា ប្រញាប់ទាញសោរឡានចេញទៅភ្លាមៗបំណងទៅគឺរកប្រពន្ធហើយ។ខួរក្បាលរំពៃនឹកឃើញតែទឹកភ្នែករបស់រាងតូចនៅព្រឹកមិញនេះមិនឈប់ អារម្មណ៍របស់គេកាន់តែអាក្រក់ឡើងៗ បើប្រពន្ធកើតអីទៅគេច្បាស់ជាមិនលើកលែងអោយខ្លួនឯងឡើយ។
#condo
ទឺង!ទឺង
សម្លេងចុចកណ្ដឹងបំលឺឡើង ដាស់ស្មារតីនាយកំលោះហេយ៍ហ្គូ ដែលកំពុងក្រាបគេងនោះភ្ញាក់ឡើងមកតែម្ដង។ក្រា.ក!
" បងប្រុស?? " ហេយ៍ហ្គូរ ភ្ញាក់បន្តិចបន្ទាប់ពីលេចវត្តមានបងប្រុសភ្លោះរួមឪពុក នៅចំពីមុខខ្លួនបែបនេះ។" មកពីជប៉ុនវិញ ហេតុអីមិនទៅផ្ទះ?" យ៉ុនហ្គី ដើរចូលក្នុងបន្ទប់ធំទូលាយ ដែលជាកម្មសិទ្ធិរបស់ត្រកូលមីន ព្រមទាំងជ្រួញចិញ្ចើមចូលគ្នា ជាពិសេសគឺបន្ទប់ដូចសម្បុកជ្រូកនេះឯង។
" ហីយ៉ា... ខ្ញុំគង់តែទៅទេ គ្រាន់តែចង់រស់នៅម្នាក់ឯងប៉ុណ្ណោះ" នាយកំលោះចូលមកកាត់មុខអ្នកជាបង លើកហេតុផលមួយសម្រាប់យករួចខ្លួន។
" ឯងត្រូវមានរឿងដោះស្រាយជាមួយបង" យ៉ុនហ្គីហុចទូរសព្ទដៃព្រមទាំងវីដេអូ នោះអោយហេយ៍ហ្គូ មើល ។
![](https://img.wattpad.com/cover/345900833-288-k526695.jpg)
YOU ARE READING
បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)
Romanceសួរស្តីអ្នកអានជាទីស្រលាញ់។ ដោយសារតែទូរស័ព្ទអេតមីនខូច ធ្វើឱ្យរលុបបាត់អាខោនចាស់ ដូច្នេះហើយអេតមីននឹងបន្តរឿង បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់ នៅអាខោនមួយនេះ ចាប់ពីភាគ26-ឡើងទៅ។💕