Fourth កំពុងមួរម៉ៅម្នាក់ហើយក៏ឃើញWinnyនឹងNannieដើរ
ចូលមកជាមួយគ្នា ពីរនាក់នេះដើរចូលមកពេលតែមួយតែទឹកមុខគឺខុសគ្នាអោយដាច់Nannie ក៏មុខផ្សេងទៅអាWinនោះក៏មុខផ្សេងទៅអួយយយយយយ!
Fordងាកមើលទឹកមុខមិត្តខ្លួនម្នាក់ៗទាំងឆ្ងល់រួចពួកវានេះទៅត្រូវស្អីម៉ោ អាណាគេដាក់អំពើរ?
ពួកហែងម្នាក់ៗកើតស្អីថ្ងៃនឹង?: Ford
មានអី អញសប្បាយចិត្ត: Winny គេឆ្លើយទាំងអរសប្បាយញញឹមពេញម៉ាត់ ខុសពីNannieដូចត្រូវគេស្រូបវិញ្ញាណបាត់ហើយបើFourthវិញសឹងតែថាថ្ងាស់ឡើងជ្រួញ20បាត់ហើយ ចំណែកឯSatangវិញមុខមាំៗគ្មាននិយាយស្អីមួយម៉ាត់ Fordក្រវីក្បាលហើយមើលមុខCaptian គេក៏លើកដៃបែប I don't know too bro !
ពីរនាក់នឹងដកដង្ហើមធំហើយបើមើលទៅPromវិញភ្នែកដំត្រឡាប់ខ្លាចFourthគ្មាននិយាយអីបន្តិចទេ 😂😂
#កាត់មកGemមុននោះវិញ
ខ្ញុំឈរចាំLoveក្បែរថ្នាក់ យីក្មេងនេះបងវាមកយឺតតែបន្តិចសោះបាត់ទៅណាក៏មិនដឹង មកពីពួកប៉ុន្មានអ្នកនោះប្រាប់ថាប្រញាប់ទៅរកប្អូននៅខំទាញអោយលេងGame ឥឡូវបាត់ប្អូនបានសម្រេច ឈរងាកចុះឡើងក៏ឃើញក្មេងម្នាក់កំពុងអើតករមើលតាមបង្អួចចូលថ្នាក់ប្អូនខ្ញុំ ...
ចាំអីទៀត? ទៅញោះវាសិន គិតរួចភ្លាមក៏ដើរសំដៅទៅរកFourthភ្លាម
គ្រាន់តែខ្ញុំហៅមួយម៉ាត់មុខគេក៏ធ្វើដូចមួរម៉ៅ តែថាថ្ពាល់វាឡើងផ្កាឈូកខ្ជូតម្លេស អាPondប្រាប់ថាកូននឹងម៉ាត់មិនណយទេ ការពិតទៅខ្ញុំចាប់អារម្មណ៍ក្មេងនឹងតាំងតែពីរវារត់បុកខ្ញុំនៅមុខបន្ទប់ទឹកម្លេស ប្រុសគីបាញ់យ៎ស្អីទើបចេញពីបង្គន់ឈឺនោមសោះក៏មានក្លិនក្រអូបដែរ ចង់តែចាប់វាក្រញិច!
ខ្ញុំធ្វើរឹកហឺហាររាល់ដងពេលជួបក្មេងម្នាក់នឹង តែសំណាងអីសុខៗមិត្តគេក៏ចូលមកជិតប្អូនខ្ញុំ ឪកាសហើយតាសនឹងអាលបាននិយាយជាមួយគេហឹកៗ! ព្រោះខ្ញុំមិនសូវហ៊ានទៅនិយាយរកគេមុនទេហុឹសៗៗ
មើលចុះញោះតែប៉ុន្មានម៉ាត់សោះដើរជើងញ៉ាប់តរតាត់តែម្តងឃើញហើយអត់គ្រឺតខ្នាញ់មិនបាន កំពុងតែសម្លឹងដំណើរគេពីក្រោយក៏...
