Ep:54 ឈប់ទៅបង!

348 36 9
                                    

Love has no gender
Ep: 54
........តភាគ........
មកពីច្រឡំ អញគិតថាហែងមិនប្រកាន់! : Winny
អត់បានប្រកាន់ទេ! : Satang
តែក៏ខឹងណ៎: Winny
ក៏អត់: Satang
ចឹងយ៉ាងមិចវិញ?:Winny
គ្មានអីទេ: Satang គេនិយាយហើយក៏ធ្វើជាង៉ក់ងរដាក់នាយតូច មិនម៉ែនធ្វើទេគឺងរម៉ែនទែន
ពីដើមមកអញមិនដែរដឹងថាហែងចេះង៉ក់ងរចឹងសោះ : Winny គេទាញប្រអប់ដៃអ្នកកំលោះមកក្រសោបជាប់
ម៉ោពីគិតថាជាពួកម៉ាកនឹងគ្នា! តទៅនឹងមិននិយាយបែបនេះទៀតទេ ចាំ! ហើយក៏ដឹង! ថាពេលនេះមានលើសពីពាក្យថាមិត្ត!!!: Winny នាយតូចនិយាយរួចក៏អោនទៅផ្អឹបម៉ាត់ថើបគេមួយខ្សឺត អ្នកកំលោះបិតភ្នែកទទួលយកស្នាមថើបដៃក៏សរសៀវមករិតជុំវិញចង្កេះតូច នាយល្អិតដកម៉ាត់មិនអោយដំណឹងបង្កើតបានជាសំឡេងកាត់ផ្តាច់លឺសួរតែ
ជីប!
ញាំបាយ! : Winny គេនិយាយទន់ភ្លន់ដៃអង្អែលមុខច្បាស់ស្នេហ៍ថ្នមៗញញឹមដោយក្តីស្រឡាញ់
បាទ! : Satang អ្នកត្រូវគេលួងលោមហើយក៏បាត់ដូចតាមចិត្តនាយតូច
បន្ទប់ពីញាំបាយហើយពួកគេក៏គិតចង់ទៅក្រៅដើរលេងខ្លះនេះមកនៅ2ថ្ងៃដេកតែក្នុងបន្ទប់
Tangអញចង់ទៅក្រៅដើរលែងណា! : Winny សំឡេងក្មេងរំអុកចង់ដើរលែងរងំៗមិនឈប់ក្បែរត្រចៀកអ្នកដែរព្យាយាមធ្វើមិនដឹងមិនលឺ
គេមិនតបធ្វើដូចពុំដឹងលឺអ្វីទាំងអស់ មិនម៉ែនមិនចង់ តែក៏ដឹងស្រាប់ថាអាល្អិតនេះនៅឈឺដើរមិនស្រួលនៅឡើយទៅចេញក្រៅអោយគេឃើញបែបនេះមិនអាក្រក់មើលពេកទេដឹង? ខ្មាស់គេស្លាប់មិនខានទេ
Tang .........! : Winny
អាWin កុំខូចមើស៎! : Satang
ហែងកុំធ្វើមើលតែអញកើតអីធ្ងន់ធ្ងរមើស៎! រឺមួយហែងមិនចង់ទៅណាជាមួយអញ? ខ្លាចគេដឹង? រឺមួយហែងខ្លាចខ្មាស់គេដែរបណ្តើរអញ? : Winny
ចាញ់! ចាញ់ប្រាកដណាស់! ក្មេងរករឿងទាល់ក៏យកក្បាច់នេះមកប្រើគេចាញ់ងើបលែងរួចហើយតែប៉ុណ្ណេះនោះ
អាWinអញអង្វរម៉ង់! : Satang
បើគ្រាន់តែប៉ុណ្ណឹងមិនបានមិនបាច់ដេកជាមួយគ្នាអីទៀតទេ! បើឈឺហើយទៅណាមិនកើតចឹងនោះ! : Winny នាយតូចថាហើយក៏ដើរទៅលើពូកដេកទាញភួយគ្រោបក្បាលជិត
អ្នកកំលោះក្រវីក្បាលទល់ដម្រិះដកដង្ហើមធំមុននឹងទៅទាញភួយចេញចាប់ក្លៀកក្មេងង៉ក់ងរអោយងើបឡើង
ចង់ទៅណា? : Satang
ស្ងាត់.....
