#ល្ងាចឡើង
ខាងនេះៗ! : Earth
កំពុងតែនាំគ្នាដើរទាំងក្រុម ភីEarthក៏បក់ដៃហៅក្មេងៗអោយមកទីនេះ
អូហ៊ូ នេះភីសុទ្ធតែប្តូរឈុតទៀតណ៎ : Prom
ត្រូវហើយពួកគាត់នេះមានមួយឈុតតែម្តងខាងខ្ញុំវិញគោក្របីជាគ្នា
អឺ គឺភីលេងរាល់តែល្ងាចនឹងចឹងហើយបានមានតាមកាតាបរាល់ថ្ងៃបែបនឹង: Pond
តែថា អាវភីPondនឹងភីPhuwin ដូចជាខុសគេម៉ែនអត់គ្នាយើង?: Fourth
ការពិតក្មេងៗនេះក៏ដឹងហើយតែអានិស្ស័យញោះបងបេះចោលមិនបានទេ
អាក្បាលឯងនេះ ! : Phuwin មិនត្រឹមតែនិយាយគេលូកដៃមករកដាក់ក្បាលFourth គ្រប់គ្នានាំគ្នាសើច
ចុះSatang ?: Mix
គ្រប់គ្នាស្ងាច់បន្តិចហើយ Fordក៏និយាយ
គឺវាមានរវល់នៅផ្ទះនឹងណាភី មិនបានមកលេងទេ: Ford
Hmm ចឹងហ៎ : Phuwin
បែបនឹងក៏បានមិនអីទេ : Earth
តែភីគ្នាភី មានតែ4នាក់នឹងចឹងខ្ញុំមិនបាច់លេងទេ : Fourth
នៅតារាងក៏ឃើញតែ p'pond p'phuwin p'earth នឹងp'mix ហើយខាងគេវិញក៏មានគ្នាលើសចឹងត្រូវដកអោយវាស្មើគ្នា
អ្នកណាថា? : Gem
Fourth រៀបនឹងដើរចេញទៅហើយសំឡេងមួយក៏ហោះកាត់បង្អាក់ដំណើរគេ គ្មានអ្នកណាទេគឺGemini ហៅអាGemនឹងហើយ
Aww ភឿនអោយលឿនប្អូនមកចាំយូរហើយ: Phuwin
Phuwin ស្រែកតឿនមិត្តថ្មីថ្មោងម្នាក់នេះអោយមកលឿនៗ ប្រាប់ថាទៅដូរអាវមួយភ្លេចនេះចង់1ម៉ោងហើយ
4ឯណាFourthនេះមួយទៀត 5ល្មម: Mix
Winnny ដែរឈរធ្មឹងក៏មើលមុខFourth
យកកាតាបទៅទុកទៅ អាFourth: Winny
Hmm : Fourth គេក៏ដើរទៅយកកាតាបទុក
ភីនេះបងប្អូនភ្លោះម៉ែន? : Prom
ម៉ែនហើយមុខក៏ដូចអាវក៏ឈ្មោះតែមួយ : Captain
ភ្លោះ តែឪម៉ែខុសគ្នា: Phuwin
Prom នឹង Captian លេងម៉ាត់ឈប់និយាយបន្ទាប់មកក៏ចាប់ផ្តើមលេងទាំងអស់គ្នា
Fourth ឡើងទៅលើទៅ: Winny គេបណ្តើរបាល់មកជិតភឿនហើយស្រែកប្រាប់
Fourthក៏រត់ទៅលើ ចំពេលគេរវល់តែមើលបាល់ក៏ទៅបុកនឹងផែបខ្នងមនុស្សម្នាក់
សុំទោសភី: Fourth
និយាយតែប៉ុណ្ណឹងក៏រត់ចេញទៅតព្រោះគេស្មានតែPhuwin អ្នកណាទៅដឹងថាជាGemនោះ
ស្អីគេភី? ហុឹសអាក្មេងនេះបុកយើង2ដងហើយតែមុខក៏មិនមើលខាំមើលណា: Gem
ថាហើយក៏រត់សំដៅទៅ Fourthដែេកំពុងបណ្តើរបាល់ទៅ goal
បុ័ង !