ដល់ម្លឹងហើយហីអាGem?: Phuwin
វានេះមកពីណាពីណីគៀកករខ្ញុំពីរក្រោយជាប់ ញ៉ាក់ចិញ្ចើមហើយសម្លឹងមើលទៅFourth ដែរដើរចេញទៅមុននេះ
កូននេះពិបាកនិយាយគ្នាមេសវើយ?: Gem ខ្ញុំមិនធ្លាប់ញ៉ែគេពីមុនទេ តែក៏មិនម៉ែនមិនធ្លាប់និយាយជាមួយអ្នកដទៃគ្រប់គ្នាដូចមិនពិបាកនិយាយជាមួយដូចកូននេះសោះ
ម៉ោពីហែងធ្វើរឹករាង សាកធ្វើអាចរឹកកន្លះចានហែងនឹងមើ៎: Phuwin
Oho ! ច្បាស់ជារត់បាត់! : Gem
ប្រាកដហើយច្បាស់ជាខ្លាចដល់រត់នឹងភាពចម្លែករបស់ខ្ញុំ ខ្ញុំនេះណាជាប់ឈ្មោះជាប្រុសសង្ហាតែប្លែកនៅស្រុកតែម្តងអាមួយនេះវាសម្លាញ់ខ្ញុំតាំងពីក្មេងតែវាផ្លាស់មកនៅក្រុងមុនទើបវាដឹងចរឹកខ្ញុំ
ចាំអញសួរTip p'pond អោយ: Phuwin
អ៊ែក សុទ្ធតែភី: Gem ខ្ពើមម្លេសពួកអាមានស្នេហានេះ
អឺយ៉ាងមិចសង្សាអញ !: Phuwin
សង្សាហ៎?: Gem
អឺសង្សា: Phuwin
Gemក៏ទាញដៃPhuwinចេញពីករគេហើយធ្វើរឹកCool cool ដើរទៅថ្នាក់អោយPhuwinរត់តាម
ហេ អារបល់ចាំផង !: Phuwin
ហើុយ pondទៅណាបានទុកអោយខ្មោចនេះមកតាមលងខ្ញុំទាំងថ្ងៃចឹង : Gem ដើរបណ្តើររអ៊ូបណ្តើរទាំងមានPhuwinរត់មកពីក្រោយ មើលចរឹកវាទៅចប់ទី12ស្អែកខានស្អែកហើយតែមាយាទវិញមិនបាច់និយាយទេ!
#Satang pov ;
ខ្ញុំចង់តែក្រឡាប់តុទេ វានិយាយរឿងក្រាស់វាក៏និយាយទៅចាំបាច់និយាយអោយខ្ញុំលឺធ្វើអី? ទេ តែវានិយាយក្នុងថ្នាក់មិនអោយខ្ញុំលឺយ៉ាងមិច? ខ្ញុំ... ខ្ញុំមិនបានគិតអីទេគឺគ្រាន់តែថ្លង់ព្រោះខ្ញុំកំពុងតាំងចិត្តធ្វើលំហាត់បញ្ចប់
ទម្រាំតែបានមកផ្ទះហត់ស្ទើស្លាប់មកដល់ផ្ទះក៏ត្រូវគិតរឿងធ្វើបាយម្ហូបខ្លួនឯងទៀត ខ្ញុំប្រហែលរើសទៅនៅជាមួយម៉ាក់វិញហើយមិនដឹងបើយ៉ាងនេះៗ លុយក៏អស់ដោយសារ... មិនចង់គិតទេ
ទ្រឺងៗៗ
កំពុងតែគិតៗសំឡេងទូរស័ព្ទក៏កាត់ផ្តាច់ការគិតរបស់ខ្ញុំ
Nannie ? វាតេមកធ្វើអី?: Satang
ខ្ញុំឧទានឡើងក្រោយឃើញលេខNannieលោតលើអេក្រង់ទូរស័ព្ទមុននឹងចុចទទួល
អាឡូ !: Satang
អាឡូអាTang : Nannie
Erយ៉ាងមិចមានអីម៉ែន?: Satang
អញនៅមុខទ្វារបើកអោយអញចូលតិចមក! : Nannie
មុខទ្វាផ្ទះអញម៉ែន?: Satang ខ្ញុំនិយាយហើយក៏ដើរទៅទាញវាំងនននៅបង្អួចមើល ឃើញម៉ូតូវាឈប់នៅម៉ាត់ទ្វារផ្ទះខ្ញុំម៉ែនក៏ប្រញាប់ចេញទៅបើកទ្វារអោយវា ចូលដល់ក្នុងវាដាក់ម៉ូតូហើយដើរចូលផ្ទះខ្ញុំផ្លុកដូចគ្មានរអារអីបន្តិចសោះ ឃើញវាស្ងាត់មិននិយាយអីខ្ញុំក៏ចាក់ទឹកមួយកែវអោយវាផឹក
នេះផឹកទឹកសិនទៅ: Satang វាទទួលទឹកពីដៃខ្ញុំហើយនិយាយទាំងមុខស្ងួត
អាTang ហែងស្លាញ់អាWinអត់?: Satang
ទៀត? សំណួរនឹងទៀត! ខ្ញុំស្នើរតែរត់ចូលដី ទម្លុះជញ្ជាំងហើយសារមុនឥឡូវវាមកសួរទៀត
កើតអីបានមកសួរអញចឹង?: Satang ត្រូវហើយវាប្លែកណាស់ វាមកផ្ទះខ្ញុំទឹកមុខបែបនឹងហើយសួរចឹងទៀត.. រឺមួយ ?
