Ep:49 អាឡប់

259 37 8
                                    

Love has no gender ♥️
Ep:49
......តភាគ.....
បាត់ខឹងណា!!!! ណា......ណា!!!!: Winny នាយល្អិតនិយាយទាំងទាញមុខSatangទៅមក
អឺៗ!!! : Satang បានលឺដូច្នេះក៏ញញឹមស្ញេញតែម្តង
អញទៅផ្សារដែរ! : Winny
មិចមិននៅដេក? : Satang
អត់ទេចង់ទៅជាមួយហែង! : Winny និយាយរួចក៏ធ្វើជាព្រេចភ្នែកម៉ក់ៗដាក់Satang អ្នកកំលោះមិននិយាយអីពួកគេចុះទៅក្រោមពរលលាងចានរួចរាល់ក៏នាំគ្នាទៅផ្សារជិតនោះទិញសាច់មកទុកធ្វើអីញាំពេលល្ងាចនេះ មកវិញក៏ជួយធ្វើគ្នារួចរាល់នាុតូចក៏ឈ្លៀតតេទៅប្រាប់ម្តាយខ្លួនបន្តិចព្រោះស្ងាត់គាត់យូរដែរហើយ
អាឡូម៉ាក់: Winny
យ៉ាងមិចហើយកូន? : ម៉ាក់Winny
អាtangធូរហើយម៉ាក់ :Winny
ចឹងហ៎? ឥឡូវកំពុងធ្វើអីដែរកូន? : ម៉ាក់Winny
គឺមុននេះទៅផ្សាទិញអីញាំតិចតួច ម៉ាក់! អាtangវាលែងអីហើយតែខ្ញុំសុំនៅគេងផ្ទះវាបានអត់? ព្រោះល្ងាចនេះធ្វើអីញាំជុំគ្នាជាមួយពួកនោះខានជួបគ្នាយូរដែរហើយ! : Winny
ក៏បានណា! តែអោយច្បាស់នឹងម៉ាក់ថានៅផ្ទះក្មួយtang កុំផ្ទះក្មួយtangតែម៉ាត់! ឥឡូវអោយម៉ាក់ជួបក្មួយtangតិចមើល: ម៉ាក់Winny
នាយតូចក៏ងាកមើលទៅSatangដែរកំពុងជូតតុ
អ៎ម៉ាក់វាកំពុងរវល់នឹងគឺ....អា!!!! : Winny កំពុងតែនិយាយអ្នកកំលោះក៏ដើរមកទាញទូរស័ព្ទពីដៃគេ
អាឡូមីង! : Satang
អាឡូក្មូយ យ៉ាងមិចហើយក្មួយ? : ម៉ាក់Winny
បាទមីងអត់អីទេមីង កំពុងធ្វើអីដែរមីង? : Satang
មីងរៀបចំធ្វើម្ហូបបាយនឹងណា! កូនមីងនៅជាមួយនាំឈឺក្បាលរឺអត់នេះ? : ម៉ាក់Winny
អាWinហ៎មីង? គេក៏ងាកមើលនាយតូចដែរកំពុងអង្គុយលើសាឡុង ញញឹមមុននឹងបន្តរ .....ចេះស្តាប់គ្នាណាស់មីងឥឡូវមិនដូចមុនទេ! : Satang
លឺចឹងមីងក៏សប្បាយចិត្តណា! ចឹងផ្ញើរកូននៅផ្ទះក្មួយមួយយប់ទៀតផង បើវារពិសអីមិនបាច់និយាយច្រើនទេក្មួយកុំអោយតែបាក់ដៃបាក់ជើងមកវិញយ៉ាងមិចក៏បានហុឹកកៗ! !!! : ម៉ាក់Winny
អ្នកកំលោះដែរបានស្តាប់គាត់និយាយហើយក៏សើចតាមគាត់ធ្វើអោយអ្នកនៅជិតនោះឆ្ងល់ចុះគេនិយាយអីក៏ដូចត្រូវដើមត្រូវករគ្នាមាំម្លេសនេះ!