អាWin កុំម៉ោខូច! : Satang
ស្ងាត់.....
អញមិនចង់ទៅណាទាំងអស់ អញដេកអញនៅផ្ទះអញឈឺ! : Winny នាយតូចនិយាយចប់ក៏ដេកវិញបែរខ្នងដាក់រាងសង្ហា
ច្បាស់ហើយថាមិនទៅ? : Satang
ចេញអោយផុតទៅអញមិនទៅណាទាំងអស់! : Winny
ចុះបើអញមិនចេញ? : Satang
ហ្ហើយ! កុំម៉ោឌឺអញ! : Winny អ្នកកំពុងខឹងងើបមកស្រែកតទល់ជាមួយគេយកឈ្នះមិនអោយដាច់មួយម៉ាត់ជ្រុះមួយពាក្យ
អត់បានឌឺ : Satang
ចេញអោយបាត់ទៅ! : Winny
អញទៅក៏បាន! ទៅដូរខោអាវជូនហែងដើរលេង! : Satang
បានហើយអញធុញ! : Winny
ធុញក៏ងើបមកទៅក្រៅដើរលេង! : Satang
ហ្ហើយអាឆ្កួត ចង់ទៅក៏ទៅៗ! : Winny
អញមិនចង់ទៅទេតែហែងចង់ទៅអញត្រូវតែទៅ! : Satang
ហែងមិនចេះហត់ទេរឺយ៉ាងមិច? : Winny
អញចេះហត់! តែបើជាមួយហែងអញមិនហត់ទេ! : Satang
អា! : Winny
មុននេះប្រាប់អញថាមិច? : Satang
ចុះហែងឌឺអញធ្វើអី? : Winny
អញមិនបានឌឺអញតាមចិត្ត! អញតាមគ្រប់យ៉ាងនោះអី? ចាញ់គ្រប់រឿង ចង់ទៅណា! អញក៏ព្រម! អញប្រកែកព្រោះហែងឈឺ អញវាបារម្ភអញស្រឡាញ់ដឹងអត់? : Satang
អាចម៍ បើហែងតាមអញហែងមិនម៉ែនចឹងទេ! : Winny
អូខេ! ចឹងក៏បាន! : Satang ថាហើយគេក៏ឡើងមកលើគ្រែក្បែរនាយតូច
ស្អី! ស្អីហែង? : Winny
ដេក! ហែងមិនចង់ទៅក្រៅនោះអី? : Satang
ហែងមិនយល់ពីអញទេ! : Winny
អញមិនដឹងយល់របៀបមិចបើហែងក្បាលគោខ្លួនទាចឹងនឹង: Satang
អាtang ហែង.....: Winny
ហែងយ៉ាងមិច? ហែងស្រឡាញ់អញហ៎? ហ្ហឹម??????: Satang គេនិយាយហើយក៏ឆ្មុលក្បាលចូលមកថើបញីញ៉ក់នាយតូច
ហ្ហើយអញស្អប់ណាស់! : Winny
តែអញស្រឡាញ់ណាស់! ក្រឺតណាស់! មើស៎ !!! សឹត: Satang គេឆ្មុលចូលទៅថើបមនុស្សកំពុងគេចទាំងខ្មាញ់យ៉ាងខ្លាំងមនុស្សស្អីង៉ក់ងរមិនឈប់ចង់តែចាប់ខាំអោយវាណាណីទេ
នាយតូចខំរើសឆ្វេងស្តាំទៅមកដល់អស់តម្រិះក៏នៅស្ងៀម Satangក៏ឈប់ញោះក្រោយឃើញក្មេងឈប់រើសខ្លាចថាងរយំទៀត
អ៎!!!!! មោះៗ ឈប់លេងហើយ! ប្តូរខោអាវអញជូនទៅក្រៅ : Satang
ក៏ពេលអញចង់ហែងមិនព្រមទុកដល់តែខឹងបានព្រម: Winny
អញខ្លាចពិបាកដើរ ខ្លាចថាមិនស្រួល: Satang
បើខ្លួនគេថាមិនអីនឹងហើយ: Winny
អាលូវទៅរឺអត់? : Satang
សម្លក់!