កុំប្រាប់ណាថា Nannieវាស្លាញ់អាWinដែរ?
ក៏ .... បើអញប្រាប់ហែង ហែងកុំប្រាប់អ្នកណាៗ!:Nannie
វាទាញខ្ញុំអោយអង្គុយហើយលូកដៃវាមកកាន់ដៃខ្ញុំ គំនិតមួយទៀតផុសឡើងក្នុងខួរក្បាលខ្ញុំ ទេ! តិចវាស្លាញ់ខ្ញុំ😑
ហែង ... និយាយមករឿងអី?: Satang
គឺ អញ... អញស្លាញ់ ... អញស្លាញLoveហើយ !: Nannie
ខ្ញុំរាងភ្ញាក់បន្តិច Love ? LoveដែរអាWinក្រាស់នឹងហី?
Love?: Satang
Er : Nannie
ចុះអាWin ?: Satang
នឹងបានអញមកសួរហែង ! : Nannie
មិចបានត្រូវមកសួរអញ?: Satang
គឺហែងស្លាញ់អាWinមិនចឹង?: Nannie
Nannie !!!: Satang
អាTangមិនបាច់ខំលាក់អញទេ អញដឹងណា!: Nannie
ខ្ញុំមិននិយាយអី តបន្តិចមកវាក៏តទៀត
អញមិនច្បាស់ពីរទំនាក់ទំនងLoveជាមួយបងGemអីនោះទេ តែអញគិតថាមិនម៉ែនសង្សាគ្នាទេ អញគិតថាអញនឹងសួរLoveយប់នេះគឺអញនឹងLoveនិយាយគ្នាច្រើន អញមានអារម្មណ៍ថាLoveក៏ចូលចិត្តអញដែរ!: Nannie
ខ្ញុំមើលមុខវា ....
តែ ពេលនេះបញ្ហាគឺនៅត្រង់អាwin វាគឺជាអ្នកស្គាល់Loveមុន ហើយក៏ពឹងអោយអញជួយទៀតផង ឥឡូវពេលអញនៅជាមួយLoveវាក៏មកតាមដែរ ហើយអញខ្លាចថាវានឹងស្អប់អញបើវាដឹងថាអញស្លាញ់Love :Nannie
ហែងមិនខ្លាចអញប្រាប់វាទេ?: Satang
អត់ទេ អញទុកចិត្តហែង!: Nannie
Nannieអញមិនហាមទេ តែហែងក៏ដឹងថាមនុស្សអាWinវាបែបមិចណាមួយរឿងហែងធ្វើនេះគឺលូកថ្លើមវាទាំងរស់ណា!: Satang
ចុះហែង?: Nannie
អញ ធម្មតាទេអញបែបនឹងមករហូតហើយអញអូខេ!: Satang
ដោយវាដឹងទៅហើយខ្ញុំក៏ខ្ជិលលាក់តទៀតណាស់
អាTangចុះបើហែងញ៉េអាWinទៅ ពេលនោះអញនឹងមិនពិបាកទៀត: Nannie
ហុឹស ហែងមកផ្ទះអញព្រោះរឿងនឹង?:Satang
Er គឺអញគិតថាបែបនេះពួកយើងចំណេញទាំងពីរនាក់!: Nannie
Nannieហែងកំពុងយករឿងអស់នឹងធំជាងមិត្តភាពហើយ: Satang
តែហែងក៏ស្លាញ់វាមិនចឹង ?: Nannie
អញស្លាញ់វា តែមិនម៉ែនមានន័យថាទល់តែបានវាទើបអញសប្បាយចិត្តទេ! ហែងក៏ឃើញថាវាស្អប់អញប៉ុណ្ណា?នេះបើអញទៅញ៉ែវាទៀតវាច្បាស់ជាស្អប់អញលើសនេះមិនខានទេ: Satang
អាTang តែ..: Nannie
អញនឹងអាWinទៅមុខមិនរួចទេ កុំនិយាយទៀតអី!: Satang
អូខេ អញយល់ហើយមិនអីទេចឹង ! អញ.. អញទៅវិញហើយ!: Nannie ថាហើយវាក៏ចេញទៅវិញម៉ែន ....
