#កាត់មកSatang វិញ
Pov :
ក្បាលចង់ផ្ទុះ វាមិនត្រូវឈឺអីម្លឹងទេតាមគិតមកពីខ្ញុំមិនងើបរកអីសុី គិតទៅអាជីវិតនៅផ្ទះបែកម៉ែឪនេះមានសេរីភាពតែក៏វេទនាបំផុតពេលឈឺអីបែបនឹងឯងនេះម៉ាក់មិនដឹងផងបើដឹងមិនដឹងជាបារម្ភយ៉ាងណាទេ....
ទ្រឹងៗៗ !
សម្លេងទូរស័ព្ទរោទ៍លើកមកមើល នឹកដើមដង្ហើមដល់តែម្តងម៉ាក់ខ្ញុំ
អាឡូម៉ាក់: Satang ខ្ញុំខំធ្វើសំឡេងដូចសប្បាយកុំអោយគាត់ដឹងកំពុងឈឺ
អាឡូ នៅឯណាកូន: Satang's mom
គឺ..នៅផ្ទះម៉ាក់ថ្ងៃនេះខ្ញុំអត់បានទៅសាលាទេ: Satang
កើតអី? ម៉ាក់មិនទាន់សួររឿងពីម្សិលថាមកលេងផ្ទះហើយមិនឃើញមកយប់ឡើងតេមិនលើកទៀត ប៉ាម៉ាក់ខំចាំផ្លូវធំហើយមិចចឹងកូន? : Satang's mom
ត្រូវហើយពីម្សិលគេគម្រោងទៅលេងផ្ទះមួយល្ងាចម៉ែនតែដល់អារម្មណ៍មិនល្អក៏ថាចាំយប់ចាំទៅដល់ពេលWinnyមានរឿងក៏ភ្លេចប្រាប់អ្នកផ្ទះវិញ
អ៎ ម៉ាក់គឺពួកម៉ាក់វាឈឺណាម៉ាក់ទើបមិនបានទៅ: Satang
អ្នកណា?: Satang's Mom
អាWinនឹងណាម៉ាក់ : Satang
មិត្តកើតអីហាសកូន?: Satang's mom
ពួកគេនេះសុទ្ធសឹងតែកំពូលមិត្តរាប់គ្នាដល់ម៉ែឪចំណាំមុខម្នាក់ៗអស់ហើយមិនចម្លែកដែរគាត់បារម្ភសួរនាំ ណាមួយគាត់ក៏មិនទាន់ដឹងរឿងថាកូនទាស់គ្នាផង
វាមិនអីទេម៉ាក់វាធូរហើយ : Satang
ចុះឯងថីមិនទៅរៀន?: Satang's mom
ខ្ជិល: Satang
នេះបើនៅជិតម៉ាក់ទះគូទដូចពីក្មេងចឹង អឺមិនទៅក៏តាមនឹងតែកុំឈប់ញឹកពេកឆ្នាំក្រោយទី12ផងប៉ុណ្ណឹងបានហើយចឹងម៉ាក់រកទៅផ្សារទិញម្ហូបហើយ: Satang's Mom
បាទម៉ាក់ : Satang
ចប់ប៉ុណ្ណឹងគាត់ក៏បិទផ្តាច់ខ្សែទូរស័ព្ទបាត់ទៅ ខ្ញុំក៏អូសខ្លួនដែរគ្មានកម្លាំងចុះមកក្រោយរកធ្វើអីញាំបន្តិចនេះក៏ម៉ោង10ជាងហើយ បើកទូរទឹកកកឃើញនៅសល់តែពងទានឹងសាច់ជ្រូកបន្តិចHmm ជីវិតមិនបាច់ធ្វើទេទៅងូតទឹកហើយចាំទៅទិញខាងក្រៅតែម្តងស្រួលជាង
ចាក់ទឹកមួយកែងផឹកហើយក៏ទៅងូតទឹកសម្អាតខ្លួន !