គួរទៅណាល្អណ៎? ជិះទោងរឺមួយទៅមើលកុនណ៎!: Satang
ឆ្កួត ! : Winny
នាយតូចថាតែប៉ុណ្ណឹងក៏ស្ទុះងើបទៅបន្ទប់ទឹកបាត់ គេាម្លឹងមើលរាងខ្ទឺតនោះបន្តិចទាំងសើច មួយសន្ទុះក៏ចេញមកវិញដោយខោអាវដរដែរ
មិចមិនប្តូរខោអាវ? ចង់ទៅទាំងបែបនឹងរឺ? : Satang បើទៅទាំងបែបនេះមិនបាច់ទៅទេ ខោខ្លីកប់គុលភ្លៅ!
អញមានអីប្តូរ? ស្លៀកតែខោអាវហែងជិះអស់ពីទូរហើយ: Winny
អឺក៏ម៉ែន! នេះមកផ្ទះវាជាប់ខ្លួនមួយកំផ្លេរអោយគត់អោយដូរស្លៀកស្អីវិញ?
ក្នុងទូរក៏មានខោវែងៗគរគកមិចបានមិនស្លៀក? ប្តូរអោយឆាប់! : Satang
ក៏ស្លៀកបែបនេះហើយស្រួលរហើយៗ: Winny នាយតូចថាហើយក៏ធ្វើមិនខ្វល់ដើរចេញពីគេធ្វើមុនដឹង អ្នកកំលោះចាប់ទាញអាវពីក្រោយអោយមកវិញ
ទៅយកខោអាវមកស្លៀក! យកអាខោវែង!!!! : Satang
អាTang ហែងនេះធ្វើមើលតែអញមនុស្សស្រី! ស្អីខោប៉ុណ្ណឹងស្លៀកមិនបាន ក៏ម្លេសៗ? : Winny
ស្រីមិនស្រីអញមិនដឹងតែស្លៀកបែបនឹងចេញក្រៅវាមិនទំនងមើល មើលចុះជើងខោសឹងចេញលីអូហើយ ហែងមិនខ្លាចថាលេចស្អីចេញមកទេរឺ? : Satang
ហែងកុំពេក! : Winny
ប្តូរ! : Satang
ស្ងាត់......
នាយតូចដកដង្ហើមធំហើយក៏ដើរទៅទូរបើកទាញខោខ្មៅមួយយកមកពាក់
ស្លៀកបែបនឹងបានហើយនៅ? : Winny
ខោវែងពណ៌ខ្មៅ អាវយឺតពណ៌សរ ភ្នែកលីបតូចៗ សក់រលាស់ពេញថ្ងាស់មើលហើយក៏ទាក់ចិត្តណាស់ ធម្មតាៗតែមិនធម្មតា
អឺ! : Satang គេនិយាយហើយក៏យកដៃទៅអង្អែលក្បាលមុននឹងស្នាមញញឹមលិចឡើងលើថ្ពាល់ ដៃមាំទាញប្រអប់ដៃតូចមកកាន់ជាប់ដណ្តើរចុះទៅក្រោម
# នៅលើម៉ូតូ
ចង់ទៅណា? : Satang
មើលកុន! : Winny
រឿងអី? : Satang
រឿងខ្មោចល្អទេ? រឿងទើបចេញថ្មី! : Winny
អ៎ ហើយពេលខ្មោចចេញម៉ោហែងក៏ធ្វើជាមកអោបអញដូចស្រីៗរួចក៏ស្រែក: អាយយយយយ៎! បងTangអូនខ្លាចណាស់! ចឹងម៉ែនទេ? : Satang
អាឡប់ អញមិនដែរ! : Winny
គេនិយាយហើយក៏ក្តិចពោះអ្នកកំពុងឌុប
អូយ! ចូលឡានវើយ! : Satang
ហែងថាអញបែបនឹងធ្វើអី? អញមិនដែររំអួយ: Winny
ចឹងហ៎???????? : Satang
ស្ងាត់.....
ទៅណា? : Satang
ស្អីក៏បាន! : Winny
លេងចង់មើលរឿងហើយ? : Satang
មិនបាច់ទេ! កុំអោយថាអញទៅស្ទុះអោបហែងនាំហែងទើសទាល់! : Winny
អូហូ! គេនេះហេសទើសទាល់ពេលនាយតូចអោប?