អញ្ចឹងប៉ុណ្ណឹងសិនហើយណាក្មួយ ចាំទំនេរថ្ងៃណាមកលេងផ្ទះមីងវិញក៏បានចាំមីងសងបាយសងទឹកក្មួយវិញ:ម៉ាក់Winny
បាទមីង ជម្រាបលាមីង! :Satang ដាក់ទូរស័ព្ទចុះក៏ហុចវាទាំងញញឹមអោយនាយតូចដែរកំពុងធ្វើមុខឆ្ងល់ និយាយអោយត្រង់ណាគេសប្បាយចិត្តបើទោះម៉ាក់Winnyគាត់មិនទាន់ដឹងរឿងយ៉ាងណាក្តីតែគាត់ក៏ដូចតែងនៅខាងគេ ចិត្តល្អនឹងគេ ម្យ៉ាងក៏និយាយចូលគ្នា គាត់គួរអោយស្រឡាញ់យ៉ាងនេះមិនចម្លែកទេថាកូនកាត់ទៅអ្នកណានោះ!
ម៉ាក់អញនិយាយអីខ្លះ? : Winny
រឿងចាស់ៗក្មេងកុំចង់ដឹង! : Satang
អូ!!! ឥឡូវនេះចាស់ហើយហ៎? : Winny
កុំមកជំរឿនទៅងូតទឹកងូតអីទៅតិចទៀតពួកនោះមកដល់ហើយ: Satang
អញស្អុយហ៎បានដេញអោយងូតទឹក? : Winny នាយតូចនិយាយទាំងបូញម៉ាត់ទាញអាវខ្លួនមកហិតធ្វើមុខខ្មីសៗ
អឹមម៉ែនតាស មើលអោយអញហិចតិចមើល! ....អឹមមម!!!! ស្អិយម៉ែនតាសនេះ! អឹម! ជុបៗៗ! សឺតៗ!!: Satang អ្នកកំលោះធ្វើជាអោនទៅហិតអាវតែមុខក៏បែររកថ្ពាល់ក្រពុំចាប់ថើបបាន3-4ខ្សឺត នាយតូចសើចកខឹករសើបពេលត្រូវគេចាប់ញីថ្ពាល់
ហឹកៗ... អា!!! លែងមើលរសើប! ហឹកកកៗ!!! : Winny
អ្នកកំលោះចាប់ថើបមួយសន្ទុះទើបប្រលែងក្មេងអោយទៅងូតទឹកខ្លាចថាបើនៅតែបែបនេះទៀតនឹងមិនបានងូតទឹកតែអាចជាអីផ្សេងវិញ បើមនុស្សនេះវាគួរអោយខ្នាញ់គ្រប់កាយវិការយ៉ាងនឹងនោះ! ចង់តែក្រញិចអោយណាណី អាភ្នែកលីបៗនេះគ្រឺតបំផុតហើយ មិនចម្លែកទេដែរគេលង់មកច្រើនឆ្នាំបែបនឹង ។
គ្រាន់តែនាយតូចឡើងទៅបាត់មួយសន្ទុះគ្នីគ្នាគេក៏មកដល់ល្មម ពួកគេមិនខុសអីពីនាយតូចទេគឺបើកទ្វារចូលមកខ្លួនឯងធ្វើមើលតែផ្ទះនេះជាផ្ទះខ្លួនចឹង Captian ចូលមកដល់ក៏ទៅទម្លាក់ខ្លួនលើសាឡុងគ្រាំង
អូយហត់ណាស់វើយ! ក៏ក្តៅចង់ងាប់អញស្មើតែនឹងខ្លាចជាត្រីងៀតហើយ: Captian
អឺម៉ែនណា! ហ្ហើយ! : Prom
ពួកគេទាំងពីរអ្នកមើលទៅហត់ខុសគេខុសឯងតែម្តង
ពួកហែងមកពីណាមិចក៏ដូចរយ៉ែករយ៉ាកមាំម្លេស? : Satang
គ្មានស្អីទេ! ហែងក៏ដឹងម៉ោងគណិត: Ford
