ភាគទី37÷ខ្ញុំមិនល្ងង់ សម្លាប់ខ្លួនងាយៗទេ!

392 39 0
                                    

    " លោកទេដែលឆ្កួតនោះ វាជាសិទ្ធិរបស់ខ្ញុំ រាងកាយរបស់ខ្ញុំ ខ្ញុំចង់អោយអ្នកណាមើល អ្នកណាឃើញក៏បាន ព្រោះតែខ្ញុំខ្លួនងាយដូចជាលោកនិយាយនោះអី ដូច្នេះកុំមកខ្វល់!!! យកអាវលោកទៅវិញទៅ អរគុណសម្រាប់សន្ដានចិត្ដល្អ " ទឹកថ្លាយង់ស្រក់ម៉ាត់ៗ សម្លឹងទៅកាន់រាងខ្ពស់ ដោយក្ដីសោកសៅនឹងអស់សង្ឃឹមនៅក្នុងចិត្ត ខណៈអាវធំមុននេះ ត្រូវបានហុចដល់ដៃម្ចាស់ដើម។

    " តាមចិត្ត! " យ៉ុងគីជ្រើសមិនខ្វល់ខ្វាយច្រើន ក៏ទទួលយកអាវរបស់ខ្លួនមកវិញ ទាំងមិនសម ដ្បិតតែមុននេះចិត្តជំនះមកពីណាមិនដឹងវាហាក់កម្រោលចូលនៅពេលឃើញអ្នកចំពោះមុខបញ្ចេញសាច់សរខ្ចីនៃរាងកាយមួយនេះអោយអ្នកដទៃបានឃើញក្រៅពីនាយ។

   "....." ទឹកភ្នែកស្រក់ខណៈម្ចាស់រាងកាយឈរថ្មឹង បន្ទាប់ពីរាងក្រាស់បោះដំណើរចាកចេញទៅដោយមិនស្រណោះ។

 "បងចិត្តដាច់ណាស់!..យ៉ុនហ្គីពីមុន បាត់ទៅណាហើយ ហេតុអ្វីក្រសែភ្នែកដែលបងមើលអូនពេលនេះមិនដូចពីមុន...អ្ហឹក អូនឈឺចាប់ណាស់បងដឹងដែរទេ!?" សំណួរសែនអួលដើមករ បានត្រឹមបំលឺក្នុងដួងចិត្ដ ទាមទារចង់បានទំនាក់ទំនងស្នេហាដែលធ្លាប់ទទួលបានពីមុនមកវិញ ប៉ុន្តែពេលនេះក៏បានផ្លាស់ប្រែគ្រប់យ៉ាង ឬមួយក៏នេះមកពីកំហុសគេខ្លួនឯងមែនទេ?

អ្ហឹក អូនឈឺចាប់ណាស់បងដឹងដែរទេ!?" សំណួរសែនអួលដើមករ បានត្រឹមបំលឺក្នុងដួងចិត្ដ ទាមទារចង់បានទំនាក់ទំនងស្នេហាដែលធ្លាប់ទទួលបានពីមុនមកវិញ ប៉ុន្តែពេលនេះក៏បានផ្លាស់ប្រែគ្រប់យ៉ាង ឬមួយក៏នេះមកពីកំហុសគេខ្លួនឯងមែនទេ?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

   រាងតូចច្រលឹង ជូតទឹកភ្នែកស្អាត ដើរចេញពីបន្ទប់ទូលាយមួយនេះ រហូតមកដល់ចំណតឡាន!

  "ក្នុងរយៈពេល2ខែអ្នកណាញ៉ែលោកអគ្គនាយកបានមុនអ្នកនោះឈ្នះ! អ្នកចាញ់ត្រូវបោះចោលការងារជាអ្នកសិប្ប:របស់ខ្លួន..ឯងហ៊ានទេ?"
 
  ប្រាណតូចឈប់ទ្រឹងបន្តិច នឹកគិតដល់ការភ្នាល់គ្នារវាងគេនឹងអ៊ុនជីភ្លាមៗ ។ តើនាងនឹងធ្វើអ្វី ដើម្បីយកឈ្នះគេទៅ? ចុះយ៉ុងគីវិញអាចនឹងចាញ់ការល្បួងរបស់ស្រីម្នាក់នោះឬយ៉ាងណា?! គ្រាន់តែគិតក៏ធ្វើអោយជីមីនឈឺក្បាលមិនស្ទើរដែរ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now