Ep:41 អញស្លាញ់ហែង

295 35 8
                                    

Love has no gender ♥️
Ep:41
.......តភាគ......
Winny ទម្លាក់ទូរស័ព្ទចុះងាកមើលមុខSatang ......
អញដេកក្រោមក៏បាន! : Satang គេនិយាយហើយក៏សម្លឹងហើយចង្អុលទៅសាឡុងក្បែរនោះ Winny ក្តៅឆេវតែម្តងយីអារបល់យ៎នេះអញធ្វើប៉ុណ្ណឹងហើយវានៅចឹងទៀត
ក៏បានតាមចិត្តហែង! : Winny ថាហើយក៏ដើរទៅទាញយកកាតាបឡើងទៅលើបាត់ធ្វើដូចនេះជាផ្ទះខ្លួន
គ្រាំង!
សំឡេងទាញបិទទ្វារមួយទំហឹងគ្រាន់តែលឺក៏ដឹងថាអ្នកបិទវាមួរម៉ៅក្តៅក្រហាយអីបែបនឹង
ភ្រាវ!
យកម៉ូតូចូលផ្ទះផង! : Winny គេអើតក្បាលចេញមកគប់សោរចុះមកក្រោមអោយSatangហើយក៏បិទទ្វារវិញ
Satangមិនម៉ាត់គេដើរទៅយកសោរបញ្ចូលម៉ូតូទុកក្នុងផ្ទះរួចរាល់ក៏ឡើងទៅលើ
តុកៗ!
សំឡេងគោះទ្វារព្រោះថាភ្ញៀវខាងក្នុងនេះសុទ្ធតែកិបកន្លឹះធ្វើដូចនេះជាបន្ទប់ខ្លួន
អាWin! : Satang
ក្រេក.......
គេដើរមកបើកទ្វារហើយក៏ដើរលឿនស្លេវទៅលើពូកទាញពួយគ្របជិតផុតក្បាលបាត់ Satangសម្លឹងមើលWinnyបន្តិចរួចក៏ដកដង្ហើមធំ គេបើកទូរយកភួយខ្នើយហើយខោអាវរួចក៏ចុះទៅក្រោមវិញបាត់
ក្រិប!
គ្រាន់តែសំឡេងទ្វារបិទភ្លាមWinnyក៏លិចក្បាលចេញពីពួយមកវិញ
អាគីបាញ់! គ្រាន់តែដេកត្រង់នេះវាយ៉ាងមិច ក្តៅណាស់អញ: Winny និយាយរួចដើរជើងតូចៗក៏បោះពួយចូលបន្ទប់ទឹកបាត់
#កាត់ទៅSatang
គ្រាន់តែឃាត់អញបន្តិចថា.... អាTangដេកនៅលើជាមួយគ្នាមក! តែប៉ុណ្ណឹងអញក៏ដេកហើយអាwinមិចក៏មិនឃាត់អញ: Satang គេនិយាយបណ្តើររអ៊ូបណ្តើរពេលកំពុងរៀបចំកន្លែងដេក ហើយនេះមកដេកស្អីម៉ោង6នេះ! ព្រះហើយខ្មាស់ខ្មោចណាស់មិនទាន់ថល់ម៉ោងខ្មោចចេញលងផង
មិនម៉ែនមិនចង់ទេតែស្មានចិត្តវាមិនត្រូវម្តងវាក៏ចេះម្តងក៏ចុះអ្នកណាទៅប្រាកដកើត មុននេះក៏ធ្វើដូចខ្ពើមរអើមបន្ទាប់មកក៏អក់មកថើប
អួយឈឺក្បាលណាស់!