អូយ ភីwin :Fourth
Fourthនិយាយហើយសំលឹងទៅផែនខ្នងដែរសរសេរឈ្មោះPhuwin នេះប៉ះគ្នា2ដងហើយ គេមិនដឹងថានេះជាGemទេ មិនដឹងថាអ្នកបណ្តើមបាល់មុននេះមិនម៉ែនជាPhuwin
យ៉ាងមិចហើយ Fourth : Phuwin កំពុងដង្ហក់ខ្យល់ដើរមួយៗPhuwinក៏រត់មកច្រត់ស្មាFourthធ្វើអោតសមីខ្លួនភ្ញាក់ដូចខ្មោចលងនេះ គេទើបឃើញគេរត់នៅមុខមុននេះ មើលទៅមុខក៏ឃើញថាគេកំពុងដណ្តើមបាល់គ្នាជាមួយWinnyនឹងអ្នកផ្សេងទៀត
នេះភី ?: Fourth
នោះភឿនភី អាGemទេ: Phuwin
តែប៉ុណ្ណឹងគេក៏រត់ទៅរកបាល់ជាមួយអ្នកផ្សេងបាត់
អឺ : prom
ហូ អូយណាស់ភឿន : Winny រត់មកទះដៃគ្នាជាមួយProm ពេលគេសុតចូលទីបានមួយគ្រាប់
គ្រប់គ្នាក៏បន្តរលេងទៀតរហូតដល់រាងល្ងាចបន្តិចទើបឈប់ ម្នាក់ៗអង្គុយបង្ហក់ព្រោះហត់
អួយ និយាយអោយត្រង់ណាភីខ្ញុំមើលភីនឹងពួកម៉ាកភីច្រឡំគ្នា: Ford
អឺខ្ញុំក៏ចឹងដែរភី : Prom
ហាសហា អ្នកណាក៏ថាដែរ តែភីនឹងវាមិនដូចគ្នាទេអានេះវាគរ: Phuwin
មិនត្រឹមតែនិយាយតែនៅយកដៃទៅរុញក្បាលGemទៀត Gemមិនម៉ាត់នៅរក្សាសភាពស្ងាត់ធម្មតាគ្រាន់តែញញឹម
អឺ ភីក៏ខ្លាចថាថ្ងៃណាមួយអាPondវាច្រឡំអាGemថាជាPhuwinតាស : Mix
និយាយហើយគ្រប់គ្នាក៏សើច គ្រាន់តែគិតក៏ល្អមើលដែរ
ក៏ច្រឡំហើយមុននេះ : Pond
ស្អីគេ? : Phuwin
Er ក៏អាវដូចគ្នាហើយមុខដូចគ្នា ចាំងថ្ងៃមើលមិនដឹងទេ: Pond
ហែង: Phuwin
ណេ!!: Earth
អូយគ្រាន់តែមើលច្រឡំ : pond
Pondប្រញ៉ាប់លួងPhuwinមិនចឹងដាច់ក្បាលដាច់ក្រទុយហើយ
អើរ អានឹងហើយ : Phuwin
ព្រុយ
ចប់តែមួយម៉ាត់ដើរទៅបាត់
នាំរឿងហើយហែងអាGem : Pond
ឈប់ អញបានធ្វើស្អីខុស? : Gem
ពាក្យដំបូងដែរពួកក្មេងមុខស្មឺបានលឺពីម៉ាត់Gem
អញមិនដឹង Phuwin ចាំផង: Pond ថាហើយក៏រត់ទៅតាមPhuwin ដែរដើរលឿនញ៉ាប់ស្មេរនោះបាត់ទៅ
គាត់ខឹងគ្នាហីភី? : Prom
ភូស!