ឈូៗៗ ...... សំឡេងចាក់ទឹកក្នុងបន្ទប់ទឹក
អាwinវាដឹងខ្លួននៅណ៎? : Satang ខ្ញុំនិយាយម្នាក់ឯង សួរខ្លួនឯង ព្រោះខ្ញុំនៅតែម្នាក់ឯង Heryដូចឆ្កួត
គិតងូតទឹកអោយលឿនទៅមើលវាបន្តិចថ្ងៃនេះមិនទៅរៀនផង បន្ទាប់មកក៏ងូតទឹកបន្តរទៅ
15នាទីក្រោយមក ......
ខ្ញុំចេញពីបន្ទប់ទឹកបណ្តើរជូតខ្លួនបណ្តើរបានងូតទឹកក្តៅបែបនេះរាងស្រ្វាងឈឺក្បាលបន្តិច កំពុងស្លៀកពាក់ស្រាប់តែលឺនរណាម្នាក់សុីផ្លេរម៉ូតូមុខផ្ទះខ្ញុំ
ទឺតៗ!
លើកចិញ្ចើមឆ្ងល់ថាជាអ្នកណា រឺមួយសំឡេងមុខោ្ទះអ្នកជិតខាងទេ
ទឺតៗ ៗៗ ! ម្តងទៀតសំឡេងនេះចុចរះយកតែម្តងខ្ញុំក៏ចុះទៅមើល
អ្នកណាគេ: Satang
គឺអញ :Nannie
អង្គុយលើម៉ូតូស្រែកតាមរបងមក យីអានេះវាមិនគិតបើកទ្វារអោយអញចូលទេយ៉ាង
Satangក៏ដើរទៅបើកទ្វាវារាងចម្លែកដែរយប់មិញបន្ទាប់ពីទះគេហើយមិនឃើញវានិយាយអីផងហើយឥឡូវមករកដល់ផ្ទះ
មានការអីម៉ែន?: Satang
ហឹម .... នេះបបរអញទិញយកមកអោយ: Nannie ហុចមកទាំងខ្លួននៅអង្គុយលើម៉ូតូ Satangសម្លឹងថង់បបរទៅមកនឹងមុខNannie
អូយ វាយ៉ាងមិចហឬងយកសុីរឺអត់?: Nannie
ហឹម : Satang
និយាយហើយក៏លូកដៃទៅយកថង់បបរពីដៃNannieមក
គឺ អញគិតថាហែងមិនស្រួលខ្លួនក៏ទិញយកមកផ្ញើរ: Nannie
Satangមិនម៉ាត់ឈរកាន់ថង់បបរគេរៀបខ្លួនមិនត្រូវថ្ពាល់ដែរត្រូវទះនៅឈឺជើងថ្គាមនៅឡើយ ស្អែកឡើងទិញបបរអោយសុី ចម្លែកណាស់វាច្បាស់ជាក្រឡកខួរហើយ
ណែអាTang ហឹមមមម គឺអញសុំទោសរឿងយប់មិញមកពីអញខឹងពេក: Nannie
ស្ងាត់!