Satang ងក់ក្បាលយល់ន័យដែរFordនិយាយពេលនោះNannieក៏ដើរទៅជិតគេ
វានៅឯណា? : Nannie នាងចង់សំដៅដល់Winnyនឹងឯង Satangក៏ចង្អុលប្រាប់ទៅលើ
ទៅងូតទឹក! : Satang
អា!!!! អញថាដូចចម្លែកៗ ពួកហែងគិតដូចអញអត់? : Fourth និយាយហើយក៏ដើរមកក្បែរSatang ដាក់ដៃកៀកស្មាគេ
ស្អីហែងអាឆ្កួត! : Satang គេរុញក្បាលFourthចេញទាំងញញឹមអៀនធ្វើអោយពួកនោះចាប់ពិរុទ្ធបានគ្រប់គ្នា
អញថាម៉ែនហើយអាFourth : Prom
ក៏ម៉ែនណា! មិនចឹងមិនម៉ែនហៅមកបានស្រួលៗចឹងទេ! ត្រូវអត់ភឿន? : Fourth គេនិយាយរួចក៏ងាកសួរSatang អ្នកកំលោះដកដង្ហើមធំហើយកីធ្វើរឹកហំរបស់គេ
ហឹម! : Satang មិនឆ្លើយគ្រាន់តែក្រហឹមដើមករ តែប៉ុណ្ណេះពួកនោះក៏យល់ណា អួយអៀននននននននន
គ្រាន់តែឃើញចឹងPromដែរដេកមុននេះក៏ងើបស្ទុះទៅជិតគេ
យ៉ាងមិចខ្លះភឿន? :Prom
យីអានេះ! តាផ្តាសម៉ែន អញមិនបានផ្តេសផ្តាសទេ! ក៏គ្រាន់តែយល់ចិត្តគ្នាធម្មតា: Satang
អូៗៗ!!!! ជឿរក៏បានយល់ចិត្តធម្មតា ......: Nannie គ្រប់គ្នាញោះកំលោះTangយើងឡើងគេអៀនញញឹមស្ទើរស្ងួតជើងធ្មេញអស់ហើយ
សាច់នៅក្នុងទូរទឹកកកធ្វើរួចអស់ហើយ! ថ្ងៃនេះអញPay: Satang
គ្នីគ្នាគេនាំគ្នាមើលមុខគ្នា
អូៗភឿនរ៉ាក់ ! ណារ៉ាក់ធីសុតណា!!!!: Prom គេមកទាញថ្ពាល់Satang លេងអ្នកំលោះក៏បេះចេញ
មើស៎ កុំមកប៉ះអញ! : Satang
អញភ្លេចថាអញប៉ះមិនបាន: Prom
អាProm! : Satang គ្រឺតចង់តែចាប់វាខោកទេ!
Fourth មើលមកពួកគេទាំងញញឹមមុននឹងនិយាយ
ពួកយើងខានបែបនឹងយូរហើយ! អញឡើងស្ទើរភ្លេវហើយថាយើងស្និតស្នាលគ្នា! : Fourth
អូធឺ! កំសត់ហឹកៗៗ: Prom
ភូស! កំពុងធ្វើសំឡេង Captain ក៏ដាក់គេមួយដៃធ្វើអោយគ្រប់គ្នាសើចឡើងមក
អឺចឹងនាំគ្នាជួយរៀបតិចទៅ! អញទៅមើល....លើសិន! : Satang គេនិយាយហើយក៏ញ៉ាក់ចិញ្ចើមបញ្ជាក់ Captian នឹងFordធ្វើជារកក្អួតជ្រេញគេ
អូខេភឿន!: Nannie តែប៉ុណ្ណឹងSatangក៏ឡើងមកមើលWinnyនៅខាងលើ ព្រោះដូចបាត់យូរគេក៏ឡើងមកមួយសន្ទុះដែរហើយសង្ស័យតែ.....
ក្រាក!
