Love has no gender ♥️
Ep:44
......តភាគ......
ទឹកភ្នែកកូនប្រុសស្រក់មកឥតញញើតមួយតំណក់ៗទាំងឈឺបាច់ គេមានអារម្មណ៍ថាកាន់តែឈឺពេលដែរwinnyមកធ្វើជាចង់ប៉ះខ្លួន ធ្វើដូចជាស្រឡាញ់ខ្លួន
អញសុំទោសណា អញមិនបានមានន័យចឹងទេ! អញក៏ស្លាញ់ហែងដែរ! : Winny
ស្រឡាញ់? មិចក៏មនុស្សងាយនឹងនិយាយថាស្រឡាញ់ម្លេស? ពេលដែរនិយាយពួកគេដែរគិតទេ ថាការស្រឡាញ់មួយមានអ្វីខ្លះ? គេលែងមានអារម្មណ៍រំភើបត្រេកអរនឹងពាក្យថាស្រឡាញ់របស់Winnyហើយ លែងមានអារម្មណ៍អរកញ្ជោរដូចមុន ក្នុងទ្រូងពេលនេះបញ្ចេញមកអារម្មណ៍តែមួយគត់គឺឈឺ! វាឈឺព្រោះមនុស្សដែរនៅនឹងមុខនេះឯង ឈឺខ្លាំងណាស់
អាtang កុំចឹងណា! : Winny
Satang រាជើងថយទៅក្រោយពេលWinnyមកកាន់តែកៀកគេ ខ្នងគេផ្អែកនឹងជញ្ជាំងដៃលើកមកទប់ទ្រូងខាងឆ្វេងដែរបេះដូងកំពុងបុកចង់ចេញមកក្រៅ វាចង់ស្ទុះព្រោះតែគេយំមិនអោយលឺសំឡេងគេលេបទឹកម៉ាត់ទាំងអួលអោយវាបាត់ទៅវិញ ដោយមិននិយាយអី
អា tang ហែងកើតអីនឹង? : Winny នាយតូចប្រញ៉ាប់ចូលមកមើលដោយក្តីបារម្ភ គេស្ទុះមកចាប់ដៃដែលដាក់លើទ្រូងនោះតែម្ចាស់វាមិនឆ្លើយមិនតបនឹងគេសោះ មុខក៏មិនមើលគិតតែពីសម្រក់ទឹកភ្នែក ស្បថថាគេភ័យ គេមិនធ្លាប់ឃើញSatangក្នុងសភាពបែបនេះ
ហុឹកៗ ! អឺស!
គេបញ្ចេញសំឡេងតាមបំពង់ករ ផ្លុំខ្យល់ចេញតាមម៉ាត់ដូចកំពុងចង់ស្ទះ គេនិយាយអីមិនចេញមានអារម្មណ៍ថាដកដង្ហើមមិនរួចក្នុងទ្រូងចុកពេញនឹងដូចខ្យល់1លានតោនកំពុងនៅក្នុងទ្រូងគេ Satang សម្រូតខ្លួនចុះតិចៗខ្នងពិតជាប់ជញ្ជាំងអង្គុយចុះដង្ហក់ខ្លាំងដូចចង់គាំង
អាtang ហែងកើតអី? អាtang ! អា tang ! : Winny
Winny ចាប់ផ្តើមភ័យខ្លាំងគេរត់ទៅបើកភ្លើងពេញបន្ទប់ រួចក៏មកអង្រួនខ្លួនSatang យកដៃទះមុខគេតិចៗ អ្នកម្ខាងគេដូចស្លុងទៅមួយផ្នែកទៀត ភ្នែកសម្លឹងទៅឆ្ងាយមិនដាក់គេដង្ហក់ខ្លាំងៗ
អាTangមើលមកអញ! ហែងមើលទៅណា? ហុឺៗ... អាTang ហុឺ! ហែងកើតអី? កុំកើតអីណា! ឆ្លើយនឹងអញ ឆ្លើយមក! : Winny
Winny ភ័យស្លន់ក៏យំចេញមកគេភ័យពិតម៉ែន ពេលដែរឃើញបែបនេះ Satangនៅតែរឹងមិនកង្រើកតបឆ្លើយនឹងគេ នាយតូចក៏ទាញគេអោយងើបហើយគ្រាមកគ្រែដាក់គេអោយអងញកុយពិតនឹងក្បាលគ្រែ យកដៃទះមុខគេថ្នមៗ
អាTang ! ឆ្លើយនឹងអញបន្តិចមក ហុឺៗ... សុំអង្វរណា! អញសុំអង្វរ ហុឺៗៗ..: Winny
នាយតូចយំរៀបរាប់បណ្តើរ
ម៉ែនហើយ! ច្បាស់ជាមានបំពង់ហឺត! ឯណាបំពង់ហឺត? បំពង់ហឺត!