អូយអញសុំទោសលើកក្រោយអត់មានចឹងទៀតទេ អញខំទិញបបរមកអោយគេចម៉ោងគ្រូចេញម៉ោងបាយមុនផងនាក!: Nannie
ក៏ អញមិនបានខឹងទេ: Satang
មិនម៉ែនមិនខឹងទេគឺខឹងមិនចេញមិនយល់តែម្តង
អឺ ហើយយ៉ាងមិចក្នុងខ្លួន?: Nannie ឃើញមុខSatangនៅស្លេកអត់សួរមិនបាន
នៅឈឺក្បាលតិចតួចមិនអីទេ អរគុណហើយបបរនេះ!: Satang
ចឹង ?: Nannie
យ៉ាងមិច?: Satang
បាត់ខឹងអញហើយ?: Nannie
អឺ ទៅៗ ទៅរៀនវិញទៅ: Satang
Ok អញដឹងតែទៅហើយ: Nannie
បន្ទាប់មកក៏បញ្ចេះម៉ូតូរកចេញទៅវិញ
ហេ ឈប់!: Satang
យ៉ាងមិច ?: Nannie
បបរនឹងដាក់ថ្នាំពុលអត់?: Satang គេញោះNannie លេងអោយនាងមានអារម្មណ៍ប្រាកដថាគេមិនបានខឹង
អាឆ្កួត អញទៅវិញហើយពួកអានោះចាំបាយខ្លាចវាកើតរោគក្រពះងាប់អស់: Nannie
និយាយហើយក៏ទៅវិញបាត់ទៅ Satangអស់សំណើចនឹងមិត្តខ្លួនបន្តិចដែរខ្មោចចូលយប់មិញ ទៅផឹកចំទឹកកាចរឺយ៉ាងមុចបានមកទះគេចង់សន្លប់ គេក៏រៀបចំញាំបបរដែរNannieទិញអោយយើងក៏ទៅមន្ទីពេទ្យបន្ទិចចង់ទៅមើលថាម្នាក់នោះយ៉ាងមិចហើយ
........
#មន្ទីពេទ្យ
ដើរមកដល់មុនបន្ទប់ដៃកាន់ទឹកដោះគោឆៅមកជាមួយផង រៀបនឹងយារដៃទាញទ្វារចូលតែក៏អាក់ទម្លាក់ដៃចុះវិញ
វានឹងសប្បាយចិត្តដែរខ្ញុំមកមើលដែរ?: Satang គេសួរខ្លួនឯងតិចៗ មកនេះក្រៅពីបំណងមកមើលគឺមើលទាំងមនុស្សនៅដេកប៉ុន្តែគ្រូពេទ្យប្រាប់ថាគេអាចដឹងខ្លួនព្រឹកស្អែករឺមួយគេដឹងខ្លួនហើយ? ខ្លួនគួរចូលទៅរឺអត់? គិតមួយសន្ទុះក៏យារដៃបង្ហើបទ្វារតិចៗមើលខាងក្នុង
ត្រង់ជើង ! មានន័យថាWinnyកំពុងដេកនៅឡើយគេក៏ចូលទៅ
អ្នកមីង: Satang
អូរ ក្មួយ: ម៉ាក់Winny
ខ្ញុំមកមើលអាWinវាដឹងខ្លួនរឺនៅមីង ?: Satang
Emm នៅទេក្មួយមុននេះគ្រូពេទ្យចូលមកពិនិត្យគាត់ថាកូនWinដូចភ្លឹកសម្មារតី : ម៉ាក់Winny គាត់និយាយទាណងដកដង្ហើមធំហើយងាកមើលកូនប្រុសដែរកំពុងដេកលក់នៅលើគ្រែពេទ្យ
Satangទម្លាក់ទឹកមុខបន្តិច ក្រែងពីម្សិលពេទ្យថាវាមិនកើតអីទេតើស មិចក៏ពេលនេះនៅមានបញ្ហាទៀត
ចុះក្រែងយប់មិញគ្រូពេទ្យប្រាប់ថាវាមិនអីពិតទេមីង?: Satang