អាWinហ្ហើយអាWin មួយថ្ងៃៗនេះក៏បន់អោយតែហែងអោបអញ! : Satang
មិនបាច់ទេ! ទៅដើរផ្សារធម្មតាទៅ: Winny
អូខេ! : Satang
ថារួចគេក៏ឌុបនាយតូចទៅកន្លែងដើរលេងបែបមានកន្លែងលេងហើយក៏មានលក់របស់ញាំច្រើនបែប តាមស្ទង់នីមួយៗ
មេឃក៏ត្រជាក់គួរសមអំណោយផលដល់ពួកគេទាំងពីរ នាយតូចចុះពីលើម៉ូតូសម្លឹងទៅកន្លែងកំសាន្តដោយកែវភ្នែកសប្បាយរីករាយ
គេចង់មកលេងអីបែបនេះ! ចូលចិត្តណាស់!
ពីក្មេងប៉ាក៏ឧស្សាហ៍នាំមក តែតាំងពីគាត់ខូចទៅម៉ាក់ក៏មិនសូវមានពេលនាំមក គេក៏មិនហ៊ាន មិនចង់អោយម៉ាក់ចំណាយលើកន្លែងបែបនេះច្រើន
តោះ! : Satang កំពុងគិត ប្រអប់ដៃកក់ក្តៅក៏ចាប់ដៃគេដើរចូលទៅ ពួកគេដើរមើលមួយជុំក៏សម្រេចចិត្តទិញប្រហិតអាំងញាំ
យកប៉ុន្មាន? : Satang
តែមួយបានហើយ! : Winny
តិចម្លេស? ហែងញាំគ្រាន់ដែរ? អញមានលុយទិញទៅ! : Satang
ទេ! អញចង់សាកភ្លក់អោយបានច្រើនមុខ! យលតែមួយបានហើយ! : Winny
Satang មិនប្រកែកគេក៏យកប្រហិតនោះម្នាក់មួយចង្កាក់ពួកគេដើរទៅមក ភ្លក់នេះនោះតិចៗតែច្រើនម្នាក់ៗឆ្អែតឡើងតឹង
អាWinឈប់សិនទៅអញហត់ ! នេះហែងដើរ3ជុំហើយ: Satang
ឈប់ហើយ ឈប់ត្រង់នឹងហើយតាស! នេះអញចង់ជិះអានេះ! : Winny
នាយតូចថាហើយក៏ចង្អុលទៅទោងខ្ពស់សម្លឹងមួយអស់ជំហរអោយSatang មើល
អានឹងហី? មិនខ្លាចក្អួតទេហេស? នេះទើបញាំអីហើយណា! : Satang
អត់ទេ! អត់អីទេ! អញចូលចិត្តជិះអានឹងណាស់តាំងពីក្មេងណ៎ ម៉ោ! : Winny
និយាយរួចគេក៏អូសដៃSatangចូលទៅ
អាយយយយយយយយយ៎
សម្លេងស្រែកពេលទោងយោលទៅមក តែថាសម្លេងនោះជាសម្លេងអ្នកណា?
បងហ្ហើយឈប់ទៅបង! ញ៉ុមអោយលុយបងឯងវិញបង! សុំវរបង ឈប់ទៅបង! អាយយយយយយយយ៎
#ទោងឈប់
អ៊េកៗៗ!!!
Satangចុះពីលើទោងមកទាំងដើរមិនចង់ត្រង់ផ្លូវដូចមនុស្សស្រវឹងគេក្អួតសឹងមកទាំងក្រពះ
អាTang មិចហើយ? : Winny
អ៊េកៗៗ!
អ្នកកំលោះតបមិនកើតគេអោនក្អួតឡើងទន់ជើង របស់លេងឆ្កួតអីក៏ឆ្កួតយ៉ាងនេះ? មិចក៏វាចូលចិត្តរបស់បែបនឹង? មិញនេះគេស្មានថាមិនសល់ជីវិតចុះមកក្រោមទៅហើយ ។
.
.
.
.
.
To be continue
Hope you enjoy it
Thanks for your reading
Admin : Ta Ta

Love has no gender ♥️Where stories live. Discover now