បែរទៅនាយច្រម៉ក់ក្បាលខូចយើងវិញនិយាយពីថាបញ្ចេញកំហឹងដោយការងូតទឹកគឺចាក់មកសឹងអស់ទាំងដបតែម្តងដុះៗអោយវាអស់ខ្អែលពីខ្លួន ចេញមកវិញក៏មិនឃើញអាឡប់នោះមកក្នុងបន្ទប់គេដើរទៅទ្វាររួចក៏បង្ហើបវាតិចៗអើតចេញទៅមើលខាងក្រោមឃើញSatangដេកចុចទូរស័ព្ទ
អាចោរចង្រៃអាចោរចុកក្អួត! : Winny
ខឹងគេមួរម៉ៅម្នាក់ឯងសឹងស្លាប់គេមកចុចទូរស័ព្ទធ្វើមិនដឹងអន់ចិត្តណាស់ អន់ចិត្តពិតម៉ែន បេះដូងតូចដែរកំពុងមួរម៉ៅក៏ចាប់ផ្តើមទន់ទ្រាយខឹងដល់ថ្នាក់ចង់យំតែយំមិនចេញ ចង់ស្រែកជេរបញ្ចោរគេតែក៏ជេរមិនកើតតឹងទ្រូងណាស់លោកអើយ! គេចូលមកបន្ទប់វិញទាញខ្នើយមកគ្របមុខរួចស្រែកក្នុងខ្នើយមិនចង់អោយលឺសំឡេងដល់ក្រោមWinnyយំដោយតឹងទ្រូងបំផុតគឺខឹងគេ!
#កាត់ទៅSatang
វិធីអោយគេបាត់ខឹង!
ដៃមានសរសៃរសរសេរអក្សរចូលGoogle រកមើលវិធីធ្វើអោយគេបាត់ខឹងព្រោះគេតាមមិនទាន់Winnyមិនដឹងថាត្រូវធ្វើមិចបើមនុស្សវាម្តងក៏ល្អម្តងក៏មិនកើត កំពុងតែចុចៗក៏លឺសំឡេង....
អ្ហា!!!!
ស្រែកមួយទំហឹង គេងាកមើលសឹងបាក់ករសំឡេងចេញពីបន្ទប់មកSatangទម្លាប់ទូរស័ព្ទចុះស្ទុះទៅខាងលើបើកទ្វារយ៉ាងទាន់ហ័ន
អាWin! :Satang បើកទ្វារទៅក៏ឃើញWinnyកំពុងទ្រោបមុខចូលខ្នើយខ្លូនញ័រៗ
អាWinហែងកើតអី? : Satang គេមិនត្រឹមនិយាយហើយក៏ចូលទៅទាញWinnyចេញមក
ចេញពីអញ! តែមេឃរាំងស្មើរណាអញទៅភ្លាមហែងចាំមើលទៅ! : Winny
ខឹងណាស់ ខឹងគេចង់ស្លាប់វាទៅចុចទូរស័ព្ទឆាតជាមួយម្នាក់នោះមិនដឹង! អឺត្រូវហើយវាក៏ស្រឡាញ់គេមកច្រើនឆ្នាំហើយរឿងអីមកត្រូវខ្វល់រវល់នឹងខ្លួនត្រឹមមនុស្សឈ្លោះគ្នាព្រឹកល្ងាច
អាWin....: Satang
ចេញពីអញ! ទៅឆាតជាមួយគ្នាទៅ ឆាតអោយបាត់ទៅ: Winny
ដៃតូចៗទាញបោចSatangចេញពីខ្លួនពេលដែរគេមកចាប់ខ្លួន
ឆាតស្អីហែងទៀតហើយ! : Satang នេះអត់ដឹងរឿងម៉ែន ឆាតស្អីវាមនុស្សនៅក្រោមម៉ាងៃហើយ
អញស្អប់ហែង! អញស្អប់! ស្អប់!!!!! : Winny
នាយតូចស្រែកមួយទំហឹងទាញSatangចេញហើយក៏សង្គប់លើគេស្រែកអស់សំឡេងពីពោះ Satangគាំងនិយាយអត់ចេញព្រោះគេតាមអត់ទាន់ដឹងត្រឹមថាមិនយល់អីទាំងអស់
អញស្អប់! :Winny
Satangមិនម៉ាត់មិនតរគេសម្លឹងទៅWinnyមិនដាក់ភ្នែក