នាយតូចឆ្លេរឆ្លារទៅបើកទូរករកាយរកមើលបំពង់ហឺត បើករើចុះឡើងក៏ឃើញគេប្រញ៉ាប់យកវាមកអោយSatangហិតហើយក៏រិទ្ធទ្រូងគេ អ្នកដែរដង្ហក់ៗក៏ស្រូបយកក្លិននោះបានធូរច្រមុះបន្តិច គេកម្រើកចុងដៃលើកវាតិចៗចង្អុលទៅទូដែរនៅជិតតុរៀន
ថ្នាំ! ថ្នាំនៅក្នុងនោះ ! : Satang
Winny ងាកមើលតាមដៃហើយក៏ប្រញ៉ាប់ទៅបើកកិកទូរក៏ឃើញថ្នាំគេប្រញ៉ាប់ចុះទៅក្រោមចាក់ទឹកហើយក៏យកមកអោយSatang
នេះ ! ផឹកទៅ! : Winny
បានថ្នាំចូលម៉ាត់គេក៏លេបវាចូល Winnyនៅទាញបំពង់ហឺតដាក់ច្រមុះគេនៅឡើយ ដៃក៏រឺតទ្រូងអោយគេរើយៗ
យ៉ាងមិចហើយ? ហឹក! ឆ្លើយនឹងអញបន្តិចមក កុំបែបនេះអី! : Winny
Satang រេរភ្នែកមកមើលWinnyតែក៏មិននិយាយអីដៃគេទម្លាប់ត្រង់ទៅក្រោមស្មឺ មួយសន្ទុះដង្ហើមគេក៏រាងស្រួលជាងមុន នាយតូចឃើញបែបនេះក៏គិតថាគេប្រហែលថប់ខ្យល់ដៃតូចៗប្រញ៉ាប់ទាញប្រឡេះលេវអាវSatang ចង់ដោះវាចេញតែគេក៏លើកដៃមកចាប់ខ្ទប់ទាញវាជាប់វិញ
កុំធ្វើបែបនេះដាក់អញ! : Satang
អាTang អញគ្រាន់តែចង់អោយហែងធូរទេ! : Winny
កុំមកធ្វើជាធ្វើបែបនេះ! : Satang គេទាញអាវជាប់ហើយក៏យកបំពង់ហឺតពីដៃWinnyមកហិតរួចក៏បែរទៅម្ខាងទៀត
អាTang ហែងកំពុងឈឺចាំធូរចង់ធ្វើមិចដាក់អញក៏បាន ! : Winny គេទាញSatang អោយដេកត្រង់មកវិញរួចក៏ចាប់អោយងើបចាប់ដោះអាវចេញ
មិនបាច់ទេ! អញលែងអីហើយ ដេកទៅ: Satang
កុំមករឹងដាក់អញ! : Winny
អញប្រាប់ថាមិចបាច់ទេ! បានហើយ កុំធ្វើបែបនេះ កុំធ្វើអោយអញកាន់តែគិតជាងនេះ: Satang
គេនៅតែមិនព្រមអោយWinnyដោះអាវខ្លួនចេញ
ចឹងម៉ែនទេ? ក៏បាន ! : Winny ថាហើយនាយតូចក៏ស្ទុះងើបដោះអាវខ្លួនឯងក្រវ៉ាត់ចេញ រួចក៏មកចាប់ដោះអាវSatang
អញប្រាប់ថាមិនអោយធ្វើបែបនេះ! : Satang
ធ្វើវាទៅអញអោយហែងធ្វើគ្រប់សព្វបើហែងបាត់ខឹង ធ្វើទៅ!នេះ! : Winny គេទាញដៃSatangអោយមកប៉ះខ្លួនរបស់គេ អ្នកកំលោះរហ័សដកដៃចេញ