គ្រាន់តែបើកទ្វារទៅក៏ឃើញក្មេងអង្គុយកេះដៃលើពូក ដូចដែរគិតមិនខុសក្មេងមិនហ៊ានចុះទៅក្រោម
រួចហើយមិចមិនចុះក្រោម? ពួកនោះមកពេញតែផ្ទះហើយ! : Satang អ្នកកំលោះនិយាយនៅពេលដើរទៅជិតគេ
អាtang អញ......: Winny
យ៉ាងមុចទៀតហើយ? : Satang គេដាក់ខ្លួនអង្គុយទល់មុខWinny មើលមកក្មេងនេះគិតស្អីទៀតហើយមើលទៅ
ក៏ម៉ែនមុននេះនាយតូចងូទតឹករួចក៏បើកទ្វារទៅក្រៅលឺសំឡេងសើចរបស់មិត្តគេ គេមានអារម្មណ៍ថាពេលអត់ខ្លួនអ្នកគ្រប់គ្នាសប្បាយចិត្តជាង
អញគិតថាបើអត់អញពួកហែងនឹងសប្បាយជាង! : Winny គេនិយាយទាំងសម្លឹងមកSatang
ឆ្កួត!! គ្រប់គ្នាមកដើម្បីតែជួបហែងណា!!! ដឹងខ្លួនសំខាន់រឺអត់? : Satang
តែ......អញ.....អញត្រូវនិយាយជាមួយពួកវាបែបមិច? អញខាននិយាយរកពួកវាយូរហើយ! : Winny
Satang ញញឹមលើដៃមកវ៉ាសសក់នាយតូចលែងរួចក៏បន្តរ
និយាយបែបធម្មតាណា! ដូចដែរយើងធ្លាប់និយាយជាមួយគ្នានោះអឺ ក៏ពួកយើងជាមិត្តនឹងគ្នាយូរហើយ! កុំគិតច្រើនពេកគ្រប់គ្នាកំពុងចាំ! ម៉ោទៅក្រោម: Satang គេលារដៃចាំទទួលដៃនាយតូចអោយដាក់មកលើដៃខ្លួន នាយតូចសម្លឹងមើលគេបន្តិចហើយក៏ទម្លាក់ម្រាមទាំងប្រាំចូលជាមួយដៃរាងក្រាស់រួចក៏បណ្តើរគ្នាទៅក្រោម
គ្រាន់តែពួកគេចុះមកដល់ក្រោមភ្លាម Fordក៏ធ្វើជាគ្រហឹមអឺមកង
អេសហេម!!! អឹមមមម!!! :Ford
អ្នកកំលោះញញឹមបន្តិចតែក៏មិនព្រមប្រលែងដៃនាយតូចឡើយ នាយល្អិតរៀបខ្លួនមិនត្រូវគេមានអារម្មណ៍មិចមិនដឹងអួយយ! សម្ពាធ!!!
អាWin! : Fourth
ឃើញWinny អោនមុខដូចមិនស្រួលFourth ក៏នាំនិយាយអោយបាត់អារម្មណ៍មិនស្រឡាស់ ណាក៏បានវាមួយណាស្រួលបានបង្កើតបរិយាកាស
ហឹមម? : Winny
អង្គុយជិតអញមក! : Fourth
នាយតូចមើលមុខអ្នកកំលោះគេក៏ង៉ក់ក្បាលថាអូខេនាយតូចក៏ដើរទៅអង្គុយជិតFourth ហើយSatangក៏នៅម្ខាងទៀត promដើរទៅទាញNannieអូសអោយមកអង្គុយទល់មុខជាមួយនឹងWinny
ពួកគេទាំងពីរមើលមុខគ្នាបន្តិចហើយក៏ទម្លាក់មុខចុះវិញ
Satangក៏ចាប់ផ្តើមដាក់សាច់ចូលអាំងអីចឹងទៅ ញាំមួយសន្ទុះហើយWinny&Nannieនៅតែស្ងាត់ឈឹងមិនម៉ាត់អីសោះ Satang នឹង Promមើលមុខគ្នាបន្តិចហើយក៏យល់ផែនការ