ហែងចង់វៃអញរឺ? ដាល់អញក៏ដាល់មក! : Satang សំឡេងស្រាលៗដូចគ្មានអារម្មណ៍និយាយចេញមកកែវភ្នែកស្មើរធេងមើលមិនដឹងអារម្មណ៍
កុំម៉ោឌឺអញ! : Winny
អញមិនបានឌឺបើហែងខឹងអញក៏ហែងធ្វើអីតាមចិត្ត អញមិនតរទេ: Satang
Winny សម្លឹងគេមួយសន្ទុះរួចក៏ងើបចេញចុះពីលើគ្រែ
រាំងពេលណាអញទៅវិញ : Winny
Satangមិនម៉ាត់គេងើបចុះទៅបិទទ្វារចាក់សោរគ្រឺប។
អញមិនអោយទៅ! : Satang
អញមិននៅ: Winny
តែអញមិនអោយទៅ: Satang
ហែងចង់យ៉ាងមិចជាមួយអញ: Winny
អញចង់ដឹងហែងវាខឹងរឿងអី អញតាមវាមិនទាន់ ហែងវាម្តងចេះម្តងចុះហែងវាយ៉ាងមិច : Satang
អញវាយ៉ាងមិចក៏ស្រេចតែអញហែងកុំម៉ោខ្វល់: Winny
អញត្រូវតែខ្វល់ព្រោះអញស្រឡាញ់ហែង! : Satang
ហែងកុំម៉ោនិយាយថាស្រឡាញ់អញ ហែងទើបតែម៉ោពីឆាតជាមួយគេហើយ : Winny
ឆាតស្អី ? ឆាតម៉ោពីណា? : Satang
ម្នាក់ដែរហែងនិយាយនឹង! ហែងក៏ស្រឡាញ់ម៉ោរ៉ាប់ឆ្នាំមិនចឹង? ហែងក៏........: Winny
ហែងនឹងហើយ! : Satang
Satangស្រែកកាត់Winnyមួយទំហឹង
អញស្លាញ់ហែងនឹងហើយ! ហែងចង់មិចទៀត? : Satang
Winny គាំងនិយាយលែងចេញគេសម្លឹងSatangមិនដាក់ភ្នែក
អញស្រឡាញ់ម៉ោរាប់ឆ្នាំនឹងគឺហែងនឹងហើយ! ស្រឡាញ់ចង់ឆ្កួតហើយ! ខ្លាចចិត្តហែងគ្រប់សព្វចាញ់ហែងគ្រប់រឿង! ដល់ឥឡូវក៏ខ្វល់ពីហែងចង់ឆ្កួតហើយ! អញឆាតស្អីអញមិនដឹងអញមិនបាន: Satang
ហែងកុំម៉ោកុហក់អញ : Winny
អញមិនបានកុហក់! អញស្រឡាញ់ហែងម៉ែន! អោយអញនិយាយ1លានដងទៀតក៏នៅតែនិយាយ អញវាស្រឡាញ់ហែង: Satang
ពួកគេឈរសម្លឹងគ្នាមួយសន្ទុះSatang ក៏ឈានយឺតៗទៅជិតWinny ទាញគេយកមកអោប
ហែងកុំខឹងអត់សួរបានអត់? ហែងសួរអញសិនក៏បាន ហែងកុំគិតតែឯងហើយមកខឹង : Satang
កុំម៉ោប៉ះអញ! : Winny
អាWin :Satang
ចង់ដេកក្រោមណាស់ក៏ប្រកាច់ទៅដេកក្រោមទៅ : Winny
អញមិនចង់ដេកអញចង់ដេកទីនេះ: Satang
ហែងនិយាយមុននឹងថាចង់ដេកក្រោម: Winny
អញចេះតែនិយាយ:Satang
ហែងនិយាយហែងវាគិតហើយ! : Winny
អឺ! អញគិតហើយថាហែងវាឃាត់អញអោយនៅដេកជាមួយ មិចក៏មិនឃាត់អញ: Satang
ស្ងាត់.....
គ្រាន់តែឃាត់អញមិនកើតរឺ? ប្រាប់ថាចង់អោយអញដេកទីនេះចង់អោបអញ អញក៏នឹងព្រមដេកអោយហែងអោបពេញមួយយប់ភ្លាម : Satang
ស្ងាត់.....