ហែងមិនស្រឡាញ់អញក៏បាន តែកុំមើលងាយស្នេហាអញដល់ថ្នាក់នេះ! អញដឹងថាអញគ្មានចំណែកអីក្នុងចិត្តហែងទេ! គ្មានសូម្បីតែមួយភាគរយ តែកុំមើលងាយអញ ព្រោះអញមិនដែររំពឹងចង់បានរឿងនឹងពីហែង! អរគុណដែរយកថ្នាំអោយ អរគុណដែរជួយមើលអញ តែបើហែងធ្វើព្រោះបែបនេះ! គិតលើអញបានតែប៉ុណ្ណឹង ហែងមិនបាច់ធ្វើទេ! ទុកអោយអញថប់ស្លាប់ក៏បាន! : Satang ភ្នែកគេក្រហមថ្មែរ ទឹកក៏ស្រក់ព្រោះតែអន់ចិត្តខ្លាំងនឹងនាយតូច គេអួលពេលនិយាយគ្រប់មាត់ ស្នេហាដែរគេបង្ហាញទៅបានតែប៉ុណ្ណឹងទេរឺ? កាន់តែឈឺ ឈឺលើសមុនទៅទៀតគេខាំម៉ាត់បែរខ្នងដេកទៅម្ខាងទឹកភ្នែកក៏ហូរមក គេលើកដៃមកទប់ទ្រូងខ្លួនឯងទាំងញ័រៗតែក៏ព្យាយាមបញ្ឈប់ខ្លួនឯងព្រោះមិនចង់អោយដូចមុននេះទៀត អ្នកដឹងកំហុសនៅអង្គុយស្ងៀមចុងជើងគេ ទឹកភ្នែកក៏ស្រក់មកដូចគ្នា គេយំ យំម៉ែនទែនហើយ យំលើកនេះមិនម៉ែនអន់ចិត្ត មិនម៉ែនភ័យ ក៏មិនម៉ែនខឹង តែយំព្រោះទទួលដឹងអារម្មណ៍ដែរអ្នកម្ខាងទៀតកំពុងឈឺ អារម្មណ៍ដែរខកចិត្ត អារម្មណ៍ដែរពិបាកនឹងព៌នាប្រាប់ចេញមក ដឹងត្រឹមតែឈឺគេសម្លឹងមើលទៅរាងកាយដែរកំពុងដេក រាងកាយដែរខ្លួនអោបមុននោះសោះពេលនេះក៏មិនហ៊ានសូម្បីទៅប៉ះ មានអារម្មណ៍ដឹងខុសចំពោះទង្វើរខ្លួនគេគិតថាធ្វើបែបនេះគេនឹងបាត់ខឹង ទាំងដែរដឹងហើយថាSatangមិនបានចង់កេងចំណេញពីខ្លួនព្រោះបើគេចងើគេច្បាស់ជាធ្វើវាមកជាយូរហើយ រិតតែឆ្កួតគឺគេមកធ្វើឡប់ៗបែបនេះពេលដែរSatang កំពុងឈឺ។ ងាកទៅមើលមេឃក៏ជិតភ្លឺហើយ នាយតូចដើរចុះទៅក្រោមអង្គុយលើសាឡុងគិតចុះឡើងពីកំហុសរបស់ខ្លួន គេមិនយល់ តែគេក៏ទទួលខុស នឹងសុំទោស ហេតុអីមិនបាត់ខឹង? នាយតូចដើរទៅបើកទូរទឹកកក រកមើលរបស់ក្នុងនោះគេឃើញមានសាច់ជ្រូកមួយដុំកកក្នុងកូនចាននៅថតកក ក៏ទាញវាយកមកមើល ដំពុងគេគិតថាចង់ធ្វើអីអោយSatangញាំពេលព្រឹកក្រែងល៎គេបាត់អន់ចិត្តនឹងខ្លួន
សាច់ជ្រូកអាWin!