ដំបូងគ្រូពេទ្យថាមិនអីទេ តែដល់ព្រឹកឡើងគាត់ពិនិត្យម្តងទៀតទើបរកឃើញបញ្ហាបន្ថែមតែមិនអីទេក្មួយគ្រូពេទ្យថាវាមិនបានធ្វើអោយគ្រោះថ្នាក់អីទេគ្រាន់តែសន្លប់យូរបន្តិចប៉ុណ្ណោះ: ម៉ាក់Winny គាត់ក៏ចង់អោយកូនដឹងខ្លួនឆាប់ៗ តែបើនិយាយនាំតែពិបាកចិត្តមានតែបន្លប់ខ្លួនឯងទៅថាកូនគឺមិនអី
SatangមើលទៅWinnyហើយក៏មើលមកម៉ាក់គេវិញគាត់ដូចមិនបានសម្រាកទឹកមុខមិនស្រស់បោះសោះ
អ្នកមីងមានបានសម្រាកខ្លះទេ?: Satang
គឺ មីងគេងមិនលក់ទេក្មួយ: Winny
មីង កុំពិបាកចិត្តពេកអាWinនេះវាពូកែសឹងស្លាប់តុចទៀតក៏ដឹងខ្លួនវិញម៉ាត់ឡូឡាផ្អើលពេទ្យផងមិនដឹង : Satang
ម៉ាក់Winny ញញឹមតិចៗហួសចិត្តនឹងសំដីរបស់satang
ចុះក្មួយមានកើតអីរឺអត់?មើលមុខក៏មិនសូវស្រស់ថ្លាដែរក្មួយ: ម៉ាក់Winny
អត់មានអីទេមីង ខ្ញុំធម្មតាទេឥឡូវមីងទៅសម្រាកបន្តិចទៅចាំខ្ញុំមើលអាWinអោយថ្ងៃនេះខ្ញុំទំនេរ: Satang
Hmmមិនអីទេក្មួយ : ម៉ាក់winny
ទៅសម្រាកចុះមីងចាំខ្ញុំមើលវា: Satang
ចឹងមីងទៅសម្រាកបន្តិចសិនហើយ មីងសប្បាយចិត្តណាស់ដែរកូនមានមិត្តល្អៗដូចក្មួយ: ម៉ាក់Winny
Satang រាងទម្លាក់ទឹកមុខបន្តិចតែកែក៏ធ្វើធម្មតាវិញ
តែវាមិនសប្បាយទេដែរមានខ្ញុំជាមិត្តណាមីង(គិតក្នុងចិត្ត)
បាទមីង: Satang
ក្រោយពីគាត់ចេញទៅផុតSatang ក៏ដាក់ខ្លួនចុះអង្គុយក្បែរគ្រែWinnyដែរកំពុងលង់លក់មិនដឹងខ្លួន មិនដឹងថាមានមនុស្សក្បែរដៃកំពុងបារម្ភពីខ្លួន គេលូកដៃទៅប៉ះមុខWinnyថ្នមៗអង្អែលស្នាមរបួសលើបបូរម៉ាត់តូចដែរវាក្រៀមតិចៗហើយក៏អន់ហើមដូចគ្នាទឹកមុខនៅដរដែរគ្រាន់តែមិនលឺសំឡេងច្បាស់វាស្រែកអោយគេដូចសព្វដង គេមិនយល់ថាថីហេតុអីបានអោយតែពេលនិយាយគ្នាក៏ចេះតែឈ្លោះ តាមពិតពេលខ្លះគេគ្រាន់តែចង់លេងតែWinnyក៏មួរម៉ៅរហូតអោយតែលឺសំឡេងគេ ប្រហែលគេមិនពេញចិត្តនឹងខ្លួនម៉ែនហើយមិនដឹងគិតដល់នេះក៏ដកដង្ហើមធំមួយខ្យល់ចេញពីពោះ
អញមិនដឹងថាហែងស្អប់អញរឿងអី តែអញមិនដែរសូម្បីតែគិតថាស្អប់ហែង: Satang គេនិយាយទៅកាន់រូបរាងមនុស្សដែរសន្លប់មិនដឹងខ្លួន ហើយក៏នៅអង្គុយមើលគេដល់រៀងថ្ងៃរសៀលបន្ទិចម៉ាក់Winny ក៏មកវិញ
