ភាគទី41 :មិនបាច់បារម្ភពីយើងទេ..របួសក្រៅបេះដូងប៉ុណ្ណោះ

461 47 0
                                    

  ត្រឡប់ទៅមុននេះ..

   រាងតូចសំយ៉ុងកាយតាមខ្សែររ៉តចុះមក ខណៈកែវភ្នែកជាច្រើនកំពុងតែត្របាញ់មករកតារាជួរមុខលំដាប់ប្រទេសមួយរូបនេះ សឹងតែអត់ដង្ហើមទៅហើយម្នាក់ៗ។ ជីមីននីបិតភ្នែក បណ្ដែតរាងកាយ នៅលើទីខ្ពស់ បេះដូងលោតផឹបៗ ទម្លាក់ខ្លួនរហូតមកដល់ខាងក្រោម សម្លេងទះដៃក៏លាន់បំលឺឡើង!!

   សម្រស់សែនលេចថ្លូររបស់គេធ្វើអោយគ្រប់មនុស្សដែលចូលរួមនៅទីនេះលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ!
ជំហានជើងតូចបោះដើរទៅមុខនៅលើឆាក ខណៈស្រាប់តែមានហេតុការមិនស្រួលភ្លាមៗ ធ្វើឱ្យជីមីនបង្អាក់ដំណើរទ្រឹងមួយកន្លែង÷

   " មា..មានរឿងអី? " រាងតូចងើយមើលលើបន្តិច!ស្របពេលអ្នកនៅខាងក្រោម ខំប្រឹងស្រែកហៅគេគ្រប់គ្នា
រីឯជីលីដែលកំពុងស្លន់ស្លោស្រាប់តែមានបំណងរត់មករកគេដល់លើឆាក..

   " អូនមីន... ប្រយ័ត្ន!!! "ជីលី

   គ្រាំង~~ អាយ៎!!!!
   ដែកខាងលើចាប់ផ្ដើមធ្លាក់ចុះមក ធ្វើឱ្យម្នាក់ៗហាក់ភ័យភើតពោះ កាលបើរាងតូចអោនមុខចុះលើកដៃរង ទាំងភ័យខ្លាច ជាពន់ពេក។

    ប្រូស!!!
  ប្រាណតូចដួលខ្ពោកទៅលើកម្រាលភ្លាមៗ ខណៈមានកាយរបស់អ្នកចាត់ការរត់ត្រដរមកក្រាបពីលើរាងតូចជាប់ ការពារមិនអោយមានគ្រោះថ្នាក់ឡើយតែនៅតែមិនបាន១០០ភាគរយនោះទេ។

  " អ្ហឹក..បងជ..ជីលី? " ជីមីនទឹកភ្នែកសស្រាក់ ដង្ហើយហៅឈ្មោះអ្នកចាត់ការរបស់ខ្លួន ពោរពេញដោយការបារម្ភ។ដៃតូចកម្រើកមិនចង់រួច ព្រោះតែដែក ធ្លាក់មកសង្កត់ត្រូវ..បណ្ដាលអោយឈឺចាប់ជាខ្លាំង។

  " អឹក៎ បងមិនអីទេ "ជីលី ទម្លាក់ខ្លួនចេញពីរាងល្អិតវិញ នេះកុំតែគេមាឌធំទេទើបអាចទប់ទល់ជាប់បែបនេះ បើត្រូវលើជីមីនទាំងអស់វិញមិនដឹងថាទៅជាយ៉ាងណាទេ។
  លុះដល់ប៉ុន្មាននាទីក្រោយទើបមានក្រុមការងារជាច្រើននាំគ្នារត់ចូលមកជួយ ម្នាក់ៗឆ្លេឆ្លា ជាពិសេសគឺរាងតូចភ័យដកដង្ហើមសឹងមិនដល់គ្នា ទោះដឹងថាអ្នកចាត់ការមិនបានកើតអ្វីធ្ងន់ក៏គេនៅតែតក់ស្លុតដដែរ រហូតមួយសន្ទុះទើបរសាយទៅវិញ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now