កុំម៉ោស្ងាត់! ស្រែកអោយដូចមុននេះម៉ោ : Satang
អញមិនចង់អោបទៅដេកក្រោមទៅ: Winny
តែអញចង់អោប ចង់ថើប: Satang និយាយចប់គេក៏ចាប់ផ្ញើយចង្ការWinny ផ្អិបម៉ាត់ទាំងពីរចូលគ្នា បានបន្តិចនាយតូចក៏រុញគេចេញ
កុំមកធ្វើបែបនឹងដាក់អញហែងមិនម៉ែនសង្សាអញ: Winny
ចង់ធ្វើសង្សាគ្នាទៅ! ស្រឡាញ់គ្នាទៅ! យ៉ាងមិច? : Satang
កុំម៉ោនិយាយបែបនឹងដាក់អញ: Winny
អញនិយាយម៉ែនធ្វើសង្សាគ្នាទៅ: Satang
អញមិនធ្វើអញមិនស្រឡាញ់ហែង : Winny
ពាក្យមួយម៉ាត់នេះដូចគេទះ10កំផ្លៀងឈឺសឹងស្ពឹកត្រចៀកទាំងគូរSatangសម្លឹងមើលមកWinny ពួកគេទាំងពីរសម្លឹងគ្នាមួយសន្ទុះSatangក៏ព្រមចាញ់ទម្លាប់ក្រសែរភ្នែកចុះ
សុំទោសដែរបង្ខំ! : Satang
និយាយចប់គេក៏ដើរបើកទ្វារចុះទៅក្រោមវិញបាត់ទៅ
នាយតូចមិនងាកមើលម្នាក់ទៀតដើរចេញទៅគេឈរទ្រឹងមិនច្បាស់នឹងចម្លើយដែរនិយាយទៅមុននេះ មិនស្រឡាញ់ពិតរឺអត់? ទាំងរាងកាយក៏ទាមទារចង់បានគេមកជិតៗខ្លួន បេះដូងក៏រាងអួលៗក្រោមឃើញក្រសែរភ្នែកមុននោះ
សុំទោស!
ពាក្យនេះគេលឺប៉ុន្មានដងហើយថ្ងៃនេះ? នាយកំលោះនិយាយសុំទោសមកកាន់ខ្លួនមិនឈប់ ចិត្តមួយចង់ទៅឃាត់ហៅឡើងមកវិញតែចិត្តមួយទៀតក៏មិនហ៊ានមិនដឹងថាធ្វើបែបមិចក៏ព្រមបណ្តោយតាមនឹងទៅ
ភ្លៀងនៅតែបន្តរហាក់ដូចស្រក់កំដរមនុស្សពីនាក់កំពុងសោកសៅព្រោះរឿងស្នេហា យប់នេះមានឪកាសនៅជាមួយគ្នាគួរតែបានមានរឿងល្អៗតែមើលនេះចុះ
ម៉ោង11ជាងទៅហើយ Winny នៅប្រែចុះឡើងដេកមិនលក់គេខំមកសម្ងំតាំងពីយូរហើយតែផ្គរខ្លាំងៗពេកក៏ដេកមិនកើតណាមួយក៏នៅគិតដល់មនុស្សដែរនៅជាន់ក្រោមនោះផង
គ្រាំង! សំឡេងផ្គរលាន់ម្តងទៀតធ្វើអោយគេក្រោបឡើងរួចក៏ទម្លាប់ជើងចុះដើរទៅបើកទ្វារចុះទៅក្រោមមួយៗ
អ្វីដែរឃើញមុនគេនោះគឺខ្លួនរបស់Satangមានត្រឹមតែខ្នើយនឹងពួយមួយដណ្តប់ផឹតផៃលើសាឡុងមិនសមទំហំរបស់គេ
នាយតូចដើរយឺតទៅជិតឈរពូមុខគេមុននឹងដាក់ខ្លួនអង្គុយចុះស្មើខ្លួនជាមួយសាឡុង ដៃស្រឡូនលើកឡើងតិចៗផាត់ទាញសក់ដែលធ្លាក់បាំងមុខរបស់Satangចេញថ្នមៗខ្លាចគេភ្ញាក់តែក៏....