កូនwinមានដឹងខ្លួនទេក្មួយ?: ម៉ាក់Winny
អត់ទេមីង: Satang
រំពេចនោះរាងកាយដែរសន្លប់ក៏កម្រើកម្រាមដៃតិចៗ
អ្នកមីងវាកម្រើកដៃ ខ្ញុំ ខ្ញុំទៅហៅគ្រូពេទ្យសិន: Satang
គេក៏ចេញទៅហៅគ្រូពេទ្យមកពិនិត្យអោយWinny ស្របពេលពេទ្យកំពុងពិនិត្យSatangក៏និយាយទៅកាន់ម៉ាក់Winny
អ្នកមីងអាចទៅក្រៅនិយាយជាមួយខ្ញុំបន្ទិចបានទេ?: Satang
កើតអីហ៎ក្មួយ?: ម៉ាក់Winny
គឺខ្ញុំមានរឿងចង់ប្រាប់អ្នកមីងតែសុំនិយាយនៅក្រៅបាទ: Satang
ក៏បាន: ម៉ាក់Winny បន្ទាប់មកគាត់ក៏ចេញមកក្រៅអង្គុយមុខបន្ទប់ពេទ្យ
គឺ រឿងខ្ញុំផ្តល់ឈាមមីងកុំប្រាប់អាWinបានទេ?: Satang
មិចចឹង? កើតអីរឺអត់ក្មួយ?: ម៉ាក់Winny គាត់រាងចម្លែកចិត្តដែររឿងអីប្រាប់មិនបាន
គឺមិនមានអីទេមីងតែតាមពិតទៅខ្ញុំមិនចង់កុហក់មីងទេ ខ្ញុំនឹងអាWinមិនត្រូវគ្នាទេ: Satang
មិចក៏មិនត្រូវគ្នាក្មួយក៏ចិត្តល្អសឹងស្លាប់!: ម៉ាក់Winny កំលោះតូចនេះទាំងរូបសម្បិត្តក៏សមសួន ករិយាមាយាទក៏ល្អ គាត់រកកន្លែងថាស្អប់មិនឃើញ
ខ្ញុំសុំចុះអ្នកមីងយល់ថាមីងសងដែរខ្ញុំផ្តល់ឈាមអោយវា ខ្ញុំមិនចង់អោយវាគិតថាខ្ញុំចង់អោយវាដឹងគុណខ្ញុំទេមីង:Satang
តែការដែរយើងដឹងគុណមនុស្សដែរជួយយើងវាមិនម៉ែនរឿងខុសទេក្មួយ: ម៉ាក់Winny
ខ្ញុំសុំមីងតែប៉ុណ្ណឹងទេ: Satang គេលូកដៃទៅចាប់ដៃគាត់មកកាន់
ហម ក៏បានមីងមិនប្រាប់ទេ តែថាបើកូនwinធ្វើអីមិនល្អប្រាប់មីងបានណា: ម៉ាក់Winny
បាទអរគុណណាស់មីង ចឹងខ្ញុំគិតទៅវិញហើយមីង: Satang
មិនចូលទៅមើលខាងក្នុងបន្ទិចទេក្មួយ?:ម៉ាក់winny
ខំមកម្ងៃហើយពេលនេះអ្នកនៅខាងក្នុងជិតដឹងខ្លួនហេតុអីមិនចង់ចូលមើល តែគេចូលមើលមិនបាន
មិនអីទេមីងខ្ញុំប្រញ៉ាប់ ជម្រាបលាមីង!: Satang
បញ្ចប់ប្រយោគហើយក៏ដើរចេញទៅ ត្រឹមបានជួយ បានមើលថែវាគ្រប់គ្រាន់ហើយសម្រាប់មិត្តភាពមួយនេះគេមិនចង់បានលើសនឹងទេ!
.
.
.
.
.
.
.
To bẹ continue .....
Hope you enjoy it ❣️
Thanks for your reading ♥️📖
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!