អួយអារបល់ : Prom
Er ហែងមិនមើលហីនឹងគេកំពុងលេងបិតពួនម៉ែន? : Captian
គ្មានអីទេ Phuwinងរតែមួយម៉ោងអីគឺបាត់ហើយវាតែប៉ុណ្ណឹង: Mix
អាឈ្លើយ : prom ជេេទៅកាន់Captian ដែរវៃក្បាលគេមុននឹង
Emm តែភីថាមានអ្នកខ្លះឈ្លើយជាងនឹង : Gem
និយាយហើយសម្លឹងមុខFourth រួចក៏ងើបឈរ
តោះគ្នាយើងទៅផ្ទះ: Gem គេនិយាយទៅកាន់EarthនឹងMix
ឈប់សិន នេះបានន័យថាមិច : Fourth
ក៏បានន័យថាមានក្មេងខ្លះឈ្លើយជាងនឹង: Gem គេមិនត្រឹមតែនិយាយតែក៏អោនមកមុខ អោយស្មើកម្ពស់នឹងFourth ញញឹមចុងម៉ាត់ហើយក៏ដើរទៅ
ភីទៅមុនហើយណា : Earth
ចាំលើកក្រោយលែងទៀត: Mix
បន្ទាប់មកពួកគេក៏នាំគ្នាទៅអស់
អាFourth គេថាអោយហែង?: Winny
ហែងអត់បើកភ្នែក?: Fourth
អានេះ អញក៏សួរ : Winny
ចាំមើលស្អែកអញបបួលភីPhuwin លេងម្តងទៀតទាត់អោយបាក់ជើងម្តង: Fourth
យ៉ាអានេះបានជាភឿនអញ: Winny
ហាសហាសៗៗ : Fourth/Winny
Aww អាtang តាស: Ford និយាយហើយក៏ចង្អុលទៅជ្រុងម្ខាងទៀតឃើញស្រមោងមនុស្សម្នាក់កំពុងដើរចេញទៅយ៉ាងលឿន
Winny ងាកមើល តែក៏មិនបាននិយាយអី
អឺ វាម៉ែនតាស មិចក៏វានៅនឹងក្រែងថាមានរវល់ទៅផ្ទះមុនមិនចឹង?: Captain
អើយម៉ោនាំគ្នាទៅផ្ទះ: Winny ថាហើយក៏ដើរទៅយកកាតាបមុនគេមុនឯងបាត់ទៅ បន្ទាប់មកគ្រប់គ្នាក៏បំបែកគ្នាទៅផ្ទះរាងខ្លួនទៅ
Pov Winny : ខ្ញុំជិះម៉ូតូមកផ្ទះវិញតាមផ្លូវរាល់ដងតែគ្រាន់ថ្ងៃនេះរាងជ្រេម៉ោងតិច តាមផ្លូវខ្ញុំមានអារម្មណ៍ថាមានម៉ូតូ2កំពុងតាមខ្ញុំពីក្រោយមិនឈប់ដល់ផ្លូវបត់វាក៏បត់មកផ្ទះដែរខ្ញុំប្រញាប់បន្ថែមល្បឿនព្រោះស្ថានការណ៍មើលទៅដូចមិនសូវស្រួលតែថាស្រាប់តែមានម៉ូតូមួយមកកាក់មុនម៉ូតូខ្ញុំ
សួរស្តីសម្លាញ់: Man 1
ម្នាក់ក្នុងចំណោមគ្នាវា2នាក់និយាយមកកាន់ខ្ញុំ តាមខ្ញុំចាំវាជាសង្សាម្នាក់ស្រីដែរខ្ញុំធ្លាប់មានរឿងជាមួយនោះ ការពិតវាមិនចម្លែកទេវារឿយៗពួកវាក៏តាមមករករឿងខ្ញុំគ្រាន់តែមិនម៉ែនបែបតាមផ្លូវក្បែរផ្ទះអីបែបនេះ
អៅ សម្លាញ់ចាំយើងមិនបានរឺយ៉ាងមិចហា: Man 1
ពួកហែងមានការអី: Winny
អូៗ កុំអាលៗ : Man 2
គឺអញមានមិត្តថ្មីចង់មកណែនាំនឹងណា នោះ! : Man1 វានិយាយហើយក៏សើចដាក់អា2នាក់លើម៉ូតូក្រោយទៀត
អញមិនចង់ស្គាល់ទេ ជៀសផ្លូវអញ អញត្រូវការទៅផ្ទះ: Winny ថាហើយខ្ញុំក៏រកកាច់សោរម៉ូតូតែអាម្នាក់នោះវាលឿនមកដកសោរម៉ូតូខ្ញុំបានមុន
ប្រញាប់ទៅណាអោយមិត្តអញស្វាគម៍សិនម៉ោ: Man 2
ផាំង !
