ភាគទី33 : យើងបណ្ដេញឯងចេញ!!

399 36 0
                                    

    " បញ្ឈប់ការទាមទារចង់បានចំណាប់អារម្មណ៍ពីយើង ទៀត វាគ្មានបានផលឡើយ ចំជាឆ្កួតមែន" នាយស្រដីតែប៉ុណ្ណេះក៏ត្រលប់ដើរចូលទៅខាងក្នុងបាត់ទៅ បន្សល់ត្រឹមរាងកាយតូចស្ដើងដង្ហក់ដង្ហើមសឹងមិនដល់គ្នា។

   " អូនមីន...!? " បងជីលី រត់ចូលមកជួយលើកយ៉ាងលឿន បន្ទាប់ពីឃើញរាងតូចដួលនឹងដីយំសោកដូច្នេះ!

  " អ្ហឹក គាត់មកវិញហើយ ហុឹក យ៉ុន គេមកវិញហើយ ហុឹកហុឹក" ជីមីនដង្ហក់យំកាន់តែខ្លាំង ខណៈជីលីធ្វើអ្វីមិនបានក្រៅពីអោបលួងលោមប្អូន
ដោយក្ដីនឹកអាណិតជាពន់ពេក។
    ........

  " ទៅវិញ!! " យ៉ុងគី ស្រដីទៅកាន់កូនចៅដែលចាំខ្លួននៅចំណតឡានរួចជាស្រេច។

  " បាទ! ចៅហ្វាយ" ចប់ប្រយោគឡានសេរីទំនើប បោលចេញទៅយ៉ាងលឿនស្លេវ ។ ផ្ទៃមុខរាបស្មើរងាកមើលទៅទេសភាពទីក្រុងសេអ៊ូល ទាំងនឹកឆ្ងល់នៅក្នុងចិត្តពី មនុស្សម្នាក់ដែលមកអះអាងថាខ្លួនឯងជាប្រពន្ធរបស់នាយ?!

  " ហុឹស ជាពពួកឆបោកសមជាង!!" រាងសង្ហាអស់សំណើចចុងមាត់បន្តិច ខណៈនឹកឃើញពីសកម្មភាពមុននេះរបស់រាងតូចធ្វើអោយហួសចិត្ដមិនស្ទើឡើយ សង្ឃឹមថានឹងមិនជួបមនុស្សប្រភេទអញ្ចឹងទៀតទៅច៎ុះ។

    ថ្ងៃថ្មី
    រាងតូចគ្រងឈុតពណ៍ខ្មៅរឹបចេញរាងស្រលូនស្អាត បោះជំហានចូលទៅក្នុងក្រុមហ៊ុនផលិតកម្ម KYEntertainment  ។ ផ្ទៃមុខស្លក់បន្តិចមែនតែមិនបានធ្វើអោយអាប់អោនដល់សម្រស់ របស់គេឡើយ។

  [KY Entertainment ស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល វុិចតូរៀល]

  " អូនមីន បងខំតែខលទៅ ស្មានតែអូនមិនមកទេ " អ្នកចាត់ការ បោះដំណើរមករកកាយតូច ទាំងទឹកមុខញញឹមពព្រាយ ដ្បិតប្រសិនបើរាងតូចមិនមក ថតម៉ូដែល បន្តទេ គេប្រាកដជាអ្នកមានបញ្ហាត្រូវដោះស្រាយមិនខានឡើយ។

  " គឺខ្ញុំគេងខកតិចតួចប៉ុណ្ណោះ " ជីមីន ពោលកុហកមិនសម ភ្នែកគេបង្ហាញយ៉ាងច្បាស់ថាយប់មិញគេគេងយំពេញមួយយប់ទៅហើយ! ធម្មតាមនុស្សដូចជារាងតូចមិនងាយខកផ្ដេសផ្ដាសឡើយ!!?

  " Emm មិនអីទេ ពួកយើងឆាប់ទៅ"ជីលី យល់ពីស្ថានភាពជីមីនច្បាស់ទើបមិនចង់ដេញដោលច្រើន!

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now