ភាគទី36÷ចៃដន្យយើងមិនចូលចិត្តអ្នកណាខ្លួនងាយពេកនោះទេ!

446 46 1
                                    

   "ស្រលាញ់ឯង? ឯងមានអ្វីអោយយើងមកស្រលាញ់?"យ៉ុងគី

   "មានបេះដូងស្មោះទុកសម្រាប់ យ៉ុងគី វុិចតូរៀល" ជីមីនលើកដៃបេះដូង បង្ហាញទៅកាន់រាងក្រាស់ដែលចងចិញ្ចើមថ្មូ ចូលគ្នា ។ គេកើតឡប់ស្អីហ្នឹងបានចេះមកលេបខាយសម្ដីជាមួយនាយបែបនេះ?

   " មិនចេះខ្មាស់គេមែន " ថាចប់រាងសង្ហាក៏ក្រវីក្បាលដើរចេញទៅបាត់ទុកអោយនាយល្អិតឈរអស់សំណើចម្នាក់ឯង ព្រោះតែបានញ៉ោះអ្នកម្ខាងទៀតអោយខឹងនោះអី។

   " អាសូរណាស់ ខំទាក់លោកអគ្គនាយកប៉ុណ្ណឹងដែរ តែគាត់ដើរចេញ.." អ៊ុនជី តារាជើងចាស់ មានប្រជាប្រិយភាពមិនចាញ់ជីមីនប៉ុន្មានឡើយ។ ពួកគេទាំងពីរក៏មិនត្រូវធាតុគ្នាផងដែរ។

   " ក៏គ្រាន់បើជាងនាង តែមុខគេមិនមើលផង?! " ជីមីននី ពោលសម្ដី សម្លឹងមើលនាងពីក្បាលដល់ចុងជើង រកកន្លែងស្អាតក្នុងភ្នែកគេមិនបាន។

   " ឯងហ៊ានភ្នាល់ដែរទេ ផាកជីមីន!?"

   " ភ្នាល់? " រាងតូចជ្រួលចិញ្ចឹម មិនយល់ថានាងចង់លេងអ្វីជាមួយគេឡើយ។

   " ត្រូវហើយ ក្នុងរយៈពេល2ខែអ្នកណាញ៉ែលោកអគ្គនាយកបានមុនអ្នកនោះឈ្នះ! អ្នកចាញ់ត្រូវបោះចោលការងារជាអ្នកសិប្ប:របស់ខ្លួន..ឯងហ៊ានទេ?" អ៊ុនជី ញញឹមមានភាពជឿជាក់ខ្ពស់ថាខ្លួនឯងនឹងឈ្នះ ព្រោះតែនាងជាមនុស្សស្រីមិនមែនមនុស្សប្រុសដូចជាជីមីនឡើយ នាងប្រាកដជាមានអនុភាពជាងមិនខានទេ។

   " នាងកំពុងតែចង់លេងហ្គេមជាមួយខ្ញុំអញ្ចឹងហ្ហេស? "

   " ឬមួយក៏ឯងខ្លាចហ្គេមមួយនេះ?"

   " ហុឹសខ្ញុំព្រមក៏បាន តែនាងត្រូវដឹងថា ខ្ញុំជាហ្គេមមរណ: បើនាងចង់លេងហើយ នាងមិនអាចបញ្ឈប់វាបានឡើយ ក្រៅពីខ្ញុំ" ជីមីន

   ភូមិគ្រឹះវុិចតូរៀល
   រាងមាំបោះជំហានធ្ងន់ៗចូលមកខាងក្នុងផ្ទះដ៏ធំល្វឹងល្វើយ ខណៈរាងចំណាស់អង្គុយអានកាសែតតាមទម្លាប់ តែក៏ត្រូវងាកមកផ្ដោតនឹងវត្តមានរបស់កូនប្រុសចិញ្ចឹមខ្លួនវិញ÷

  " ការងារយ៉ាងម៉េចហើយដែរ យ៉ុង!?"

  " ដំណើរការល្អធម្មតាទេប៉ា" យ៉ុងគីដាក់ខ្លួនអង្គុយក្បែរលោកវុិចតូរៀល ព្រោះមុននេះគាត់បានទាក់ទងទៅថាមានរឿងចង់និយាយជាមួយនាយផង។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now