ថាតែប៉ុណ្ណឹងវាក៏ដាល់ខ្ញុំមួយដៃ ស្មើធ្លាក់ពីលើម៉ូតូម្នាក់ទៀតរកដាល់ខ្ញុំទៀត តែខ្ញុំក៏ស្ទុះពីលើម៉ូតូគេចទាន់ហើយទាត់ទៅវាវិញ
អូហូ សម្លាញ់នេះចេះក្បាច់ថ្មីផងហេស ពួកហែងចូលដាក់វាម៉ោ: Man1
ចប់សំដីពួកវាក៏ព្រួតគ្នាមកវាយខ្ញុំកម្លាំង4នាក់ ខ្ញុំបានខ្លះៗរហូតដល់វាដាល់ចំពោះខ្ញុំចង្គុង់ខ្ញុំស្រុតចុះចុកដល់ចុងដង្ហើម ពួកវាក៏ព្រួតមកថែមមិន
លែងវាអោយខ្លាំងតែម្តងទៅ: Man2
នេះជាសំដីចុងក្រោយដែរខ្ញុំលឺ ហើយមុនដឹងថាវាបន្តរដល់ពេលណាទេ ខ្លួនខ្ញុំស្ពឹកភ្នែកចាប់ផ្តើមទន់ក៏សម្លប់បាត់ទៅ...
កាត់មកFourth វិញ :
មកដល់ផ្ទះថ្ងៃនេះម៉ាក់ប៉ាមិននៅទេ ខ្ញុំប្រញ៉ាប់យកតាកាបទុកហើយចុះមកចៀនពងទា ខ្ញុំលេងបាល់ហត់ហេវសឹងស្លាប់ហើយចៀនរួចរាល់ក៏ដួសបាយញាំ ស្រាប់តែនឹកឃើញអាបុិកនោះរឿងដែរថាខ្ញុំឈ្លើយ ឈប់សិនខ្ញុំដែរទៅនិយាយជាមួយវាពីពេលណា? រឺមួយអាWinវាយកឈ្មោះខ្ញុំទៅធ្វើអី គិតបានដល់ចំណុចនេះដៃក៏រហាស់ចុចទៅលេខអាWin
តឺត .......
តឺត .......
លេខទូរស័ព្ទដែរលោកអ្នកកំពុងហៅពុំមានការឆ្លើយតបទេ!
ខ្ញុំក៏សាកចុចតេទៅម្តងទៀត
តឺត...... ដរដែរគឺគ្មានអ្នកទទួលខ្ញុំមិនឆ្ងល់ច្រើនក្រែងល៎វារវល់ដេកព្រោះអានេះកំពូលដេកណាមួយវាក៏លេងបាល់ហត់បែវដេកបាត់ហើយមិនដឹង មិនខ្វល់ច្រើនក៏យកចានបាយទៅទុកហើយឡើងទៅរៀបចំខ្លួន
ម៉ោង8យប់
ទឹង !
អេ ពួកឯង: Nannie
ឆាតក្នុងGpលោតមកខ្ញុំក៏ចូលមើល
ស្អីគេ: prom
គឺអញបានFacebook ក្រាស់ហែងមកហើយ: Nannie
ឆាតនេះលោតមកជាប់ជាមួយMentionឈ្មោះអាwin
តែមួយសន្ទុះហើយមិនឃើញវាចូលមើល
វាអត់Online ទេ: Ford
ងាប់បាត់ហើយដឹងបានមិនចូលមើល?: Nannie
ខ្ញុំចាប់អារម្មណ៍ថាអាWinមិនដែរបែបនឹងទេ
អេ មានអ្នកណាទាក់ទងវាបានអត់? អញតេទៅវាមិនលើកទេ: Fourth
អញថាហើយថា វាងាប់បាត់ហើយ: Nannie
Nannie😤😤😤😤: Fourth
អញនិយាយលេងលែងបានហើយព៎: Nannie
ក៏អញតេវាមិនលើកម៉ែន: Fourth
ហែងកុំឆ្ងល់វាដេកហើយមើលទៅ : Ford
អឺរឺក៏វាឈ្លោះជាមួយអាTang មិនចូលមើល: Captian (Mention satang)
.....មិនចូលមើល.....