អឺNannie ហុចវែកអោយអញតិច! : Prom គេអោយNannieហុចវែកអោយទាំងដែរWinnyកំពុងតែដួសវែកនោះ NannieមើលមុខWinnyបន្តិចហើយក៏លូកដៃទៅទទួលយកវែកពីគេ តែពួកគេនៅតែស្ងាត់រាងខ្លួនដរដែរ
អ្នកកំលោះដកដង្ហើមធំបន្តិចគេទាល់គំនិតមិនដឹងធ្វើអីបន្តរបើពួកគេនាំគ្នាស្ងាត់ឈឹងចឹង
អើយអញតឹងទ្រូងណាស់!! អាWin! Nannie! និយាយគ្នាភ្លាម!!!: Prom
គេទុកចានទុលស្លាបព្រាឈប់សុីឈប់អីហើយតឹងទ្រូងយ៉ាងនេះនោះ មនុស្សដែរត្រូវគេហៅឈ្មោះសម្លឹងមុខគេភ្លឹកមិនម៉ែនមិនចង់ទេតែវាមិនដឹងនិយាយមិចនាយតូចវិញហារម៉ាត់មិនចេញបើNannieវិញក៏រអៀសស្តីមិនរួច
បើថានិយាយត្រង់នឹងមិនបានក៏នាំគ្នាទៅនិយាយគ្នានៅក្រៅទៅ! : Fourth
WinnyងាកមើលមុខFourth
ឆ្កួតហើយដឹងអានេះអញនិយាយមិចនឹងចេញ គេលួចជេរមិត្តក្នុងចិត្តដោយឃើញស្ថានការណ៍តានតឹងពេកមនុស្សមានចំណេះដឹងក្នុងក្រុមក៏ហើបម៉ាត់ឡើង
អញដឹងណាថាពួកះេងពិបាកហារម៉ាត់តែ...ក្រែងយើងមកនិយាយអោយដឹងរឿងមិនចឹង? Nannie អាWin! ពួកយើងជាមិត្តគ្នាត្រូវចាំ! : Ford គេមុនត្រឹមតែនិយាយក៏ចាប់ដៃអ្នកទាំងពីរនោះមកដាក់លើគ្នា រំពេចនោះម៉ាត់ម្នាក់ៗក៏របូតពាក្យតែមួយក្នុងនាទីតែមួយ
អញសុំទោស! : Winny/Nannie ពួកគេមើលមុខគ្នា Satangនៅក្បែរនោះក៏សើចក្រវីក្បាលនឹងទង្វើពីរនាក់នេះធ្លាប់តែឃើញជេរគ្នាមកឃើញវាអៀនខ្មាស់គ្នាបែបនេះដូចពិបាកធ្វើចិត្តដល់ហើយទាំងពីរនាក់មើលមុខគ្នារួចក៏ដកដង្ហើមធំ
ហែងយកសាច់នេះអត់អញអាំងឆ្អិនហើយ! : Nannie នាងនិយាយហើយក៏លើកសាច់បង្ហាញWinny រួចក៏ដាក់ចូលចានគេ
អឺអរគុណ: Winny
ហ្ហើយ! អញមិនទម្លាប់សោះវើយ! Nannieហែងក៏សុភាពមេសហា? អាWinអាសំពត់ក្នុងផ្នត់ ! នេះអាTangទៅធ្វើស្អិមកបានជាវាទៅជាស្លូតៗចឹង? : Prom
អាឡប់! : Winny/Nannie
ម្តងទៀតពួកគេក៏ជេរPromព្រមគ្នា អ្នកត្រូវគេជេរធ្វើមុខស្មឺធ្វើអោយគ្រប់គ្នាអស់សំណើចឡើងមកនឹងទឹកមុខគេ ហើយពួកគេក៏បន្តរញាំដោយស្ថាការណ៍រាងធូរបន្តិច......
.
.
.
.
.
.
To be continue
Hope you enjoy it
Thanks for your reading
Admin: Ta Ta

Love has no gender ♥️Where stories live. Discover now