.
.
ពេលយប់មកដល់ Satangងូតទឹករួចរាល់ក៏គិតដល់សំដីNannieម្តងទៀតចិត្តមួយចង់សាក តែចិត្តមួយទៀតប្រាប់ច្បាស់ថាវាមិនអាច រំពេចនោះឆាតមួយក៏បានលោតចូលទូរស័ព្ទគេ
អញសួរLoveរួចហើយម្នាក់ប្រុសនឹងបងប្រុសគេទេ!: Nannie
Seen no reply
តឹង!
ឆាតលោតមកម្តងទៀត !
ហែងគិតមើលថាបើអញប្រាប់អាWin វានឹងធ្វើមិច?: Nannie
គ្រាន់តែឃើញហើយខ្ញុំមានអារម្មណ៍មួរមៅតែម្តងចង់តែគក់ទូរស័ព្ទចោលទេ មិនតបមិនអីខ្ញុំក៏ទុកទូរស័ព្ទចោល
#កន្លងផុតទៅរយ:ពេល2អាទិត្រទៅហើយដែរSatangនឹងWinnyមិននិយាយរកគ្នា មើលទៅWinnyគេដូចធម្មតា ហើយsatangក៏ដូចធម្នតា តែការពិតមិនធម្មតាថ្ងៃនេះម៉ោងខ្មែរតែអ្នកគ្រូមិនមកចឹងហើយអាចទៅផ្ទះមុនម៉ោងគ្នាគេក៏នាំគ្នាចង់បបួលគ្នាទៅញាំអីជុំគ្នាផ្ទះSatangព្រោះរាងខានយូរដែរហើយ
គួរធ្វើអី?: Prom
អួយ ហាម៉ោងស្មើនេះហើយរកអាណស្រួលៗឆាប់បានសុី: Fourth
ធ្វើសាច់អាំង យ៉ាងមិចដែរ?: Nannie
Er អញយល់ស្រប: Ford
អ្នកផ្សេង?: Nannie
ពួកគេក៏ងួកក្បាលតែ ..
អឺ អញអត់ទៅបានអត់?: Winny
ថី?: Ford
មិនបាច់សួរវាទេ អាWinហែងគ្មានសិទ្ធប្រកែក! មោះលុយៗអញទៅទិញសាច់!: Nannie
និយាយព្រមទាំងលារដៃទារលុយអ្នកណាទៅប្រកែកនឹងចែនឹងបានម្នាក់ក៏ហុចលុយអោយ ពេលទៅដល់ផ្ទះSatangហើយពួកគេក៏ជួយធ្វើគ្នា វាជាទិន្នភាពដែរគួរអោយចងចាំ វាមានប៉ុន្មានដងទៀត? នៅវ័យវិទ្យាល័យនេះកាដូរដែរល្អបំផុតសម្រាប់ពួកគេគឺជាមិត្តភាពនេះឯង... តែមើលទៅមានមនុស្សម្នាក់កំពុងសម្លឹងទៅក្មេងប្រុសស្បែកសរភ្នែកលិបដែរកំពុងបេះត្រកួននោះមិនឈប់
គេគិតក្នុងចិត្ត ..
មិត្តភាពនេះល្អបំផុតហើយ ចុះតើគេអាចលើសពីនេះបានទេ?
.
.
.
.
.
.
.
To be continue....
Thanks for your reading 📖❣️
Hope you enjoy it ❤️🫶
Admin :Ta Ta
Thanks you so much ✨❤️
YOU ARE READING
Love has no gender ♥️
Romanceតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!