ខ្ញុំក័តេទៅអាtang ចង់ដឹង
តឺត... អាឡូ: Satang
អាtang ហែងឈ្លោះជាមួយអាWinម៉ែន? : Fourth
Hmm : Satang
រឿងស្អីទៀតហើយ បានដល់ថ្នាក់អញតេវាមិនលើក: Fourth
អញមិនដឹងអញមុនបាននិយាយជាមួយវាតាំងពីយូរហើយ: Satang
តាំងពីយូរ? វាមិនម៉ែនទើបឈ្លោះគ្នាមិញទេ?
អញចង់បានន័យថាមុននេះហែងមានឈ្លោះគ្នាអត់? : Fourth
អត់ទេ: Satang
អញតេទៅវាមិនចូលឆាតក៏មិនមើលតាំងពីល្ងាចវើយ : Fourth
អញមិនដឹងមិនម៉ែនរឿងអញ ប៉ុណ្ណឹងបានហើយបាយ: Satang
ទឺត!
និយាយចប់ក៏ចុចបិទទៅ ខ្ញុំក៏សាកតេទៅម្តងទៀតតែវាក៏នៅតែមិនលើក
ចាំមើលណាហែងស្អែកអញខោកម៉ង់ ប្រើទូរស័ព្ទដូចអត់ទូរស័ព្ទ: Fourth ទម្លាក់ទូរស័ព្ទចុះខ្ញុំក៏បកសៀវភៅមើលលំហាត់សល់ៗ
Pov satang : បិទទូរស័ព្ទពីFourth ហើយខ្ញុំក៏មិនគិតអីច្រើន តែថ្ងៃនេះខ្ញុំមិនបានតាមអាWinទៅផ្ទះទេ រាល់ដងខ្ញុំឧស្សាហ៍ជិះតាមវាណាស់តែដោយសារខឹងរឿងថ្ងៃមិញខ្លាំងខ្ញុំសម្រេចចិត្តឈប់ខ្វល់ពីវា តែ.... រឺមួយពួកនោះធ្វើបាបវាទៀតហើយ? គិតដល់ត្រឹមនេះខ្ញុំក៏ទាញទូរស័ព្ទចុចឈ្មោះអាWinដែរsave ថាអាលិប
តែចុះបើវាលើក? ខ្ញុំមានហេតុផលអីត្រូវថោកទៅតេរកវា? យ៉ាងណាវាក៏និយាយថាគ្មានខ្ញុំបែបនេះល្អ ប្រហែលវាមិនបានកើតរឿងអាក្រក់ដូចខ្ញុំគិតទេវាអាចរវល់ជាមួយក្រាស់វាទើបមិនរវល់នឹកនាដល់មិត្ត គិតដល់ត្រឹមនេះក៏ទុកទូរស័ព្ទចុះវិញ
ចាំណាអាTangវាមិនសប្បាយដែរមានហែងជាមិត្ត: Satang ខ្ញុំនិយាយប្រាប់ខ្លួនឯងហើយក៏ដើរទៅយកទឹកផឹក
តឹង ..... សារមួយលោតឡើងក្នុងទូរស័ព្ទដែរកំពុងទុកចោលចេញពីក្នុងGp មក
ពួកហែងអាwinមានរឿង វានៅពេទ្យ: Fourth
.
.
.
.
.
.
.
To be continue
Thanks for your reading 📖♥️
Hope you enjoy it 🥰
Admin : Ta Ta
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!