អាWin! : Satang
គេបើកភ្នែកឡើងនៅពេលមានមនុស្សមកប៉ះម្នាក់នោះគឺមនុស្សដែរនិយាយអោយខ្លួនបាក់ទឹកចិត្តមុននេះ
Tang : Winny នាយតូចហៅឈ្មោះអ្នកនៅខាងមុខដោយសំឡេងញ័រៗ
ហែងកើតអី? : Satang គេរហ័សស្ទុះងើបពេលឃើញWinny រកយំ នាយតូចនៅនឹងមុខក៏ស្ទុះមកអោបទ្រូងគេជាប់
កើតអីហ្ហឹម? : Satang
ហឹក!! : Winny គេមិនតបលឺតែសំឡេងសឺតសត់ចេញមកតាមបំបង់ករ
អត់អីទេៗ! : Satang មិនដឹងថាអ្នកចំពោះមុខកើតអីតែគេមានត្រឹមតែលួង
រំពេចនោះស្រាប់តែអ្នកដែរនៅជាប់ទ្រូងក៏និយាយឡើង
ហុឺ....អញស្លាញ់ហែងហុឺៗ.... អញស្លាញ់ហែង: Winny
Satangគាំងទ្រឹងនេះខ្លួនស្តាប់ច្រឡំរឺ? បេះដូងលោតឌឹបៗស្ទើរចេញមកក្រៅរំភើបបិសតែនឹងស្រក់ទឹកភ្នែកនេះគេនិយាយថាស្រឡាញ់ខ្លួនអញ្ចឹងរឺ?
អាTangកុំខឹងអញណា! ហុឺៗ.... អញ.....អញអត់ដឹងទេ មុននឹងអញចេះតែនិយាយទៅ: Winny
អឹម! : Satang គេកាន់តែអោបរឹតនាយតូចថែម ស្រាប់តែអ្នកនៅចំពោះមុខគេស្ទុះមកថើបម៉ាត់គេ
អ្ហឹម! : Satang
Winny ថើបគេថាកំរោលដូចបង្ខំភ្នែកទាំងគូរបិទជិតគេរុលអណ្តាលតូចចូលក្នុងក្រអូមម៉ាត់របស់Satang ក្រឡាស់ទៅមកអោយអណ្តាតទាំងពីរបានប៉ះគ្នា សំឡេងនៃការក្រេបជញ្ជក់ក៏លឺឡើងតិចៗពួកគេពេញចិត្តនឹងធ្វើបែបនេះអោយគ្នាទៅវិញទៅមក បបូរម៉ាត់តូចព្យាយាមគ្រប់គ្រោងពេញលើម៉ាត់របស់អ្នកកំលោះ
អាWin ! : Satang គេទាញWinnyចេញបន្តិចរួចបង្ហើបសំឡេងសើរៗ
ហឹម? : Winny
កុំធ្វើបែបនឹងអញនឹងទ្រាំមិនបានយល់ទេ? : Satang គេល៎មុខមកជិតនិយាយប្រាប់រាងតូចហើយក៏អង្អែលសក់គេថ្នមៗ
តែ....: Winny
អញមិនបានខឹងទេ ឈប់យំ!ទៅដេកវិញទៅ: Satang
ដេកត្រង់នេះដែរបានទេ? : Winny
ហេតុអី? : Satang
អញដេកមិនលក់: Winny
សាឡុងតូចដេកពីរនាក់មិនកើតទេ! : Satang
ចឹង..... ចឹងហែងទៅដេកក្នុងបន្ទប់ជាមួយអញទៅ: Winny
គ្រាន់តែលឺបែបនេះភ្លាមSatangញញឺមចុងម៉ាត់នេះជាពាក្យដែររងចាំអោយនាយតូចនិយាយចេញមកគេក្រោបរួចក៏លើកWinnyឡើងមកបី
ហាស! : Winnny
នៅស្ងៀមប្រយ័ត្នធ្លាក់! : Satang នាយតូចលើកដៃមកតោងករSatangជាប់ គេក៏បីWinnyឡើងទៅលើបន្ទប់បាត់ទៅ.....

.
.
.
.
.
.
.
To be continue
Hope you enjoy it
Thank for your reading
Admin: Ta Ta

Love has no gender ♥️Where stories live. Discover now