នៅជាប់ចានមានបិទក្រដាសតូចមួយដាក់ថា សាច់ជ្រូកអាWin! នេះជាអី? មិចក៏ដាក់ថាសាច់ជ្រូកអាWin? គេយកវាមកមើលទាំងឆ្ងល់តែក៏រកនឹកមិនឃើញសាច់នោះកកហើយតែជាដុំតូចទំនងដីចជាសាច់គេទំពារហើយទៀត
វាយករបស់បែបនេះទុកធ្វើអី? : Winny គួរអោយឆ្ងល់ណាស់វាមិនដូចរបស់ដែរគួរទុក ហើយនៅមានឃ្លាគួរអោយឆ្ងល់នោះទៀត គេចង់សួរអ្នកផ្សេងតែពិបាកត្រង់ពេលនេះគេមិនបាននិយាយរកអ្នកណាមិនដឹងសួររបៀបមិច
Winnyក៏ដាក់សាច់នោះទុកវិញហើយក៏ទាញមាន់មួុយភ្លៅមកស្ងោរអីបេះសាច់ គេចង់ធ្វើបបរវាច្បាស់ជាល្អសម្រាប់អ្នកឈឺ នាយតូចធ្វើវាទាំងស្ងាបបណ្តើរ គេមិនសូវជាជំនាញអីទេតែដឹងថាវាក៏ញាំបានព្រោះគេធ្លាប់ធ្វើជាមួយម៉ាក់ បបរឆ្អិនរួចរាល់ក៏លើកមុខទុកលើតុហើយក៏ឡើងទៅលើវិញ
ពេលនេះម៉ោង5ជាងហើយ Satang សម្ងំលក់ហើយតែនៅមានទឹកភ្នែកដក់នៅរង្វង់ភ្នែកគេនៅឡើយ ខ្លួនក៏មិនមានភួយនាុតូចដើរទៅជិតសម្លឹងគេមួយសន្ទុះមានអារម្មណ៍ថាអាណិត អាណិតខ្លាំងណាស់គេដាក់ខ្លួនអង្គុយទល់មុខនោះហើយយកដៃអង្អែលសក់គេតិចៗមុននឹងអោនមុខទៅជិត ផ្អិតបបូរម៉ាត់លើថ្ងាស់មនុស្សដែរលង់លក់យ៉ាងថ្នមបំផុត
សុំទោសណា! : Winny គេពោលតិចៗទាំងដឹងថាអ្នកកំពុងលង់លក់ស្តាប់មិនលឺឡើយ Winnyនៅអង្គុយទល់មុខSatangសម្លឹងគេរហូតងងុយខ្លាំងក៏ដាក់ក្បាកជិតនោះដៃនៅស្ទាបគេជាប់ គេមិនហ៊ានឡើងដេក មិនហ៊ានទៅដេកព្រោះខ្លាចថារាងក្រាស់នឹងដូចមុននេះ ខ្លាចថាពេលថប់ដង្ហើមគ្មានអ្នកឃើញ។
ភ្លាមៗWinnyក៏នឹកឃើញដល់ថ្នាំដែរគេធ្វើSatang លេបមុននេះ នាយតូចក៏ងើបទៅបើកទូរយកវាមកមើល នឹងកកាយថតផ្សេងទៀត វាមានថ្នាំកំប៉ុង2កំប៉ុងទៀត គេក៏យកវាមកមើល
នេះជាថ្នាំអី? នាយតូចមើលមិនដឹងថាថ្នាំអីគេក៏យកទូរស័ព្ទមកឆែកឈ្មោះថ្នាំមើល ក៏អានយល់ខ្លះៗភ្នែកចាប់ផ្តើមបើកធំៗពេលយល់សេចក្តីដែរគេរៀបរាប់ពីថ្នាំនោះ គេងាកទៅមើលរាងកាយដែរកំពុងដេកលង់លក់លើគ្រែ
នេះជាថ្នាំសម្រាប់អ្នកជំងឺបេះដូង! ចឹងវាកើតជំងឺបេះដូងរឺ?
.
.
.
.
.
.
To be continue
Hope you enjoy it
Thanks for your reading
Admin: Ta Ta
YOU ARE READING
Love has no gender ♥️
Romansតែស្រឡាញ់គឺស្រឡាញ់ហើយ ប្រើបេះដូងមិនម៉ែនប្រើអារម្មណ៍មួយឆាវទេ!